វិទ្យុសម្លេងវៀតណាមផ្លាស់ប្ដូរថ្មីក្នុងនិន្នាការថ្មី

(VOVWORLD) - រួមដំណើរជាមួយការអភិវឌ្ឍនៃសារព័ត៌មានបដិវត្តន៍ វិទ្យុសម្លេងវៀតណាម បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងអំឡុងពេល៧៤ឆ្នាំចាប់បដិសន្ធិនិង ធំដឹងក្ដី ដើម្បីផ្លាស់ប្ដូរថ្មីនូវខ្លឹមសារ វិនិយោគឧបករណ៍ទំនើបៗ ដើម្បីនាំមកនូវ ផលិតផលសារព័ត៌មានដ៏ល្អបំផុតជូនមហាជនគ្រប់រូប។ 
វិទ្យុសម្លេងវៀតណាមផ្លាស់ប្ដូរថ្មីក្នុងនិន្នាការថ្មី - ảnh 1សាស្ត្រាចារ្យរងបណ្ឌិត Nguyen The Ky សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម 

  ថ្ងៃទី២១ ខែមិថុនា នេះ បានគម្រប់ខួបរយៈពេល៩៤ឆ្នាំនៃទិវាសារព័ត៌មាន បដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩) ។ រួមដំណើរជាមួយការអភិវឌ្ឍនៃសារព័ត៌មានបដិវត្តន៍ វិទ្យុសម្លេងវៀតណាម បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងអំឡុងពេល៧៤ឆ្នាំចាប់បដិសន្ធិនិង ធំដឹងក្ដី ដើម្បីផ្លាស់ប្ដូរថ្មីនូវខ្លឹមសារ វិនិយោគឧបករណ៍ទំនើបៗ ដើម្បីនាំមកនូវ ផលិតផលសារព័ត៌មានដ៏ល្អបំផុតជូនមហាជនគ្រប់រូប។ នេះបន្តជាទិសដៅស្នូល របស់វិទ្យុសម្លេងវៀតណាមនាពេលខាងមុខ។ ប្រការនេះត្រូវបានអះអាងដោយ សាស្ត្រាចារ្យរងបណ្ឌិត Nguyen The Ky សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុ សម្លេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៩៤ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។

        នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម (VOV) ជាស្ថាប័នសារព័ត៌មានដែលមាន ប្រភេទសារព័ត៌មានទាំង៤ ក្នុងនោះវិស័យផ្សាយសម្លេងគឺជាឧត្តមភាព។ ទន្ទឹម នឹងនោះ វិទ្យុត្រូវបានរដ្ឋាភិបាលប្រគល់អោយគ្រប់គ្រងស្ថានីយ៍ VTC ចំណុះ វិស័យទូរទស្សន៍ កាសែតអេឡិចត្រូនិកចំនួន២គឺ vov.vn និង vtcnews កាសែត បោះពុម្ភ “សម្លេងវៀតណាម” និងស្នាដៃបោះពុម្ភ “រលកធាតុអាកាសវៀត” មួយទៀត។

        ខ្លឹមសារឯកទេស ដើរជួរមុខក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី

        ក្នុងអំឡុងពេល៧៤ឆ្នាំនៃការចាប់បដិសន្ធិនិងធំដឹងក្ដី វិទ្យុសម្លេងវៀតណាមមាន មោទនភាពយ៉ាងខ្លាំងចំពោះកំណាត់ផ្លូវដែលបានកន្លងផុតទៅ ប៉ុន្តែក៏មានការ ព្រួយបារម្ភលាយឡំជាមួយភាពអន្ទះអន្ទែងចំពោះការសាកល្បងមិនតិចតួចនា ពេលខាងមុខផងដែរ។ នោះគឺនិន្នាការធ្វើសកល ភាវូបនីយកម្មខាងព័ត៌មាននិង ការរីកសាយភាយយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាឌីជីថល ជាដើម។ តាមអគ្គនាយក VOV លោក Nguyen The Ky បានចាត់ទុកថា ការពិតជាក់ស្ដែងនេះទាមទារ អោយស្ថាប័នសារព័ត៌មាន ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ត្រូវដោះស្រាយអោយ បាននូវបញ្ហាចំនួន៥ ដែលសំខាន់បំផុតគឺបញ្ហាខ្លឹមសារ ព្រោះថាខ្លឹមសារគឺជាបេះ ដូងនៃស្ថាប័នសារព័ត៌មាន។ លោកបានបន្តថា VOV កំពុងមានការកែសម្រួល នានាដើម្បីរក្សាបាននូវតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធសារព័ត៌មានវៀតណាម៖

        “ឥឡូវនេះយើងត្រូវផលិតខ្លឹមសារឯកទេស ដូចជាប៉ុស្តិ៍ VOV1 គឺផ្ដោតទៅ លើព្រឹត្តិការណ៍ប្រចាំថ្ងៃ VOV2 ផ្ដោតទៅលើកម្មវិធីវប្បធម៌សង្គមនិងអប់រំ VOV3 ផ្ដោតទៅលើកម្មវិធីតូរ្យតន្ត្រីនិងកំសាន្ត VOV4 គឺកម្មវិធីសម្រាប់ជនរួមជាតិនៃ បណ្ដាជនជាតិភាគតិច VOV5 គឺកម្មវិធីជាភាសាចំនួន១៣ សម្រាប់មិត្តអ្នកស្ដាប់ បរទេស។ ក្រៅពីនោះ យើងក៏មានកម្មវិធីជាភាសាអង់គ្លេស២៤/៧ កម្មវិធី អក្សរសាស្ត្រសិល្បៈ VOV6 និងកម្មវិធី VOV ចរាចរណ៍ទៀតផង”។

        បញ្ហាមួយទៀតដែលត្រូវការយកចិត្តទុកដាក់នោះគឺបញ្ហាបច្ចេកទេសបច្ចេកវិទ្យា ដោយសារតែនេះជាវិធីដើម្បីបញ្ជូនព័ត៌មានទៅកាន់មហាជននៅក្នុងនិង ក្រៅប្រទេស រហូតដល់ការប្រកួតប្រជែងជាមួយគ្នាហើយជាពិសេសគឺត្រូវប្រកួត ប្រជែងនឹងបណ្ដាញសង្គមផងដែរ។ អគ្គនាយក VOV លោក Nguyen The Ky បាន អោយដឹងថែមទៀតថា៖

        “នាបច្ចុប្បន្ន វិទ្យុបានដាក់ជូនរដ្ឋាភិបាលនូវគម្រោងធ្វើឌីជីថលភាវូបនីយកម្ម វិស័យផ្សាយសម្លេង។ ក្រៅពីការប្រើប្រាស់ម៉ាស៊ីនផ្សាយនោះ គឺយើងក៏បានប្រើ ប្រាស់ប្រព័ន្ធផ្កាយរណប ហើយអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទចល័តដូចជា vov.vn និង vtcnow ទៀតផង។ សង្គមកាន់តែរីកចម្រើន ជីវភាពរស់នៅកាន់តែរីកចម្រើន គឺបរិមាណមនុស្សជិះរថយន្តក៏ច្រើនឡើងដែរ អញ្ចឹងគេមិនត្រឹមតែស្ដាប់ប៉ុស្តិ៍ VOV ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងស្ដាប់ប៉ុស្តិ៍ផ្សេងៗទៀតផង”។

វិទ្យុសម្លេងវៀតណាមផ្លាស់ប្ដូរថ្មីក្នុងនិន្នាការថ្មី - ảnh 2អគ្គនាយក VOV លោក Nguyen The Ky និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc  

        អត្តសញ្ញាណដោយឡែកក្នុងកាលៈទេសៈនៃការរៀបចំវិស័យសារព័ត៌មានឡើងវិញ

        គម្រោងរបស់រដ្ឋាភិបាលស្ដីពីការរៀបចំការអភិវឌ្ឍនិងគ្រប់គ្រងវិស័យសារ ព័ត៌មានដល់ឆ្នាំ២០២៥និងឆ្នាំក្រោយៗទៀត បានដាក់ចេញគោលដៅធ្វើអោយសារ ព័ត៌មានខ្លាំងក្លាជាង ហើយមានប្រភពធនធានល្អជាងដើម្បីអភិវឌ្ឍន៍។ ស្ថាប័ន នីមួយៗត្រូវចេះពង្រីកឧត្តមភាពរបស់ខ្លួន។ អគ្គនាយក VOV លោក Nguyen The Ky បានអះអាងថា វិទ្យុសម្លេងវៀតណាមកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីបន្សាំនឹងស្ថានភាពថ្មី៖

        “វិទ្យុនឹងកាត់បន្ថយបរិមាណធនធានមនុស្សជាច្រើន ប៉ុន្តែយើងនឹងផ្តោតទៅ លើការទាក់ទាញមនុស្សមានទេពកោសល្យនិងសមត្ថភាពល្អ។ ទីពីរគឺយើងនឹង កសាងយុទ្ធសាស្ត្រអភិវឌ្ឍវិទ្យុ ដែលធ្វើផលិតកម្មដោយឈរលើបច្ចេកវិទ្យាថ្មី។ វិទ្យុត្រូវស្វែងរកវិធីអនុវត្តន៍បច្ចេកវិទ្យាឆ្លាតវៃចូលក្នុងកម្មវិធីផ្សាយសម្លេង កម្មវិធី ទូរទស្សន៍របស់ខ្លួន ហើយធ្វើយ៉ាងណាដើម្បីបញ្ជូនរលកវិទ្យុទៅកាន់មហាជននៅ ឆ្ងាយបំផុត ប៉ុន្តែនៅមានគុណភាពល្អបំផុត។ ខ្ញុំគិតថា ចាប់ពីថ្នាក់ដឹកនាំខ្ពស់បំផុត ចុះទៅកម្មាភិបាល អ្នកព័ត៌មាន បុគ្គលិក និងសិល្បៈករទាំងអស់ សុទ្ធតែត្រូវដាក់ សម្ពាធលើខ្លួនឯងដើម្បីខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីខ្លួនឯងក្នុងដំណាក់កាលខាងមុខ”។

        ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នសារព័ត៌មានស្នូលនៃប្រទេសជាតិ វិទ្យុ សម្លេងវៀតណាមបានមានការរីកចម្រើនជាច្រើននាពេលកន្លងទៅ។ ក្នុងកាលៈ ទេសៈនាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមនឹងបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីបន្តបោះជំហានទៅមុខក៏ដូចជាបន្សាំទៅនឹងនិន្នាការអភិវឌ្ឍនៃសារព័ត៌មានពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ