សុក្រិតរបៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌
(VOVWORLD) - បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែលើកតម្កើងតួនាទីនៃការអភិវឌ្ឍវប្បធម៌ ក្នុងការបម្រើការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ស្ថានភាពជាក់ស្តែងបានសរឲ្យឃើញថា សមិទ្ធិផលនៃការអភិវឌ្ឍវប្បធម៌បានរួមចំណែកយ៉ាងធំធេង និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ដែលបានក្លាយជាសសរស្តម្ភមួយនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ការសុក្រិតរបៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌កាន់តែមានភាពចាំបាច់ ដែលទាមទារឱ្យមានការចូលរួមយ៉ាងខ្លាំងក្លា ពីស្ថាប័នគ្រប់គ្រងរដ្ឋ និងសង្គមទាំងមូល។
ការសម្តែងវប្បធម៌ និងសិល្បៈនៅទីក្រុងហាណូយ (រូបថត៖ Thanh Thao/Kinhtedothi.vn) |
ថ្លែងមតិក្នុងសិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “របៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌” នៅទីក្រុង Bac Ninh នាថ្ងៃទី ១៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា ក្នុងរយៈពេលកន្លងមក របៀបរបបអំពីវប្បធម៌តាមទស្សនៈរបស់បក្ស ត្រូវបានបង្កើតឡើងយ៉ាងខ្ជាប់ខ្ជួនក្នុងប្រព័ន្ធច្បាប់ ដោយបញ្ជាក់ថា បុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍វប្បធម៌ជារបស់ប្រជាជនទាំងមូល ដឹកនាំដោយបក្ស គ្រប់គ្រងដោយរដ្ឋ ប្រជាជនជាម្ចាស់កម្មវត្ថុនៃការច្នៃប្រឌិតនិងជាអ្នកទទួលផល ហើយបញ្ញវន្ត និងសិល្បករមានតួនាទីសំខាន់។ គោលនយោបាយវប្បធម៌ជាច្រើនបានជះឥទ្ធិពលជាវិជ្ជមាន រួមចំណែកជំរុញការអភិវឌ្ឍវិស័យវប្បធម៌។ យ៉ាងណាមិញ ការបង្កើតរបៀបរបប និងគោលនយោបាយអភិវឌ្ឍន៍វប្បធម៌នៅមានកំហិត ហើយមិនទាន់ឆ្លើយតបតាមតម្រូវការ។
ភាពចាំបាច់នៃការសុក្រិតរបៀបរបរ និងគោលនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣ (ឆ្នាំ២០២១) បានកំណត់៖ ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ កសាងវប្បធម៌ជឿនលឿន បង្កប់នូវអត្តសញ្ញាណជាតិ ការអភិវឌ្ឍវប្បធម៌ពិតជាក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិនិងការការពារជាតិ។ ចំណុចលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងដំណាក់កាលខាងមុខគឺត្រូវសុក្រិតរបៀបរបបគោលនយោបាយ បំផុសសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសប្រកបដោយវិបុលភាព និងសុភមង្គល ព្រមទាំងលើកកម្ពស់តម្លៃវប្បធម៌ និងកម្លាំងមនុស្សរបស់វៀតណាម។
ឈរលើស្មារតីនោះ ប្រធានរដ្ឋសភាបានអះអាងថា សុក្រិតរបៀបរបប គោលនយោបាយ ព្រមទាំងបើកទូលាយប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌ គឺជាដំណោះស្រាយដ៏សំខាន់មួយ រួមចំណែកដល់ការរស់ឡើងវិញ និងអភិវឌ្ឍន៍វប្បធម៌។ តាមនោះ អនុវត្តន៍ជាក់ស្តែង និងសម្រេចបាននូវគោលដៅនៃការពង្រឹងនិងអភិវឌ្ឍន៍វប្បធម៌ ស្របតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់នៅសន្និសីទទូទាំងប្រទេសលាតត្រដាងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១៣។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “របៀបរបប និងគោលនយោបាយអំពីវប្បធម៌ត្រូវតែមានលក្ខណៈស្ថាបនាសម្រាប់ការពង្រឹងនិងការអភិវឌ្ឍន៍វប្បធម៌។ វប្បធម៌ត្រូវតែជាសសរស្តម្ភមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ត្រូវដោះស្រាយឲ្យបាននូវទំនាក់ទំនងរវាងកត្តាជនជាតិ និងកត្តាអន្តរជាតិ បន្ទាប់មករវាងកត្តាប្រពៃណី និងទំនើប និងរវាងវប្បធម៌ប្រជាប្រិយ និងវប្បធម៌ប្រណិត”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅ “សិក្ខាសាលាវប្បធម៌ ២០២២” (រូបថត៖ quochoi.vn) |
លាតត្រដាងអនុវត្តន៍របៀបរបបនិងគោលនយោបាយវប្បធម៌ព្រមៗគ្នា ទាន់ពេលវេលា ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍
លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ចាំបាច់ត្រូវបង្កើតច្រករបៀងផ្លូវច្បាប់ រៀបចំ និងដំណើរការយ៉ាងរលូននូវរាល់សកម្មភាពវប្បធម៌ក្នុងក្របខ័ណ្ឌច្បាប់ ក្រោមការដឹកនាំរបស់បក្ស; បង្កើនសមត្ថភាពច្នៃប្រឌិតនៃភាពចម្រុះវប្បធម៌ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើសមាហរណកម្មទៅក្នុងទីផ្សារវប្បធម៌អន្តរជាតិ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើលក្ខណៈវិសសវិសាលនៃវប្បធម៌ ហើយត្រូវធានាការអភិវឌ្ឍត្រឹមត្រូវតាមទិសដៅនយោបាយ និងមនោគមវិជ្ជារបស់បក្ស; ជាមួយគ្នានោះ ដោះស្រាយដោយសុខដុមរមនាជាមួយនឹងទំនាក់ទំនងរវាងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍន៍ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវវឌ្ឍនភាព និងយុត្តិធម៌សង្គម។ ជាពិសេស ការសុក្រិតរបៀបរបប និងគោលនយោបាយវប្បធម៌ ត្រូវតែអនុវត្តន៍ប្រកបដោយព្រមៗគ្នា និងទាន់ពេលវេលា បំពេញតាមតម្រូវការអភិវឌ្ឍន៍ក្នុងស្ថានភាពថ្មី។
ទាក់ទងនឹងតម្រូវការនេះ សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការគណៈលេខា លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ ចាំបាច់ត្រូវជ្រួតជ្រាប និងការយល់ដឹងច្បាស់អំពីគោលនយោបាយ និងតួនាទីរបស់វប្បធម៌; ត្រូវតែមានការយល់ដឹងត្រឹមត្រូវ ពេញលេញ និងទូលំទូលាយអំពីវប្បធម៌។ វប្បធម៍គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ទាំងគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ វប្បធម៌ត្រូវតែមានគោលជំហរស្មើគ្នាជាមួយសេដ្ឋកិច្ច នយោបាយ និងសង្គម។ របៀបរបប និងគោលនយោបាយវប្បធម៌ត្រូវតែបំពេញតាមតម្រូវការជាក់ស្តែង ភ្ជាប់សារៈសំខាន់ទៅនឹងកត្តាជាក់ស្តែង ទទួលមរតកតម្លៃស្នូលនៃវប្បធម៌ជាតិ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវតែមានការជ្រួតជ្រាបដោយជ្រើសរើសនូវភាពសម្បូរបែបនៃវប្បធម៌ពិភពលោក៖ “របៀប និងគោលនយោបាយស្តីពីវប្បធម៌ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ ទាន់ពេលវេលា ព្រមៗគ្នា តម្លាភាព ស្ថិរភាព ពិតជាមានប្រសិទ្ធភាព បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍវប្បធម៌។ វិមជ្ឈការ វិសហមជ្ឈការ កំណត់យ៉ាងច្បាស់នូវសិទ្ធិ និងកាតព្វកិច្ចនៃម្ចាស់កម្មវត្ថុ។ កំណត់យ៉ាងច្បាស់នូវទំនួលខុសត្រូវសម្រាប់អធិការកិច្ច ការត្រួតពិនិត្យ និងការគ្រប់គ្រងអំណាច។ ដំណើរការនៃការបង្កើត និងផ្សព្វផ្សាយច្បាប់ និងគោលនយោបាយត្រូវតែមានការប្រុងប្រយ័ត្ន និងជាក់ស្តែងដោយយកសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដោយយកផលប្រយោជន៍ជាតិជាចម្បង”។
សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “របៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌” ត្រូវបានប្រារព្ធឡើងនៅខេត្ត Bac Ninh ថ្ងៃទី ១៧ ខែធ្នូ (រូបថត៖ quochoi.vn) |
ក្នុងសន្និសីទវប្បធម៌ជាតិស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (ខែវិច្ឆិកា ឆ្នាំ២០២១) អគ្គលេខាបក្សលោក Nguyen Phu Trong បានចាត់ទុកថា “វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម” ដែលជាគោលដៅនិងកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ”។ ការដូច្នេះ សុក្រិតរបៀបរបប គោលនយោបាយ និងធនធាន សម្រាប់ការអភិវឌ្ឍវប្បធម៌ គឺជាការអនុវត្តផ្ទាល់ ជាក់ស្តែង នៃតម្រូវការអភិវឌ្ឍន៍ក្នុងស្ថានភាពថ្មី បំពេញបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់ប្រទេសទាំងមូលនាពេលបច្ចុប្បន្ន ប្រកបដោយតុល្យភាព និងនិរន្តរភាព៕