(VOVworld)-នាថ្ងៃទី២៩វិច្ឆិកា កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
បានបញ្ចប់មុនកាលកំណត់១ថ្ងៃព្រមទាំង សម្រេចបានខ្លឹមសារ ភារកិច្ចសំខាន់ជា
ច្រើនលើវិស័យសេដ្ឋកិច្ចសង្គម និងការងារតាក់តែងច្បាប់។ ក្នុងកិច្ច ប្រជុំលើកនេះ រដ្ឋសភាវៀតណាមបានអនុម័តលើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ច្បាប់ដីធ្លីធ្វើវិសោធន
កម្ម ក៏ដូចសេចក្តីសម្រេចរាល់ទិសដៅអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។ លទ្ធផលនៃកិច្ច
ប្រជុំនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៌គោលដៅសម្រាប់ ផែនការ៥
ឆ្នាំ ២០១១-២០១៥ បង្កើតបុព្វបទសម្រាប់អភិវឌ្ឍន៌ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំខាង
មុខ។
ដំបូងបង្អស់ត្រូវអះអាងថា កិច្ចប្រជុំលើកទី៦ជាកិច្ចប្រជុំប្រព្រឹត្តទៅក្នុង រយៈ
ពេលវែងបំផុតចាប់ពីដើមអាណាត្តិរដ្ឋសភានីតិកាលទី១៣ រហូតរដល់សព្វថ្ងៃ
ដោយមាន ចំនួនការងារសំខាន់ជាច្រើន។ជំនួនការងារសំខាន់ច្រើនកុះករ។
|
សមាជិក សមាជិកាសភាទះដៃអបអរសាទរការអនុម័តរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម
(រូបថតៈ Thai Binh) |
សុក្រិដ្ឋការងារតាក់តែងច្បាប់
ក្នុងកិច្ចប្រជុំលើកទី៦ ការងារតាក់តែងច្បាប់មានចំណុចគួរឲ្យគត់សម្គាល់ ខណៈពេលដែលរដ្ឋសភាអនុម័តនិងពិភាក្សាពង្រាងច្បាប់សំខាន់ៗជាច្រើន ក្នុង
នោះមាន ច្បាប់អនុវត្តន៌ការសន្សំសំចៃ ប្រឆំាងការខ្ជះខ្ជាយ (ធ្វើវិសោធនកម្ម)
ច្បាប់ទទួល ជួបប្រជាពលរដ្ឋ។ សញ្ញាសម្គាល់ពិសេសគឺក្នុងកិច្ចប្រជុំលើកនេះ
គឺរដ្ឋសភាបានអនុម័តលើ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មនិងច្បាប់ដីធ្លីធ្វើ វិសោ ធនកម្មដោយទទួលបានសម្លេងគាំទ្រខ្ពស់។ លោកស្រី Ton Thi Ngoc Hanh សមាជិការសភាមណ្ឌល Dac Nongបានពិនិត្យថា៖
“ក្នុងកិច្ចប្រជុំលើកទី៦នេះរដ្ឋសភាបានអនុម័តលើខ្លឹមសារជាច្រើន ក្នុងនោះបានអនុម័តលើពង្រាងច្បាប់សំខាន់ៗរបស់ប្រទេសជាតិ។ នេះក៏ជាកិច្ចប្រជុំមាន ប្រសិទ្ធភាពនិងគុណភាពខ្ពស់។ យើងខ្ញុំសង្ឃឹមថា រាល់បញ្ហាដែលត្រូវបានដាក់
ចេញ នឹងបានអនុវត្តន៌យ៉ាងឆាប់ៗ ឆ្លើយតបនឹងការអភិវឌ្ឍន៌របស់ប្រទេសជាតិ”។
អនុម័តលើគោលនយោបាយអភិវឌ្ឍន៌សេដ្ឋកិច្ចនិងធានាសុខុមាលភាព
សង្គមសេចក្តីសម្រេចចិត្តចំនួន៣ទាក់ទិនដល់សេដ្ឋកិច្ចសង្គមត្រូវបានអនុម័តលើ
កិច្ចប្រជុំនេះបង្កើតបានមូលដ្ឋានសំខាន់ដើម្បីវៀតណាមសម្រេចគោលដៅ
អភិវឌ្ឍន៌។ ចំពោះការអនុម័តសេចក្តីសម្រេចចិត្តអំពីការ ពង្រាងថវិការរដ្ឋ
សម្រាប់ឆ្នាំ២០១៣និងពង្រាងថវិការរដ្ឋឆ្នាំ២០១៤ រដ្ឋសភាបានសម្រេចចិត្ត
ដំឡើងកម្រិតអតិបរមានៃចំណាយថវិការរដ្ឋសម្រាប់២ឆ្នាំឡើងដល់ ៥,៣%នៃ
GDP។ ចំពោះសេចក្តីសម្រេចចិត្តអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ រដ្ឋសភា
បាន សម្រេចកម្រិតកំណើន GDP គឺ៥,៨% និងសន្ទស្សន៌ប្រើប្រាស់កើនជា
មធ្យមគឺ ៧%/ឆ្នាំ។ រដ្ឋសភាក៏បានដាក់ចេញគោលដៅគឺបន្តការងារអនុវត្តន៌កាត់
បន្ថយភាព ក្រីក្រ បង្កើតការងារធ្វើ ក៏ដូចជាអនុវត្តន៌ប្រកបដោយមានប្រសិទ្ធភាព
រាល់គោលដៅអំពី វប្បធម៌ អប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៌ជនបទថ្មីជាដើម។
លោក Nguyen Cao Phuc សមាជិកសភាមណ្ឌល Quang Ngai ឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៤-២០១៥ យើងត្រូវយកចិត្តទុកដាកជាច្រើនដល់ការស្តាឡើង
វិញខឿន សេដ្ឋកិច្ច ។ ការជម្រុញតំរូវការទូទៅ និងវិនិយោគសាធារណៈក្នុងដំណាក់ កាលនាសព្វថ្ងៃគឺសមស្របសំដៅវិនិយោគទុនលើកបណ្តាសំណង់សំខាន់ របស់
ខឿនសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយវិនិយោគសាធារណៈដោះស្រាយទំនិញ
នៅសេសសល់ក្នុងឃ្លាំងសម្រាប់អង្គភាពអាជីវកម្មជាដើម"។
រៀបចំក្បាលម៉ាស៊ីនរដ្ឋសភានិងរដ្ឋាភិបាលឡើងវិញ
ការងារសំខាន់១ទៀតដែលរដ្ឋសភាដំណើរការក្នុងកិច្ចប្រជុំលើកនេះ គឺការ
ងារកម្មាភិបាល។ សមាជិក សមាជិការសភាមានទំនុកទុកចិត្តខ្ពស់ ដោយឯកភាព
ជ្រើសតាំងឧបនាយករដ្ឋមន្រ្តីថ្មីចំនួន២រូប គឺលោក Pham Binh Minh ទទួលបន្ទុក
កិច្ចការបរទេស និងលោក Vu Duc Dam ទទួល បន្ទុកការងារ វប្បធម៌សង្គម
វិទ្យាសាស្រ្ត អប់រំ។ បណ្តាសមាជិក សមាជិកាសភាក៏បានឯកភាពបំពេញបន្ថែម
លើដំណែង អនុប្រធានមួយចំនួននៃបណ្តាស្ថាប័នរដ្ឋសភា។
ក៏ក្នុងកិច្ចប្រជុំលើកនេះដែរ ការងាឃ្លាំមើលត្រូវបានលើកកំពស់។ លោក
ស្រី Nguyen Thanh Hai សមាជិកសភាមណ្តល Hoa Binh ឲ្យដឹងថា៖
“មានចំណុចថ្មីជាច្រើនក្នុងកិច្ចប្រជុំលើកនេះ ប៉ុន្តែខ្ញុំមានចំណាប់អារម្មណ៌
ខ្លាំងចំពោះ របាយការរបស់រដ្ឋាភិបាលស្តីអំពីលទ្ធផលអនុវត្តន៌ការសួរដេញដោលនៅកិច្ចប្រជុំចំនួន៣នាពេលជិតៗនេះ ដែលជួយឲ្យសមាជិក សមាជិកា មានទស្សនវិស័យទូលំទូឡាយ ចំពោះរាល់បញ្ហាសួរដេញដោល បញ្ហាបាន
ដោះស្រាយនិងមិនទាន់បានដោះស្រាយ ដោយមូលហេតុច្បាស់លាស់។ ខ្ញុំ
សង្ឃឹមថា ប្រការនេះនឹងបាន បន្តក្នុងបណ្តាកិច្ចប្រជុំខាងមុខ”។
ដោយលទ្ធផលដែលសម្រេច អាចអះអាងបានថា កិច្ចប្រជុំលើកទី៦ រដ្ឋសភា
វៀតណាមនីតិកាលទី១៣ជាកិច្ចប្រជុំពិសេសក្នុងប្រវត្តិសាស្រ្តរដ្ឋ សភាវៀតណាម និងមានតួនាទីសំខាន់ចំពោះប្រទេសជាតិក្នុងប៉ុន្មានឆ្នាំខាងមុខ៕