វៀតណាមអះអាងនូវតួនាទីយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) -  វៀតណាមបានឆ្លងកាត់រយៈពេល៦ខែដើមឆ្នាំ២០២០ ក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងនោះកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេល១ខែ។ ក្នុង បរិបទនៃការរីករាលដាលយ៉ាងខ្លាំងក្លានៃជម្ងឺរាតត្បាត Covid-19 និងការ វិវត្តន៍យ៉ាងស្មុគស្មាញនៃស្ថានភាពពិភព លោកនោះ វៀតណាមបាន ខិតខំប្រឹងប្រែងបង្ហាញតួនាទីជាសមាជិកដ៏សកម្ម និងមានការទទួលខុស ត្រូវចំពោះបញ្ហារួមនានារបស់សកលលោក។
វៀតណាមអះអាងនូវតួនាទីយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញថ្លែងនៅកិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បតាមប្រព័ន្ធវីដេអូក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបញ្ចប់សង្គ្រាមលោកលើកទី២។ (រូបថត៖ TTXVN)

បញ្ហាប្រឈមដែលមិនធ្លាប់មានតាំងពីមុនមក

ចាប់ពីដើមឆ្នាំ២០២០ ជម្ងឺរាតត្បាតសកល Covid-19 បាន ផលប៉ះពាល់យ៉ាងជ្រាលជ្រៅទៅលើគ្រប់វិស័យនៃជីវភាពរស់នៅលើទូ ទាំងពិភពលោក។ ក្រោយរយៈពេល៣ខែបិទទីស្នាក់ការអ.ស.បជាបណ្ដោះ អាសន្នមកក្រុមប្រឹក្សាសន្តិសុខនិយាយរួមនិងវៀតណាមនិយាយដោយ ឡែកបានបន្សាំខ្លួនទៅនឹង “ស្ថានភាពធម្មតាថ្មី” ដោយប្រតិបត្តិក្បាលម៉ាស៊ីនតាម អនឡាញ ហើយអនុវត្តវិធានការជាបណ្ដោះអាសន្នមួយចំនួនស្ដីពីយន្តការ ពិគ្រោះយោបល់ ចរចា និងការបោះឆ្នោតពីចម្ងាយចំពោះបញ្ហាជាច្រើន ដែលទើបលេចឡើងក្នុងទំនាក់ទំនងអន្តរជាតិ។លោក Vu Hong Viet ប្រធាននាយកដ្ឋានទទួលបន្ទុកអង្គការអន្តរជាតិ ក្រសួងការបរទេសវៀត ណាម បានអះអាងថា៖

“ក្នុងរយៈពេល៦ខែដើមឆ្នាំ សភាពការណ៍ក្នុងតំបន់និងលើពិភពលោក មានការវិវត្តន៍ដ៏ស្មុគស្មាញនិងពិបាកទាយទុកជាមុន។ កាលពីដើមឆ្នាំគឺរឿង ហេតុដែលអាមេរិក ធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់ សម្លាប់ឧត្តម សេនីយ៍ Soleiman ហើយ ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់វិញដែរ។ បន្ទាប់នោះជម្ងឺរាតត្បាតបានផ្ទុះឡើង ហើយនៅតែប្រែប្រួលយ៉ាងស្មុគ ស្មាញរហូតមកដល់សព្វថ្ងៃនេះ។ អ្វីៗគ្រប់បែបយ៉ាង រួមជាមួយការប្រកួត ប្រជែងរវាងមហាអំណាចពិភពលោកនានាបានប៉ះពាល់ដោយផ្ទាល់ទៅលើសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ ក្នុងបរិបទពោរពេញទៅដោយការ លំបាកនិងបញ្ហាប្រឈមនោះ វៀតណាមយើងបានសម្រេចភារកិច្ចយ៉ាងល្អ ជាស្ថាពរ តាមនោះបង្កើតសន្ទុះសម្រាប់ដំណាក់កាលខាងមុខ”។

សញ្ញាសម្គាល់របស់វៀតណាម

ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ២០២០ វៀត ណាមបានដឹកនាំនិងប្រតិបត្តិការងារជាច្រើនទាំងប្រចាំផងនិងទាំងចៃដន្យផង។ ជាពិសេសគឺ វៀតណាមមានគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍សំខាន់ ចំនួន២ដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អ.ស.បសហ គមន៍អន្តរជាតិ ព្រមទាំងបង្កើតឡើងសញ្ញាសម្គាល់របស់វៀតណាមនៅក្រុម ប្រឹក្សាសន្តិសុខ។ នោះគឺ “កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ ជំរុញការគោរពធម្មនុញ្ញអ.ស.បក្នុងការរក្សាសន្តិភាពនិង សន្តិសុខអន្តរជាតិ” និង “កិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការរវាងអ.ស.បនិង អាស៊ាន”។ នេះជាលើកដំបូងតាំងពីមុនមកដែលរាល់ខ្លឹមសារនេះត្រូវបាន លើកយកមកពិភាក្សានៅក្រុមប្រឹក្សាសន្តិសុខ។ លោក Vu Hong Viet បាន ឲ្យដឹងថែមទៀតថា៖

“នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្រុមប្រឹក្សាសន្តិសុខ ដោយមាន ចំនួនប្រទេសចូលរួមខ្ពស់បំផុតតាំងពីមុនមកហើយតំណាងនៃប្រទេសចំនួន ១១១បានចូលរួមថ្លែងមតិផងដែរ។ នេះក៏ជាលើកដំបូងហើយដែលក្រុម ប្រឹក្សាសន្តិសុខអនុម័តលើសេចក្ដីថ្លែងការណ៍របស់ប្រធានដោយលើក ត្រដែតនូវតួនាទីរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទីពីរគឺកិច្ចសន្ទនា រវាងអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខដោយមានការចូលរួមរបស់លោក អគ្គលេខាធិការអាស៊ាន ដែលបានលើកយកបញ្ហាសមុទ្រខាងកើតមកពិភាក្សា”។

ភាពម្ចាស់ការរបស់វៀតណាមក៏ត្រូវបានបង្ហាញតាមរយៈការចូលរួម ជាមួយប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍ចំនួន៨ផ្សេងទៀត ស្នើឲ្យក្រុម ប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីជម្ងឺ Covid-19 នាដើមខែ មេសា ហើយនេះក៏ជាកិច្ចប្រជុំដើមបំដូងរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពី បញ្ហានេះផងដែរ។ ក្រៅពីនោះ វៀតណាមបានចូលរួមចំណែកយ៉ាងជាក់ ស្ដែងទៅក្នុងដំណើរការចរចាអំពីឯកសារនានារបស់ក្រុមប្រឹក្សាសន្តិសុខ មានគំនិតផ្ដួចផ្ដើមដើម្បីលើកកំពស់តួនាទី កិច្ចសហប្រតិបត្តិការនិងវត្តមាន របស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជាពិសេសគឺលើកសំណើស្ដីពីការ រៀបចំកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អ.ស.បស្ដីពីការអភិវឌ្ឍប្រកបដោយចីរ ភាពនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ាន-អ.ស.បនាខែតុលាឆ្នាំ២០២០ ទៀតផង។

អាស្រ័យដោយមានស្នាដៃជាច្រើនក្នុងរយៈពេល៦ខែកន្លងទៅ ថ្នាក់ ដឹកនាំអ.ស.ប ប្រទេសដទៃនិងសាធារណៈមតិអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងការចូលរួមរបស់វៀតណាមក្នុងគ្រប់សកម្មភាពរបស់ អ.ស.ប ក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍ដ៏សកម្មមួយ។ ប្រការនេះបាន រួមចំណែកលើកកំពស់កិត្យានុភាពនិងឋានៈរបស់វៀតណាម ជួយឲ្យវៀត ណាមបន្តអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងពាក់កណ្ដាលក្រោយនៃអាណត្តិបេសកកម្មរបស់ខ្លួន ព្រមទាំងអះអាងថា វៀតណាមជា សមាជិកមួយដ៏សកម្មនិងម្ចាស់ការរបស់អ.ស.ប ជាដៃគូគួរឲ្យជឿទុកចិត្ត និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ