សេដ្ឋកិច្ចវៀតណាមងើបឡើងវិញលើកម្លាំងចលករកំណើនទាំង ៣

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមក្នុងខែតុលា និង១០ខែដើមឆ្នាំនេះបានកត់សម្គាល់និន្នាការងើបឡើងវិញជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលដ៏សំខាន់ៗលើគ្រប់វិស័យ។ គួរកត់សម្គាល់ថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងទទួលបានសន្ទុះកំណើនឡើងវិញជាជំហានៗ  និន្នាការងើបឡើងវិញកាន់តែច្បាស់លាស់លើកម្លាំងចលករកំណើនទាំង ៣ នៃខឿនសេដ្ឋកិច្ចគឺ៖ ការវិនិយោគ ការប្រើប្រាស់ក្នុងប្រទេស និងការនាំចេញ។
សេដ្ឋកិច្ចវៀតណាមងើបឡើងវិញលើកម្លាំងចលករកំណើនទាំង ៣ - ảnh 1ខ្សែសង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិកនៅក្រុមហ៊ុន Bokwang Vina ខេត្ត Thai Nguyen។ រូបថត៖ Hoang Hung/TTXVN

ក្នុងខែតុលា ក៏ដូចជារយៈពេល ១០ ខែកន្លងទៅ វៀតណាមបន្តអនុវត្តន៍រាល់ភារកិច្ចក្នុងបរិបទដែលខឿនសេដ្ឋកិច្ចរងផលប៉ះពាល់ដោយកត្តាអវិជ្ជមានខាងក្រៅ នៃស្ថានភាពពិភពលោកដែលមានការប្រែប្រួលជាច្រើន។ ដោយការប្តេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាលរហូតដល់ក្រសួង ស្ថាប័ននានា ស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងខែតុលា ក៏ដូចជារយៈពេល ១០ ខែកន្លងទៅបន្តសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ រក្សានិន្នាការល្អប្រសើរឡើងពីមួយខែទៅមួយខែ

តួរលេខជាច្រើនមានការវិវឌ្ឍន៍វិជ្ជមាន

សេដ្ឋកិច្ចខែតុលា និងរយៈពេល ១០ខែដើមឆ្នាំសម្រេចបានលទ្ធផលវិជ្ជមានតាមរយៈតួរលេខនានា។ ជាក់ស្ដែង ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព ហើយអតិផរណាត្រូវបានគ្រប់គ្រង។ ទន្ទឹមនឹងនោះ សកម្មភាពផលិតកម្ម និងអាជីវកម្មបន្តផ្លាស់ប្តូរជាវិជ្ជមាន។ វិស័យកសិកម្ម និងសេវាកម្មបន្តរក្សាសន្ទុះកំណើនល្អបង្គួរ។ ទន្ទឹមនឹងនោះ ការងារមួយចំនួនដូចជា សុខុមាលភាពសង្គម ការអប់រំ សុខាភិបាល ស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ កិច្ចការបរទេស សមាហរណកម្មអន្តរជាតិ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ។

រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាក៏បានផ្ដោតសំខាន់លើការសុក្រិតស្ថាប័ន ច្បាប់ កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ដោះស្រាយរាល់ការជំពាក់ជំពិនយ៉ាងប្ដូរផ្ដាច់ ជំរុញខ្លាំងការវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ជំរុញកម្លាំងចលករកំណើនសេដ្ឋកិច្ចថ្មី។ គោលនយោបាយ និងដំណោះស្រាយដោយព្រមៗគ្នាជាច្រើន ជាពិសេសគឺអំពីសារពើពន្ធ និងរូបិយវត្ថុ ត្រូវបានដាក់ពង្រាយយ៉ាងសកម្មដើម្បីដោះស្រាយការលំបាក និងជួយឧបត្ថម្ភផលិតកម្ម អាជីវកម្ម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលបានផ្តោតសំខាន់លើការដឹកនាំអនុវត្តន៍គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងគោលនយោបាយផ្សេងៗទៀតដោយព្រមៗគ្នា សំដៅផ្ដល់អាទិភាពជំរុញកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ គ្រប់គ្រងអតិផរណា និងធានា តុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច។ ក្នុងនោះ ដឹកនាំកាត់បន្ថយអត្រាការប្រាក់ប្រតិបត្តិការចំនួន ៤ លើកជាប់ៗគ្នា ព្រមទាំង លើកលែង កាត់បន្ថយអត្រាការប្រាក់ ពន្យារពេល ផ្អាក រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និង អនុវត្តន៍គោលនយោបាយស្តីពីការលើកលែង កាត់បន្ថយ ពន្យារពេលបង់ពន្ធ និងថ្លៃជួលដីធ្លីផងដែរ”។

គួរកត់សម្គាល់ថា កត្តាជំរុញកំណើនសេដ្ឋកិច្ចស្នូលទាំង ៣ នៃខឿនសេដ្ឋកិច្ចសុទ្ធតែកត់សម្គាល់តួរលេខវិជ្ជមាន។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែតុលាកើន ៣,៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយជាមធ្យមក្នុងរយៈពេល ១០ ខែកើន ៣,២%។ អំពីតម្លៃប្រាក់នាំចេញ នាំចូល ក្នុងនោះ ការនាំចេញក្នុងខែតុលា កើន ៥,៦% និង៥,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។

អំពីការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) គិតត្រឹមដំណាច់ខែតុលាឆ្នាំនេះ ទុន FDI ចូលវៀតណាមបានកើន ១៤,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺសម្រេចបានជាង ២៥,៧ ពាន់លានដុល្លារអាមេរិក។

សេដ្ឋកិច្ចវៀតណាមងើបឡើងវិញលើកម្លាំងចលករកំណើនទាំង ៣ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VOV)

ផ្តោតសំខាន់លើដំណោះស្រាយស្នូលដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ

លទ្ធផលពោលខាងលើបានសរឲ្យឃើញថា វៀតណាមកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសង្គម។ឈរលើមូលដ្ឋាននោះ ក្នុងប៉ុន្មានខែចុងឆ្នាំនេះ វៀតណាមបន្តអនុវត្តន៍ដោយប្ដូរផ្ដាច់ និងព្រមៗគ្នានូវរាល់គោលនយោបាយដំណោះស្រាយស្ដីពីពន្ធ ថ្លៃសេវាកម្ម រូបិយប័ណ្ណ ពាណិជ្ជកម្ម វិនិយោគ ជំរុញការងើបឡើងវិញយ៉ាងឆាប់រហ័សនូវផលិតកម្ម អាជីវកម្ម ផលិតកម្មឧស្សាហកម្ម ផ្នែក វិស័យនានា ហើយខិតខំប្រឹងប្រែងសម្រេចបានគោលដៅក្នុងឆ្នាំ ២០២៣ យ៉ាងល្អប្រសើរបំផុត។ ទាញយកឱកាស និន្នាការងើបឡើងវិញនៃទីផ្សារ ដើម្បីជំរុញការនាំចេញ ជាពិសេសគឺទំនិញកសិ - រុក្ខ - ជលផលទៅកាន់ទីផ្សារធំៗ ដែលមានសក្តានុពល ពង្រីកគុណសម្បត្តិប្រកួតប្រជែងរបស់ក្រុមទំនិញជាក់ស្ដេងនៅតាមផ្សារនាំចេញនីមួយៗ និងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើថា៖

“យើងចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចរាល់គោលដៅដែលបានដាក់ចេញ។  ក្នុងនោះ ផ្ដោតសំខាន់លើកម្លាំងចលករកំណើនទាំង ៣ គឺ វិនិយោគ ក្នុងនោះមានទាំងការវិនិយោគសាធារណៈ។ ប្រមូលផ្តុំ និងប្រើប្រាស់ប្រភពធនធានទាំងក្នុង និងក្រៅប្រទេសសម្រាប់ការវិនិយោគអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ ចំពោះការនាំចេញ ចាំបាច់ត្រូវពង្រីកទីផ្សារនាំចេញ ធ្វើពិពិធកម្មផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចទូលំទូលាយជាមួយ UAE (អេមីរ៉ាតអារ៉ាប់រួម) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រេស៊ីល និងជាមួយនឹងតំបន់ Mecosour (ប្លុកទីផ្សាររួមអាមេរិកខាងត្បូង)”។

ក្រៅពីការជំរុញយ៉ាងខ្លាំងកម្លាំងចលករកំណើនទាំង ៣ (ការរវិនិយោគ ការប្រើប្រាស់ និងការនាំចេញ) វៀតណាមក៏បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កំណើនបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សំដៅស្ដារកំណើនឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ខិតខំប្រឹងប្រែងសម្រេចឲ្យបានរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់យ៉ាងល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ