វៀតណាមអះអាងនូវតួនាទីរបស់ខ្លួននៅក្នុងក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

 (VOV)_វៀតណាមទើបនឹងបានបញ្ចប់ឆ្នាំដើមដំបូង ក្នុងអាណត្តិជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ( ២០១៤-២០១៦)។ ទោះបី​ជាសមា
ជិកថ្មីក្តី ប៉ុន្តែវៀតណាមជានិច្ចកាលបង្ហាញពីស្មារតីទទួលខុសត្រូវយ៉ាងខ្ពស់ របស់
ខ្លួនក្នុងការងាររួមនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ 

វៀតណាមអះអាងនូវតួនាទីរបស់ខ្លួននៅក្នុងក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1
ឧបនាយករដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh

នាខែមិនាឆ្នាំ២០១៤ គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋ​មន្ត្រី 
និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh បានអញ្ជើញ​ចូលរួមកិច្ច
ប្រជុំជាន់ខ្ពស់ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ​ចាប់ផ្តើមអោយ
ឆ្នាំធ្វើសកម្មភាព១ដ៏សកម្មរបស់វៀតណាម ក្នុងតួនាទីជាសមាជិកនៃអង្គការនេះ។
 ក្នុងរង្វង់តែ១ឆ្នាំ​ប៉ុណ្ណោះ វៀតណាមបានចូលរួមកិច្ចប្រជុំផ្លូវការ​រាប់រយ និងបណ្ដាជំ
នួបពិគ្រោះយោបល់នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ចរចារ ​បោះឆ្នោតទៅលើសេចក្ដី
សម្រេចចិត្តជិត២០០ ដែលទាក់ទិនដល់គ្រប់ជ្រុង​ជ្រោយផ្សេងៗគ្នានៃសិទ្ធិមនុស្ស។

          អនុវត្តយ៉ាងម៉ត់ចត់ ម្ចាស់ការរាល់យន្តការពហុភាគីនិងទ្វេភាគីអំពីសិទ្ធិមនុស្ស

        ពេលវេលាចាប់ផ្តើមអាណត្តិ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏ជាពេលវេលាដែលវៀតណាមរៀបចំរបាយការណ៍ស្ដីពីការពិនិត្យទូទៅ ( UPR) លើក​ទី២​។ ​ដោយ
ព្រឹត្តិការណ៍នេះ វៀតណាមបានបង្ហាញជាប្រទេស១ ជានិច្ចកាល​អនុវត្ត​ការសន្យាអន្តរ
ជាតិនានាអំពីសិទ្ធិមនុស្ស​ដោយម៉ត់ចត់ ជានិច្ចកាលផ្ទៀងស្ដាប់និង ​ទទួលមតិពីមិត្តភក្តិអន្តរជាតិ និងជានិច្ចកាលខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត​របស់ខ្លួន ដើម្បីប្រជាជន
ទទួលសិទ្ធិមនុស្សកាន់តែល្អប្រសើឡើង។ វៀតណាមនៅម្ចាសការចូលរួមយ៉ាងសកម្ម
 នៅបណ្ដាវេទិកាពហុភាគី ដែលទាក់ទិនដល់សិទ្ធិមនុស្ស ដូចជា៖ មហាសន្និបាត អង្គ
ការសហប្រជាជាតិ គណៈកម្មាធិការអភិវឌ្ឍន៍សង្គម…លៗ

          រួមជាមួយបណ្ដាយន្តការពហុភាគី យន្តការសន្ទនាទ្វេភាគីអំពីសិទ្ធិមនុស្ស បន្តបាន
វៀតណាមបាន​លាតត្រដាងអនុវត្តប្រកបដោយប្រសិទ្ធិភាពក្នុងឆ្នាំកន្លងទៅ ដែលក្នុង
នោះលេចធ្លោគឺជំនួបសន្ទនាជាមួយអាមេរិក អូស្ត្រាលី ស្វីស។ ទោះបីជានៅមានការ
ខុសប្លែកគ្នាក្តី ប៉ុន្តែ លេចធ្លោនោះគឺជំនួបសន្ទនាដែលបានប្រព្រឹត្តទៅដោយស្មារតី
បើកទូលាយ ស្មោះត្រង់ ស្ថាបនា បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជួយឧ
បត្ថម្ភដំណើការកសាងទំនុកទូកចិត្តរបស់វៀតណាមជាមួយបណ្ដាដៃគូផ្សេងៗទៀត។

          ធានាសិទ្ធិមនុស្ស​លើគ្រប់ជ្រុងជ្រោយ

        ទន្ទឹមនឹងការសកម្មអនុវត្តភារកិច្ចជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការស
ហប្រជាជាតិ វៀតណាមនៅបន្តទទួលបានលទ្ធផលច្បាស់លាសជាច្រើន ក្នុងការសុ
ក្រិតប្រព័ន្ធច្បាប់ គោលនយោបាយអំពីសិទ្ធិមនុស្ស ក៏ដូចជាការអនុវត្តសិទ្ធិមនុស្សក្នុង
ស្ថានភាពជាក់ស្ដែង។ ឆ្នាំ២០១៤ ជាលើកដំបូងដែលវៀតណាមលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ ដោយមានជំពូក១ស្ដីអំពីសិទ្ធិមនុស្ស។ ឆ្នាំ​២០១៤ ក៏គូសសញ្ញាសំខាន់
 ក្នុងការចូលរួម អនុវត្តបណ្ដាការសន្យាអន្តរជាតិ ​ស្ដីពីសិទ្ធិមនុស្ស ពេលដែលរដ្ឋសភា 
នីតិកាលទី១៣ ​អនុម័តលើអនុសញ្ញាប្រឆាំង​ការវាយសួរចម្លើយ និងអនុសញ្ញាស្ដីពីសិទ្ធិ
របស់ជនពិការ ។ ប្រការគួរអោយកត់សម្គាល់នោះគឺ មិនអើពើដល់បណ្ដាការលំបាក
សាកល្បងខាងសេដ្ឋកិច្ច ​សង្គម វៀតណាមនៅទទួលបានសមិទ្ធិផលសំខាន់ជាច្រើន 
ក្នុងការធានាសិទ្ធិ​មនុស្ស លើគ្រប់ជ្រុងជ្រោយ ពីការងារកាត់បន្ថយភាពក្រីក្រ បង្កើត
ការងារធ្វើ ​ធានាសុខុមាលភាពសង្គម លើកកំពស់ជីវភាពរស់នៅខាងចប្បធម៌ ស្មារតី
សំរាប់ប្រជាជន។ ​

          តាមរយៈសកម្មភាពនានា ក៏ដូចជាការរួមវិភាគទានជាក់ស្ដែង នៅបណ្ដា​វេទិកាព
ហុភាគី និងទ្វេភាគី ដែលទាក់ទិនដល់សិទ្ធិមនុស្ស ក្នុងឆ្នាំ ២០១៤ វៀតណាមបានបង្ហាញ
ខ្លួនជាសមាជិកសកម្ម១ ម្ចាស់ការ និងមានការទទួលខុសត្រូវ​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស
 អង្គការសហប្រជាជាតិ។ លទ្ធផលលេចធ្លោ ក្នុង​ការងារអនុវត្តសិទ្ធិមនុស្ស របស់វៀត
ណាម ក្នុងស្ថានភាពជាក់ស្ដែង ក៏បាន​សហគមន៍អន្តរជាតិវាយតំលៃខ្ពស់។ លទ្ធផលទាំង
នេះបានរួមចំណែកលើក​កំពស់ថានះរបស់វៀតណាម នៅលើឆាកអន្តរជាតិ ជួយវៀត
ណាមបង្កើតរូបភាពស្អាត១អំពីប្រទេសទទួលជោគជ័យក្នុងការអនុវត្តគោលដៅសហ
សវត្ស៍ នៃអង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្ស ដែលក្នុងនោះមានបញ្ហាអប់រំ សុខាភិ
បាល ​សមភាពភេទ ពលកម្ម ជួយឧបត្ថម្ភជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ