វៀតណាមអះអាងនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការ។
HONG VAN -  
(VOV) /  
|
វៀតណាមអះអាងនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការ។ |
VOV-ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ផ្នែកកិច្ចការបរទេសដែលត្រូវបានលើកឡើងប្រមូលផ្ដុំទៅក្នុងមាត្រាទី១២ក្នុងរដ្ឋធម្មនុញ្ញបានបន្តរាល់ គោលការណ៍សារវន្តនៃសកម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាម។ នោះគឺវៀតណាមអនុវត្តគោលនយោបាយសន្តិភាពមិត្តភាពសហប្រតិបត្តិការជា
មួយបណ្ដាប្រទេសដោយមិនប្រកាន់របបនយោបាយនិងសង្គម។ ប្រសិនបើរដ្ឋ ធម្មនុញ្ញដែលកំពុងជាថរមានបានលើកឡើងថា វៀតណាមអនុវត្តគោល នយោបាយសន្តិភាពមិត្តភាពនោះ ពង្រាងធ្វើវិសោធនកម្មត្រូវលើកឡើងទៅជា គោលមាគ៌ាកិច្ចការបរទេស។ ប្រការនេះបានសឲ្យឃើញថា វៀតណាមសន្យា អនុវត្តមុនក៏ដូចជាក្រោយគោលមាគ៌ាកិច្ចការបរទេសមួយ។ ពង្រាងធ្វើវិសោធនកម្ម ក៏សង្កត់ធ្ងន់ជាលើកដំបូងថា វៀតណាមជាមិត្តដៃគូរទំនុកទុកចិត្តនិងជាសមាជិក មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ នេះជាការធ្វើវិសោធនកម្មដ៏
សំខាន់ជំនួសឲ្យកាលកំណត់ទំនាក់ទំនងមិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការ ដូចជារដ្ឋធម្មនុញ្ញជាធរមាន។ វាយតំលៃជាទូទៅអំពីការកំណត់នេះ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម Nguyen Phuong Nga បានថ្លែងថា៖
“ពង្រាងធ្វើវិសោធនកម្មបានបន្តរាល់គោលការណ៍និងប្រពៃណីកិច្ចការបរទេសជាសារវន្តរបស់វៀតណាមតាំងពីពេលមានឯករាជ្យមកនិងក្នុងអំឡុង
អភិវឌ្ឍន៍កន្លងទៅ។ វាក៏សមស្របទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុង កាលៈទេសៈស្ថានភាពថ្មីនៅដំបន់និងអន្តរជាតិ។ ប្រការនេះបានបង្ហាញច្បាស់ក្នុងមាត្រាទី១២ក្នុងពង្រាងធ្វើវិសោធនកម្មអំពីគោលមាគ៌ាកិច្ចការបរទេសរបស់ ប្រទេសជាតិនិងបំពេញបន្ថែមខ្លឹមសារចំនួន២គឺគោលមាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការនិងជាមិត្តដៃគូរទំនុកទុកចិត្តមានការទទួលខុសត្រូវរបស់
សហគមន៍អន្តរជាតិ។ និងកំលាំងប្រដាប់អាវុធប្រជាជនមានភារកិច្ចរួមវិភាគទាន ការពារសន្តិភាពនៅក្នុងដំបន់និងលើសកលលោកព្រមទាំងរួមជាមួយប្រជាជន
កសាងប្រទេសជាតិទៀតផង។”
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Phuong Nga |
ទោះបីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២មានការបំពេញបន្ថែមសំខាន់ជាច្រើនប៉ុន្តែដើម្បីគោលមាគ៌ាកិច្ចការបរទេសត្រូវបានសុក្រិដ្ឋជាង មតិ
មួយចំនួនបានចាត់ទុកថាពង្រាងធ្វើវិសោធនកម្មត្រូវបំពេញបន្ថែមការកំណត់
វៀតណាមសកម្មនិងម្ចាស់ការសមាហរណកម្មអន្តរជាតិ។ ប្រការនេះមាន
មូលដ្ឋានក្នុងពេលវិស័យសហប្រតិបត្តិការរវាងវៀតណាមជាមួយពិភពលោក
កាន់តែទូលំទូលាយ និងមិនត្រឹមតែកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច-ពាណិជ្ជកម្
មថែមទាំងអំពីវប្បធម៍សង្គមយោធាសន្តិសុខនិងបណ្ដាបញ្ហាមានចរិតលក្ខណៈ
សកលទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Nguyen Phuong Nga បានស្នើរថា៖
“និន្នាការរួមរបស់បណ្ដាប្រទេសនាបច្ចុប្បន្នគឺលើកកំពស់តួនាទីរបស់ច្បាប់អន្តរជាតិដើម្បីកែសម្រួលបណ្ដាទំនាក់ទំនងអន្តរជាតិ។ រដ្ឋធម្មនុញ្ញរបស់ប្រទេស
ជាច្រើនក៏សម្ដែងនូវកិច្ចសន្យាគោរពច្បាប់អន្តរជាតិដូចជាសេចក្តីប្រកាសកិច្ចការ
បរទេសសន្តិភាពសហប្រតិបត្តិការរបស់បណ្ដាប្រទេសជាមួយសកលលោក។ គួរតែបំពេញបន្ថែមក្នុងពង្រាងធ្វើវិសោធនកម្មប្រការថ្មីមួយក្នុងមាត្រាទី១២កំណត់សាធារណៈរដ្ឋសង្គមនិយមវៀតណាមគោរពរាល់កិច្ចសន្យាអន្តរជាតិដែលវៀត
ណាមជាសមាជិក។”
បណ្ដាការកំណត់អំពីកិច្ចការបរទេសក្នុងបណ្ដាជំពូករបស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២សុទ្ធតែប្រមូលផ្តុំលើកត្រដែតរាល់បញ្ហាស្នូលក្នុង
ការត្រិៈរិៈថ្មីរបស់បក្សនិងរដ្ឋវៀតណាមអំពីគោលមាគ៌ា កិច្ចការបរទេសក្នុងដំណើរ
ការផ្លាស់ប្តូថ្មីអភិវឌ្ឍន៍ប្រទេសជាតិ។រាល់ការកំណត់នេះនឹងរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិរួមចំណែកទៅក្នុងការតស៊ូរបស់ប្រជាជន
ពិភពលោកដើម្បីសន្តិភាពឯករាជ្យប្រជាធិបតេយ្យនិងវឌ្ឍន៍ភាពសង្គម៕
HONG VAN
-VOV