វាយបំបាក់ល្បិចកលមូលបង្កាច់បំផ្លើសការពិតលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
(VOVWORLD) - ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ នៅ វៀតណាមកំពុងឈានចូលដំណាក់កាលដ៏លំបាកនិងឧបសគ្គជាច្រើន។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយប្រជាជនគ្រប់ស្រទាប់វណ្ណៈក៏ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។ នៅពេលដែល “ការប្រយុទ្ធ” នេះ ត្រូវការការខិតខំប្រឹងប្រែង ការរួមកម្លាំងកាយចិត្តយ៉ាងច្រើនក៏មានអង្គការនិងបុគ្គលដែលតែងតែព្យាយាមប្រើពាក្យសម្តីមូលបង្កាច់ បំប្លែងការពិត ដើម្បីបំផ្លិចបំផ្លាញរាល់សមិទ្ធផលរបស់បក្ស រដ្ឋនិងប្រជាជនក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
បុគ្គលិកពេទ្យវៀតណាមចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជាជន។ (រូបថត៖ baochinhphu.vn) |
នៅខ្សែជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កម្លាំងពេទ្យនិងកម្លាំងកងទ័ព ប៉ូលីសជាច្រើន កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយដល់មូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ ដោយធានាថា ប្រជាជន “គ្មាននរណាម្នាក់រងការអត់ឃ្លានហើយក៏ គ្មានអ្នកណាត្រូវទុកឲ្យនៅរងារត្រជាក់ដែរ”។ កម្លាំងកងទ័ព ប៉ូលីស កម្មាភិបាលថ្នាក់មូលដ្ឋាននិងអ្នកស្ម័គ្រចិត្តមានវត្តមាននៅគ្រប់ទីកន្លែងទាំងយប់ទាំងថ្ងៃ ដើម្បីធានាការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ពួកគេមិនចេះហត់នឿយ មិនខ្លាចការលំបាក ដើម្បីទៅជួយទិញម្ហូបអាហារនិងផ្តល់ជូនគ្រួសារនីមួយៗ ហើយស្មោះអស់ពីចិត្តនាំយកកោដ្ឋនីមួយៗ ដែលមានអដ្ឋិធាតុប្រជាជនអភព្វដោយសារជំងឺរាតត្បាត ជូនដល់សាច់ញាតិរបស់ពួកគេ ...។ ប្រការទាំងនេះ បានសម្តែងជាថ្មីម្តងទៀតនូវប្រពៃណីសប្បុរសធម៌ ជួយទំនុកបម្រុងគ្នានាគ្រាអាសន្ន ស្រឡាញ់អ្នកដទៃដូចជាស្រឡាញ់ខ្លួនឯងដែរ និងពង្រឹងស្មារតីសាមគ្គីភាពរបស់ប្រជាជាតិវៀតណាម។
ថ្វីត្បិតដូច្នេះ មិនអើពើដល់តថភាពជាក់ស្តែងដូចដែលបានលើកឡើងខាងលើ តាមរយៈបណ្តាញអ៊ិនធឺរណែត មនុស្សជាច្រើនមានចេតនាលាបពណ៌ខ្មៅលើរូបភាពដ៏ស្រស់ស្អាតនេះដោយប្រើល្បិចកលមួលបង្កាច់បំផ្កើសការពិតដោយអមនុស្សធម៌។ គួរឱ្យអស់សំណើច ពួកគេបានចាត់ទុកថា សកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់វៀតណាម គឺគ្រាន់តែជា “ការធ្វើពណ៌” ប៉ុណ្ណោះ។ សូម្បីតែ មានអត្ថបទខ្លះបង្ហាញពីការមូលបង្កាច់លើការចូលរួមរបស់កងកម្លាំងយោធាក្នុងការប្រយុទ្ធប្រឆាំងជំងឺនៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងទៀតផង។ ជាងនេះទៅទៀត នៅចំពោះមុខការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅខេត្តភាគខាងត្បូង ជាពិសេសនៅទីក្រុងហូជីមិញ។ នៅពេលដែល រដ្ឋាភិបាលសម្រេចចិត្តអនុវត្តន៍ការរក្សាគម្លាតសង្គមនៅកម្រិតខ្ពស់ជាងក្នុងតំបន់ទាំងនេះ គេហទំព័រមួយចំនួនដូចជា RFA, RFI, BBC និងប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយា បានចុះផ្សាយអត្ថបទរិះគន់អំពីវិធីសាស្ត្រនិងវិធានការរបស់វៀតណាមក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត ដោយចាត់ទុក ទាំងអស់នោះជាវិធានការខុសឆ្គងនិងគ្មានលក្ខណៈវិទ្យាសាស្ត្រ” ។ ទាក់ទងនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ មុខសញ្ញាអរិភាពបានប្រើសម្ដីបង្កាច់បង្ខូចថា “រដ្ឋាភិបាលបញ្ឆោតប្រជាជនក្នុងយុទ្ធសាស្ត្រចាក់វ៉ាក់សាំង”។
យុទ្ធជនកងទ័ពប្រជាជនវៀតណាមប្រគល់ស្បៀងអាហារ ទំនិញប្រើប្រាស់ចាំបាច់ជូនជនក្រីក្រនៅទីក្រុងហូជីមិញ។ (រូបថត៖ VNA) |
ការពិតតាមរយៈប៉ុន្មានថ្ងៃកន្លងមកនេះបានបង្ហាញយ៉ាងច្បាស់ថា រាល់ល្បិចកលខាងលើសុទ្ធតែមានគោលបំណងមូលបង្កាច់លើគោលការណ៍ណែនាំនិងគោលមាគ៌ារបស់បក្សនិងរដ្ឋ បំផ្លិចបំផ្លាញការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម។ បណ្ដាអានុភាពអមិត្តចំពោះវៀតណាមបានភ្លេច ដោយចេតនាថា នៅពេលដែលការរីករាលដាលកាន់តែស្មុគស្មាញនិងមិនអាចព្យាករណ៍បានជាមុននោះ ថែមទាំងចំនួនករណីឆ្លងនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ បើមិនប្តេជ្ញារឹតបន្តឹងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ ទំនងជាផលវិបាកមិនអាចទាយទុកជាមុនបានឡើយ។ ការចូលរួមរបស់កម្លាំងកងទ័ពនិងប៉ូលីសបានរួមចំណែកលើកកម្ពស់វិន័យក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺនេះ ហើយប្រជាជនកាន់តែគោរពនិងប្រតិបត្តិយ៉ាងល្អជាងតាមវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ជាមួយនឹងបទពិសោធដ៏សម្បូរបែប កម្លាំងកងទ័ពនិងកម្លាំងដទៃទៀតបានធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បានរៀបចំបទបញ្ជានិងផ្តល់ស្បៀងអាហារ ដើម្បីប្រជាជននឹងនរចិត្តក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺ ដើម្បីតំបន់ទាំងអស់អាចគ្រប់គ្រងជំងឺនាពេលឆាប់ៗនេះ និងនាំឱ្យជីវភាពវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។
តាមពិតការអនុវត្តការរក្សាគម្លាតសង្គមគឺជាដំណោះស្រាយតែមួយគត់ដែលមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ដែលត្រូវប្រទេសភាគច្រើននៅជុំវិញពិភពលោកអនុវត្តន៍ផងដែរ។ ការបន្តអនុវត្តន៍វិធានការបង្ការ ប្រយុទ្ធជំងឺរាតត្បាត “5K” ដោយអនុវត្តន៍ការរក្សាគម្លាតសង្គមយ៉ាងតឹងរ៉ឹងរួមជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូល នៅតែជាដំណោះស្រាយចម្បងដើម្បីការពារការរីករាលដាលនៃជំងឺនៅគ្រប់ប្រទេសនៅលើពិភពលោក។ នេះក៏ជាវិធីវិទ្យាសាស្រ្តនិងត្រឹមត្រូវដែលត្រូវបានអាជ្ញាធរអនុវត្តន៍យ៉ាងខ្លាំងក្លានៅគ្រប់ជាន់ថ្នាក់និងបានប្រជាជនស្រុះចិត្តគំនិត តាមនោះ រាំងខ្ទប់បានការឆ្លងរាលដាលរបស់ជំងឺនៅវៀតណាម។
ខណៈពេលដែល ពិភពលោកទាំងមូលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំង និងប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអ៊ីស្រាអែលបានបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ហើយប្រព័ន្ធនយោបាយរបស់វៀតណាមក៏កំពុងព្យាយាមអស់ពីសមត្ថភាពក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ នៅទូទាំងប្រទេសដើម្បីការពារប្រជាជន។ គោលដៅដ៏ខ្ពង់ខ្ពស់នេះរបស់វៀតណាម គឺផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រដែលបានបញ្ជាក់តាមស្ថានភាពជាក់ស្តែងនៃការបង្ការជំងឺនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។
ត្រូវបញ្ជាក់យ៉ាងច្បាស់ថា ពាក្យសម្តីប្រឌិតមូលបង្កាច់ការពិតរបស់កងកម្លាំងអរិភាពដោយមិនអើពើដល់ការពិតជាក់ស្តែងក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺមានគោលបំណងទាត់ចោលលទ្ធផលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ របស់វៀតណាម។ ក្នុងពេលជាមួយគ្នានេះ កងកម្លាំងអមិត្តបានគូររូបភាពដោយពណ៌ខ្មៅងងឹតអំពីប្រទេសវៀតណាមក្នុងអំឡុងពេលមានជំងឺរាតត្បាត សំដៅបង្ខូចការជឿទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្សនិងរដ្ឋវៀតណាម។ ប៉ុន្តែ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយក្តីស្រឡាញ់និងជំនឿប្រកបដោយមោទនភាពចំពោះប្រពៃណីនិងភាពរឹងមាំរបស់ប្រទេសជាតិ ប្រជាជនវៀតណាមដែលស្រឡាញ់សុច្ចរិតនិងសន្តិភាព នឹងមិនងាយស្រពិចស្រពិលដោយកលល្បិចមួលបង្កាចទាំងនេះទេ។ កម្លាំងសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលនឹងបន្តជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕