វេទិកាសេដ្ឋកិច្ចពិភពលោកនិងបញ្ហាក្តៅគគុក

(VOVworld)-វេទិកាសេដ្ឋកិច្ចពិភពលោក(WEF)លើកទី៤៦ទើបនឹងបានប្រារព្ធ ជា
ផ្លូវការនៅទីក្រុង Davos ប្រទេសស្វីស។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដោយ មានការ
ចូលរួមរបស់អ្នកនយោបាយ CEO និងអ្នកល្បីៈឈ្មោះជាង២.៥០០នាក់ មកពីប្រ
ទេសជាច្រើនលើពិភពលោក ដែលពិភាគ្សាលើបណ្តាបញ្ហាសេដ្ឋកិច្ច សកលលោក។ ត្រូវបានប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមិនសូវ មានសញ្ញាវិជ្ជមាន ដូច្នេះវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះពោរពេញទៅដោយ ការព្រួយបារម្ភអំពី
យថាទស្សន៍នៃខឿនសេដ្ឋកិច្ចសកលលោក។

វេទិកាសេដ្ឋកិច្ចពិភពលោកនិងបញ្ហាក្តៅគគុក - ảnh 1
វេទិកាសេដ្ឋកិច្ចពិភពលោកនិងបញ្ហាក្តៅគគុក

        ដោយប្រធានបទ “ធ្វើជាម្ចាស់បដិវត្តន៍ឧស្សាហកម្មលើកទី៤” គោលដៅនៃ វេទិកាឆ្នាំ២០១៦នេះគឺកសាងមនសិការរួមអំពីរាល់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យានិងកំណត់ទិសដៅសម្រាប់អនាគត។

        ប្រធានបទមិនដើរចំទិសដៅ

       យ៉ាងណាមិញប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសកលមានភាព
អាប់អួរ ហើយបញ្ហាសេដ្ឋកិច្ចពិភពលោកគ្របដណ្តប់នៅបណ្តារបៀបវារៈនៃវេទិ
កា។ យោងតាមរបាយការណ៍ស្តីពីហានិភ័យសកលដែលបាន WEF ប្រកាសនៅ
វេទិកានេះបានសរឲ្យឃើញនូវកំណើនសកលកំពុងដើរឃ្លាតទិសដៅ។ លើសពី
នេះទៅទៀត វេទិកាឆ្នាំនេះបានលេចឡើងការព្រួយបារម្ភមួយចំនួនទៀតដូចជា
អត្រាគ្មានការ ងារធ្វើខ្ពស់នៅក្នុងប្រទេសជាច្រើន ការជះឥទ្ធពលនៃតម្លៃប្រេង
ធ្លាក់ចុះទៅលើ ថវិការរបស់ប្រទេសនាំចេញប្រេងជាដើម។ ដោយហេតុនេះ
កំណើនសេដ្ឋកិច្ច សកលក្នុងឆ្នាំ២០១៦និង២០១៧ត្រូវបានព្យាករណ៍ថា នឹង
ទទួលបានកម្រិត៣,៣% និង ៣,៤%គឺទាបជាងបើប្រៀបនឹងការព្យាករណ៍
នារយៈពេល៣ខែមុននេះ។

        នៅក្នុងសម័យបើកនាថ្ងៃទី២០មករា ភាគហ៊ុនអាស៊ីមានការធ្លាក់ចុះយ៉ាង ខ្លាំងខណៈពេលដែលតម្លៃប្រេងឆៅពិភពលោកចុះត្រឹម២៨ដុល្លារអាមេរិកក្នុង១
ធុង នាំមកនូវបរិយាកាសកាន់តែអាប់អួរថែមទៀតនៅវេទិការនេះ។ ទន្ទឹមជាមួយ
គ្នានោះ វិសមភាពប្រាក់ចំណូលជាមធ្យមទូទាំងពិភពលោកមានការកើនឡើង
នាំមកនូវផលប៉ះពាល់ជាច្រើនផងដែរ។

        ការព្រួយបារម្ភអំពីស្ថានភាពបម្រែបម្រួលអាកាសធាតុ

        នៅវេទិកាឆ្នាំនេះ បម្រែបម្រួលអាកាសធាតុក៏ជាបញ្ហាចំបងនៅអង្គពិភាគ្សា។ នេះជាលើកដំបូងដែលការព្រួយបារម្ភចំពោះបរិស្ថានស្ថិតនៅជួរមុខបញ្ជីឈ្មោះ បណ្តាហានិភ័យសកលដែលបានចែងក្នុងរបាយការរបស់ WEF។ បម្រែបម្រួល
អាកាសធាតុបាននិងកំពុងដាក់ចេញរាល់ការសាកល្បងយ៉ាងធ្ងន់ធ្ងរ ចំពោះអង្គ
ភាពអាជីវកម្មនានាក៏ដូចជាលើសកលលោកទាំងមូល រួមទាំងការកើន ឡើងនៃ
ទឹកជំនន់នៅតំបន់ឆ្នេរសមុទ្រដែលជះឥទ្ធិពលអសកម្មទៅលើផលិតផលកសិ
កម្ម។ ហានិភ័យពោលខាងលើក៏រួមបញ្ចូលទាំងផលវិបាកនៃ ភូមិសាស្ត្រនយោ
បាយផងដែរ។

        WEF46ជម្រុញការធ្វើសកម្មភាព

        ចំពោះមុខរាល់ការសាកល្បងយ៉ាងធ្ងន់ធ្ងរពោលខាងលើដែលគំរាមកំហែង ទៅលើសេដ្ឋកិច្ចសកលលោក ក្នុងអំឡុងពេល៤ថ្ងៃនៃវេទិកា តំណាងចូលរួម WEF
46 បានផ្តោតការពិភាគ្សាលើវិធានការដោះស្រាយ។ ថ្នាក់ដឹកនំាពិភពលោកនិង ថ្នាក់ដឹកនាំអង្គការមនុស្សធម៌នានាបានជជែកវែកញែកនូវវិធានការជួយជនភៀស
ខ្លួនឲ្យសាំជាមួយនឹងសហគមន៍ឲ្យបានកាន់តែល្អប្រសើរ ។ ក្នុងពេលជាមួយគ្នា
នោះ ជាលើក ដំបូងមានវត្តមាននៅវេទិកានេះតាំងពីទទួលដំណែងមក ប្រធានា
ធិបតី អាហ្សង់ទីMauricio Macri តំណាងខឿនសេដ្ឋកិច្ចទើបនឹងលេចចេញបាន
បង្ហាញនូវទស្សន កែទម្រង់សេដ្ឋកិច្ចនៅប្រទេសអាមេរិកខាងត្បូងនេះ ក៏ដូចជា
រាល់ការសាកល្បង ចំពោះខឿនសេដ្ឋកិច្ចទើបនឹងលេចចេញនាបច្ចុប្បន្នផងដែរ។
WEF46 បានពិភាគ្សាលើ​បញ្ហាបង្កាការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននិងវិធានការទប់
ទល់ជាមួយស្ថានភាព​ តម្លៃប្រេងធ្លាក់ចុះ។ WEF46ក៏បានជម្រុញថ្នាក់ដឹកនាំពិភព
លោក អនុវត្តយ៉ាង ល្អរាល់ការសន្យាដែលបាននាំចេញនៅសន្និសីទកំពូលអ.ស.ប
ស្តីពីបម្រែបម្រួល អាកាសធាតុដែលប្រព្រឹត្តទៅនៅក្រុងប៉ារីសប្រទេសបារាំងមុន
នេះ។

        WEF ប្រចាំឆ្នាំជាព្រឹត្តិការណ៍ដែលត្រូវបានរំពឹងទុក ខណៈដែលអ្នកនយោ
បាយ នាយកប្រតិបត្តិនិងអ្នកល្បីឈ្មោះជាច្រើនរូបបានជួបជុំគ្នាពិភាគ្សាអំពីរាល់ បញ្ហាសេដ្ឋកិច្ចសកលលោក។ ទោះបីជាគ្រាន់តែនាំចេញទស្សនប៉ុណ្ណោះក្តី ប៉ុន្តែ
WEF បានរួមចំណែកសំខាន់ក្នុងការជម្រុញថ្នាក់ដឹកនាំនានាស្វែងរកបានដំណោះ
ស្រាយរួម សំដៅទប់ទល់ជាមួយនឹងហានិភ័យនៃខឿនសេដ្ឋកិច្ចសកលលោក៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ