សញ្ញាសម្គាល់ក្នុងកិច្ចការបរទេសរបស់វៀតណាមក្នុងអាណត្តិមហាសន្និបាតបក្សលើកទី១២
(VOVWORLD) - រាល់លទ្ធផលដែលសម្រេចបានក្នុងអាណត្តិមហាសន្និ បាតលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម (២០១៦-២០២០) គឺមានអត្ថន័យដ៏សែន សំខាន់ ដែលក្នុងនោះកិច្ចការងារបរទេសក៏សម្រេចបានសមិទ្ធផលដ៏លេច ធ្លោផងដែរ។ មិនត្រឹមតែជាទីបង្អែកសម្រាប់ឆ្នាំក្រោយៗប៉ុណ្ណោះទេ ប៉ុន្តែរាល់ លទ្ធផលនេះថែមទាំងបង្កើតឡើងជំនឿជឿជាក់ និងឋានៈថ្មីដែលជួយវៀត ណាមឈរជើងរឹងមាំក៏ដូចជាជំនះពុះពារលើការលំបាកសាកល្បង ព្រមទាំង ឆ្លៀតយកកាលានុវត្តភាពដើម្បីនាំប្រទេសជាតិឈានចូលដំណាក់កាល អភិវឌ្ឍថ្មីទៀតផង។
ប្រធាន គណៈទាក់ទងបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Hoang Binh Quan។ (រូបថត៖ dantri.com.vn) |
ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចការបរទេសដោយឥតឈប់ឈរ
នៅចំពោះមុខការវិវឌ្ឍថ្មីនិងស្មុគស្មាញនៃស្ថានភាពអន្តរជាតិនិង តំបន់ គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយនិងគណៈលេខា បានចេញគោលជំហរ គោលនយោបាយដ៏ត្រឹមត្រូវនិងទាន់ពេលវេលា ដោយបង្ហាញនូវឫទ្ធានុភាពនិងការបត់បែនតាមកាលៈទេសៈ។ ប្រធាន គណៈទាក់ទងបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Hoang Binh Quan បានអះអាងថា៖ “រហូតមកទល់បច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមបានបង្កើតទំនាក់ ទំនងជាមួយគណៈបក្សចំនួន២៤៧ នៅតាមប្រទេសចំនួន១១១ទូទាំងពិភពលោក។ ក្នុង អាណត្តិកន្លងទៅ ទំនាក់ទំនងកិច្ចការបរទេសរបស់បក្សបន្តត្រូវបានពង្រីក ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានោះទំនាក់ទំនងរវាងបក្សកុម្មុយ និស្តវៀតណាម ជាមួយគណៈបក្សនយោបាយជាច្រើនលើពិភពលោក នាពេលកន្លងមក បន្តសម្រេចបានលទ្ធផលសំខាន់ៗនិងគ្រប់ជ្រុងជ្រោយ ដែលរួមចំណែក ដល់ការបង្កើតឡើងមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់ សម្រាប់ការរក្សាស្ថិរ ភាព ពង្រីកនិងរឹតបន្តឹងទំនាក់ទំនងទ្វេភាគីរវាងវៀត ណាមជាមួយបណ្ដា ប្រទេសក៏ដូចជារួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការដោះស្រាយ បញ្ហានានាពាក់ព័ន្ធដល់សន្តិសុខនិងការអភិវឌ្ឍប្រទេសជាតិ”។
ជាពិសេសគឺ ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយគណៈ បក្សកាន់អំណាចនៅប្រទេសសង្គមនិយម និងប្រទេសភូមិផងរបងជាមួយនានា បន្តដើរតួនាទីស្នូលក្នុងការតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ ទំនាក់ទំនងជាមួយគណៈបក្សកាន់អំណាចនិងគណៈ បក្សធំៗនៅប្រទេសដៃគូសំខាន់ៗ ក៏ត្រូវបានយកចិត្តទុកដាក់ពិសេស ហើយសម្រេចបានការរីកចម្រើនគួរតែកត់សម្គាល់ ដែលរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងជាមួយបណ្ដាប្រទេសប្រកបដោយស្ថិរភាពនិងចីរភាពផងដែរ។
ទីបង្អែកសម្រាប់ឆ្នាំក្រោយៗ
តាមរយៈសកម្មភាពកិច្ចការបរទេស ឋានៈនិងកម្លាំងរបស់ប្រទេសជាតិ ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងរក្សាយ៉ាងរឹងមាំនូវឯក រាជ្យ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុ ភូមិ ផលប្រយោជន៍ជាតិ និងបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍ ប្រទេសជាតិ ចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភព លោក។ អាស្រ័យហេតុនោះ កិត្យានុភាពនិងឋានៈរបស់បក្ស និងប្រទេស ជាតិ លើឆាកអន្តរជាតិក៏ត្រូវបានអះអាងនិងលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។ លោក Hoang Binh Quan បានសង្កត់ធ្ងន់ថា៖ “បណ្ដាសកម្មភាពកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាម ជា ពិសេសគឺដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់ប្រទេសនានា បានរួមចំណែកយ៉ាងសំខាន់ដល់ការ ពង្រឹងក្របខ័ណ្ឌទំនាក់ទំនងជាមួយ ប្រទេសនិងដៃគូនានាកាន់តែមានស្ថិរភាព និងចីរភាព ជាពិសេសគឺយើងបានលើកកម្រិត ឬបង្កើតឡើងក្របខ័ណ្ឌ ទំនាក់ទំនងថ្មីរវាងវៀតណាមជាមួយប្រទេសមួយចំនួន”។
ក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មានការវិវឌ្ឍន៍ដោយឥតឈប់ឈរទាំងខាងនយោបាយនិងសេដ្ឋកិច្ចនោះ បក្សកុម្មុយនិស្តវៀតណាម បានពង្រីកប្រកបដោយប្រសិទ្ធភាពនូវស្មារតីនៃសេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតលើកទី១២ស្ដីពីកិច្ចការបរទេស ដើម្បីជំនះពុះពារលើបញ្ហា ប្រឈម ហើយនាំមកនូវសមិទ្ធផលសំខាន់ៗក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ ឆ្លងកាត់មហាសន្និបាត១២លើកតាំងពីមុនមក បក្សកុម្មុយនិស្តវៀតណាមសម្រេចបានការរីកចម្រើនកាន់តែខ្លាំងក្លា ក៏ដូច ជាជ័យជំនះដ៏ធំធេង ដែលបង្ហាញថា តួនាទីដឹកនាំរបស់បក្សគឺជាកត្តា សម្រេចលើជ័យជំនះទាំងអស់របស់បដិវត្តន៍វៀតណាម។ នោះគឺជាមូល ដ្ឋានដើម្បីជឿជាក់ថា មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀត ណាមនឹងបន្តនាំចេញគោលជំហរដ៏ត្រឹមត្រូវដើម្បីនាំប្រទេសជាតិបោះ ជំហានទៅមុខ៕