សេចក្តីព្រាងច្បាប់ស្តីពីសមាគមឆ្លើយតបយ៉ាងល្អនូវសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស
THI HOA -  
(VOVworld)-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ នៅក្នុង
សម័យប្រជុំលើកទី៣ក្នុងថ្ងៃទី១២ដល់ថ្ងៃទី២២កញ្ញាឆ្នាំ២០១៦នោះ បានពិភាគ្សា
លើ ខ្លឹមសារនៃពង្រាងច្បាប់ស្តីពីសមាគម សំដៅដាក់ជូនរដ្ឋសភាអនុម័តនិងផ្សព្វ
ផ្សាយជា ធរមាន។ សារនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគមគឺរដ្ឋធានានិងបង្ករ
លក្ខណៈងាយស្រួល សម្រាប់ពលរដ្ឋអនុវត្តសិទ្ធិបង្កើតសមាគមតាមសេចក្តី
កំណត់របស់រដ្ឋធម្មនុញ្ញ។
|
នាថ្ងៃទី៨និងទី៩កញ្ញាសន្និសិទសមាជិកសមាជិការសភាជំនាញបានពិភាគ្សាលើបញ្ហាមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម |
សមាគមនានានៅវៀតណាមមានការអភិវឌ្ឍន៍ដោយសម្បូរបែបនិងមានទ្រង់
ទ្រាយធ្វើសកម្មភាពផ្សេងៗគ្នា។ យោងតាមការស្ថិរតិ រហូតដល់ខែធ្នូឆ្នាំ២០១៤ លើទូ
ទាំងប្រទេសមានសមាគមចំនួន៥២.៥៦៥ ដែលក្នុងនោះមានសមាគមចំនួន៤៨៣
បានធ្វើសកម្មភាពទូទាំងប្រទេសនិងសមាគមចំនួន ៥២.០៨២ បានដំណើរការសកម្ម
ភាពក្នុងក្របខ័ណ្ឌតំបន់។ មានសមាគមខ្លះត្រូវបានកំណត់ជាអង្គការនយោបាយ
សង្គមនិងអង្គការនយោបាយ សង្គម អាជីព។ រីឯសមាគមមួយចំនួនត្រូវបានចាត់
ទុក ជាអង្គការសង្គម-អាជីព អង្គការសង្គម-មនុស្សធម៌។ សមាគមទាំងអស់កាន់
តែមាន តួនាទីសកម្មក្នុងការពិគ្រោះយោបល់និងបដិវាទនូវគោលមាគ៌ារបស់បក្ស
គោលនយោ បាយច្បាប់របស់រដ្ឋ។
សិទ្ធិបង្កើតសមាគមរបស់ពលរដ្ឋបានកំណត់ដោយរដ្ឋធម្មនុញ
វៀតណាមមានសមាគម អង្គការសមាគម សម្ព័ន្ធសមាគមច្រើន ដូច្នេះ គឺ
ដោយសារសិទ្ធិបង្កើតសមាគមត្រូវបានចាត់ទុកជាសិទ្ធមួយក្នុងចំណោមសិទ្ធិជា
សារវ័ន្តរបស់ពលរដ្ឋដែលរដ្ឋវៀតណាមបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ។ ជាក់ស្តែងគឺ
ក្នុងប្រការទី១០នៃរដ្ឋធម្មនុញ្ញដំបូងនាឆ្នាំ១៩៤៦បានលើកច្បាស់ថា “ពលរដ្ឋវៀត
ណាម មានសេរីភាពបញ្ចេញមតិ សេរីភាពបោះពុម្ភផ្សាយ សេរីភាពចាត់ចែងសមា
គម សេរី ភាពខាងសាសនា សេរីភាពធ្វើដំណើរក្នុងនិងចេញទៅបរទេស”។ប្រការ
ទី២៥ រដ្ឋធម្ម នុញ្ញឆ្នាំ១៩៥៩ បានចែងថា៖ “ពលរដ្ឋវៀតណាមប្រជាធិបតេយ្យសា
ធារណរដ្ឋមានសេរី ភាពបញ្ចេញមតិ សារព័ត៌មាន បង្កើតសមាគមនិងធ្វើបាតុកម្ម។
រដ្ឋធានាលក្ខណៈខាង សំភារៈចាំបាច់ដើម្បីពលរដ្ឋអាចទទួលបានសិទ្ធិទាំងអស់
នោះ”។ រីឯប្រការទី២៥ រដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣បានអះអាងថា “ពលរដ្ឋមានសេរី
ភាពបញ្ចេញមតិ សេរីភាពសារ ព័ត៌មាន ទាក់ទង់ផ្ទាល់ជាមួយព័ត៌មាន បង្កើតសមា
គមនិងធ្វើបាតុកម្ម”។ មិនត្រឹមតែ ប៉ុណ្ណោះ រដ្ឋវៀតណាមបានធានានិងការពារសិទ្ធិ
បង្កើតសមាគមតាមប្រការទី២២ នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយនិង
សិទ្ធិរដ្ឋប្បវេណីឆ្នាំ១៩៦៦ ក្នុងនោះលើកច្បាស់ ថា “នរណាក៏មានសិទ្ធិបង្កើតសមា
គមដោយសេរី ព្រមទាំងការបង្កើតនិងចូលរូមសម្ព័ន្ធ ក្រុមហ៊ុននានាដើម្បីការងារ
ផលប្រយោជន៍របស់ខ្លួន ”។
|
មហាសន្និបាតតំណាងសមាគមអាជីវករវ័យក្មេងហាណូយលើកទី៦ (រូបថតៈ hanoimoi) |
រដ្ឋបង្កើតលក្ខណៈងាយស្រួលដើម្បីពលរដ្ឋមានសេរីភាពបង្កើត
សមាគម
តាមការកសាងច្បាប់ជាក់ស្តែងនៅប្រទេសមួយចំនួនលើពិភពលោកសរឲ្យ
ឃើញនូវទំនាក់ទំនងរវាងសិទ្ធិបង្កើតសមាគមនិងបញ្ហាគ្រប់គ្រងរដ្ឋអំពីបញ្ហាសមា
គម ជាបញ្ហាគ្រឹះនៃច្បាប់ស្តីពីសមាគម ។ ពាក់ព័ន្ធនឹងបញ្ហានេះ សេចក្តីព្រាងច្បាប់
ស្តីពី សមាគមបានកំណត់យ៉ាងតឹងរឹងអំពីបញ្ហាចុះឈ្មោះបង្កើតសមាគម និងអនុ
ម័តលើ លក្ខន្តិកៈសមាគម។ ការដែលពង្រាងច្បាប់ស្តីពីសមាគមបានជំនួសកន្សោម
ពាក្ស “សូមការអនុញ្ញត្តបង្កើតសមាគម” ដោយកន្សោមពាក្ស “ចុះឈ្មោះបង្កើត
សមាគម” គឺ គូសសញ្ញានៃការផ្លាស់ប្តូរធំក្នុងសតិអារម្មណ៍កសាងច្បាប់។ តាមនោះ
រដ្ឋបង្កើតឡើងរបៀង ច្បាប់ល្អជាង ដើម្បីប្រជាជនអនុវត្តសេរីភាពបង្កើតសមា
គម។ប្រការនេះក៏បានសម្តែង នូវតួនាទីសំខាន់របស់សមាគមនានាក្នុងការអភិ
វឌ្ឍន៍របស់សង្គម។
បន្តយកចិត្តទុកដាក់លើសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស
ពង្រាងច្បាប់ស្តីពីសមាគម ដោយក្រសួងមហាផ្ទៃចងក្រងនោះមាន៨ជំពូក
៣៦មាត្រាដោយបង្ហាញនូវទស្សនរបស់រដ្ឋវៀតណាមអំពីតួនាទីរបស់សមាគម អង្គ
ការសង្គម មហាជន ព្រមទាំងអនុវត្តជាក់ស្តែងនូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ស្តីពីតួនាទី
របស់អង្គការសង្គម សមូហភាព។ ការដែលរដ្ឋសភានីតិកាលទី១៣បានកសាងច្បាប់
ស្តីពីសមាគមគឺសំដៅធានានិងការពារឲ្យល្អថែមទៀតសិទ្ធិរបស់មនុស្ស សិទ្ធិបង្កើត
សមាគមរបស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយនិង
ស៊ីវិលដែលវៀតណាមបានចូលរួម៕
THI HOA