(VOV 5)_ដូចជាការព្រមានរបស់បណ្ដាអ្នកវិភាគនយោបាយដែលបាននាំចេញ ពីមុនមក មិនថាសាលក្រមណាទេដែលបាននាំចេញដើម្បីនាយករដ្ឋមន្ត្រី Yingluck
Shinawatra ត្រូវលាលែងពីដំណែង នឹងបង្កាត់ធ្វើអោយផ្ទុះសភាពការណ៍តានតឹង
និងវិបត្តិនយោបាយនៅថៃឡើងជណ្ដើរ។ សភាពការណ៍ជាក់ស្ដែងនៅថៃក្នុង
ប៉ុន្មានថ្ងៃជិតៗនេះ បានសរអោយឃើញប្រការនេះ។
|
វិបត្តិថ្មីនៅលើឆាកនយោបាយថៃ(TTXVN) |
ការផ្ទុះអំពើហឹង្សារ
ក្នុងកាយវិការមួយដែលត្រូវបានចាត់ទុកថាជាការបង្កើនភាពតានតឹង នោះតុលាការដ្ឋធម្មនុញ្ញថៃ បានអនុម័តបទបញ្ជាចាប់ខ្លួន ថ្នាក់ដឹកនាំចំនួន៣០រូប នៃកង កម្លាំងបាតុករ ប្រឆាំងរដ្ឋាភិបាលឬបានហៅថាគណៈកម្មាធិការកែទម្រង់ប្រជាធិប
តេយ្យប្រជាជន (PDRC) ពីបទធ្វើការញុះញុងប្រជាជនបង្កភាពបះបោរ។ ភ្លាមមួយ រំពេច មេដឹកនាំ PDRC លោក Suthep Thaugsuban បានប្រកាសថា៖ ក្នុងថ្ងៃទី១៦
ឧសភា ប្រសិនបើព្រឹទ្ធិសភាថៃមិនតែងតាំងរដ្ឋាភិបាលបណ្ដុះអាសន្ន១ដើម្បីជំនួស អោយរដ្ឋាភិបាលនាបច្ចុប្បនេះ កងកម្លាំង PDRC នឹងដណ្ដើមរដ្ឋអំណាចនិងបង្កើត
ក្រុមប្រឹក្សារប្រជាជនដើម្បីដឹកនាំប្រទេស។
មុននោះ បាតុកររាប់រយនាក់បានហុំព័ទ្ធទីតាំងកងទ័ពជើងអាកាសមួយ ជាកន្លែង
ដែលលោក Niwatthamrong Boonsongphaisan នាយករដ្ឋមន្ត្រីស្ដីទីកំពុងប្រជុំ បានធ្វើ
អោយលោក ត្រូវចាកចេញពីកិច្ចប្រជុំនេះ។ ការវាយប្រហារដោយកាំភ្លើងនិងគ្រាប់
មីន១ ក៏បានកើតមានឡើងរវាងកងកម្លាំងគាំទ្រ រដ្ឋាផិបាលនិងកំលាំងប្រឆាំងរដ្ឋា
ភិបាល ធ្វើអោយមនុស្សចំនួន៣នាក់ត្រូវស្លាប់ និង២២នាក់ទៀតរងរបួស។ ចំពោះ
មុខសភាពការណ៍នេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតថៃ
( EC) Puchong Nutrawong បានអំពាវផ្អាក់ការបោះឆ្នោតសកលគ្រោងនឹងធ្វើឡើង
នាថ្ងៃទី ២០ កក្កដាខាងមុខនេះ។
ការខ្វែងគំនិតនិងការបែកបាក់
មូលហេតុសំខាន់នៃបញ្ហានេះគឺក្នុងពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នបាន
ប្រកាសថា ការបោះឆ្នោតសកលនឹងជាវិធានការល្អបំផុតដើម្បីដោះស្រាយវិបត្តិ និងជៀសវាងគ្រោះអាសន្តនៃសង្គ្រាមស៊ីវិល១នោះកម្លាំង ( PDRC)បានសំណូមពរ
យ៉ាងដាច់ខាតដកហូតដំណែងរបស់សមាជិករដ្ឋាភិបាលទាំងស្រុង ដោយចាត់ទុក
ថា រដ្ឋអំណាចរបស់គណៈបក្ស Puer ថៃ(គណៈបក្សដើម្បីប្រទេសថៃ) ដែលត្រូវ បាត់បង់លក្ខណៈស្របច្បាប់ ហើយទាមទារការតែងតាំងនាយករដ្ឋមន្រ្តី ១ដោយ មិនឆ្លងតាមការបោះឆ្នោត។
ទោះបីជាទទួលស្គាល់ថា ការដែលនាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោកស្រី
Yingluck Shinawatra ត្រូវតុលាការដ្ឋធម្មនុញ្ញទម្លាក់ពីដំណែងជាជំហានជ័យជំនះ
ដំបូងក៏ដោយ ប៉ុន្តែចំពោះកម្លាំងបាតុករប្រឆាំងរដ្ឋាភិបាលនៅតែមិនទាន់គ្រប់
គ្រាន់នៅឡើយ ដោយសារ នាសព្វថ្ងៃ គណៈបក្សដើម្បីប្រទេសថៃរបស់លោក
ស្រី Yingluck កំពុងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន និងកំពុងលាតត្រដាងផែន
ការ ត្រៀមរៀបចំឲ្យការបោះឆ្នោតនាថ្ងៃទី២០កក្កដាខាងមុខ។
ក្នុងពេលនោះ បាតុករដែលគាំទ្ររដ្ឋាភិបាល បានចោទប្រកាន់ថា កំពុង មានឧបាយកល១ដោយមានការចូលរួមរបស់កម្លាំងប្រឆាំងរដ្ឋាភិបាល ដឹកនាំ ដោយអតីតនាយករដ្ឋមន្រ្តី លោក Suthep Thánsuban រួមជាមួយគណៈបក្សនយោ
បាយ អង្គការឯករាជ មួយចំនួន ដោយគោលដៅលុបbMbat’របបប្រជាធិបតេយ្យ និងប្រឆាំងការបោះ ឆ្នោតដល់ទីបញ្ចប់។ គោលដៅចុងក្រោយ គឺរារាំងរាល់ការ
បោះឆ្នោតដែលបាន គ្រោងទុកសំដៅស្វែងរកឱកាសបង្កើតឡើង នាយករដ្ឋ
មន្រ្តី១ ដោយមិនឆ្លងតាម ការបោះឆ្នោត។
រាល់ការចោទប្រកាន់របស់គណៈបក្សដើម្បីប្រទេសថៃ ក៏ទទួលបានការគាំ ទ្រពីរណសិរ្សប្រឆាំងរបបផ្តាច់ការ (UDD)។ បន្ទាប់ពីលោកស្រី Yingluck Shinawatra
ត្រូវទម្លាក់ពីដំណែង កំលាំងនេះបានប្រកាសថា មិនគោរពតាមសាលក្រមតុលា
កា ឡើយហើយហូរចូលទីក្រុងបាំងកក់ដើម្បីប្រឆាំងជំទាស់។
វិបត្តិថ្មី សេណារីយូចាស់
ទោះបីជាការបោះឆ្នោតសកលមួយ ត្រូវបានរៀបចំឡើងនាថ្ងៃទី ២០ កក្កដា ខាង
មុខនេះ ក្តីក៏នៅតែពិបាកប្រព្រឹត្តទៅដែរ ពីព្រោះកងកម្លាំងបាតុករប្រឆាំងរដ្ឋាភិបាល បានប្រកាសថា៖នឹងរារាំងការបោះឆ្នោតទាំងឡាយ។
ពីបណ្ដាព្រឹត្តិការណ៍នាបច្ចុប្បន្ននេះ បានសរអោយឃើញថា៖សភាពការណ៍នៅថៃ បន្តប្រព្រឹត្តិទៅដ៏ស្មុគ្រស្មាញ ពិបាកព្យាករណ៍បាន និងអាចផ្ទុះឡើងយ៉ាង
ខ្លាំងក្លា។ ពីការខ្វែងគំនិតរវាងភាគីបាតុករនិមួយៗ អាចនាំអោយមានការបង្ហូរឈាម និងអាចបង្កើតឡើងសង្គ្រាមស៊ីវិលមួយ។ នាបច្ចុប្បន្ន នៅមិនទាន់មា
នដំ ណោះស្រាយណាមួយដើម្បីបន្ធូភាពតានតឹងនៅថៃឡើយ៕