សេដ្ឋកិច្ចពិភពលោកក្រោមការជះឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

(VOVWORLD) - ស្ថានភាពតានតឹងក្នុងអំឡុងប៉ុន្មានខែកន្លងទៅរវាងខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនោះគឺសហរដ្ឋអាមេរិកនិងប្រទេសចិន បានចាប់ផ្ដើមជះឥទ្ធិពល ទៅលើទីផ្សារសកល។ ក្រៅពីការធ្លាក់ចុះនៃទិផ្សារភាគហ៊ុនស្នូលមួយចំនួន ពិភពលោកក៏កំពុងសរឲ្យឃើញនូវការធ្លាក់ចុះតំលៃនៃរូបិយប័ណ្ណក្នុងស្រុកបើប្រៀបនឹងប្រាក់ដុល្លាអាមេរិក។ ក្នុងរយៈពេលយូរអង្វែង សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិកនិងចិនកំពុងក្លាយទៅជាគ្រោះអាសន្នដ៏ធ្ងន់ធ្ងរបំផុតទៅលើកំណើនសេដ្ឋកិច្ចសកល។
សេដ្ឋកិច្ចពិភពលោកក្រោមការជះឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖  AFP) 

  ការជះឥទ្ធិពលអវិជ្ជមានទៅលើទីផ្សារជាច្រើន

        ចិន ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងប្រទេសផ្សេងមួយចំនួនកំពុងឃើញដោយផ្ទាល់ផ្នែកការធ្លាក់ចុះតំលៃនៃរូបិយប័ណ្ណក្នុងស្រុកខ្លួន។ ចាប់ពីខែមិថុនាកន្លងមក តំលៃប្រាក់រូពីរបស់ឥណ្ឌាបានធ្លាក់ចុះនៅកម្រិតទាបបំផុតតាំងពីមុនមក ខណៈដែលប្រាក់យន់របស់ចិនក៏ធ្លាក់ចុះតំលៃប្រមាណ៣,២%ផងដែរ។ សង្គ្រាមពាណិជ្ជកម្មវាងអាមេរិកនិងចិនបានបណ្ដាលឲ្យមជ្ឈដ្ឋានវិនិយោគិនមានការព្រួយបារម្ភជាច្រើននាពេលពិចារណាលើការបណ្ដាក់ទុនចូលក្នុងទីផ្សារអាស៊ី។ ប្រការនេះត្រូវបានចាត់ទុកថា ជាមូលហេតុស្នូលដែលបណ្ដាលឲ្យកើតមានឡើងការធ្លាក់ចុះតំលៃនៃរូបិយប័ណ្ណក្នុងស្រុកនៅប្រទេសអាស៊ីនានា។

        ក្នុងពេលនោះ ចំពោះកូរ៉េខាងត្បូង ទោះបីជាប្រាក់វ៉ុនមិនរងការធ្លាក់ចុះតំលៃក៏ដោយប៉ុន្តែប្រទេសអាស៊ីភាគឦសាននេះក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក ចិន ព្រោះថានេះជាដៃគូពាណិជ្ជកម្មជួរមុខទាំងពីររបស់ សេអ៊ូល។ របាយការណ៍របស់សមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងបានព្យាករណ៍ថា GDP នៃប្រទេសនេះនឹងធ្លាក់ចុះប្រមាណ០,០១៨% ស្មើរនឹងទឹកប្រាក់ជាង២៣៦លានដុល្លាអាមេរិកក្នុងរយៈពេល១ឆ្នាំខាងមុខ ប្រសិនបើអាមេរិកនិងចិនដំឡើងពន្ធប្រមាណ២៥%ទៅលើកញ្ចប់ទំនិញក្នុងតំលៃ៥០ពាន់លានដុល្លាអាមេរិករបស់គ្នា។

        ប៉ុន្តែ កូរ៉េខាងត្បូងមិនមែនជាប្រទេសដែលរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុតទេ។ លំដាប់ថ្នាក់ទី១គឺ តំបន់ដែនដីតៃវ៉ាន់ (ចិន) ដោយការធ្លាក់ចុះ GDP តាមការគ្រោងទុកគឺ០,០២៥%។ លំដាប់ថ្នាក់ទី៣គឺប្រទេសកាណាដា ហើយបន្ទាប់មកទៀតគឺមិកស៊ិកនិងអៀឡង់។

        ការទប់ទល់

        ច្បាស់លាស់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នឹងជះឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចសកល ប៉ុន្តែអ្នកជំនាញការសេដ្ឋកិច្ចមួយចំនួនក៏ចាត់ទុកថា ការធ្លាក់ចុះតំលៃនៃរូបិយប័ណ្ណអាស៊ីជាច្រើននោះ នឹងមានលទ្ធភាពជាច្រើនមិនក្លាយទៅជាវិបត្តិ។ មូលហេតុគឺ ស្ថាប័នឯកទេសខាងគោលនយោបាយរូបិយវត្ថុនានានៅអាស៊ីបានដកបទពិសោធន៍ពីការធ្លាក់ចុះតំលៃក្នុងឆ្នាំមុនៗដូចនាឆ្នាំ២០១៣ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដែរ។ ឥឡូវនេះគេមានប្រតិកម្មដ៏ទាន់ពេលវេលានិងមោះមុតជាង។ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងតំលៃប្រាក់រូពៀ ប្រទេសនេះបានដំឡើងអត្រាការប្រាក់៤ដងក្នុងរយៈពេល៣ខែ។ ឥណ្ឌានិងហ្វីលីពីនក៏ដំណើរការដំឡើងអត្រាការប្រាក់ក្នុងឆ្នាំនេះផងដែរ។ ក្រៅពីនោះ នាបច្ចុប្បន្ន ប្រទេសអាស៊ីនានាកំពុងផ្ទុកបម្រុងរូបិយប័ណ្ណបរទេសជាច្រើនជាងមុន ហើយគ្រប់គ្រងល្អជាងនូវការខាតបង់ថវិការបស់ខ្លួន។

        ក្នុងពេលនោះ ចំពោះខឿនសេដ្ឋកិច្ចផ្សេងៗដូចជាកូរ៉េខាងត្បូងគឺ គេកំពុងកាត់បន្ថយជាបណ្ដើរៗការពឹងផ្អែកទៅលើទីផ្សារចិននិងអាមេរិកក្នុងរយៈពេលយូរអង្វែង ព្រមទាំងបើកទូលាយទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗដូចជាឥណ្ឌានិងប្លុកអាស៊ាន។

        ក្នុងបរិបទនេះ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែសីហា ខាងមុខ អ្នកចរចាអាមេរិកនិងចិន នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន សំដៅរិះរកដំណោះស្រាយសម្រាប់ការខ្វែងគំនិតខាងពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping គ្រោងនឹងជួបគ្នានៅវេទិកាសេដ្ឋកិច្ច APEC នាពាក់កណ្ដាលខែវិច្ឆិកាខាងមុខនៅប្រទេសប៉ាពួ ញូហ្គីណេផងដែរ។ បន្ទាប់មក គឺជំនួបនៅកិច្ចប្រជុំកំពូលខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខនិងទើបលេចចេញ (G20) នៅប្រទេសអាហ្សង់ទីននាចុងខែវិច្ឆិកាទៀតផង។

        បញ្ហាដំឡើងពន្ធលើទំនិញនាំចូល និងសង្គ្រាមពាណិជ្ជកម្មសកល អាចបណ្ដាលឲ្យកំណើន GDP សកលធ្លាក់ចុះប្រមាណ១ពី៣%ក្នុងប៉ុន្មានឆ្នាំខាងមុខ។ ដោយហេតុនេះ រួមជាមួយការចរចារវាង ខឿនសេដ្ឋកិច្ចធំបំផុតពិភពលោកទាំង២នោះ គឺការទប់ទល់ដោយម្ចាស់ការនិងបត់បែនរបស់ប្រទេសដទៃក៏មានសារសំខាន់ដើម្បីបន្ធូរបន្ថយការខូចខាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ