វិបត្តិនយោបាយនៅស៊ីរី ឈានដល់ដំណាក់ការមួយថ្មី ។
ANH HUYEN -  
(VOVWORLD) /  
|
ស្ថានភាពសឹកនៅស៊ីរី(Internet)។ |
Vovworld-អំពើហឹង្សា នៅស៊ីរីផ្ទុះឡើងកាលពីថ្ងៃទី១៥កក្កដា ក្រោយពីកងទ័ពស៊ីរី
សេរី(FSA) របស់កំលាំង បះបោរបើកយុទ្ឋនាការវាយប្រហារធំ១ដែលមានឈ្មោះថា
“ភ្នំភ្លើងនៃទីក្រុងដាម៉ាសឬការរញ្ជួយដីនៅស៊ីរី”និងប្រកាសថា ការប្រយុទ្ឋរំដោះការ
ផ្ទុះគ្រាប់បែកអត្តឃាដតម្រង់ទៅលើទីបញ្ជាការដ្ឋានសន្តិសុខជាតិស៊ីរីបានធ្វើឲ្យមន្រ្តី
ជាន់ខ្ពស់ជាច្រើននាក់ក្នុងរដ្ឋអំណាចស៊ីរីត្រូវស្លាប់។ក្នុងនោះមានរដ្ឋមន្រ្តីការពារជាតិ
ឧត្តមសេនីយ៍ Daoud Rajha រដ្ឋមន្រ្តីក្រសួងមហាផ្ទៃMohammad Shear និងអនុ
រដ្ឋមន្រ្តីការពារជាតិ Assef Shawakat។ការផ្ទុះគ្រាប់បែកនេះបានសរអោយឃើញថា កំលាំងប្រឆាំងបានធ្វើអន្តរាគមដ៍ទូលាយនិងជំរៅក្នុងក្បាលម៉ាស៊ីនរដ្ឋអំណាច
របស់របប Damas។ព្រោះថាព្រឹត្តិកាតនេះបានកើតមានឡើងនៅខ័ណ្ឋRawa ជា
កន្លែងដែលសន្តិសុខត្រូវបានការពារដ៍តឹងរឹង។
|
រដ្ឋមន្ត្រីការពារជាតិស៊ីរីលោកដាអ៊ូដរ៉ាចា(Internet) |
ឯនៅខាងក្រៅរដ្ឋធានី ស្ថានភាពសឹកក៍បានកើតឡើងដ៍ធ្ងន់ធ្ងរផងដែរក្រៅពីការ
វាយប្រហារពោលខាងលើ កំលាំងប្រឆាំងនៅដំណើរការការវាយប្រហារចំនួន៥
ទៀតនៅខ័ណ្ឋ Muhajireen ភាគពាយ័ព្យរបស់Damasឧទ្ឋម្ភាគចក្ររបស់កងទ័ពស៊ីរី
បានបាញ់កាំភ្លើងធំនិងរុក្កេតទៅលើទីប្រជុំជនមួយចំនួននៅរដ្ឋធានី។មុននោះថ្ងៃ
ទី១៧កក្កដា ប្រធាននាយកដ្ឋានចារកម្មរបស់កងទ័ព Ixrael លោកAviv Kochavi
បានចាត់ទុកថា ការត្រួតពិនិត្យរបស់រដ្ឋាភិបាលនៅរដ្ឋធានីDamascusកំពុងបាន
ខ្យោយទៅ។និងប្រធានាធីបតីត្រូវបញ្ជូនទាហានពីដំបន់ជាប់នឹងព្រំដែន Ixrael មក
ពង្រឹងកំលាំងនៅជំវិញទីក្រុងនេះ។ក្រោយពីការផ្ទុះគ្រាប់បែកតម្រង់ ទៅលើកិច្ចប្រជុំ
មួយរបស់ក្រុមរដ្ឋមន្ត្រីនិងមន្ត្រីសន្តិសុខនៅទីបញ្ជាការដ្ឋានសន្តិសុខជាតិស៊ីរីនៅ
Damasបណ្តាប្រទេសលោកខាងលិចបានមានប្រតិកម្មជាច្រើន។
|
ទីបញ្ជាការដ្ឋានសន្តិសុខជាតិស៊ីរី
(Image: Internet) |
បណ្តាកំលាំងអាមេរិកនៅក្នុងដំបន់បានដាក់ក្នុងស្ថានភាពត្រៀមខ្លួនជាស្រេច
ប្រយុទ្ឋ។ក្នុងពេលនោះរដ្ឋមន្រ្តីការពារជាតិIxraelលោកEhud Barakបានកោះហៅ
បណ្តាមន្រ្តីចារកម្មនិងសន្តិសុខជាន់ខ្ពស់មកពិភាគ្សាអំពីសភាពការណ៍នៅស៊ីរី។ឯរដ្ឋមន្រ្តីការបរទេសអង់ក្លេសWilliam Hague ចាត់ទុកថា អ.ស.បត្រូវមាន
សកម្មភាពយ៉ាងខ្លាំងខ្លាដើម្បីបញ្ឈប់ជំលោះនាបច្ចុប្បន្នតាមសំណើររបស់បេសក
ជនពីសេរសអន្តជាតិ Kofi Annan ថាក្រុមប្រឹក្សាសន្តិសុខ អ.ស.បផ្អាកការអនុម័ត
លើសេចក្តីសំរេសចចិត្ត១ស្តីពីការដាក់ទណ្ឌកម្មទៅលើស៊ីរីសំដៅដំណាងនៃបណ្តា
ប្រទេសជាសមាជិកមានបន្ថែមពេលវេលាពិភាគ្សា។លោក Kofi Annan បានថ្កោល
ទោសការការផ្ទុះគ្រាបបែកបង្ហូរឈាមនេះព្រមទាំងដាស់តឿន ក្រុមប្រឹក្សាសន្តិសុខ
មានសកម្មភាពជាក់ស្តែង ដើម្បីបញ្ឈប់ជំលោះនិងបើកផ្លូវឲ្យដំណើរការផ្ទេរសិទ្ឋ
អំណាចនយោបាយនៅស៊ីរី។សេចក្តីអំពារនាវនេះទទួលបានការគាំទ្រពីសហភាព
អឺរ៉ុប អង់ក្លេស អាល្លឺម៉ងនិងបារាំង៕
ANH HUYEN
-VOVWORLD