វិបត្តិជនចំណាក់ស្រុកនៅទ្វីបអឺរ៉ុប
ANH HUYEN -  
|
វិបត្តិជនចំណាក់ស្រុកនៅទ្វីបអឺរ៉ុប (Telegraph) |
Vovworld-ក្នុងប៉ុន្មានថ្ងៃកន្លងទៅទ្វីបអឺរ៉ុបបានរញ្ជួយដោយរលកជនចំណាក់
ស្រុកពីមជ្ឈឹមបូព៌ា អាហ្វ្រីកខាងជើងនិង Balkan ខាងលិចហូរមកកាន់តែច្រើនឡើង
ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន បញ្ហានេះបានក្លាយទៅជាអំរែក
ដ៏ធ្ងន់សំរាប់ទ្វីបអឺរ៉ុប។
វិបត្តិអន្តោប្រវេសន៍អាក្រកបំផុតពីមុនមក
វិបត្តិជនអន្តោប្រវេសន៍ដែលទ្វីបអឺរ៉ុបកំពុងត្រូវប្រឈមមុខគឺធ្ងន់ធ្ងរបំផុតនៅ
ទ្វីបអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មក។ តាមការស្ថិតិនៃស្ថាប័នព្រំដែនអឺរ៉ុបថា
ពីដើមឆ្នាំមកមានជនអន្តោប្រវេសន៍ប្រមាណ១០២ពាន់នាក់បានចូលមក EU តាម
រយៈ ម៉ាសេដ្វាន ស៊ែប បូស្នី អាល់បានីជាដើម ខ្ពស់ជាងជាច្រើនបើប្រៀបនឹង
សន្ទស្សន៍៨ពាន់នាក់ក្នុងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ជាពិសេសហុងគ្រីបាន
ក្លាយទៅជាចំណុចក្តៅគគុកថ្មីក្នុងវិបត្តិអន្តោប្រវេសន៍នេះ។ តាមប៉ូលីសនៃប្រទេស
នេះឲ្យដឹងថា ពីដើមឆ្នាំមកបានមានជនអន្តោប្រវេសន៍ជាង១៤០ពាន់នាក់ឆ្លងដែន
ពីស៊ែបដើម្បីចូលហុងគ្រី ខ្ពស់ជាង៣ដងបើប្រៀបនឹងឆ្នាំទៅមិញ។ ភាពតានតឹងនៅ
ដំបន់ព្រំដែនបានបង្ខំរដ្ឋាភិបាលហុងគ្រីត្រូវដាក់ពង្រាយបន្ថែមកំលាំងកងទ័ពសំរាប់
ជួយឧបត្ថម្ភកំលាំងកំពុងបំពេញភារកិច្ច។
ចរន្តជនចំណាក់ស្រុកឆ្លងព្រំដែនបានធ្វើឲ្យប្រទេសជាច្រើនអសមត្ថភាពនិង
ទ្វីបអឺរ៉ុបកំពុងច្របូកច្របល់ក្នុងការដោះស្រាយបញ្ហានេះ។ ប្រទេសជាច្រើនត្រូវ
អនុវត្តវិធានការយ៉ាងខ្លាំងក្លាដើម្បីទប់ស្កាត់ចរន្តជនចំណាក់ស្រុកឆ្លងចូលតាមផ្លូវ
ទឹកនិងផ្លូវគោក។ នាសប្ដាហ៍មុន ម៉ាសេដ្វានបានប្រកាសអាសន្នបិទទ្វារព្រំដែនក្នុង
រយៈពេល៣ថ្ងៃដើម្បីទប់ទល់នឹងចរន្តមនុស្សចំណាក់ស្រុកមកពីក្រិក។
ហេតុអ្វីកើតមានឡើងបញ្ហានេះ?
មូលហេតុវិបត្តិចំណាក់ស្រុកត្រូវបានអ្នកវិភាគចាត់ទុកថាដោយសារស្ថានភាព
ក្រីក្រនៅបណ្ដាប្រទេស Balkan ខាងលិច។ ប៉ុន្តែមូលហេតុស៊ីជម្រៅនៃស្ថានភាព
ពោលខាងលើគឺការរញ្ជួយមានឈ្មោះនិទាឃៈរដូវអារ៉ាប់នៅមជ្ឈឹមបូព៌ាអាហ្វ្រីកខាង
ជើងឬបដិវត្តន៍ផ្កាម្លិះនៅបណ្ដាប្រទេសដូចជាលីប៊ីអេហ្សីបស៊ីរី។ រលកចំណាក់ស្រុក
ទៅទ្វីបអឺរ៉ុបកើនឡើងយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៤ដោយជំលោះនិងអស្ថិរភាពបានផ្ទុះ
ឡើងនៅស៊ីរី អ៊ីរ៉ាក់និងប្រទេសអាហ្វ្រីកខាងជើងមួយចំនួន។ ទួរគីត្រូវទទួលមនុស្ស
ចំណាក់ស្រុកជាង២លាននាក់ភាគច្រើនជាជនស៊ីរីជំលាសពីសង្គ្រាម។ ទន្ទឹមនឹង
នោះមូលហេតុដើមផ្សេងទៀតដូចជាស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះរំលោភសិទ្ធិមនុស្ស
និងសន្តិសុខនៅប្រទេសមានជនចំណាក់ស្រុកជាច្រើនបានរុញគេទៅដល់ផ្លូវបញ្ចប់
ដែលគេត្រូវស្វែងរកវិធានការចំណាក់ស្រុក។
ផលវិបាកពីរលកជនចំណាក់ស្រុកកើនឡើង
បញ្ហាអន្តោប្រវែសកំបុងដាក់ចេញការសាកល្បងដ៏ធំធេងមិនត្រឹមតែចំពោះប្រទេស
នីមួយៗប៉ុណ្ណោះទេ ថែមទាំងដំបន់ទាំងមូលទៀតផង។ EU កំពុងប្រឈមមុខនឹងវិបត្តិ
ចំនួន២ទន្ទឹមនឹងគ្នា។ ខណៈដែលវិបត្តិសេដ្ឋកិច្ចទើបនឹងបន្ធូស្រាលនិងគ្រាប់បែក
បំណុលក្រិកមិនទាន់បានដោះស្រាយនោះ វិបត្តិអន្តោប្រវេសន៍អាចបណ្ដាលអស្ថិរភាព
សេដ្ឋកិច្ចសង្គម។ ទោះបីជាអាល្លឺម៉ង់និងបារាំងបានអំពាវនាវឯកភាពគោលចំហររួម
ក្នុង EU អំពីជនចំណាក់ស្រុកនោះប៉ុន្តែការដោះស្រាយបញ្ហានេះបានធ្វើឲ្យផ្ទៃក្នុង
បណ្ដាប្រទេស EU ច្របុកច្របល់។ នាពេលថ្មីៗនេះ EC បានសំណើរបណ្ដាប្រទេស
EU ត្រូវទទួលជនចំណាក់ស្រុកតាមបែបបទបែងចែងគំហិត។ ប៉ុន្តែអង់គ្លេសនិង
ប្រទេសមួយចំនួនបានប្រឆាំងជំទាស់ផែនការនេះ។
នៅសន្និសីទកំពូល Balkan ខាងលិចលើកនេះប្រទេសម្ចាស់ផ្ទះអូទ្រីសបានស្នើរ
ផែនការសកម្មភាព៥ខ រួមមានកំតិចក្រុមជួញដូរមនុស្ស បែងចែកឲ្យសមស្របកំរិតជន
ចំណាក់ស្រុកក្នុងដំបន់ EU ជាដើម។ អ្នកវិភាគជាច្រើនបានចាត់ទុកថា ចំពោះ EU បញ្ហា
អន្តោប្រវេសមិនត្រឹមតែពិបាកដោះស្រាយនៅជ្រុងជ្រោយសេដ្ឋកិច្ចការងារធ្វើនិង
សន្តិសុខប៉ុណ្ណោះទេ ថែមទាំងដាក់ចេញបញ្ហាអំពីរបបទៀតផង។ ការខ្វែងគំនិតសំរាប់
ដំណោះស្រាយមួយប្រហែលជារឿងដែលមិនទាន់មានទីបញ្ចប់ឡើយ៕
ANH HUYEN