(VOVworld)-លោកអ្នកនាងជាទីមេត្រី! ឆ្នាំ២០១៦កំពុងកន្លងផុតទៅបណ្តើរៗ ដែល
ពោរពេញទៅដោយសកម្មភាពទំនាក់ទំនងការទូតលើគ្រប់វិស័យ បន្តនាំវៀតណាម
ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស់ឋានៈរបស់ប្រ
ទេសជាតិលើឆាកអន្តរជាតិ ជាពិសេសរួមចំណែកសកម្មទៅក្នុងបុព្វហេតុកសាងនិង
ការពារមាតុប្រទេស។ ក្នុងចំណោមសកម្មភាពទាំងនោះ ទំនាក់ទំនងទ្វេភាគីជាមួយ
ដៃគូនានាបានក្លាយទៅជាចំណុចភ្លឺក្នុងការងារកិច្ចការបរទេសរបស់វៀតណាមសម្រាប់ ឆ្នាំ២០១៦នេះផងដែរ។
|
ប្រធានាធិបតីអាមេរិក លោក Barack Obama ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែឧសភា |
ឆ្នាំ២០១៦កំពុងកន្លងផុតទៅក្នុងស្ថានភាពពិភពលោកនិងតំបន់មានបម្រែ
បម្រួលយ៉ាងស្មុគ្រស្មាញជាច្រើនដែលជះឥទ្ធិពលផ្ទាល់ទៅលើវៀតណាម។ ក្នុង
បរិបទនោះ ទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូមានសក្កានុភាព ជាពិសេសគឺ
ប្រទេសធំៗកាន់តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍ធំធេង
សម្រាប់ប្រទេសជាតិ។
ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក
នាខែឧសភាឆ្នាំ២០១៦ ព្រឹត្តិការណ៍មួយមានលក្ខណៈប្រវត្តិសាស្ត្រក្នុងទំនាក់
ទំនងរវាងវៀតណាមជាមួយអាមេរិក។ នោះគឺដំណើរទស្សនកិច្ចវៀតណាមជាផ្លូវការ
របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។ ដំណើរទស្សនកិច្ចនេះបានគូស
សញ្ញាបន្ថែម ខណៈដែលប្រទេសទាំងពីរកំពុងអនុវត្តសេចក្តីថ្លែងការណ៍ទស្សន
វិស័យរួម ត្រូវបានចុះហត្ថលេខាក្នុងខែកក្កដាឆ្នាំ២០១៥ នៃដំណើរទស្សនកិច្ចអាមេ
រិករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ ក្នុង
ដំណើរទស្សនកិច្ចវៀតណាម រូបភាពដែលប្រធានាធិបតីលោក បារ៉ាក់អូបាម៉ា ដាក់ បាតដៃលើបេះដូងរបស់ខ្លួនហើយពោលថា “ខ្ញុំមានការរំភើបចិត្តយ៉ាងក្រៃលេង។
មនោសញ្ចេតនារបស់ប្រជាជនវៀតណាមបានរំជើបរំជួលបេះដូងរបស់ខ្ញុំ” ។ ពាក្យ
ពេជ្រមួយឃ្លានេះជាសក្ខីភាពបញ្ជាក់ច្បាស់ថា ទំនាក់ទំនងរវាងវៀតណាមជាមួយ
អាមេរិកក្លាយទៅជាដៃគូលើគ្រប់ជ្រុងជ្រោយជាក់ស្តែងហើយ។ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានអះអាងថា៖
“រហូតមកដល់ពេលនេះ វៀតណាមនិងអាមេរិកបានគូសសញ្ញានូវទំនាក់ទំនង
អស់រយៈពេល២១ឆ្នាំ។ នេះជាការបោះជំហានគួរឲ្យកត់សម្គាល់ ហើយប្រការសំ
ខាន់បំផុតគឺប្រទេសទាំងពីរបានបង្កើតឡើងក្របខ័ណ្ឌស្ថិរភាពនិងយូរអង្វែង នោះ
គឺទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់
អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់អាមេរិកលើកដំបូងនាខែកក្កដា
ឆ្នាំ២០១៥និងដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោកបារ៉ាក់
អូបាម៉ានាខែឧសភាឆ្នាំ២០១៦ នឹងបន្តកំណត់ទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគី
នាពេលខាងមុខ”។
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍
ស្ថិរភាព
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចនៅចិន |
ចំពោះចិនវិញ ក្នុងឆ្នាំ២០១៦នេះក៏ជាឆ្នាំកត់សម្គាល់នូវសកម្មភាពការទូត
ជាច្រើនរវាងប្រទេសទាំងពីរផងដែរ។ នាខែកញ្ញាឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ
នៅចិន។ ព្រឹត្តិការណ៍នេះបានគូសសញ្ញានូវការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរក្នុងការបន្តរក្សាទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍន៍ស្ថិរភាព ល្អប្រសើ
ទោះបីជានៅសេសសល់ការខ្វែងគំនិតមួយចំនួនក៏ដោយ។ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាមលោក Le Hoai Trung បានឲ្យដឹងថា៖
“ប្រទេសទាំងពីរបានឯកភាពដោះស្រាយរាល់ការខ្វែងគំនិត។តាមនោះភាគីទាំងពីរ
បានព្រមព្រៀងជម្រុញយន្តការចរចារ ក្នុងនោះមានយន្តការចរចារថ្នាក់រដ្ឋាភិបាល
សម្រាប់បញ្ហាព្រំដែន ព្រមទាំងអនុវត្តល្អរាល់យន្តការចរចារដែលមានស្រាប់។ ភាគី
ទាំងពីរក៏បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិរបស់
ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ”។
អះអាងនូវទំនាក់ទំនងស្អិតរមួតជាមួយប្រទេសជិតខាង
ក្នុងទំនាក់ទំនងជាមួយប្រទេសនានា ទំនាក់ទំនងប្រពៃណីជាមួយប្រទេសជិត
ខាងបន្តជាអាទិភាពខ្ពស់ក្នុងគោលមាគា គោលនយោបាយកិច្ចការបរទេសរបស់
បក្សនិងរដ្ឋវៀតណាម។ចំពោះឡាវ វៀតណាមមុនក៏ដូចជាក្រោយចាត់ទុកទំនាក់
ទំនងលើគ្រប់វិស័យវៀតណាម-ឡាវជាទ្រព្យសម្បត្តរួមមិនអាចកាត់ថ្លៃបានរបស់
ប្រទេសទាំងពីរ។ប្រការនេះបានបញ្ជាក់តាមរយៈបទថ្លែងមតិរបស់អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងដំណើរទស្សនកិច្ចនៅឡាវ
នាខែវិច្ឆិកាកន្លងទៅ៖
“ក្នុងពិភពលោកអភិវឌ្ឍន៍ពោរពេញទៅដោយបម្រែបម្រួលនិងឧបស័គ្គនាបច្ចុប្បន្ននេះ
ទំនាក់ទំនងសាមគ្គីពិសេសវៀតណាម ឡាវកាន់តែសំខាន់ជាងពេលណាៗទាំងអស់
សម្រាប់ប្រទេសទាំងពីរដែរ។ វៀតណាមនិងឡាវមុនក៏ដូចជាក្រោយ ប្តេជ្ញាធ្វើអស់
ពីចិត្តពីថ្លើមដើម្បីទំនាក់ទំនងនេះបំព្រងជានិច្ច”។
រីឯទំនាក់ទំនងជាមួយកម្ពុជាវិញ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំ២០១៦
រវាងវៀតណាមនិងកម្ពុជាបន្តទទួលបានផ្លែផ្កាលើគ្រប់វិស័យ។ ពោលគឺ ដំណើរ
ទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាខែ មិថុនា
មុននេះ បានបង្កើតមូលដ្ឋានរឹងមាំសម្រាប់នាំទំនាក់ទំនង “ដៃគូល្អប្រសើ មិត្តភាព
ជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា
ឡើងកំពស់ថ្មី។
ឆ្នាំ២០១៦ជាឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍ការទូត បង្កើតបុព្វហេតុរឹងមាំ សម្រាប់វៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព៕