សេដ្ឋកិច្ចវៀតណាមបន្តមានកំណើនក្នុងឆ្នាំ២០១៥

សេដ្ឋកិច្ចវៀតណាមបន្តមានកំណើនក្នុងឆ្នាំ២០១៥ - ảnh 1
សេដ្ឋកិច្ចវៀតណាមបន្តមានកំណើនក្នុងឆ្នាំ២០១៥ (VNP)

        Vovworld-តាមរបាយការណ៍របស់ធនាគារពិភពលោកថា ក្នុងឆមាសទី១ឆ្នាំ
នេះ សេដ្ឋកិច្ចវៀតណាមបន្តងើបឡើងវិញដោយមានកំរិតកំណើនផលិតផលក្នុង
ស្រុក​ទទួលបានប្រមាណ៦,២៨%។ នេះជាកំរិតកំណើនខ្ពស់បំផុតបើប្រៀបនឹង
រយៈពេល​ដូច​គ្នាក្នុង៥ឆ្នាំកន្លងទៅ។

សេដ្ឋកិច្ចវៀតណាម៖ងើបឡើងវិញដើរទន្ទឹមនឹងការសាកល្បង

        សេដ្ឋកិច្ចវៀតណាមងើបឡើងវិញដូចជានឹងបច្ចុប្បន្នដោយផ្អែកលើលទ្ធផល
​សកម្មភាពសកម្មក្នុងផ្នែកឧស្សាហកម្មកែច្នៃនិងសំណង់។ ទន្ទឹមនឹងនោះក្នុង​កាលៈ
ទេសៈ​ដែលអតិផរណាទាប ធនាគារជាតិវៀតណាមបានដំណើរការបន្ធូ​ស្រាល
​គោលនយោបាយរូបីយ៍វត្ថុសំដៅជួយឧបត្ថម្ភសកម្មភាពសេដ្ឋកិច្ចទន្ទឹមនឹងនោះ
កែលំអរអត្រាប្តូរប្រាក់ដើម្បីធានាចរិតលក្ខណៈប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
បណ្ឌិត Sandeep Mahajan អ្នកជំនាញការសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំនៅ
វៀតណាម​បាន​ចាត់ទុកថា៖

        “កំណែទម្រង់ធនាគារបានមានវឌ្ឍនភាព ពិសេសគឺក្នុងវិស័យលក់ទិញនិង
រៀប​បញ្ចូល។ ការរៀបបញ្ចូលនិងទិញធនាគារតូចៗជាច្រើនបានអនុវត្តដោយ
ធនាគារ​ពាណិជ្ជកម្មមានទ្រង់ទ្រាយធំៗ។ វៀតណាមត្រូវបង្កើនអត្រាកម្មសិទ្ធិនៃ
មណ្ឌល​ឯកជន​ជាមួយការធ្វើភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ។”

        ទន្ទឹមនឹងយថាទស្សន៍សកម្មគ្នុងរយៈពេលមធ្យម សេដ្ឋកិច្ចវៀតណាមនៅមាន​
ហានិភ័យការសាកល្បងជាច្រើន។ ជញ្ជីងពាណិជ្ជកម្មព្យាករណ៍នឹងត្រូវបង្រួញ
គំលាត​ក្នុងឆ្នាំនេះដោយសារកំណើននៃការនាំចេញនឹងយឺតទៅខណៈដែលការនាំ
ចូលកើនឡើងសំដៅឆ្លើយតបនឹងតម្រូវការនៃការវិនិយោគនិងសម្មភាពសេដ្ឋកិច្ច
ក្នុងប្រទេស។ បណ្ឌិត Sebastian Eckardt អ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ
ពិភពលោក​ប្រចាំ​នៅ​វៀតណាមបានស្នើរថា៖

        “វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានកំណើនខ្ពស់​
បំផុតក្នុងដំបន់និងលើពិភពលោក ប្រសិនបើបន្តរក្សាល្បឿនងើបឡើងវិញនឹងហួស​
ពី​៦%​និងអតិផរណាបានត្រួតពិនិត្យល្អ។​ ប៉ុន្តែត្រូវតាមដានជាប់ ជាពិសេសក្នុង​កាលៈ
ទេសៈ​កំណើនឥណទានកំពុងរីកចំរើន។ បំណូលសាធារណៈមាននិន្នាការ​កើន​ឡើង
ប៉ុន្តែនៅកំរិតក្រោម៧៥% GDP។ ហេតុនេះហើយផែនការពង្រឹងសារពើរពន្ធក្នុង​រយៈ
ពេលមធ្យមរួមជាមួយវិធានការម៉ត់ចត់សំដៅពង្រឹងស្ថានភាពហិរញ្ញវត្ថុនៃអង្គភាព
អាជីវកម្មរដ្ឋនិងមណ្ឌលធនាគារនឹងដើរតួនាទីសំខាន់ជួយកាត់បន្ថយសម្ភាធទៅលើ
​ចរិតនិរន្តរភាពនៃបំណូលសាធារណៈនិងបង្កើនជំនឿជាក់នៃមណ្ឌលឯកជន។”

សក្ដានុភាពកំណើនសេដ្ឋកិច្ចនាពេលអនាគត

កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានអ្នកជំនាញការនៃធនាគារពិភពលោកព្យាករណ៍
នៅកំរិត៦-៦,២%ដោយសារតម្រូវការក្នុងប្រទេសបន្តងើបឡើងវិញការវិនិយោគនិង​
ការប្រើប្រាស់បុគ្គលបន្តបានកែលំអរ។ បណ្ឌិត Sebastian Eckardt បានឲ្យដឹង​បន្ថែម​
ទៀតថា វៀតណាមជាប្រទេសអាចបង្កើនការនាំចេញពិសេសគឺផ្នែកដែលវៀតណាម​
មាន​ឧត្តមភាពប្រកួតប្រជែងដូចជាផលិតផលឧស្សាហកម្មកែច្នៃអេលិចត្រូនិក។

ជាពិសេសឆ្នាំ២០១៥ជាឆ្នាំគិន្លឹះក្នុងដំណើរការសមាហរណកម្មរបស់វៀតណាម
ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនបានចុះហត្ថលេខានិងកំពុងក្នុងដំណើរ
ការចរចារ។ នេះជារបត់សំខាន់របស់វៀតណាមលើផ្លូវសមាហរណកម្មសេដ្ឋកិច្ច
​ពិភពលោក។ ខណៈដែលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបង្កើតកំលាំង​
ចលករសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមនិងសហគមន៍អង្គភាពអាជីវកម្មអភិវឌ្ឍន៍
ដោយរបងពន្ធសារវន្តត្រូវបានលុបចោល អង្គភាពអជីវកម្មវៀតណាមមានលក្ខណៈ
ទាក់ទង​នឹងទីផ្សារមានតំលៃកំណើនខ្ពស់។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម​ឧស្សាហកម្ម​វៀតណាម (VCCI) បានចាត់ទុកថា៖

       “ភាពម្ចាស់ការរបស់អង្គភាពអាជីវកម្មមានការងារជាច្រើនត្រូវធ្វើនិងត្រូវចាប់ផ្ដើម
ភ្លាម មិនរង់ចាំកិច្ចព្រមព្រៀងទាំងនោះមានសុពុលភាពឡើយ។​ ការត្រៀមរៀបចំរបស់​
អង្គភាពអាជីវកម្មមុនបង្អស់ត្រូវម្ចាស់ការក្នុងការទាក់ទងអំពីព័ត៌មាន។ ទី២គឺត្រូវវិភាគ​
រាល់ឥទ្ធិពលងាយស្រួលក៏ដូចជាមិនងាយស្រួលចំពោះផ្នែកទំនិញរបស់ខ្លួននិងលើ
​មូលដ្ឋាននោះដាក់ចេញកម្មវិធីសកម្មភាពជាដើម។”

        ដោយរាល់លទ្ធផលដែលសេដ្ឋកិច្ចវៀតណាមទទួលបានក្នុងឆមាសទី១ឆ្នាំ​២០១៥
​ធនាគារពិភពលោកបានចាត់ទុកថា យថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាម​គឺ​ជា
សកម្ម។ រួមជាមួយគ្នានោះ ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅអាមេរិកទ្វីបអឺរ៉ុប​និង
​ជប៉ុន-ជាបណ្ដាដៃគូពាណិជ្ជកម្មធំៗរបស់វៀតណាមនឹងសុទិដ្ឋិនិយមជាងក្នុងឆ្នាំ២០១៥
ប្រការនេះបង្កើតភាពងាយស្រួលសំរាប់ការនាំចេញរបស់វៀតណាមរួមចំណែកនាំ​សេដ្ឋកិច្ចវៀតណាមរក្សាកំរិតកំណើនសកម្មដូចជាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ