សាងសងវាលថ្មក្រោមសមុទ្រក្លាយទៅជាកោះ៖ចិនកំពុងរំលោភទៅលើច្បាប់អន្តរជាតិ

សាងសងវាលថ្មក្រោមសមុទ្រក្លាយទៅជាកោះ៖ចិនកំពុងរំលោភទៅលើច្បាប់អន្តរជាតិ - ảnh 1
សាងសងវាលថ្មក្រោមសមុទ្រក្លាយទៅជាកោះ៖ចិនកំពុងរំលោភទៅលើច្បាប់អន្តរជាតិ (Philstar.com)


        Vovworld-ក្នុងបំរ៉ែបំរួលថ្មីបំផុតសំដៅជំរុញសកម្មភាពសាងសង់ដោយខុស
​ច្បាប់​នៅសមុទ្រខាងកើត ចិនបានវិនិយោគប្រាក់ជិត៦លានដុល្លារអាមេរិក​ដើម្បី
សាងសង់សាលារៀននៅប្រជុំកោះ Hoang Sa របស់វៀត​ណាម។ ​មុននេះប៉ុន្មានថ្ងៃ
សម្ព័ន្ធផ្សព្វផ្សាយ BBC បានធ្វើការលាតត្រដាងបណ្ដាការដ្ឋាន​បង្កើត​កោះរបស់ចិន
នៅ Gac Ma និងវាលថ្មក្រោមសមុទ្រមួយចំនួនផ្សេងៗក្នុងប្រជុំ​កោះ Truong Sa របស់
វៀតណាមក្នុងបទយកការណ៍ រោងចក្របង្កើតកោះរបស់​ចិន។ ប្រការនេះស្របនឹង
របាយការណ៍នាពេលថ្មីៗនេះរបស់រដ្ឋាភិបាល​ហ្វីលីពីន​ដែលចែងថា ចិនកំពុង
ដំណើរការសាងសង់នៅកន្លែងយ៉ាងតិច​បំផុត​ចំនួន៥នៅបណ្ដាប្រជុំកោះ Hoang Sa
និង Truong Sa របស់វៀតណាមរួមមាន Gac Ma, Chau Vien, Ga Ven, Tu Nghia និង En
Dat។

សកម្មភាពគំរូនៃមហិច្ឆតាអនុត្តរភាពនៅសមុទ្រខាងកើត

        វាលថ្ម Gac Ma ជាក្រុមផ្កាថ្មលិចក្នុងសមុទ្រ​ស្ថិតនៅភាគនីរតីក្រុមកោះ Sinh Ton
ក្នុងប្រជុំកោះ Truong Sa ចំណុះស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ បន្ទាប់ពី
ប្រើប្រាស់អំពើរហឹង្សាទន្ទ្រានកាន់កាប់ដោយខុសច្បាប់វាលថ្មនេះ​របស់​វៀតណាម
នាឆ្នាំ១៩៨៨នោះ ចិនបានកែលំអរសាងសង់លើវាលថ្មនេះ​នូវប៉ុស៌្តយោធាដោយ
ខុសច្បាប់របស់គេនៅសមុទ្រខាងកើត។ មិនត្រឹមតែប៉ុណ្ណោះទេ ចាប់ពីខែកុម្ភៈឆ្នាំ
២០១៤មក ចិនបានដំណើរការ​សកម្មភាពកែប្រែបើកទូលាយនិងឈ្លានពានដោយ
មានទ្រង់ទ្រាយធំបំផុតពី​មុនមកនៅទីនេះ។ ត្រឹមតែក្នុងអំឡុងពាក់កណ្ដាលឆ្នាំពី
វាលថ្មក្រោមសមុទ្រមួយ Gac Ma នាបច្ចុប្បន្នបានក្លាយទៅជាកោះមួយដោយ
រចនាសម្ព័ន្ធច្បាស់លាស់​របស់កំពង់ផែទឹកជ្រៅ ស្បាននាវាទ្រង់ទ្រាយធំមួយនិងខ្សែ
ផ្លូវចុះចត់យន្តហោះ​ដ៏វែង។​អ្វីៗដែលកំពុងប្រព្រឹត្តទៅនៅ Gac Ma ជាផ្នែកគំរូមួយ
ក្នុងផែនការធំ​ទូលាយមហិច្ឆតានិងខុសច្បាប់របស់ចិនសំដៅឈ្លានពានសមុទ្រខាង
កើត។ បណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាល​វៀត
​ណាម​បាន​អះអាងថា៖

        “ប្រការនេះរួមជាមួយសកម្មភាពមុននេះមកស្ថិតក្នុងការគិតគូរឧបាយកល​របស់
ចិនសំដៅអនុវត្តការទាមទារបស់គេ។ ជាការទាមទាគ្មាន​មូលដ្ឋាន​កត្តិយុតណាមួយ
ឡើយ។ ឥឡូវនេះគេកំពុងស្វែងរកវិធានការបង្កើតមូលដ្ឋាន​កត្តិយុតដើម្បីគេនិយាយ
ថានោះជាការទាមទាសមស្របនឹងអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។ នោះជាការគិតគូរទាំងស្រុងរបស់​ចិន។”

សាងសងវាលថ្មក្រោមសមុទ្រក្លាយទៅជាកោះ៖ចិនកំពុងរំលោភទៅលើច្បាប់អន្តរជាតិ - ảnh 2
បណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាលវៀតណាម (Vnexpress.com)


ចិនកំពុងរំលោភដ៏ធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ

        រួមជាមួយវាលថ្ម Gac Ma នោះ ចិនកំពុងសាងសង់ឈ្លានពានមានទ្រង់​ទ្រាយធំនៅបណ្ដាវាលថ្ម Chau Vien, Ga Ven, Tu Nghia និង En Dat ផងដែរ។ បន្ទាប់ពីការប្រើប្រាស់អំពើរហឹង្សាដើម្បីឈ្លានពានបណ្ដាកោះវាលថ្មចំណុះ​អធិបតេយ្យភាពរបស់វៀតណាមនោះ ចិនបានបន្តរំលោភច្បាប់អន្តរជាតិដោយ​សកម្មភាពទាំងនេះ។ បណ្ឌិត Tran Cong Truc បានវិភាគទៀតថា៖

        “ចិនបក់ស្រាយនិងអនុវត្តខុសអនុសញ្ញាស្ដីពីច្បាប់សមុទ្រដោយចេតនា សាងសង់នៅបណ្ដាកោះដោយចេតនាដើម្បីដណ្ដើមសិទ្ធិនិងផលប្រយោជន៍​សម
ស្រប រំលោភទៅលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសឆ្នេរ​សមុទ្រ
តាមអនុសញ្ញាអន្តរជាតិស្ដីពីច្បាប់សមុទ្រដែលបានចុះហត្ថលេខានិង​មានសុពល
ភាពលើទូទាំងពិភពលោក។ ការសាងសង់និងបើកទូលាយដំបន់​ដែលឈ្លានពាន
ក្នុងប្រជុំកោះក៏ជាការរំលោភទៅលើកិច្ចព្រមព្រៀងរបស់បណ្ដាប្រទេសក្នុងដំបន់
នេះដូចជារវាងអាស៊ានជាមួយចិន ក្នុងសេចក្តីថ្លែងការណ៍​រវាង​បណ្ដាភាគីទាក់
ទិនអំពីសមុទ្រខាងកើត DOC និងក្នុងពេលដែលបណ្ដាភាគី​កំពុង​ចង់រួមគ្នាកសាង
ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។”

        ជាច្បាស់ណាស់ថា ចិនកំពុងសឲ្យឃើញឧបាយកលឈ្លានពានផ្ដាច់មុខ​សមុទ្រខាងកើតខណៈដែលស្វែងរកវិធានការធ្វើឲ្យទៅជាស្របច្បាប់បណ្ដាកោះ
ថ្មសិប្បនិម្មិតដែលគេបានប្រើប្រាស់អំពើរហឹង្សាដើម្បីឈ្លានពាននិងកំពុងកែលំអរ
បើកទូលាយនិងសាងសង់ដោយខុសច្បាប់។​ សកម្មភាពនេះស​ឲ្យ​ឃើញ​ថា​ បើ
ទោះបីជាចិនកំពុងជាប្រទេសអភិវឌ្ឍន៍ដើម្បីសម្របខ្លួនក្តី ប៉ុន្តែមាន​ការ​ប្រព្រឹត្តមិន
គោរពច្បាប់អន្តរជាតិ មិនដើម្បីផលប្រយោជន៍រួមរបស់​សហគមន៍ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ