សកម្មជួបសន្ទនាដើម្បីជំរុញសិទ្ធិមនុស្ស

(VOV)_ជួបសន្ទនាជាមួយបណ្ដាបារកថាពិសេសនៃអង្គការសហ​ប្រជាជាតិ  ជា
ស កម្មភាពសំខាន់ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងវៀតណាម​និងយន្តការ​ពិនិត្យ ឡើងវិញស្ថានភាពទូទៅ ( UPR) របស់អង្គការសហប្រជាជាតិ​ស្ដីអំពីសិទ្ធិមនុស្ស។ បណ្ដាការផ្លាស់ប្តូរស្មោះត្រង់អំពីគោលនយោបាយ ច្បាប់ ​និងស្ថានភាពជាក់ស្ដែង ធានាសេរីភាពខាងជំនឿសាសនា រវាងបណ្ដាស្ថាប័ន​មានសមត្ថកិច្ច និង រដ្ឋាភិបាល  និងបណ្ដាបារកថា បានសរអោយឃើញនូវសុឆ័ន្ទះ អាក្បកិរិយាសហប្រតិបត្តិការ
 បើកទូលាយរបស់រដ្ឋាភិបាលវៀតណាម ក្នុងវិស័យសិទ្ធិមនុស្ស។ 

          យន្តការពិនិត្យឡើងវិញស្ថានភាពទូទៅ (UPR) ជាយន្តការដែលត្រូវបាន​ក្រុម​ប្រឹក្សារសិទ្ធិមនុស្សបង្កើតឡើង នាឆ្នាំ ២០០៧ ដើម្បី​វាយតំលៃស្ថានភាព​អនុវត្ត បណ្ដាកាតព្វកិច្ច ការសន្យាអំពីសិទ្ធិមនុស្សនៃបណ្ដាប្រទេសជាសមាជិកអង្គការ
សហប្រជាជាតិលើគ្រប់ជ្រុងជ្រោយ។ ចាប់តាំង​ពីឆ្នាំ ២០១០មក វៀត​ណាមបាន បង្កលក្ខណះងាយស្រួល សំរាប់ បែបបទពិសេសចំនួន៦ របស់អង្គការសហប្រជា
ជាតិត្រូវបានអនុវត្តនៅ​វៀតណាម​ បង្ហាញឡើងដោយអាកប្បកិរិយា​​ដ៏ម៉ត់ចត់ក្នុង ការអនុវត្តការសន្យាអន្តរជាតិនានា ពេលដែលក្លាយទៅជាសមាជិករបស់ក្រុម
ប្រឹក្សារសិទ្ធិមនុស្ស និងបណ្ដាសំណូមពរដែលវៀតណាមទទួលស្គាល់តាមយន្ត
ការ UPR។

          សេរីភាពខាងជំនឿសាសនារបស់វៀតណាមត្រូវបានកែលំអរ

        ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ 
២០១៤ ​បារកថាពិសេស នៃអង្គការសហប្រជាជាតិ លោក Heiner Bielefeldt បាន មានជំនួបធ្វើការជាមួយដំណាងរបស់បណ្ដាក្រសួង ​ស្ថាប័ន​និង​ផ្នែក​ទាក់ទិននានា  ទៅទស្សនាបណ្ដាមូលដ្ឋានសាសនា និងជួបសន្ទនាជាមួយ​អង្គការ ​បុគ្គលដើម្បី ស្វែងយល់អំពីស្ថានភាពជាក់ស្ដែងខាងជំនឿសាសនានៅ​វៀត​ណាម។ ក្នុងសេច ក្ដីប្រកាសសារព័ត៍មាន បន្ទាប់ពីដំណើរទស្សនកិច្ចលើក​នេះ លោក Heiner Bielefeldt  បានសង្កត់ធ្ងន់ថា៖ ស្ថានភាពជាក់ស្ដែង​ខាង​ជំនឿ​សាសនានៅវៀតណាម បាន
មាន ការកែលំអរជាច្រើន ហើយទទួលស្គាល់ថា៖ គេមានបរិយាកាសជាច្រើន 
ដើម្បី​ធ្វើ​​សកម្មភាពសាសនាច្រើនជាង បើប្រៀបនឹងអតីតកាល។ វៀតណាមបាន​
អនុម័ត​លើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស​ជាច្រើន ដូចជា៖ អនុ​សញ្ញាអន្តរ
ជាតិស្ដី​ពីបណ្ដាសិទ្ធិរដ្ឋប្បវេណី និងនយោបាយ …ជាដើម។ លោក Heiner Bielefeldt​ 
ក៏​បានរំលឹកអំពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាម ដែលក្នុងនោះ​មានជំពូក  ចំនួន២បានចែងស្ដីពីសិទ្ធិមនុស្ស បណ្ដាសិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់​ប្រជា
ពលរដ្ឋ និងមាត្រាទី២៤ បានលើកច្បាស់នូវសេរីភាពខាងជំនឿសាសនា​របស់ប្រ
ជាពលរដ្ឋ។ តាមនោះ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិសេរីភាពខាង​ជំនឿសាសនា  អាចកាន់ឬមិនកាន់សាសនា។ សាសនាទាំងឡាយសមភាព​ចំពោះមុខច្បាប់​ រដ្ឋ គោរព និងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា។

សកម្មជួបសន្ទនាដើម្បីជំរុញសិទ្ធិមនុស្ស - ảnh 1
លោក Heiner Bielefeldt (VTV)

          បណ្ដាការរីកចំរើនផ្សេងៗទៀតក្នុងវិស័យសិទ្ធិមនុស្ស

          មិនគ្រាន់តែទទួលបានសមិទ្ធិ​ជាច្រើនអំពីសេរីភាពខាងជំនឿសាសនា​ប៉ុណ្ណោះ
ទេ ​វៀតណាមបានមានការរីកចំរើនជាច្រើនលើវិស័យសិទ្ធិ​មនុស្សទៀតផង។ ប្រការ នេះត្រូវបានបង្ហាញនៅក្នុងការដែលវៀតណាមចូលរួម​អនុសញ្ញាស្ដី ពីសិទ្ធិរបស់ ជនពិការ អនុសញ្ញាលេខ១២២ របស់អង្គការពលកម្ម​អន្តរជាតិ (ILO) ស្ដីពីគោល នយោបាយការងារធ្វើ…។ល។ ក្នុងស្ថានភាព​ជាក់ស្ដែង​ វៀតណាមជានិច្ចកាល
គោរព  ការពារនិងជំរុញបណ្ដាសិទ្ធិមនុស្ស ​ដូចជា៖ សិទ្ធិសេរីភាពខាងនិយាយស្ដី  សេរីភាពខាងសារព័ត៍មាន សេរីភាពខាងជំនឿសាសនា…។ល។ ភាស្តុតាងជាក់ ស្ដែងបំផុត បានសរអោយឃើញនូវការជំរុញនិងការពារសិទ្ធិមនុស្ស ត្រូវបានបង្ហាញ
តាមរយៈសម្លេងគាំទ្រវៀតណាមនៅក្នុងក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រ
ជាជាំតិ អាណត្តិ ២០១៤-២០១៦។

          ការជួបសន្ទនាដើម្បីជំរុញសិទ្ធិមនុស្ស

ក្នុងបណ្ដាដំណើសទស្សនកិច្ច និងជំនួបធ្វើការ របស់បណ្ដាបារកថាពិសេស អង្គការ
សហប្រជាជាតិនៅវៀតណាម ក្នុងក្របខ័ណ្ឌ UPR ចាប់ពី​ឆ្នាំ ​២០១០មក បណ្ដា បារកថា និងដំណាងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម បានផ្លាស់ប្តូរមតិអំពី
គោលនយោបាយ ច្បាប់ និងស្ថានភាពជាក់ស្ដែងធានា​សិទ្ធិសេរីភាពខាងជំ នឿសាសនានិយាយដោយឡែក និងសិទ្ធិមនុស្សនិយាយរួមនៅវៀតណាម។ បណ្ដាក្រសួង ស្ថាប័ននិងតំបន់របស់វៀតណាមជានិច្ចកាល​លើកច្បាស់នូវ គោល នយោបាយ ការខំប្រឹងប្រែង សមិទ្ធិរាល់ ក៏ដូចជាចែករំលែកការលំបាកសាកល្បង
របស់វៀតណាម ក្នុងការធានាសិទ្ធិមនុស្ស និងបណ្ដាការ​កំណត់ទិសដៅរបស់វៀត ណាម ដើម្បីបំពេញកាន់តែល្អបណ្ដាសិទ្ធិរបសមនុស្ស​ក្នុងវិស័យនេះដែរ។  បង្ក លក្ខណះងាយស្រួលដើម្បីបណ្ដាបារកថា​ពិសេសនៃអង្គការសហប្រជាជាតិ  ឆ្លងកាត់បទពិសោធន៍ក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម ក្នុងក្របខ័ណ្ឌ
យន្តការ UPR និងជួបសន្ទនា សម្ដែងនូវសុឆ័ន្ទះ កិច្ចសហ​ប្រតិបត្តិការ ជាក់ស្ដែងរបស់វៀតណាមជាមួយអន្តរជាតិ ដើម្បីជំរុញសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ