សេចក្តីព្រាងឯកសារមហាសន្និបាតបក្សលើកទី១២ផ្តោតសំខាន់លើបណ្តាដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVworld)-សេចក្តីព្រាងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេស បក្សកុម្មុយ​ និស្តវៀតណាមលើកទី១២ កំពុងទទួលបានការយកចិត្តទុកដាក់និងការរួមមតិជា
ច្រើន ពីប្រជាពលរដ្ឋ បញ្ញាវ័ន្តនិងអ្នកវិទ្យាសាស្ត្រ។ រួមជាមួយបណ្តាខ្លឹមសារសំខាន់ៗ
ជាច្រើន ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ រាល់ការផ្តួចផ្តើមគំនិត គោលនយោ
បាយនិង វិធានការផ្លាស់ប្តូរថ្មី  អភិវឌ្ឍន៍សេដ្ឋកិច្ចក៏ត្រូវបានប្រជាជនគ្រប់ស្រទាប់
យកចិត្តទុក ដាក់ផងដែរ។

       សេចក្តីព្រាងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេស បក្សកុម្មុយ​និស្តវៀត
ណាមលើកទី១២ មិនត្រឹមតែវាយតម្លៃលើអាណាត្តិបំពេញភារកិច្ចរបស់គណៈកម្មាធិ
ការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលើកទី១២ប៉ុណ្ណោះទេ ថែមទាំងបានក្រលែក
មើលឡើង វិញរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិទៀតផង។ ប្រ
ធានបទនៃសេច ក្តីព្រាងគឺ “បង្កើនការកសាងបក្សស្អាតស្អំរឹងមាំនិងពង្រីកម្លាំងពលំ
ជាតិទាំងមូល ជម្រុញខ្លាំងក្លានិងព្រមៗគ្នាកិច្ចការផ្លាស់ប្តូរថ្មី ការពាររឹងមាំមាតុប្រទេស រក្សាបរិយាកាសសន្តិភាព ដើម្បីឆាប់នាំប្រទេសវៀតណាមជាសារវ័ន្តក្លាយទៅជា
ប្រទេសឧស្សាហកម្មតាមទិសទំនើប”ក៏ត្រូវបានសាធារណមតិវាយតម្លៃខ្ពស់ផង
ដែរ។

       ផ្លាស់ប្តូររូបសណ្ឋានយន្តការសេដ្ឋកិច្ច

       ក្នុងសេចក្តីព្រាងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេស បក្សកុម្មុយនិស្ត
វៀតណាមលើកទី១២បានលើកច្បាស់អំពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចវៀត
ណាម នាពេលខាងមុខ  ជាពិសេសបានកំណត់ការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន
សេដ្ឋកិច្ច។ ស្តីពីបញ្ហានេះ បណ្ឌិត Nguyen Quoc Dung នាយកវិទ្យាស្ថានរដ្ឋបាល
តំបន់ទី៤នៃ បណ្ឌិតសភានយោបាយជាតិហូជីមិញបានឲ្យដឹងថា នាពេលកន្លង
ទៅ វៀតណាមបានអនុវត្ត រូបសណ្ឋានកំណើនតាមទិសទូលំទូលាយដោយឈរ
លើដើមទុន រុករកធនធានធម្មជាតិ និងប្រើកម្មករទូទៅ មានតម្លៃទាប។​ប៉ុន្តេរួប
សណ្ឋាននេះអាចធ្វើឲ្យបាត់បង់កម្លាំងចលករនៃកំណើន។ ដោយហេតុនេះ កាដាក់
ចេញដំណោះស្រាយកំណត់រូបសណ្ឋានកំណើនសេដ្ឋកិច្ចដូចបាន ចែងក្នុងសេចក្តី
ព្រាងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេសបក្សកុម្មុយ​និស្តវៀតណាម
លើកទី១២គឺត្រឹមត្រូវ។លោក Nguyen Quoc Dung បានឲ្យដឹងថា៖

       “រួបសណ្ឋានកំណើននាពេលខាងមុខជារូបសណ្ឋានកំណើនស៊ីជម្រៅ។​រូប
សណ្ឋាននេះត្រូវឆ្ពោះទៅពលករដែលបានបណ្តុះបណ្តាលជំនាញ ហើយឧស្សាហ
កម្ម​កែច្នៃក៏ត្រូវស្រូបយក សមាមាត្រធំមួយក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ម្យ៉ាង វិញទៀត យើងគប្បីផ្តោតសំខាន់ទៅលើការកសាងនិងអភិវឌ្ឍន៍យន្តការ
សេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម។បើធ្វើល្អ យន្តការនេះនឹងក្លាយទៅជាកម្លាំង
ចលករនៃកំណើន”។

       ដំណោះស្រាយបង្កើតចំណុចលោតផ្លោះ

       សេចក្តីព្រាងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេស បក្សកុម្មុយនិស្តវៀត
ណាមលើកទី១២នេះបានទទួលស្គាល់យ៉ាងលំអិតអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ក្នុងរយៈពេល៥ឆ្នាំ​ ២០១១-២០១៥។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក
នៅជួប ប្រទះនឹងការលំបាកជាច្រើននោះ ប៉ុន្តែកំណើន​ GDP ក៏មានការកែលំអរតាម
ឆ្នាំនិមួយៗ ។ ជោគជ័យគួរឲ្យកត់សម្គាល់គឺម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមាន
ស្ថិរភាពជាងបើ ប្រៀបនឹងឆ្នាំមុនៗនេះ។ ចំពោះបណ្តាដំណោះស្រាយដើម្បីបង្កើត
ចំណុចលោតផ្លោះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាមនារយៈពេល៥ឆ្នាំខាង
មុខ សាស្រ្តាចារ្យរង បណ្ឌិត Tran Hoang Ngan នាយកមហាវិទ្យាល័យហិរញ្ញវត្ថុ-
Marketing ទីក្រុងហូជី មិញបានលើកមតិថា៖

       “ក្នុងសេចក្តីព្រាងឯកសារបានកំណត់គោលដៅស្នូលចំនួន៦ ក្នុងនោះភារកិច្ច
ទី៣ គឺប្រមូលផ្តុំបណ្តាដំណោះស្រាយដើម្បីលើកកំពស់គុណភាពកំណើននិងប្រសិទ្ធ
ភាព ការងារ។ ខ្ញុំយកចិត្តទុកដាក់បញ្ហានេះ ដោយសារពីមុននេះយើងផ្តោតទៅលើ
ការនាំ ចេញច្រើនជាង ប៉ុន្តែនាបច្ចុប្បន្នយើងយកចិត្តទុកដាក់ដល់ការសម្រប
សម្រួលរវាងការ ផ្តល់អាទិភាពសម្រាប់ទីផ្សារនាំចេញជាមួយទីផ្សារក្នុងប្រទេស”។

       សាធារណមតិជាច្រើនក៏បានវាយតម្លៃខ្ពស់ចំពោះ សេចក្តីព្រាងឯកសារមហា
សន្និបាតតំណាងទូទាំងប្រទេស បក្សកុម្មុយនិស្តវៀតណាមលើកទី១២ ដោយលើក បញ្ហាអំពីការលើកកំពស់គុណភាពប្រភពធនធានមនុស្សនិងបង្កើនសក្តានុភាពវិទ្យា
សាស្ត្រ បច្ចេកទេសនិងយន្តការពិសេស ដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកទេស និង អនុវត្តបណ្តាគំរោងការណ៍វិទ្យាសាស្ត្របច្ចេកទេសសំខាន់ៗដើម្បីកសាងនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជាតិ៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ