វៀតណាមអះអាងនូវគោលមាគា៍កិច្ចការបរទេសដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
THU HOA -  
(VOV5) /  
(VOV)-ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈប្រតិភូជាន់
ខ្ពស់វៀតណាមបានបញ្ចប់សកម្មភាពនានា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល អង្គការ
សហប្រជាជាតិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កញ្ញា និងដំណើរទស្សនកិច្ចជាផ្លូវ
ការនៅគុយបាពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០កញ្ញា។ ដំណើរទស្សនកិច្ចលើកនេះបាន
បញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកបង្កើនគោលដៅធ្វើសមាហរណកម្មអន្តរ
ជាតិរបស់វៀតណាម។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang |
រួមជាមួយការចូលរួមយ៉ាងសកម្ម រួមវិភាកទានជាក់ស្ដែងក្នុងដំណើការចរចារ
អនុម័តលើរបៀបវារះ ២០៣០ ស្ដីពីការអភិវឌ្ឍន៍និរន្តរភាព នៅសន្និសីទកំពូល អង្គ
ការសហប្រជាជាតិលើកទី៧០ និងគូសសញ្ញាសំខាន់ថ្មី សំរាប់ទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-គុយបានេះ ប្រធានរដ្ឋ លោក Truong Tan Sang និងគណៈប្រ
តិភូវៀតណាម បានចែករំលែកជាមួយសហគមន៍អន្តរជាតិអំពីទស្សនះស្ដីពីគោល
ដៅអភិវឌ្ឍន៍របស់វៀតណាម និងបញ្ហាទ្វេភាគី និងពហុភាគីទៀតផង។
សារលិខិតអំពីគោលដៅអភិវឌ្ឍន៍របស់វៀតណាម
ចំណុចសំខាន់លេចធ្លោបំផុតរបស់វៀតណាម នៅសន្និសីទកំពូល អង្គការស
ហប្រជាជាតិ លើកទី៧០ នោះគឺពេលដែល ប្រធានរដ្ឋ លោក Truong Tan Sang ថ្លែង
មតិក្នុងថ្ងៃដើមដំបូង របស់សន្និសីទ ដោយអះអាងថា៖វៀតណាមនឹងប្រមូលផ្តុំគ្រប់
កម្លាំង ប្រមូលផ្តុំគ្រប់ក្រសួង ស្ថាប័ន តំបន់ និងសហគមន៍អន្តរជាតិ អនុវត្តជោគជ័យរបៀបវារះ ឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍ផ្សេងៗទៀត។ ប្រធាន
រដ្ឋបានលើកច្បាស់នូវសារលិខិត និងការផ្តើមគំនិតធំ ដូចជា៖ ធានាបរិយាកាស
សន្តិភាព សន្តិសុខដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ គឺលក្ខខ័ណ្ឌសម្រេច
ដើមដំបូង ដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពប្រកបដោយជោគជ័យ
នៅប្រទេសទាំងឡាយ។ រួមជាមួយនោះ ប្រធានរដ្ឋ លោក Truong Tan Sang ក៏
បានចែករំលែកអំពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍ជនបទនិរន្តរ
ភាព ធានាសមភាពភេទ និងការចូលរួមសកម្មភាពរក្សាសន្តិភាព ជាមួយអង្គការ
សហប្រជាជាតិរបស់វៀតណាម។ ពីប្រការទាំងនេះ បណ្ដាប្រទេសដៃគូបានចាត់
ទុកវៀតណាមមិនគ្រាន់តែជានិមិត្តរូបអំពីការតស៊ូប្រឆាំងដណ្ដើមឯករាជ្យជាតិ
ប៉ុណ្ណោះទេ ថែមទាំង ជាគំរូអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទៀតផង។
ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈប្រតិភូជានខ្ពស់វៀត
ណាម នៅមានជំនួបសន្ទនាជាមួយ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណៈ
ប្រតិភូនៃប្រទេសជិត២០ ដើម្បីផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនានាដែលមានយកចិត្ត
ទុកដាក់ដូចគ្នា និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងរួមសហ
ការយ៉ាងស្អិតរមួតជាមួយគ្នានៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជា
ជាតិ។ ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសុទ្ធតែវាយតំលៃខ្ពស់ចំ
ពោះការងារកាត់បន្ថយភាពក្រីក្រនៅវៀតណាម ហើយចាត់ទុកវៀតណាមសក្តិ
សមជាមួយការជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ បណ្ដាប្រទេសជឿជាក់ថា៖
វៀតណាមនឹងបន្តសម្រេចរាល់គោលដៅអភិវឌ្ឍន៍សហស្សសវត្ស៍ ហើយមាន
គោលបំណងសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាម សម្រេចគោលដៅ
នេះ ពីឥឡូវនេះដល់ឆ្នាំ ២០៣០។
តស៊ូការពារអធិបតេយ្យភាពតាមច្បាប់អន្តរជាតិ
នៅវេទិកា សន្និសីទកំពូលអង្គការសហប្រជាជាតិ លើកទី៧០ និងបណ្ដា
សកម្មភាពកិច្ចការបរទេសទ្វេភាគី ពហុភាគីក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងគណៈប្រតិភូវៀតណាមបានបន្តអះអាងនូវទស្សនះ
មុនក៏ដូចជាក្រោយរបស់វៀតណាម អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa ។ក្នុងបទថ្លែងមតិ នៅសន្និសីទកំពូលអង្គការ
សហប្រជាជាតិ លោក Truong Tan Sang បានអះអាងថា៖ វៀតណាមកំពុងខំប្រឹង
ប្រែងជាមួយប្រទេសអាស៊ាននិងប្រទេសទាក់ទិននានា រក្សានិងពង្រឹងសន្តិភាព
សន្តិសុខក្នុងតំបន់ ដើម្បីបង្កើតបរិយាកាសងាយស្រួលសំរាប់ការអភិវឌ្ឍន៍ចីរភាព
ដែលក្នុងនោះមានសន្តិសុខ សុវត្ថិភាព និងសេវាកម្មនាវាចរណ៍ អាកាសចរណ៍
នៅសមុទ្រខាងកើត ដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះ
មានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ អនុវត្តយ៉ាងម៉ត់
ចត់ និងគ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ស្ដីពីប្រតបត្តិរវាងភាគីនានានៅសមុទ្រខាង
កើត ( DOC) និងជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
សកម្មភាពកិច្ចការបរទេស របស់លោកប្រធានរដ្ឋ Truong Tan Sang និងគ
ណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចលើកនេះ រួមចំណែកលើក
កំពស់រូបភាព ថានះរបស់វៀតណាមលើឆាកអន្តរជាតិ។ទន្ទឹមនឹងនោះ បង្កើនទំ
នាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមជាមួយអង្គការសហ
ប្រជាជាតិ បណ្ដាប្រទេស ដៃគូធំៗ និងមិត្តភក្តិប្រពៃណីទៀតផង៕
THU HOA
-VOV5