សកម្មភាពសាសនាតាមរយៈការប្រាស្រ័យទាក់ទងដោយសុខដុមរមនានិងការទទួលខុសត្រូវជាមួយសហគមន៍

(VOVWORLD) - នាពេលកន្លងទៅ បន្ទាប់ពីមានអនុសាសន៍របស់រដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចនានា ប្រធានក្រុមប្រឹក្សាប៊ីស្សពវៀតណាមនិងប៊ីស្សពនៅតាមវិហារគ្រឹស្ទសាសនានានា បានណែនាំដល់អ្នកដឹកនាំសាសនានានា បព្វជិត និងគ្រឹស្ទសាសនិក ឲ្យអនុវត្តវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19។ ជនរួមជាតិគ្រឹស្ទសាសនិកទូទាំងប្រទេសបាននិងកំពុងរៀបចំធ្វើជីវភាពសាសនាតាមរយៈការប្រាស្រ័យទាក់ទងដោយសុខដុមរមនានិងមានការទទួលខុសត្រូវជាមួយសហគមន៍។

សកម្មភាពសាសនាតាមរយៈការប្រាស្រ័យទាក់ទងដោយសុខដុមរមនានិងការទទួលខុសត្រូវជាមួយសហគមន៍ - ảnh 1តំបន់សាសនាកាតូលិក Buon Ma Thuot (រូបថតៈ baodaklak.vn) 

បន្ទាប់ពីនាយករដ្ឋមន្រ្តីរដ្ឋាភិបាលចេញផ្សាយសារាចរណ៍លេខ ១៦ ស្ដីពីការអនុវត្តវិធានការជាបន្ទាន់សំដៅបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 មក វិហារគ្រឹស្ទសាសនាជាច្រើនបានផ្អាកការរៀបចំពិធីបុណ្យនិងជីវភាពសាសនានានា ហើយជំនួសដោយការរៀបចំពិធីអធិស្ឋានអន ឡាញ សម្រាប់គ្រឹស្ទសាសនិក សំដៅរួមចំណែកការពារសុខភាពសហគមន៍ ក៏ដូចជាបង្ហាញមនសិការ ការទទួលខុសត្រូវចំពោះសង្គមនិងប្រទេសជាតិផងដែរ។

រួមជាមួយសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

នាថ្ងៃទី២៥ មេសា លោកអេវែកតំបន់កាតូលិកទីក្រុងហូជីមិញ Nguyen Nang បានផ្ញើរលិខិតបញ្ជាណែនាំថា ចាប់ពីវេលាម៉ោង១៦ថ្ងៃទី២៦ មីនា វិហារនិងទីកន្លែងធ្វើអធិស្ឋានរបស់តំបន់សាសនានិងនិកាយទាំងអស់នៅក្នុងព្រះសហគមន៍ កាតូលិក ត្រូវតែផ្អាកការរៀបចំពិធីសក្ការៈបូជានិងជីវភាពសាសនាដែលមានការប្រមូលផ្ដុំគ្នាទាំងឡាយ។ ក្នុងលិខិត អេវែក Nguyen Nang បានសង្កត់ធ្ងន់ថា នេះជាការរួមដៃគ្នាជាមួយជនរួមជាតិទូទាំងប្រទេសសំដៅបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង មិនត្រឹមតែដើម្បីសុវត្ថិភាពរបស់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាឥរិយាបទមេត្តាករុណាពោរពេញទៅដោយស្មារតីទទួលខុសត្រូវជាមួយប្រជាជាតិនិងមនុស្សលោកទៀតផង។ ក្នុងសេចក្ដីថ្លែងការណ៍កាលថ្ងៃទី២៨ មីនា វិហារកាតូលិក Bui Chu ក៏បានបង្ហាញសារថា នៅទីក្រុងរ៉ូមនិងព្រះសហគមន៍កាតូលិកជាច្រើនទូទាំងពិភពលោក គេក៏បានសម្រេចឲ្យផ្អាកពិធីការនិងសកម្មភាពសាសនាទាំងស្រុងដែលមានការប្រមូលផ្ដុំគ្នា។ ហេតុដូច្នេះ យើងត្រូវតែមានមនសិការនិងស្មារតីទទួលខុសត្រូវការពារសុខភាពនិងអាយុជីវិតរបស់យើងនិងមនុស្សគ្រប់រូបផងដែរ។

តាមលោក Nghiem Van Chuan ប្រធានគណៈកម្មាធិការសាសនាខេត្ត Dak Lak បានឲ្យដឹងថា ទោះបីជាក្នុងបុណ្យអ៊ីស្ទើររបស់សាសនាកាតូលិកនិងប្រូតេស្តង់ឬបុណ្យវិសាខបូជារបស់ពុទ្ធសាសនាក៏ដោយ ប៉ុន្តែ សាសនាទាំងអស់ក្នុងតំបន់ សុទ្ធតែប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិស្ដីពីការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយមិនរៀបចំពិធីការដែលប្រមូលផ្ដុំគ្នានោះទេ ប៉ុន្តែត្រឹមរៀបចំតាមអ៊ីនធឺណែតតែប៉ុណ្ណោះ។ លោក Chuan បានបន្ថែមទៀតថា៖ “អង្គការ សមាគមន៍សាសនានានាក្នុងខេត្តបានជួយជ្រោមជ្រែងយ៉ាងសកម្មណាស់។ ជាក់ស្ដែងគឺ បានចេញសេចក្ដីជូនដំណឹង ផ្ញើរលិខិតទៅកាន់មូលដ្ឋានសាសនាដោយសំណូមពរឲ្យផ្អាកប្រារពពិធីការសាសនាទាំងអស់រហូតដល់ពេលណាដែលរដ្ឋាភិបាលមានការណែនាំថ្មី។ ដោយអនុវត្តតាមសារាចរណ៍លេខ១៦របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុងសប្ដាហ៍បុណ្យអ៊ីស្ទើររបស់សាសនាកាតូលិកនិងប្រូតេស្តង់ គឺត្រឹមតែមានការរៀបចំតាមអនឡាញប៉ុណ្ណោះ។ យើងខ្ញុំសូមអះអាងយ៉ាងមុតមាំថា សាសនាទាំងអស់នៅខេត្ត Dak Lak បានអនុវត្តយ៉ាងល្អនូវស្មារតីរួមដើម្បីសុខភាពសហគមន៍”។

ការទទួលខុសត្រូវដើម្បីសហគមន៍

ខណៈពេលដែលសហគមន៍សាសនាទូទាំងប្រទេសកំពុងជួយជ្រោមជ្រែងយ៉ាងសកម្មនូវសារាចរ ណ៍លេខ១៦របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនោះ គឺនៅតំបន់គ្រឹស្ទសាសនាមួយចំនួននៅខេត្ត Ha Tinh នៅតែប្រព្រឹត្តទៅពិធីការក្នុងថ្ងៃសៅរិ៍និងថ្ងៃអាទិត្យកន្លងទៅ ដោយមានការចូលរួមរបស់មនុស្សពី ២០០ ទៅ ៥០០ នាក់ ដែលធ្វើឲ្យកើតឡើងគ្រោះអាសន្នឆ្លងជំងឺដល់សហគមន៍។ ប៉ុន្តែ អាស្រ័យដោយមានការឃោសនារបស់អាជ្ញាធរខេត្ត Ha Tinh គ្រឹស្ទសាសនិកនៅតាមតំបន់ទាំងនោះបានយល់ឃើញថា ការប្រមូលផ្ដុំគ្នាក្នុងរយៈពេលនេះ គឺទង្វើដើរផ្ទុយទៅនឹងស្មារតីបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ។ គ្រឹស្ទសាសនិកនៅស្រុក Can Loc ខេត្ត Ha Tinh បានចែករំលែកថា៖ “ចាប់ពីពេលនោះមក យើងខ្ញុំមិនប្រមូលផ្ដុំគ្នាទៀតឡើយ ហើយរៀបចំពិធីការតាមអ៊ីនធឺណែតទាំងស្រុង។ នាពេលខាងមុខ មានបុណ្យអ៊ីស្ទើរ យើងខ្ញុំក៏មិនទៅចូលរួមនៅព្រះវិហារទៀតដែរ ប៉ុន្តែស្នាក់នៅក្នុងផ្ទះ ចូលរួមតាមអនឡាញ ជៀសវាងការប្រមូលផ្ដុំគ្នា។ យើងខ្ញុំសូមថ្លែងអំណរគុណបក្សនិងរដ្ឋាភិ បាល ជាពិសេសគឺនាយករដ្ឋមន្រ្តីរដ្ឋាភិបាលដែលបានចេញសារាចរណ៍លេខ១៦ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ការពារជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន”។

ការផ្អាកជីវភាពសាសនាក្នុងរយៈពេលនេះ ជាការសម្រេចចិត្តដ៏ពិបាកចំពោះអ្នកមុខ អ្នកការ បព្វជិតនិយាយរួមនិងជនរួមជាតិគ្រឹស្ទសាសនិកនិយាយដោយឡែក ជាពិសេសគឺក្នុងឱកាសបុណ្យអ៊ីស្ទើរ។ ប៉ុន្តែ ក្នុងពេលដែលប្រទេសជាតិទាំងមូលកំពុងជំរុញខ្លាំងការអនុវត្តវិធានការដ៏ខ្លាំងក្លាសំដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 នោះ គឺការរៀបចំសកម្មភាពសាសនាក្នុងការចែករំលែកការទទួលខុសត្រូវជាមួយសហគមន៍ជាការងារចាំបាច់យ៉ាងពិតប្រាកដ។ រាល់អំពើផ្ទុយទៅនឹងអនុសាសន៍របស់ស្ថាប័នមានសមត្ថកិច្ច រំលោភបំពានទៅលើច្បាប់និងការណែនាំរបស់ក្រុមប្រឹក្សាប៊ីស្សពវៀតណាម ក៏ដូចជាការណែនាំរបស់សង្ឃនាយកកាតូលិកនៃព្រះសហគមន៍ខេត្ត Ha Tinh ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់តំបន់សាសនានិងប៊ីស្សពមួយចំនួន ក៏ជាអំពើផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍និងសមាគមន៍គ្រឹស្ទសាសនាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ