វិបត្តិនៅ BOSNIA - HERZEGOVINA ៖ទីបញ្ចប់ទាយទុកជាមុន

Vovworld- ការធ្វើបាតុកម្មចាប់​ផ្តើម​ដំបូង​នៅទីក្រុង​ Tuzlaប៉ែកខាងពាយ័ព្យតែ​ឥឡូវ​នេះ 
 ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ ព្រម​ទំាង​រីករាល​ដាល​នៅ​រដ្ឋធានី Sarajero និងទីក្រុងចំនួ​ន​២០ផ្សេងទៀតនៅទូទំាង​ប្រទេស។ ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លំាង​ប៉ូលីស និង​ក្រុមបាតុករ​បាន​បណ្តាល​ឲ្យ​មាន​អ្នករងរបួសរាប់រយនាក់។ កំហឹង​របស់​បាតុករ​កាន់តែ
កើនឡើង​ទៅៗ។អភិបាលទីក្រុង Tuzla- Zenica- Sarajero ត្រូវលាលែងពីដំណែង។

ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​​បាន​ធ្លាក់​ដុនដាប​និងវិបត្តិនយោបាយ
ហេតុផលសំខាន់ដំបូងគឺនៅ ប្រទេស BOSNIA និង HERZEGOVINAនាសព្វថ្ងៃគឺ
ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​បូស្ន៊ី​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ ខ្លំាងឡើងៗក្នុង
ច្រើនឆ្នាំកន្លងមក។ ទោះបីជាប្រទេស១ឯករាជ្យតាំងពីជិត២០ឆ្នាំកន្លងមកក្តីប៉ុន្កែប្រទេស BOSNIA និង HERZEGOVINAនៅជាប្រទេសក្រីក្រ ជាង​គេក្នុងទ្វីបអឺរ៉ុប។តាមតួលេខ
ស្ថិតិនៃធនាគារកណ្តាលគឺអត្រាអ្នកបាត់អាជីពមានពី២៧,៥%ដល់៤៤%។ប្រជាជន១/៥
នៃចំនួ​នប្រជាជនមានការរស់នៅក្រោមកំរិតក្រីក្រ។ជាងនេះទៅទៀត ​បាតុករមានកំហឹង
ខ្លាំងដោយសារកំណើន​អំពើ​ពុករលួយក្នុងមជ្ឈដ្ឋានមន្រ្តីរដ្ឋការទៀតផង។ក្នុងពេលនោះ
ប្រព័ន្ឋនយោបាយ​នៃប្រទេសនេះត្រូវបែកបាក់ដ៍ធ្ចន់ធ្ងរ។តាមមជ្ឈដ្ឋានអ្នកសង្កេត​ការណ៍
ថា៖ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិលចន្លោះ​ឆ្នំា ១៩៩២ -១៩៩៥​​​  បានធ្វើឲ្យប្រទេសចែកជា២
តំបន់ស្វ័យយ័ត។ពេលដែលថ្នាក់​ដឹកនាំរបស់ប្រជាជន BOSNIAមាន​បំណងបង្កើននិង
ប្រមូលផ្តុំសិទ្ឋិអំណាចរបស់ខ្លួននោះប្រជាជន Croat  នៅតែច​ង់រក្សារបបស្វ័យយ័ត។

​​​​​​​​​​​​​​​​​​​​​            

វិបត្តិនៅ BOSNIA - HERZEGOVINA ៖ទីបញ្ចប់ទាយទុកជាមុន - ảnh 1
ក្រុមបាតុករ​បាន​វាយលុក​ចូល​ដុត​វិមាន​ប្រធានាធិបតី ព្រម​ទំាង​អគារ​រដ្ឋាភិបាល​ជា​ច្រើន​កន្លែង
(រូបថត VNA)

សហភាពអឺរ៉ុបអាចបញ្ជូនទាហានទៅកាន់BOSNIA និង HERZEGOVINA

នាថ្ងៃទី១០កុម្ភះលោកស្រី Catherine Ashtonដំណាងជាន់ខ្ពស់ទទួល​បន្ទុកគោលនយោ
បាយសន្តិសុខនិងកិច្ចការបរទេស​នៃសហភាពអឺរ៉ុប(EU)បានអំពាវនាវថ្នាក់ដឹកនាំនៃ
ប្រទេសក្នុងតំបន់ប័លកង់នេះឆ្លើយតបបណ្តាសំណូមពររបស់ប្រជាជននិង​រុករកវិធីនាំ
ប្រទេសជាតិរួចផុតពីស្ថានភាពបច្ចុប្បន្ននេះ។ក្នុងពេលជាមួយនោះដំណាងជាន់ខ្ពស់
អន្តរជាតិអំពី Bosnia-Herzegovina  លោក​Valetin Inzko បានគិតដល់លទ្ឋភាពបញ្ជូន
ទាហានទៅកាន់BOSNIA - HERZEGOVINAប្រសិនបើអស្ថិរភាពកើនឡើងតទៅទៀត។នាយករដ្ឋមន្រ្តី Croatia លោក​Zoran Milanovic បានអំពាវនាវឲ្យEUមានការជួយឧ​បត្ថម្ភ
BOSNIA - HERZEGOVINAដោះស្រាយរាល់បញ្ហានាប​ច្ចុប្ប​ន្ននេះយ៉ាងឆាប់ៗ។

 តើរៀបចំការបោះឆ្នោតមុន​កាលកំណត់

ចំពោះមុខភាពតានតឹង​កាន់តែកើនឡើងនិងការកៀបសង្កត់ពីសហគមន៍អន្តរជាតិនោះ
គណ​បក្សចំនួន២ក្នុងសម្ព័ន្ឋភាពកាន់អំណាចរបស់BOSNIA និង HERZEGOVINAបាន
អំពាវនាវឲ្យ រៀបចំការបោះឆ្នោតមុន​កាលកំណត់ដើម្បី​បញ្ឈប់អំ ពើហិង្សាស្តារសន្តិសុខ
សំរាប់ប្រជាជន។រួ​ម​ជាមួយការ រៀបចំការបោះឆ្នោតមុន​កាលកំណត់នោះមជ្ឈដ្ឋានអ្នក
សង្កេតការណ៍ចាត់ទុកថា៖បណ្តាថ្នាក់ដឹកនាំថ្មីត្រូ​វតែមាន​វិធានការចាំបាច់ដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ចនាំប្រទេសនេះរួចផុតពីភាពក្រីក្រ។​ប៉ុន្តែនេះជាភារកិច្ចមិនងាយអនុវត្តទេ។សាធារណមតិកំពុងរង់ចាំមើលតើប្រទេសនេះនឹងរួចផុតពីវិបត្តិយ៉ាង​ណា?៕

ប្រតិកម្មទៅវិញ

ផ្សេងៗ