សកលភាវូបនីយកម្មនិងការបោះជំហាននាពេលអនាគតរបស់អាស៊ី

(VOVWORLD) - សន្និសីទស្តីអំពីអនាគតរបស់ទ្វីបអាស៊ីគឺជាវេទិកាដើម្បី មជ្ឈដ្ឋានថ្នាក់ដឹកនាំនិងអ្នកប្រាជ្ញផ្លាស់ប្តូរមតិអំពីរាល់បញ្ហាអភិវឌ្ឍន៍នៅទ្វីបអាស៊ី ដែលទើបនឹងបានប្រារព្ធឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន។ គឺជាវេទិកាមាន គិត្យានុភាពក្នុងតំបន់និងលើពិភពលោក វេទិកាឆ្នាំ ២០១៧ ដោយប្រមូលផ្តុំទៅលើការពិភាក្សាក្រុមវិធានការដើម្បីដោះស្រាយបណ្ដាការសាកល្បងដែលទ្វីបអាស៊ីកំពុង ប្រឈមមុខក្នុងដំណើរធ្វើសមាហរណកម្ម។ 
សកលភាវូបនីយកម្មនិងការបោះជំហាននាពេលអនាគតរបស់អាស៊ី - ảnh 1សកលភាវូបនីយកម្មនិងការបោះជំហាននាពេលអនាគតរបស់អាស៊ី 

(VOVworld) – សន្និសីទស្តីអំពីអនាគតរបស់ទ្វីបអាស៊ីគឺជាវេទិកាដើម្បី មជ្ឈដ្ឋានថ្នាក់ដឹកនាំនិងអ្នកប្រាជ្ញផ្លាស់ប្តូរមតិអំពីរាល់បញ្ហាអភិវឌ្ឍន៍នៅទ្វីបអាស៊ី ដែលទើបនឹងបានប្រារព្ធឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន។ គឺជាវេទិកាមាន គិត្យានុភាពក្នុងតំបន់និងលើពិភពលោក វេទិកាឆ្នាំ ២០១៧ ដោយប្រមូលផ្តុំទៅលើការពិភាក្សាក្រុមវិធានការដើម្បីដោះស្រាយបណ្ដាការសាកល្បងដែលទ្វីបអាស៊ីកំពុង ប្រឈមមុខក្នុងដំណើរធ្វើសមាហរណកម្ម។

        ទ្វីបអាស៊ីជាទ្វីបធំបំផុតលើពិភពលោកខាងផ្ទៃដីនិងចំនួនប្រជាជន សម្បូរបែបខាងសាសនាវប្បធម៌និងជាតិសាសន៍ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំកំពុងជាកំលាំងចលករកំណើនសេដ្ឋកិច្ចស្នូលក្នុងដំណើរសកលភាវូបនីយកម្ម។ ប៉ុន្តែ ចំពោះតំបន់នេះ ដំណើរសកលភាវូបនីយកម្មក៏ជួបការសាកល្បងជាច្រើន ផងដែរ។ ដោយហេតុនេះ ប្រធានបទនៃសន្និសីទឆ្នាំនេះគឺ «លទ្ធិសកលនិយម នៅពាក់កណ្ដាលផ្លូវបែកបួន-ការបោះជំហានជាបន្តរបស់ទ្វីបអាស៊ី»។

        ទ្វីបអាស៊ីដើរតួនាទីជួរមុខក្នុងដំណើរសមាហរណកម្ម

        គិតតាំងពីចុងបណ្ដាឆ្នាំ ២០០០ សតវត្សថ្មីមួយសំរាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់បានបើកចេញនៅទ្វីបអាស៊ី។ ការដែល ចិនបើកទូលាយការជះឥទ្ធិពល របស់ខ្លួន ការប្រសូត្រឡើងនៃបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព (FTA) ដោយទ្រង់ទ្រាយធំនិងវត្តមានដ៏លេចធ្លោរបស់ឥណ្ឌានៅអាស៊ី-អាគ្នេយ៍បាន ជំរុញរលកនេះក៏ដូចជាផ្លាស់ប្តូរអនាគតក្នុងតំបន់។ ការងើបឡើងនៃទ្វីបអាស៊ីគឺ ជាការងើបឡើងនៃប្រទេសនានាដែលជានិច្ចកាលឆ្ពោះទៅការធ្វើសមាហរណកម្មអន្តរជាតិឲ្យបានខ្លាំងក្លានិងស៊ីជម្រៅ ដូចជា សឹង្ហបុរី កូរ៉េខាងត្បូងនិងចិន។

        នាប៉ុន្មានឆ្នាំថ្មីៗនេះ ការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ត្រូវ បានជំរុញយ៉ាងខ្លាំងក្លា។ បណ្ដាកិច្ចព្រមព្រៀង FTA ធំៗដូចកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងដៃគូ សេដ្ឋកិច្ចលើគ្រប់ជ្រោងជ្រោយក្នុងតំបន់ (RCEP) កាន់តែសំខាន់ឡើងៗពីមួយថ្ងៃ ទៅមួយថ្ងៃ។ នាបច្ចុប្បន្ន ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥០ នោះទ្វីបអាស៊ីកំពុងស្រូបយក ៥៨% ចំនួនកិច្ចព្រមព្រៀងរបស់ពិភពលោកសរុប ហើយទ្វីបអាស៊ីកំពុងនាំមុខអំពីកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មអន្តរជាតិ។ ចំណុចលេចធ្លោលមួយទៀតនាពេលថ្មីៗនេះ ចិនបចាប់ផ្តើមបង្ហាញនូវទស្សនៈ វិស័យក្នុងតំបន់ប្រកបដោយជាក់ស្តែងក្នុងពេលដែលបង្កើតឡើងធនាគារវិនិ យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមរបស់ប្រទេសអាស៊ី ភាគច្រើននិងប្រទេសលោកខាងលិចមួយចំនួន។

        ម្ប៉ាងទៀត ការផ្តើមគំនិត «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ក៏បានបង្ហាញនូវ ទស្សនៈវិស័យរបស់ចិនអំពីកិច្ចសហប្រតិបត្តិការនៅអាស៊ី។ ក្រៅពីនោះ វត្តមាន របស់ឥណ្ឌាគឺជាកត្តាគួរឲ្យយកចិត្តទុកដាក់ផ្សេងទៀតនាពេលកន្លងទៅ។ស្តីអំពីយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច ផលប្រយោជន៍របស់ឥណ្ឌាក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ីបូព៌ារបាននាំមកនូវនិយមន័យថ្មីក្នុងតំបន់ នោះគឺឥណ្ឌា-ប៉ាស៊ីហ្វិក។ ឥណ្ឌាចាប់ផ្តើមចូលរួមវេទិកាសំខាន់នៅតំបន់អាស៊ី បូព៌ារ ក្នុងនោះ មានវេទិកាតំបន់អាស៊ាន សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារនិង សន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ។ ចំពោះបណ្ដាប្រទេសអាស៊ាន និយាយដោយឡែកគិតតាំងពីឆ្នាំ ១៩៩១ មកឥណ្ឌាបានប្រដេញតាមយ៉ាងសកម្ម ទំនាក់ទំនងពាណិជ្ជកម្មយុទ្ធសាស្ត្រជាមួយប្រទេសទាំងនេះ ហើយចាត់ទុកនេះគឺ ជាផ្នែកមួយក្នុងគោលនយោបាយ «ឆ្ពោះទៅខាងកើត» របស់ខ្លួន។ ឥឡូវនេះ អាស៊ានជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌាក្រោយពី ចិន សហភាពអឺរ៉ុប (EU) និងអាមេរិក។

        បណ្ដាប្រតេសអាស៊ានក៏តភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធិ ហើយការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានចាត់ទុកជាជោគជ័យនៃការធ្វើសមាហរណកម្មនិងការតភ្ជាប់ក្នុងតំបន់លើវិស័យពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិក្នុង ក្របខ័ណ្ឌអាស៊ានមិនត្រឹមតែលុបបំបាត់របាំងរវាងប្រទេសនានាក្នុងប្លុក ប៉ុណ្ណោះ ទេ ថែមទាំង  បង្កើនកំលាំងនិងបើកទូលាយឥទ្ធិពលនៃប្រទេសនិមួយៗលើ ពិភពលោក ទៀតផង។ នាសព្វថ្ងៃ អាស៊ានគឺជាតំបន់នាំចេញធំទី ៤ លើពិភព លោក ស្រូបយក ៧% តំលៃប្រាក់ពាណិជ្ជកម្មនៃការនាំចេញសកល។ ការផ្លាស់ ប្តូរនេះដើរតួនាទីសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅអាស៊ី-អាគ្នេយ៍ ព្រមទាំង ពង្រឹងការតភ្ជាប់ជាមួយប្រទេសនៅសេសសល់លើសកលលោក។

        នៅមានការសាកល្បងជាច្រើន

       សក្កានុភាពនិងឱកាសរួមដំណើរជាមួយការសាកល្បងនិងអស្ថិរភាពជានិច្ច។ ជំលោះអធិបតេយ្យភាពរួមជាមួយការងើបឡើងនៃលទ្ធិជាតិជ្រុលនិយមកំពុង គំរាមកំហែងការបោះជំហានក្នុងការធ្វើសមាហរណកម្មរបស់អាស៊ី។ ការគំរាម កំហែងភេរវកម្ម ការបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់លើឧបទ្វីបកូរ៉េ ភាពតាន តឹងលើសមុទ្រ  Hoa Tung និងសមុទ្រខាងកើតនៅមានគ្រោះអាសន្នខាង សន្តិសុខសុវត្ថិភាពខាងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៃខ្សែផ្លូវសមុទ្រ សមុទ្រ។ ក្រៅពីនោះ បំរ៉ែបំរួលអាកាសធាតុនិងអាសន្នរោគនិងគ្រោះធម្មជាតិ ដែលធ្វើមហន្តរាយដ៏ធ្ងន់ធ្ងរទាំងខាងទ្រពសម្បិត្តនិងមនុស្ស ដំណើរបើកទ្វារ ទទួលតំលៃវប្បធម៌ស្អប្រលើរនៃទ្វីបផ្សេងៗទៀតអាចធ្វើឲ្យអត្តសញ្ញាវិសេស វិសាលនិងតំលៃពិសេសរបស់ទ្វីបអាស៊ីបាត់បង់។

        ចំពោះមុខរាល់ការសាកល្បងនោះ នៅសន្និសីទស្តីអំពីអនាគតរបស់ទ្វីប អាស៊ីដែលទើបនឹងប្រព្រឹត្តទៅនៅជប៉ុននាពេលថ្មីៗនេះ បណ្ដាថ្នាក់ដឹកនាំអាស៊ីសុទ្ធតែឯកភាពថា៖ ប្រទេសអាស៊ីនិមួយៗគប្បីធ្វើសកម្មភាពភ្លាមៗដើម្បីទ្វីបអាស៊ី សន្តិភាពនិងសម្បូររុងរឿង។ ប្រការសំខាន់បំផុតគឺគប្បីរក្សាបានបរិយាកាស សន្តិភាពស្ថរិភាពក្នុងតំបន់។ ដើម្បីអនុវត្តប្រការនេះ បានប្រទេសនិមួយៗគប្បីដោះស្រាយការខ្វែងគំនិតក្នុងតំបន់ហើយមានទង្វើទទួលខុសត្រូវដោយឈរលើ សមភាពសេរីភាពគោរពរគ្នាទៅវិញទៅមកគោរពច្បាប់អន្តរជាតិមិនប្រកាន់ជំនឿសាសនានិងជាតិសាសន៍។ ប្រទេសអាស៊ីទាំងឡាយរួមសហប្រតិបត្តិការរួម ចំណែកដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់ប្រទេសនិមួយៗ ប្រជាពលរដ្ឋ ម្នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ