សតិអារម្មណ៍របស់លោកប្រធានហូជីមិញអំពីការងារកម្មាភិបាល

(VOVworld)-លោកប្រធានហូជីមិញធ្លាប់បានអះអាងថា “កម្មាភិបាលជាប្រភពនៃ
ការងារទាំងអស់ហើយបដិវត្តន៍ចង់ដណ្តើមបានជ័យជំនះគឺត្រូវយកចិត្តទុកដាក់និង
ពង្រឹងប្រភពនោះ”។ លោកប្រធានហូជីមិញក៏បានសង្កត់ធ្ងន់ថា “ការងារជោគ
ជ័យឬបរាជ័យគឺដោយសារកម្មាភិបាលនោះមានសមត្ថភាពឬអសមត្ថភាព”
ដោយហេតុនេះ ការបំប៉ន់ អប់រំ បណ្តុះបណ្តាល ដល់ការគ្រប់គ្រងកម្មាភិបាលគឺ
ដើម្បីមានជួរកម្មភិបាលល្អ មានសមត្ថភាពគ្រប់គ្រាន់និងកិត្យានុភាព។ សតិ
អារម្មណ៍នោះរបស់លោក បានសរឲ្យឃើញនូវសារៈសំខាន់ក្នុងការបណ្តុះបណ្តាល
កម្មាភិបាល បក្ខជនរួមចំណែកការពារនិងកសាងប្រទេសវៀតណាម។

សតិអារម្មណ៍របស់លោកប្រធានហូជីមិញអំពីការងារកម្មាភិបាល - ảnh 1
សតិអារម្មណ៍របស់លោកប្រធា​នហូជីមិញជាត្រីវិស័យនិងទិដៅ
សម្រាប់មនុស្សគ្រប់រូប

        កាលនៅរស់ លោកប្រធានហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ជាពិសេស
 ដល់កិច្ចការបណ្តុះបណ្តាលនិងបំប៉ន់កម្មាភិបាល។ លោកបានពន្យល់ដោយ
 ងាយយល់ថា“កម្មាភិបាលណាគឺចលនានោះ”។ប្រការនេះបង្ហាញច្បាស់ក្នុងការ
ងារ ថែទាំនិងបំប៉ន់កម្មាភិបាលរបស់បក្សកុម្មុយនិស្តវៀតណាម។

        បំប៉ន់បណ្តុះបណ្តាលកម្មាភិបាលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍
របស់ ប្រទេសជាតិ

        លោក Le Xuan Bich ជាជនមួយនាក់មានរយៈពេល៤០ឆ្នាំស្រាវជ្រាវអំពី
លោក ប្រធានហូជីមិញបានចាត់ទុកថា តាមសតិអារម្មណ៍របស់លោកប្រធាន
ហូជីមិញ គឺត្រូវយកចិត្តទុកដាក់តាំងពីការបណ្តុះបណ្តាលដល់ការប្រើប្រាស់
និងចាត់តាំងកម្មាភិបាលយ៉ាងម៉េចឲ្យសមស្របទៅនឹងកិច្ចការនីមួយៗ។ នា
បច្ចុប្បន្ន ក្នុងបណ្តា ឯកសាររបស់បក្សកុម្មុយនិស្តវៀតណាម ស្តីអំពីកិច្ចការកម្មា
ភិបាល គឺមានការ ជ្រួតជ្រៀបតាមពាក្យបណ្តាំរបស់លោកប្រធាន គឺ យកចិត្ត
ទុកដាក់ដល់ការងារបំប៉ន់ ជួរកម្មាភិបាល ជាពិសេស កម្មាភិបាលវ័យក្មេង។
លោក Le Xuan Bich បានលើក ច្បាស់ថា៖

        “ត្រូវយកប្រសាសន៍របស់លោកប្រធានហូជីមិញគឺឧស្សាព្យាយាម សន្សំ
សំចៃ បរិសុទ្ធ ស្មោះត្រង់ និងមិនលំអៀង ដើម្បីធ្វើជាត្រីវិស័យនិងទិសដៅ អភិ
វឌ្ឍន៍សម្រាប់ខ្លួន ដើម្បីបំរើប្រទេសជាតិ។ ខ្ញុំជឿជាក់ថា កម្មាភិបាលរបស់អនា
គត់ និងបំរើប្រទេសជាតិល្អជាង”។

        សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ
 និស្តវៀតណាមនីតិកាលទី១១បានអះអាងថា៖ កម្មាភិបាលជាកត្តាម្រេចនូវ
ជោគជ័យឬបរាជ័យរបស់បដិវត្តន៍ ដោយផ្សារភ្ជាប់ជាមួយជោគវាសនារបស់បក្ស
របស់ប្រទេសជាតិ។ ការងារត្រៀមរៀបចំកម្មាភិបាល ជាពិសេសកម្មាភិបាលយុទ្ធ
សាស្រ្ត​មានអត្ថន័យសំខាន់ និងធានាឲ្យការងារកម្មាភិបាលមានរបៀបរាបរយ”។
សាស្រាចារ្យរង បណ្ឌិត Nguyen Trong Phuc ជាអតីតប្រធានវិទ្យាស្ថានប្រវត្តិ
សាស្រ្តបក្សបានចាត់ទុកថា៖

        “តាមមរតសាសន៍របស់លោកប្រធានហូជីមិញ កម្មាភិបាលជាប្រភពនៃ
ការងារទាំងអស់និងការបំប៉នកម្មាភិបាលជាកិច្ចការផែនគ្រឹះរបស់បក្ស។ ប្រ
សិនបើការ បណ្តុះបណ្តាលបំប៉ន់មិនឆ្លើយតបនឹងសំណូមពរជាសារវ័ន្តដូចជា
មរតកសាសន៍ របស់លោកប្រធានហូជីមិញចំពោះបក្សនិងបដិវត្តន៍គឺពិបាក់
ណាស់”។

        ជ្រើសរើសជួរកម្មភិបាលឲ្យសក្តិសមជាមួយការជឿជាក់របស់ប្រ
ជាជន

        នៅក្នុងសន្និបាតលើកទី១១របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត
វៀត ណាម នាពេលកន្លងទៅ បានពិភាគ្សានិងសម្រេចទៅលើបទដ្ឋានកម្មាភិ
បាល ដែលចូលរួមក្នុងគណៈកម្មាធិករមជ្ឈឹម ការិយាល័យនយោបាយនិង
គណៈលេខា។ ក្នុងបទថ្លែងមតិសន្និដ្ឋាន លោកអគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម Nguyen Phu Trong បានសង្កត់ធ្ងន់ថា កម្មាភិបាលជាន់ខ្ពស់គម្បីជាជន
គំរូមានទេពកោសល្យគុណធម៌បដិវត្តន៍។ សាស្រាចារ្យរង បណ្ឌិត Bui Dinh
 Phong នៅសលាសភា បណ្ឌិតនយោបាយជាតិហូជីមិញបានចាត់ទុកថា៖

        “ត្រូវធ្វើឲ្យបានដូចប្រសាសន៍របស់លោកប្រធានហូជីមិញគឺ កសាងនិង
ប្រឆាំង មានន័យថា កសាងលក្ខណៈវិនិច័្ឆយល្អ ប៉ុន្តែបើរកឃើញជនដែលទាក់
ទិនដល់ អំពើអាក្រក់ គឺគប្បីលុបបំបាត់ភ្លាមមួយរំពេច។ ប្រសិនបើបក្សធ្វើ
បានប្រការ នោះ នឹងទទួលបានទំនុកទុកចិត្តពីប្រជាជន”។

        ការអនុវត្តន៍សតិអារម្មណ៍លោកប្រធានហូជីមិញអំពីការងារកម្មាភិបាល
 នាពេលកន្លងទៅ បក្សកុម្មុយនិស្តវៀតណាម បានយកចិត្តទុកដាក់ទៅលើការ
ងារ បណ្តុះបណ្តាល បំប៉ន់ជួរកម្មាភិបាលសម្រាប់បក្ស ជាពិសេសមានការត្រៀម
រៀប ចំឲ្យមត់ចត់អំពីកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១២ខាងមុខ។
នេះក៏ជា កត្តាសម្រេចបាននូវការស្រុះចិត្តគំនិតក្នុងប្រជាជន ដើម្បីបក្សនៅរក្សា
បានតួនាទី ដឹកនាំប្រជាជាតិទាំងមូលក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ