វាយតម្លៃនិងព្យាករណ៍ដោយឈរលើមូលដ្ឋានជាក់ស្ដែងនិងវិទ្យាសាស្ត្រចំពោះស្ថានភាពសេដ្ឋកិច្ចសង្គម

(VOVWORLD) -  ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០២០-២០២១ ការពិចារណានិង ផ្ដល់មតិបញ្ជាដឹកនាំរបស់មជ្ឈឹមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការ ប្រមូលនិងចំណាយថវិការដ្ឋលើកនេះ ត្រូវបានដាក់ក្នុងកាលៈ ទេសៈដែលស្ថានភាព ទាំងក្នុងស្រុកនិងលើពិភពលោកកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ឆាប់រហ័ស ដែលមិនអាចទាយទុកជាមុនបាន។ 
វាយតម្លៃនិងព្យាករណ៍ដោយឈរលើមូលដ្ឋានជាក់ស្ដែងនិងវិទ្យាសាស្ត្រចំពោះស្ថានភាពសេដ្ឋកិច្ចសង្គម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងមតិបើកសន្និបាតលើកទី១៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២។ (រូបថត៖ nhandan.com.vn)

អញ្ជើញថ្លែងមតិបើកសន្និបាតលើកទី១៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ នៅថ្ងៃទី៥ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្នើឲ្យ មជ្ឈឹមត្រូវផ្ដោតសំខាន់ទៅលើការស្រាវជ្រាវ ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ២០២០-២០២១ ហើយបន្តសុក្រិតសេចក្ដីព្រាងឯកសារនៃមហា សន្និបាតលើកទី១៣របស់បក្ស ជាពិសេសគឺត្រៀមរៀបចំឲ្យបានល្អនូវ ការងារកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈឹមបក្សក្នុងអាណត្តិខាងមុខ។ ចំពោះការស្រាវជ្រាវ និងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០២០- ២០២១ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានក្រើនរំលឹកនូវបញ្ហាសំខាន់ជាច្រើន។

ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០២០-២០២១ ការពិចារណានិង ផ្ដល់មតិបញ្ជាដឹកនាំរបស់មជ្ឈឹមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការ ប្រមូលនិងចំណាយថវិការដ្ឋលើកនេះ ត្រូវបានដាក់ក្នុងកាលៈ ទេសៈដែលស្ថានភាព ទាំងក្នុងស្រុកនិងលើពិភពលោកកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ឆាប់រហ័ស ដែលមិនអាចទាយទុកជាមុនបាន។ ការផ្ទុះឡើងនិងរីករាលដាលនៃជម្ងឺរាតត្បាត Covid-19 ដែលមិនទាន់ដឹងទីចុងបញ្ចប់ ហើយអាចនាំទៅវិបត្តិ ដ៏ធ្ងន់ធ្ងរបំផុតក្រោយពីមហាវិបត្តិឆ្នាំ១៩២៩- ១៩៣៣មក ក៏ដូចជាប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចរបស់វៀតណាមដែលបានធ្វើសមា ហរណកម្មយ៉ាងស៊ី ជម្រៅនោះ។ ក្នុងពេលជាមួយគ្នានេះ ឆ្នាំ២០២០ជាឆ្នាំ ដែលមានអត្ថន័យដ៏សែនសំខាន់ ដោយសារជាឆ្នាំចុងក្រោយនៃផែនការ៥ ឆ្នាំដំណាក់កាល២០១៦-២០២០ ហើយឆ្នាំ២០២១ជាឆ្នាំចាប់ផ្ដើមផែនការ ៥ឆ្នាំដំណាក់កាល២០២១-២០២៥ និងយុទ្ធសាស្ត្រ១០ឆ្នាំដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកច្បាស់ថា៖

“ការវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប្រទេសចាប់ពីដើមឆ្នាំមក ហើយដាក់ចេញការព្យាករណ៍សម្រាប់ឆ្នាំ២០២១ នឹង ជាមូលដ្ឋានដ៏សំខាន់ដើម្បីបន្តធ្វើបច្ចុប្បន្នភាព វាយតម្លៃដោយសត្យានុម័ត គ្រប់ជ្រុងជ្រោយ ហើយបង្កើតការឯកភាពខ្ពស់ក្នុងបក្សទាំងមូល ប្រជាជន ទាំងមូល អំពីលទ្ធផលអនុវត្តបណ្ដាគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលមហាសន្និបាតលើកទី១២របស់បក្សនិងសេចក្ដីសម្រេចចិត្ត នានារបស់មជ្ឈឹមបានដាក់ចេញ។ ពីនោះ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការ កសាងនិងដាក់ឲ្យអនុវត្តប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ ឆ្ពោះទៅការសម្រេចគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម៥ឆ្នាំដំណាក់កាល២០២១-២០២៥និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច សង្គម១០ឆ្នាំដំណាក់កាល២០២១-២០៣០ ផងដែរ”។

វាយតម្លៃនិងព្យាករណ៍ដោយឈរលើមូលដ្ឋានជាក់ស្ដែងនិងវិទ្យាសាស្ត្រចំពោះស្ថានភាពសេដ្ឋកិច្ចសង្គម - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងសមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមលោក Tran Quoc Vuong អញ្ជើញចូលរួមសន្និបាត។ (រូបថត៖ nhandan.com.vn)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យ មជ្ឈឹមធ្វើការស្រាវជ្រាវ ពិភាក្សា វាយតម្លៃ ដោយសត្យានុម័តនិងគ្រប់ជ្រុង ជ្រោយចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមចាប់តាំងពីដើមឆ្នាំមក ហើយ ព្យាករណ៍លទ្ធផលទូទាំងឆ្នាំ២០២០ ព្រមទាំង ចង្អុលបង្ហាញយ៉ាងច្បាស់ លាស់នូវលទ្ធផល ស្នាដៃដែលទទួលបាន ក៏ដូចជារាល់ កំហិត ចំណុច ខ្សោយដែលនៅសេសសល់ មូលហេតុនិងមេរៀនបទ ពិសោធន៍ផងដែរ។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់លើការវិភាគយ៉ាងជ្រាលជ្រៅ វាយតម្លៃយ៉ាង ត្រឹមត្រូវ បង្កើតឯកភាពខ្ពស់ក្នុងការវាយតម្លៃចំពោះផលប៉ះពាល់អវិជ្ជមាន នៃជម្ងឺរាតត្បាត Covid-19 ការធ្លាក់ចុះសេដ្ឋកិច្ចសកលនិងការប្រែប្រួល ធំៗនៃទីផ្សារពិភពលោកចំពោះការអនុវត្តគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។ ពីនោះ រំលេចភាពចាំបាច់ ភាពត្រឹមត្រូវក្នុងគោល នយោបាយនិងវិធានការដែលវៀតណាមបានអនុវត្តដើម្បីបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត ជំនះពុះពារលើផលវិបាកដោយសារជម្ងឺរាតត្បាត គ្រោះរាំងស្ងួតនិងគ្រោះធម្មជាតិផ្សេងៗទៀត សំដៅធានាការធ្វើផលិត កម្ម អាជីវកម្ម បង្កើតការងារធ្វើ ប្រភពចំណូលសម្រាប់ពលករ ធានាសន្តិ សុខនិងសុខុមាលភាពសង្គម ទប់ស្កាត់ការធ្លាក់ចុះហើយស្ដារកំណើនឡើង វិញតាមជំហានៗ ធានាម៉ាក្រូសេដ្ឋកិច្ច លើកកំពស់គុណភាពកំណើន និង លក្ខណៈចីរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សារឹងមាំនូវស្ថិរភាពនយោបាយ បរិយា កាសសុខសន្តិភាពនិងងាយស្រួលដើម្បីកសាងនិងការពារមាតុប្រទេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ត្រូវការយកចិត្តទុកដាក់លើការវិភាគ វាយតម្លៃដោយសត្យានុម័ត ជ្រាលជ្រៅនិងគ្រប់ជ្រុងជ្រោយចំពោះមូលហេតុនិងមេរៀនបទពិសោធន៍ដ៏ជោគជ័យក៏ដូចជាមិនជោគជ័យក្នុងការដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្ថានភាពថ្មី។ ឧទា ហរណ៍ថា ស្ដីពីភាពជោគជ័យ ទាំងនោះគឺអាស្រ័យដោយមានការដឹកនាំ ដោយឈ្លាសវៃ ទាន់ពេលវេលារបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ការប្រតិបត្តិយ៉ាងត្រឹមត្រូវនិងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈឹម និងអាជ្ញាធរតំបន់នានា ការជួយគាំទ្រយ៉ាងខ្លាំងក្លារបស់រដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ហើយជាពិសេសគឺជាការចូលរួមរបស់ប្រព័ន្ធ នយោបាយទាំងមូលនិងការខិតខំប្រឹងប្រឺង ការចូលរួមប្រកបដោយទំនួល ខុសត្រូវ សាមគ្គីភាពនិងស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ប្រជាជន និងកងទ័ពយើងទាំងមូល”។

យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បាន ចាត់ទុកថា មជ្ឈឹមត្រូវការស្រាវជ្រាវ វិភាគឲ្យបានហ្មត់ចត់ ហើយព្យការណ៍ ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រអំពីស្ថានភាពក្នុងប៉ុន្មានខែចុងឆ្នាំ ២០២០និងឆ្នាំ២០២១ ឆ្នាំ២០២២ ជាពិសេសគឺការវិវត្តន៍នៃជម្ងឺរាតត្បាត ស្ថានភាពលើពិភពលោកនិងក្នុងប្រទេសលើគ្រប់វិស័យ។ ផ្អែកលើមូលដ្ឋាន នោះ វាយតម្លៃឲ្យបានត្រឹមត្រូវចំពោះលទ្ធផលអនុវត្តបណ្ដាគោលដៅ សំខាន់ៗក្នុងឆ្នាំ២០២០ក៏ដូចជាក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៥ឆ្នាំ ដំណាក់កាល២០១៦-២០២០ ព្រមទាំងបង្ហាញយ៉ាងពេញលេញនូវលទ្ធផល និងស្នាដៃទាំងអស់ដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀត ណាមទាំងមូលបានខិតខំប្រឹងប្រែងសម្រេចបាន ក៏ដូចជារាល់ការលំបាក បញ្ហាប្រឈមដែលត្រូវជំនះពុះពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ