វិបត្តិនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរឡើង

(VOVWORLD) - ដូចទៅនឹងសេណារីយ៉ូដែលបានព្យាករណ៍ថា ក្រុមតាលីបង់កំពុងបង្កើនការវាយប្រហាររបស់ខ្លួននិងបន្តពង្រីកការគ្រប់គ្រងនៅអាហ្វហ្គានីស្ថាន។ បញ្ហាចោទឡើងគឺ ក្រុមឧទ្ទាមនេះ អាច ដណ្តើមយករដ្ឋធានីកាប៊ុលនិងដណ្តើមសិទ្ធិគ្រប់គ្រងប្រទេសអាហ្គា នីស្ថានទាំងមូលកាន់តែច្បាស់លាស់ហើយ។

វិបត្តិនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរឡើង - ảnh 1កងកម្លាំងពិសេសអាហ្វហ្គានីស្ថាននៅប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងខេត្ត Herat កាលពីថ្ងៃទី ១ ខែសីហា (រូបថត៖ AFP)

ប្រភពព័ត៌មានឯករាជ្យជាច្រើននៅអឺរ៉ុបបានឲ្យដឹងថា តាលីបង់បានដណ្តើមការកាន់កាប់ប្រហែល ៦៥% នៃទឹកដីអាហ្វហ្គានីស្ថាន ក្នុងនោះមានទីក្រុងយុទ្ធសាស្ត្រជាច្រើនហើយកំពុងគំរាមកំហែងវាយប្រហារនិងដណ្តើមកាន់កាប់ខេត្តក្រុងផ្សេងទៀត។ ការវាយប្រហាររបស់តាលីបង់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងខ្លាំងក្លា ខណៈដែលកងកម្លាំងអាហ្វហ្គានីស្ថានកំពុងប្រមូលផ្តុំគ្នាផ្តោតលើការការពារទីក្រុងធំៗ ដែលនៅសេសសល់រួមទាំងរដ្ឋធានីកាប៊ុល។

ស្ថានភាពជាក់ស្តែងគួរឱ្យព្រួយបារម្ភ

មន្រ្តីការពារជាតិអាមេរិកអនាមិកម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចារកម្មអាមេរិកប៉ានវាយតម្លៃថា តាលីបង់អាចឡោមព័ទ្ធទីក្រុងកាប៊ុលក្នុងរយៈពេល ៣០ ថ្ងៃ និងដណ្តើមបានរដ្ឋធានីវិញក្នុងរយៈពេល ៩០ ថ្ងៃ។ ហេតុដូច្នេះសេណារីយ៉ូដែលរដ្ឋាភិបាលកណ្តាលអាហ្វហ្គានីស្ថានបាត់បង់ការគ្រប់គ្រងពេញលេញអាចកើតឡើងលឿនជាងការព្យាករណ៍ដែលចារកម្មអាមេរិកលើកឡើងមុននេះ គឺ៖ តាលីបង់អាចដណ្តើមបានការគ្រប់គ្រងពេញលេញនៅអាហ្វហ្គានីស្ថានក្នុងរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃដែលអាមេរិកនិងសម្ព័ន្ធមិត្តដកទ័ពទាំងស្រុងចេញពីអាហ្វហ្គានីស្ថាន។

ការសន្និដ្ឋានដ៏គួរឱ្យព្រួយបារម្ភនេះត្រូវបាននាំចេញ បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានជ័យជំនះសឹងតែទាំងអស់ក្នុងការប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅក្នុងទីក្រុងសំខាន់ៗជាបន្តបន្ទាប់ ក៏ដូចជាតំបន់ជាប់ព្រំដែនជាមួយប្រទេសជិតខាង។ ជាក់ស្តែង ក្នុងរយៈពេលមួយសប្តាហ៍ (ចាប់ពីថ្ងៃទី ៦-១២ ខែសីហា) ប៉ុណ្ណោះ ក្រុមតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងនិងខេត្តសំខាន់ៗជាង ១០។ ជាពិសេស នៅក្នុងតែថ្ងៃទី ១២ ខែសីហា ក្រុមឧទ្ទាមបានកាន់កាប់ទីក្រុងយុទ្ធសាស្ត្រ Ghazni ដែលមានចំងាយតែ ១៥០ គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល ហើយបានប្រកាសគ្រប់គ្រងទីក្រុងធំទី ២ របស់ប្រទេស គឺ Kandahar ទៀតសោត។

វិបត្តិនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរឡើង - ảnh 2កងកម្លាំងតាលីបង់បានចូលដល់ហ្គាហ្សានៅថ្ងៃទី ១២ ខែសីហា (រូបថត៖ Reuters)

ជ័យជំនះជាបន្តបន្ទាប់របស់តាលីបង់នៅសមរភូមិបានបង្កឱ្យមានភាពចលាចលនៅក្នុងតំបន់ជាច្រកចេញចូលរដ្ឋធានីកាប៊ុល។ មនុស្សរាប់ម៉ឺននាក់ដែលភៀសខ្លួនពីក្រុមតាលីបង់ និងព្យាយាមចូលទៅក្នុងរដ្ឋធានីដោយសង្ឃឹមថា នឹងត្រូវបានកងទ័ពរដ្ឋាភិបាលការពារ។

មូលហេតុនិងហានិភ័យ

យោងតាមក្រុមអ្នកវិភាគ មូលហេតុដែលក្រុមតាលីបង់ទទួលបានជ័យជំនះជាច្រើននាពេលកន្លងមកគឺមកពីមូលហេតុជាច្រើន។ ដំបូងបង្អស់ កងកម្លាំងនេះមានកម្លាំងពលំនិងស្មារតីប្រយុទ្ធខ្ពស់ជាងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់ចាត់ទុកការដកទ័ពអាមេរិកនិងសម្ព័ន្ធមិត្តក្នុងពេលដំណាលគ្នាថាជាជ័យជំនះរបស់ខ្លួន ដែលជា“ ឱកាសមាស” ដើម្បីពង្រីកតំបន់គ្រប់គ្រង។ ដូច្នេះ ក្រុមតាលីបង់កំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមការគ្រប់គ្រងទឹកដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គោលដៅគឺបង្កើតឱ្យមានស្ថានភាពមិនអាចវិលត្រឡប់មកដើមវិញ បង្កើតអត្ថប្រយោជន៍លើសលប់នៅតុចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលអនាគត។

ផ្ទុយទៅវិញ សម្រាប់កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថានវិញ ការដែលសម្ព័ន្ធភាពអន្តរជាតិដកខ្លួនចេញនោះ បានធ្វើឱ្យពួកគេបាត់បង់ទាំងកម្លាំងពលំនិងទាំងទីបង្អែកស្មារតី។ ក្នុងប៉ុន្មានឆ្នាំមកនេះ កងទ័ពអាហ្វហ្គានីស្ថានស្ទើរតែមិនដែលចូលរួមប្រយុទ្ធដោយឯករាជ្យនៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឬការប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់នៅឡើយ។ ពួកគេតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីកងទ័ពអាកាសអាមេរិក ពេលខ្លះមានទាំងការគាំទ្រពីកម្លាំងកាំភ្លើងធំនិងកម្លាំងទ័ពជើងគោកទៀតផង។

លើសពីនេះ សមត្ថភាពប្រយុទ្ធរបស់កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅមានកំហិតនៅឡើយ បើទោះបីជាកងទ័ពអាហ្វហ្គានីស្ថានមានប្រៀបជាងក្រុមតាលីបង់ទាំងចំនួននិងឧបករណ៍ប្រយុទ្ធក៏ដោយ។ ក្នុងនោះ កងទ័ពអាហ្វហ្គានីស្ថានមានយន្តហោះចម្បាំងជិត ១៧០ គ្រឿង និងឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ដែលគ្របដណ្ដប់លើកម្លាំងទ័ពអាកាសទាំងស្រុងបើប្រៀបធៀបទៅនឹងក្រុមបះបោរ។ មូលហេតុដើមនៃស្ថានភាពទន់ខ្សោយនេះត្រូវបានចាត់ទុកថា គឺបណ្តាលមកពីអំពើពុករលួយនិងការិយាធិបតេយ្យដែលអូសបន្លាយជាច្រើនឆ្នាំនៅក្នុងសង្គមអាហ្វហ្គានីស្ថាន រួមទាំងយោធាផងដែរ។

យ៉ាងណាមិញ ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថានត្រូវបានចាត់ទុកថា ជាបញ្ហាពិបាកសម្រាប់អាមេរិក ពីព្រោះ ប្រធានាធិបតី Joe Biden មិនអាចបញ្ច្រាសការសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានដូចការប្តេជ្ញាចិត្តឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ