វេទិការវៀតណាម-អាមេរិកឡាទិនស្តីពីពាណិជ្ជកម្មនិងការវិនិយោគ ត្រូវបានបើកនៅទីក្រុងហាណូយ។
ANH HUYEN -  
(VOVWORLD) /  
|
វេទិការវៀតណាម-អាមេរិកឡាទិនស្តីពីពាណិជ្ជកម្មនិង
ការវិនិយោគនៅទីក្រុងហាណូយ
(Image: Internet) |
VOVWORLD-អាមេរិកឡាទិនជាទីផ្សារធំ១ដោយមានចំនួនប្រជាជនប្រមាណ
៥៨០លានាក់។GDP សរុបទទួលបានជាង៥៥០០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានខឿនសេដ្ឋកិច្ចចំនូន៣ស្ថិតក្នុងក្រុមប្រទេសទើបនឹងលេចចេញ
(G20)គឺប្រេស៊ីល-អាហ្សង់ទិននិងមិចសិក។ក្នុងបណ្តាឆ្នាំកន្លងមកទំនាក់ទំនង
រវាងវៀតណាជាមួយបណ្តាប្រទេសនៅដំបន់អាមេរិកឡាទិនអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លានិងរឹងមាំរហូតមកដល់សព្វថ្ងៃនេះវៀតណមបានមានទំនាក់ទំនងការទូត
ជាមួយប្រទេសអាមេរិកឡាទិនចំនូន២៧ ព្រមទាំងបង្កើតគណះកម្មាធិការសហ
ប្រតិបត្តិការចម្រុះជាមួយប្រទេសចំនួន៥និងបង្កើតយន្តការស្រាវជ្រាវនយោបាយ
ជាមួយប្រទេសចំនួន១៥ជាដើម។ប្រទេសអាមេរិកឡាទិនចំនូន៨បានបើកស្ថាន
ទូតនៅប្រទេសវៀតណាម។ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម
ជាមួយបណ្តាប្រទេសអាមេរិកឡាទិនបានកើនឡើងជាបន្តបន្ទាប់តំលៃប្រាក់ពា
ណិជ្ជកម្មបានកើនពី៣០០លានដុល្លារអាមេរិកនាឆ្នាំ២០០០ដល់៥ពាន់១រយលាន ដុល្លារនាឆ្នាំ២០១១។ក្នុងនោះតំលៃប្រាក់ពាណិជ្ជកម្មរវសងវៀតណាមជាមួយ
ប្រេស៊ីល-អាហ្សង់ទិននិងមិចសិកទទួលបានលើសពី៧ពាន់លានដុល្លារអាមេរិក
ក្នុង១ឆ្នាំនិងទុនវិនិយោគនៃដំបន់នេះចូលមកវៀតណាមគឺប្រមាណ២ពាន់លាន
ដុល្លារអាមេរិក។
តាមអនុរដ្ឋមន្រ្តីការបរទេសវៀតណាម Nguyen Phuong Ngaថាលទ្ឋផលនេះគ្រាន់តែ
ជាជំហានដំបូងនិងយថាទស្សអភិវឌ្ឍន៍ពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំង២គឺ
ធំធេងណាស់។លោកស្រីថ្លែងថា “ ភាគីទាំង២សុទ្ឋតែមានប្រៀបខ្លាំងដែលអាច
បំពេញអោយគ្នាទៅវិញទៅមកឧទាហណ៍វៀតណាមមានទីផ្សារដ៍ធំដោយមានចំនួន
ប្រជាជនជិត៩០លាននាក់។វៀតណាមមានទីតាំងភូមិសាស្រ្តនិងនយោបាយសំខាន់
នៅអាស៊ីអគ្នេយ៍និងជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ក្នុងពេលនេះដែរ
បណ្តាប្រទេសអាមេរិកឡាទិនក៍ជាទីផ្សារដ៍ធំនិងមានតម្រូវការអំពីទំនិញដ៍សម្បូបែប
ណាស់ព្រមទាំងសមស្របជាមួយរចណាសម្ព័ន្ឋទំនិញនាចេញរបស់វៀតណាមជាដើម“។
|
Image: Internet |
ដើម្បីកសាងទំនាក់ទំនងដៃគូរពាណិជ្ជកម្មនឹងវិនិយោគសកម្ម ចីរភាពរវាងវៀតណាម
នឹងអាមេរិកឡាទីន ប្រការសំខាន់ពិសេសគឺ ត្រូវជំនះពុះពារលើរបាំងអំពីព័ត៍មាន នឹង
ចន្លោះខាងភូមិសាស្រ្ត ជំរុញការយោគយល់គ្នាទៅវិញទៅមកនឹងការយកចិត្តទុកដាក់
របស់បណ្តាស្ថាប័ន្ធរដ្ឋាភិបាលនឹងអង្គភាពអាជីវកម្មនៃភាគីទាំង២ ព្រមទាំងបង្កើត
យន្តការផ្លាស់ប្តូរនឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយហេតុនេះគំនិតរៀបចំ
វេទីកា១ដើម្បីអ្នកគ្រប់គ្រង អាជីវករ វិនិយោគិនវៀតណាមនិងអាមេរិកឡាទីនជួបប្រា
ស្រ័យពិភាក្សាអំពីឱកាស ទឹសដៅសហប្រតិបត្តិការ រកវិធានការណ៏ដោះស្រាយការ
លំបាក ជំរុញកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណីជ្ជកម្មនឹងវិនិយោគ
រវាងភាគីទាំង២ គឺជាជំហានសកម្ម១របស់រដ្ឋាភិបាលវៀតណាម។ឯកអគ្គរដ្ឋទូត
Venezuela ប្រចាំនៅវៀតណាម Jorge Rondon Uzcategui ចាត់ទុកថា៖ វេទីកាបែបនេះ
១នឹងជួយរិតបណ្តឹងថែមទៀតទំនាក់ទំនងពិសេសរវាងវៀតណាមនឹងបណ្តាប្រទេសនៅ
ភូមិភាគអាមេរិកឡាទីន។ខ្ញុំសង្ឃឹមថាវេទីកានេះនឹងជាជំហានសំខាន់ដំបូងដើម្បីជំរុញ
ទំនាក់ទំនងរវាងភាគីទាំង២ឲ្យខ្លាំងក្លាថែមទៀត។ក្នុងក្របខ័ណ្ឌនៃវេទីកាលើកនេះក្រៅពីបណ្តាកិច្ចប្រជុំពិភាក្សាអំពីបញ្ហានានា នៅមានបណ្តាសកម្មភាពជួបប្រាស្រ័យទ្វេ
ភាគី នឹងពិព័ណ៏។ល។ បណ្តាតំណាងក៏នឹងទៅទស្សនារមណីយដ្ឋានទេសចរណ៏ឈូង
សមុទ្រHa long នឹងមូលដ្ឋានសេដ្ឋកិច្ច១ចំនួននៅ Quang Ninh ទៀតផង។
|
Image: Internet |
ក្នុងនិន្នាការអភិវឌ្ឌ្យនាបច្ចុប្បន្នទាំងវៀតណាមនឹងអាមេរិកឡាទីនសុទ្ធតែបញ្ជាក់ថា៖ប្រការ
សំខាន់គឺត្រូវបង្កបានកំលាំងរុញច្រានខ្ទាត១អំពីពាណិជ្ជកម្ម នឹងវិនិយោគ។ គេសង្ឃឹមថា៖វេទីកាលើកនេះនឹងបង្កបានកំលាំងរុញច្រានខ្ទាតដ៏សំខាន់ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចពាណីជ្ជកម្មវិនិយោគរវាងវៀតណាមនឹងបណ្តាប្រទេសអាមេរិកឡាទីនឲ្យអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាក្នុងរយះពេលខាងមុខ៕
ANH HUYEN
-VOVWORLD