វៀតណាមអះអាងតួនាទីដ៏សកម្ម ដោយមានការទទួលខុសត្រូវលើឆាកអន្តរជាតិ

(VOVWORLD) - នៅថ្ងៃទី២១ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី៧៦ នៅទីក្រុងញូវយ៉ក។ ក្នុងបរិបទដែលជម្ងឺកូវីដ-១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញហើយបន្តបង្កឡើងបញ្ហាប្រឈមជាច្រើនលើទូទាំងពិភពលោកនោះ ការដែលថ្នាក់ដឹកនាំវៀតណាមចូលរួមដោយផ្ទាល់ក្នុងសកម្មភាពធំបំផុតក្នុងឆ្នាំរបស់អ.ស.ប ជាពិសេសគឺសម័យពិភាក្សារួមនៅវេទិកាពហុភាគីធំបំផុតលើភពផែនដីនេះ បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវតួនាទីនិងឋានៈរបស់វៀតណាមក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកដ៏ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

ព្រឹត្តិការណ៍ដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសប្ដាហ៍ជាន់ខ្ពស់មហាសន្និបាតអ.ស.ប បានបង្ហាញពីស្មារតីទទួលខុសត្រូវនិងការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អាណត្តិ២០២០- ២០២១ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

វៀតណាមអះអាងតួនាទីដ៏សកម្ម ដោយមានការទទួលខុសត្រូវលើឆាកអន្តរជាតិ - ảnh 1សប្ដាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៦បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ដោយមានវត្តមានថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ចំនួនជាង១០០រូបនៃប្រទេសចំនួន១៣២។ (រូបថត៖ Getty)

ការរួមវិភាគទានជាក់ស្ដែងទៅក្នុងសកម្មភាពរបស់អ.ស.ប

សប្ដាហ៍ជាន់ខ្ពស់មហាសន្និបាតអ.ស.ប បានប្រព្រឹត្តទៅចំពេលខួបគម្រប់ ៤៤ ឆ្នាំដែលវៀតណាមក្លាយទៅជា សមាជិកផ្លូវការនៃអ.ស.ប (២០ កញ្ញា ១៩៧៧) ហើយសល់តែ៣ខែទៀតគឺបញ្ចប់អាណត្តិបេសកកម្មទី២ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ព្រឹត្តិការណ៍នេះគឺជាឱកាសដើម្បីវៀតណាមបន្តមានការរួមវិភាគទានដ៏ជាក់ស្ដែងទៅក្នុងសកម្មភាពរបស់អ.ស.ប ជាពិសេសក្នុងបរិបទដែលសហគមន៍អន្តរជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន គឺជាប្រធានបទនៃសម័យប្រជុំជាន់ខ្ពស់ចំនួន៣ ដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួម ក្រៅពីសម័យពិភាក្សាជាន់ខ្ពស់។ នោះគឺសម័យប្រជុំអំពីប្រព័ន្ធសន្តិសុខស្បៀងអាហារជាសកល សម័យប្រជុំអំពីសន្តិសុខអាកាសធាតុ និងសម័យប្រជុំអំពីការទប់ទល់នឹងជម្ងឺរាតត្បាតកូវីដ-១៩។ សកម្មភាពទាំងនេះ សុទ្ធតែឆ្ពោះទៅរកគោលដៅចំនួន៣នាពេលខាងមុខនោះ គឺការទប់ទល់នឹងជម្ងឺរាតត្បាតកូវីដ-១៩ ការដោះស្រាយផលវិបាកបណ្ដាលមកពីជម្ងឺរាតត្បាត និងការស្ដារសេដ្ឋកិច្ចសង្គមក្រោយជម្ងឺរាតត្បាត តាមនោះបន្តអនុវត្តន៍គោលដៅអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ២០៣០។

ព្រឹត្តិការណ៍ដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បនីតិកាលទី៧៦ ហើយផ្លាស់ប្ដូរមតិជាមួយថ្នាក់ដឹកនាំកំពូលនៃ អ.ស.ប គឺជាសក្ខីភាពដ៏ជាក់លាក់នៃគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ និងបើក ចំហរបស់វៀតណាម ដោយមានការយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចការបរទេសពហុភាគីនិងការជំរុញទំនាក់ទំនងជាមួយអ.ស.ប។

ឆ្លងកាត់រយៈពេល៤៤ឆ្នាំចាប់តាំងពីចូលរួមអង្គការពហុភាគីធំបំផុតលើភពផែនដីមក វៀត ណាមបានរួមវិភាគទានដោយម្ចាស់ការ សកម្ម និងកាន់តែជាក់ស្ដែងទៅក្នុងសកម្មភាពរបស់ អ.ស.ប តាមនោះបង្ហាញតួនាទីជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ។ វៀតណាមត្រូវបានអ.ស.បនិងសហគមន៍អន្តរជាតិវាយតម្លៃថា ជាគំរូជោគជ័យមួយក្នុងការអនុវត្តគោលដៅអភិវឌ្ឍសហសវត្សនិងជាប្រទេសមួយដែលប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុ (COP 21) ផងដែរ។

វៀតណាមអះអាងតួនាទីដ៏សកម្ម ដោយមានការទទួលខុសត្រូវលើឆាកអន្តរជាតិ - ảnh 2ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មកកាន់អាមេរិក ចាប់ផ្ដើមកម្មវិធីការងារនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ VNA)

បន្តអះអាងនូវសញ្ញាសម្គាល់វៀតណាមលើឆាកអន្តរជាតិ

សញ្ញាសម្គាល់វៀតណាមលើឆាកអន្តរជាតិត្រូវបានអះអាងកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិ២០២០-២០២១ វៀតណាមបានពង្រីកតួនាទី រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខដោយឈរលើស្មារតីឯករាជ្យ ម្ចាស់ការ សកម្ម មានការទទួលខុសត្រូវ និងតុល្យភាព រួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងដំណើរការចរចា ស្វែងរកដំណោះស្រាយ ឆ្លើយតបនឹងក្ដីកង្វល់រួមរបស់សហគមន៍អន្តរជាតិ ជំរុញទំនាក់ទំនងជាមួយប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខដទៃទៀត ហើយពង្រីក “តួនាទី២ដើរទន្ទឹមគ្នា” ដែលជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខផងនិងជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២០ផង។ ជាពិសេស ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ២០២០ និងខែមេសាឆ្នាំ២០២១ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍លេចធ្លោមួយចំនួន ដូចជាសម័យពិភាក្សាបើកចំហអំពីធម្មនុញ្ញអ.ស.ប និងសម័យប្រជុំអំពីទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-អ.ស.ប (ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខ)។

វៀតណាមក៏បានសហការល្អជាមួយអ.ស.បក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩ ផង ដែរ ដោយការដាក់ជូនសេចក្ដីសម្រេចចិត្តស្ដីពីការយកថ្ងៃទី២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាបង្ការទប់ស្កាត់ជម្ងឺរាតត្បាតពិភពលោក ដែលត្រូវបានមហាសន្និបាតអ.ស.បផ្ដល់សច្ចាប័ន។

ដោយមានការរួមវិភាគទានដ៏សកម្ម ជាក់ស្ដែងនៅទីភ្នាក់ងារនានារបស់អ.ស.ប វៀតណាមបានបង្ហាញឲ្យឃើញនូវការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ប្រទេសមួយដែលជានិច្ចកាលខិតខំប្រឹងប្រែងកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនា ធ្វើជាស្ពានតភ្ជាប់ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះនានាលើពិភពលោកតាមរយៈធម្មនុញ្ញអ.ស.ប ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអ.ស.បជាមួយអង្គការក៏ដូចជាយន្តការពហុភាគីផ្សេងៗទៀតផងដែរ។ ការដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំមហាសន្និបាតអ.ស.បនីតិកាលទី៧៦ លើកនេះ បានផ្ញើរទៅសារមួយស្ដីពីប្រទេសវៀតណាមដែលបាន កំពុង និងបន្តជាសមាជិកដ៏ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ