សេចក្តីជូនពរឆ្នាំថ្មីរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy ក្នុងឱកាសនិទាឃរដូវឆ្នាំថោះ បញ្ចស័ក ២០២៣

(VOVWORLD) - សេចក្តីជូនពរឆ្នាំថ្មីរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy ជូនចំពោះមិត្តអ្នកស្តាប់វៀតណាម អន្តរជាតិ និងជនរួមជាតិវៀតណាមនៅឯបរទេស ក្នុងឱកាសនិទាឃរដូវឆ្នាំថោះ បញ្ចស័ក ២០២៣

សេចក្តីជូនពរឆ្នាំថ្មីរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy ក្នុងឱកាសនិទាឃរដូវឆ្នាំថោះ បញ្ចស័ក ២០២៣ - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy។

 អស់លោក លោកស្រី មិត្តអ្នកស្តាប់វិទ្យុសម្លេងវៀតណាមជាទីគោរព!

បងប្អូនជនរួមជាតិវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅឯបរទេសជាទីស្រឡាញ់រាប់អាន!

ប្រទេសវៀតណាម ក្នុងនោះមាននៃកុលបុត្រកុលធីតាវៀតណាមមួយផ្នែក ដែលរស់នៅ ធ្វើការ និងសិក្សានៅឯបរទេស បាននិងកំពុងរួមជាមួយនឹងប្រជាជាតិវៀតណាមទាំងមូលលាឆ្នាំចាស់ឆ្នាំ ២០២២ ហើយឈានចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក  ដោយក្ដីសប្បាយរីករាយ និងសេចក្តីប្រាថ្នាល្អប្រពៃ។

ខ្ញុំសូមផ្ញើក្តីស្រឡាញ់ ការសាកសួរសុខទុក្ខដោយស្មោះសរ និងសេចក្ដីជូនពរឆ្នាំថ្មី ដល់កុលបុត្រកុលធិតាវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅឆ្ងាយពីស្រុកកំណើត..។ ចំពោះប្រទេសជាតិ និងប្រជាជាតិវៀតណាម ប្រជាអាណិកជនវៀតណាមនៅក្រៅប្រទេស ទោះរស់នៅទីណាក៏ដោយ ជានិច្ចកាលជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីមាតុភូមិវៀតណាមជាទីស្រឡាញ់បានឡើយ។

ខ្ញុំក៏សូមផ្ញើជូនលោកអ្នកនិងមិត្តអ្នកស្តាប់វិទ្យុសម្លេងវៀតណាមទាំងនៅក្នុង និងក្រៅប្រទេសនូវអំណរជូនពរល្អបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំថោះបញ្ចស័ក ។  សូមជូនពរលោកអ្នកប្រកបដោយជោគជ័យ និងសុភមង្គលក្នុងឆ្នាំ ២០២៣នេះ។

បងប្អូនជនរួមជាតិ និងប្រិយមិត្តជាទីគោរព!

ក្រឡែកមើលឡើងវិញឆ្នាំ ២០២២ ថ្វីត្បិតតែស្ថានភាពក្នុងពិភពលោក និងក្នុងប្រទេសមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋ វៀតណាមបន្តសន្ទុះអភិវឌ្ឍន៍ ជំនះរាល់ការលំបាក និងសម្រេចបានសមិទ្ធិផលដ៏ធំធេងគួរឲ្យកោតសរសើរលើគ្រប់វិស័យ។  ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានស្ថិរភាព GDP សម្រេចបាន ៨,០២% ដែលជាអត្រាកំណើនខ្ពស់បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក។ ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរបស់វៀតណាមបន្តជាប់កំណត់ត្រាថ្មីមួយគឺប្រហែល ៧៣២ ពាន់លានដុល្លារអាមេរិក; កំណើនសេដ្ឋកិច្ចស្តារឡើងវិញជាវិជ្ជមាន គោលនយោបាយសន្តិសុខសង្គមត្រូវបានធានា សន្តិសុខ និងការពារជាតិត្រូវបានរក្សាភ្ជាប់។ ទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមបន្តត្រូវបានពង្រឹង និងពង្រីកទាំងទ្វេភាគី និងពហុភាគី។ ឋានៈ និងកិត្យានុភាពរបស់វៀតណាម លើឆាកអន្តរជាតិត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ដូចប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong  នៅសម័យបិទសន្និបាតពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមនីតិកាល ១៣ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២៖ យើងសម្រេចបានជោគជ័យ និងគ្រប់ជ្រុងជ្រោយនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ ពោលគឺ យើងអនុវត្តន៍ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតផង ទន្ទឹមនឹងការជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ផ្សាភ្ជាប់នឹងភាពម្ចាស់ការ ចូលរួមសមាហរណកម្មយ៉ាងជ្រាលជ្រៅប្រកបដោយប្រសិទ្ធភាពផងដែរ”។

សម្រាប់វិទ្យុសម្លេងវៀតណាម ឆ្នាំ ២០២២ ក៏ជាឆ្នាំដ៏មានអត្ថន័យវិទ្យុសម្លេងវៀតណាមបន្តអះអាងខ្លួនឯង ជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេនៅវៀតណាម ពហុប្រព័ន្ធផ្សព្វផ្សាយ និងពហុភាសា ផ្តល់ជូនព័ត៌មានដល់សាធារណជនក្នុងប្រទេស និងក្រៅប្រទេសយ៉ាងពេញលេញ និងរស់រវើកអំពីព្រឹត្តិការណ៍នានា ដែលជាបញ្ហាធំៗ របស់ប្រទេសលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច ការទូត សន្តិសុខ-ការពារជាតិ វប្បធម៌-សង្គម-កីឡា។

តាមរយៈមតិប្រតិកម្ម អន្តរកម្ម និងការចែករំលែករបស់ប្រិយមិត្តអ្នកស្តាប់ក្នុងប្រទេស ប្រិយមិត្តអ្នកស្តាប់អន្តរជាតិ និងប្រជាអាណិកជនមកពីគ្រប់ទិសទី វិទ្យុសម្លេងវៀតណាមមានមោទនភាពជាបណ្តាញផ្សព្វផ្សាយផ្លូវការដ៏រស់រវើក ទាក់ទាញ និងមានប្រសិទ្ធភាពអំពីវៀតណាម គឺជាស្ពាន វៀតណាមទៅកាន់មិត្តអន្តរជាតិ និង ជនរួមជាតិវៀតណាមនៅក្រៅប្រទេស។

ឈានចូលឆ្នាំថោះ បញ្ចស័ក ២០២៣  យើងទន្ទឹងរង់ចាំបន្តទទួលបានការយកចិត្តទុកដាក់ ការចែករំលែក និងជាពិសេសការផ្ដល់យោបល់ និងសំណូមពរដ៏មានតម្លៃពីមិត្តអ្នកស្តាប់ជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាជនវៀតណាមពីជុំវិញពិភពលោក ដើម្បីធ្វើឱ្យកម្មវិធីរបស់យើងកាន់តែប្រសើរឡើង ទាក់ទាញ និងកាន់តែខិតមកជិតសាធារណៈជន។ វិទ្យុសម្លេងវៀតណាមនឹងច្នៃប្រឌិតឥតឈប់ឈរនូវវិធីផ្សាយព័ត៌មាន ដើម្បីបន្តសក្ដិសមនឹងការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់មិត្តអ្នកស្តាប់ និងប្រជាអាណិកជនវៀតណាមនៅឯបរទេស។

ក្នុងឱកាសចូលឆ្នាំថ្មីនេះ វិទ្យុសម្លេងវៀតណាម សូមប្រសិទ្ធពរជ័យ ជូនចំពោះមិត្តអ្នកស្តាប់ទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងជនរួមជាតិវៀតណាមទាំងអស់ ទទួលបាននូវសុខភាពល្អ សុភមង្គល សុខសាន្តត្រាន និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ