សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន

(VOVWORLD) - ដោយរងឥទ្ធិពលដំណាលគ្នានៃកត្តាអវិជ្ជមានជាបន្តបន្ទាប់នោះ សេដ្ឋកិច្ចពិភពលោកបន្តជួបការលំបាក និងបញ្ហាសាកល្បងជាច្រើន។ ហានិភ័យចំពោះខឿនសេដ្ឋកិច្ចពិភពលោកកំពុងត្រូវបានវាយតម្លៃលើកម្រិតខ្ពស់ក្នុងស្ថានភាពអស្ថិរភាពពិសេស។ តថភាពជាក់ស្ដែងនេះតម្រូវឲ្យបណ្ដាខឿនសេដ្ឋកិច្ចត្រូវអនុវត្តន៍ដំណោះស្រាយដ៏ខ្លាំងក្លាថែមទៀត ដើម្បីទប់ស្កាត់សន្ទុះឱភាព ក៏ដូចជាស្ដារកំណើនឡើងវិញផងដែរ។
សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន - ảnh 1ធ្នើរនៅផ្សារលក់គ្រឿងទេសនៅ Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក (រូបថត៖ THX/VNA)

ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ១៩ ខែមេសា បានបន្ទាបការព្យាករណ៍កំណើនសកលចុះត្រឹម ៣,២% ទាបជាងការព្យាករណ៍ ៤,១% ដែលបាននាំចេញកាលពីខែមករា។ បើប្រៀបធៀបនឹងកម្រិតកំណើន GDP សកល ៥,៧% ក្នុងឆ្នាំ ២០២១ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ គឺកម្រិតកំណើនក្នុងឆ្នាំ ២០២២ គឺគួរឲ្យព្រួយបារម្ភផងដែរ។

សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងបញ្ហាសាកល្បងដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់

ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក (WB) លោកស្រី Carmen Reinhart បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់ដំណាក់កាល "អស្ថិរភាពពិសេស" ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ១៩ ខែមេសា លោកស្រី Carmen Reinhart បានព្រមានថាហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោកកំពុងវិវឌ្ឍន៍តាមទិសដៅអវិជ្ជមានយ៉ាងច្បាស់លាស់។ សេដ្ឋកិច្ចវិទូអន្តរជាតិជាច្រើនក៏បានវាយតម្លៃស្របតាមទស្សនៈរបស់ ប្រធានសេដ្ឋកិច្ចវិទូ WB ថា សេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងដ៏ធ្ងន់ធ្ងរជាច្រើន។ ក្នុងនោះ ផលប៉ះពាល់ពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធនានាគឺធ្ងន់ធ្ងរបំផុត។ ជម្លោះប្រដាប់អាវុធអូសបន្លាយនៅអ៊ុយក្រែន ព្រមទាំងទណ្ឌកម្មជាបន្តបន្ទាប់របស់ប្រទេសលោកខាងលិចទៅលើរុស្ស៊ីបានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារឡើងថ្លៃនៅប្រទេស និងតំបន់ស្ទើរតែទាំងអស់នៅលើពិភពលោក។

ក្នុងបរិបទនោះ ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងវិញបានបណ្ដាលឲ្យខឿនសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោក គឺចិនត្រូវដាក់វិធានការបិទខ្ទប់ជាទ្រង់ទ្រាយធំឡើងវិញ ដែលធ្វើឲ្យអាក់ខានសកម្មភាពផលិតកម្ម។ ប្រការនេះមិនត្រឹមតែបានដាក់សម្ពាធលើប្រតិបត្តិការសេដ្ឋកិច្ចរបស់ចិនប៉ុណ្ណោះទេ ថែមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសកលទៀតផង ខណៈពេលដែលចិនគឺជាប្រទេសផលិតកម្ម និងនាំចេញជួរមុខរបស់ពិភពលោក។

គួរកត់ដម្គាល់ថា  សេដ្ឋកិច្ចពិភពលោកធ្លាប់រងសម្ពាធយ៉ាងខ្លាំងក្លាមុនពេលកើតមានបញ្ហាសាកល្បងទាំងពីរដូចដែលបានពោលខាងលើ។ ជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ខឿនសេដ្ឋកិច្ចជាច្រើនត្រូវបង្កើនការខ្ចីប្រាក់កម្ចី ដើម្បីជួយឧបត្ថម្ភការស្ដារឡើងវិញ និងកំណើន។ ជាលទ្ធផលកញ្ចប់បំណុលរបស់ពិភពលោកបានកើនឡើងដល់កម្រិតកំណត់ត្រា។ យោងតាមមូលដ្ឋានទិន្នន័យបំណុលសកលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា បំណុលសកលបានកើនឡើងពី ២៨% ទៅ ២៥៦% នៃ GDP ក្នុងឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ យោងតាមរបាយការណ៍ "សន្ទស្សន៍បំណុលសាធារណៈ"ដែលត្រូវបានក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Janus Henderson Foundation (អង់គ្លេស) បានប្រកាសកាលពីដើមខែមេសាបានឲ្យដឹងបំណុលសាធារណៈសកលបានកើន

៩,៥% ដល់កម្រិតកំណត់ត្រា ៧១ ៦០០ ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ ដោយសារតែបំណុលច្រើន ខណៈពេលដែលសកម្មភាពសេដ្ឋកិច្ចប្រឈមនឹងការលំបាក ដូច្នេះហើយខឿនសេដ្ឋកិច្ចជា បន្តបន្ទាប់នៅតំបន់ អាស៊ីខាងលិច អាហ្រ្វិកខាងជើង និងអាមេរិកខាងត្បូងកំពុងប្រឈមនឹងការក្ស័យធនក្នុងនោះកាលពីថ្ងៃទី ១២ ខែមេសា ប្រទេសស្រីលង្កាបានប្រកាសក្ស័យធនជាផ្លូវការ។

សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន - ảnh 2លោកស្រី Carmen Reinhart ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក (ប្រភព៖ Bloomberg)

ដំណោះស្រាយ និងការឆ្លើយតប

បញ្ហាប្រឈម និងហានិភ័យដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខគឺធ្ងន់ធ្ងរណាស់ ដែលលោកស្រី Carmen Reinhart បានឲ្យដឹងថា WB ទំនងនឹងបន្តបន្ទាបការព្យាករណ៍កំណើនថែមទៀតនាពេលខាងមុខ។

នៅចំពោះមុខតថភាពជាក់ស្ដែងនេះ ប្រធាន WB លោក David Malpass បាននិយាយថា WB "កំពុងរៀបចំផែនការឆ្លើយតបនឹងវិបត្តិ"។ ដូច្នេះហើយ ក្នុងរយៈពេល ២ ទៅ ៣ សប្ដាហ៍ខាងមុខ ថ្នាក់ដឹកនាំ WB នឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីផែនការឆ្លើយតបថ្មី ក្នុងរយៈពេល ១៥ ខែ ដែលមានតម្លៃ ១៧០ ពាន់លានដុល្លារអាមេរិកសម្រាប់ដំណាក់កាលខែមេសា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៣។ កញ្ចប់ថវិកាឆ្លើយតបវិបត្តិហិរញ្ញវត្ថុនេះមានទឹកប្រាក់ច្រើនជាងកញ្ចប់ជំនួយចំនួន ១៦០ ពាន់លានដុល្លារអាមេរិក ដែល WB បានបញ្ចេញដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសេដ្ឋកិច្ចវិទូជួរមុខពិភពលោកបានឲ្យដឹងថា ជាមួយនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន វិធានការដាច់ដោយឡែកនៃខឿនសេដ្ឋកិច្ចមួយគឺមិនងាយទទួលបានប្រសិទ្ធភាពឡើយ ជាពិសេសគឺសម្រាប់ខឿនសេដ្ឋកិច្ចដែលធនធានមានកំហិត។ ក្នុងនោះ IMF បានអំពាវនាវឱ្យ រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ខឿនសេដ្ឋកិច្ចដែលមានចំណូលទាប ដោយចូលរួមក្នុងគំនិតផ្តួចផ្តើមកម្មវិធី "ក្របខ័ណ្ឌរួមស្ដីពីការដោះស្រាយបំណុលទូទៅ" (DSSI) របស់ G២០ ហើយដាក់ចេញជម្រើសជួយសម្រឡ់ដល់សេដ្ឋកិច្ចដែលទើបលេចចេញថ្មី និងកំពុងអភិវឌ្ឍន៍ ដែលមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ចូលរួម DSSI ប៉ុន្តែ នៅតែទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការសកលនាពេលខាងមុខផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ