(VOVWORLD) -យោងតាមលោកថា ខឿនអប់រំថ្មីត្រូវអនុវត្តន៍ការបង្រៀន និងការសិក្សាតាមទិសបម្រើមាតុភូមិ និងបម្រើប្រជាជន។ ហេតុដូច្នេះហើយ លោកប្រធានហូជីមិញបានផ្ដោតសំខាន់លើការបង្រៀន និងការសិក្សា គឺត្រូវស្ដែងចេញពីតម្រូវការជាក់ស្ដែងនៃជីវភាពរស់នៅ។
រូបថត៖ ឯកសារ |
ចំពោះលោកប្រធានហូជីមិញ ការអប់រំតែងតែមានអត្ថន័យពិតជាក់ស្ដែង។ ការអប់រំនិងការបណ្តុះបណ្តាល គឺសំដៅធ្វើឲ្យមនុស្សវៀតណាមរីកចម្រើនលើគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកការកសាងមនុស្សថ្មី មនុស្សសង្គមនិយម។ នេះគឺជាគំនិតច្នៃប្រឌិតក្នុងសតិអារម្មណ៍របស់លោកប្រធានហូជីមិញអំពីការអប់រំ និងការបណ្ដុះបណ្ដាល។
ការអប់រំត្រូវតែផ្សារភ្ជាប់ជាមួយការសិក្សារៀនសូត្រ
ក្នុងសារលិខិតមួយច្បាប់ ដែលផ្ញើជូនសិស្សានុសិស្សក្នុងឱកាសបើកបវេសនកាលដើមដំបូងនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៤៥ នោះ លោកប្រធានហូជីមិញបានអះអាងអំពីការអប់រំថ្មីនឹង “ បណ្តុះបណ្តាលសិស្សានុសិស្ស ឲ្យក្លាយទៅជាប្រជាពលរដ្ឋ ដែលមានផលប្រយោជន៍សំរាប់ប្រទេសវៀតណាម ហើយជាខឿនអប់រំ ដែលជួយអភិវឌ្ឍន៍សមត្ថភាពយ៉ាងពេញលេញដែលមានស្រាប់របស់សិស្សានុសិស្ស” ។យោងតាមលោកថា ខឿនអប់រំថ្មីត្រូវអនុវត្តន៍ការបង្រៀន និងការសិក្សាតាមទិសបម្រើមាតុភូមិ និងបម្រើប្រជាជន។ ហេតុដូច្នេះហើយ លោកប្រធានហូជីមិញបានផ្ដោតសំខាន់លើការបង្រៀន និងការសិក្សា គឺត្រូវស្ដែងចេញពីតម្រូវការជាក់ស្ដែងនៃជីវភាពរស់នៅ។
ក្នុងសារលិខិតមួយច្បាប់ ដែលផ្ញើជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មាភិបាល និងយុវជនកាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ១៩៥៥ នោះ លោកប្រធានហូជីមិញបានទូន្មានថា “សម្រាប់ថ្នាក់ឧត្តមសិក្សា គឺចាំបាច់ត្រូវតភ្ជាប់ទ្រឹស្ដីវិទ្យាសាស្ត្រជាមួយការអនុវត្ត ខិតខំប្រឹងប្រែងសិក្សារៀនសូត្រទ្រឹស្ដី និងវិទ្យាសាស្ត្រជឿនលឿនរបស់បណ្ដាប្រទេសមិត្ត និងគួបផ្សំជាមួយភាពជាក់ស្ដែងនៃប្រទេសជាតិ ដើម្បីរួមចំណែកក្នុងបុព្វហេតុកសាងរដ្ឋ”។
លោកប្រធានហូជីមិញបានយកចិត្តទុកដាក់ពិសេសដល់ វិធីសាស្ត្រអប់រំ។ លោកបានសង្ត់ធ្ងន់ថា បើចង់សិក្សារៀនសូត្រទទួលបានលទ្ធផលល្អនោះ គឺត្រូវមាន វិធីសាស្ត្រអប់រំត្រឹមត្រូវ។ គោលដៅគឺធ្វើឲ្យអ្នកសិក្សារៀនសូត្រមានអាកប្បកិរិយាក្នុងការរៀនសូត្រ ហាត់ពត់លត់ដំយ៉ាងសកម្ម ដើម្បីក្រេបយកចំណេះវិជ្ជាប្រកបដោយប្រសិទ្ធភាព។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Chi Thanh បានសង្កត់ធ្ងន់ថា៖
“លោកប្រធានហូជីមិញមានប្រសាសន៍ដ៏សាមញ្ញថា ការសិក្សារៀនសូត្រ ត្រូវដើរទន្ទឹមនឹងការអនុវត្ត ពោលគឺ សិក្សាទ្រឹស្ដីផង និងអនុវត្តន៍ជាក់ស្ដែងផង។ លើសពីនេះទៅទៀត យើងត្រូវស្វែងរកប្រការថ្មីៗ ក្នុងទ្រឹស្ដីតាមរយៈបទពិសោធន៍របស់ខ្លួន។ ទាំងអស់នេះគឺជាសតិអារម្មណ៍ ដែលកម្មវិធីអប់រំ បានផ្សព្វផ្សាយយ៉ាងច្បាស់លាស់ផងដែរ“។
អនុវត្តន៍សតិអារម្មណ៍ហូជីមិញក្នុងការ អភិវឌ្ឍវិស័យអប់រំនៅវៀតណាមនាសព្វថ្ងៃ
ដោយទទួលយក និងអនុវត្តន៍សតិអារម្មណ៍ហូជីមិញអំពីការអប់រំនោះ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើសារសំខាន់នៃការអប់រំ ដោយចាត់ទុកការអភិវឌ្ឍអប់រំជាគោលនយោបាយជាចម្បង ហើយជាបុព្វហេតុរបស់បក្សទាំងមូល និងប្រជាជនទាំងមូល។
ក្នុងបរិបទថ្មី ដោយមាននិន្នាការសាកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ និងផ្នែកលើមូលដ្ឋាននៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមទី ២ នីតិកាលទី ៨ នៅក្នុងសន្នបាតមជ្ឈឹមលើកទី ៨ នីតិកាលទី ១១(៤ វិច្ឆិកា ២០១៣) នោះ បក្សក៏បានចេញសេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្ដូរថ្មីវិស័យអប់រំ និងបណ្ដុះបណ្ដាលលើឲ្យបានជ្រុងជ្រោយ។ ហេតុដូច្នេះហើយ រាល់ទស្សនៈបញ្ជាណែនាំលើវិស័យអប់រំ និងបណ្ដុះបណ្ដាលក្នុងស្ថានភាពថ្មីគឺ៖ ការអប់រំ និងការបណ្តុះបណ្តាលគឺជាគោលនយោបាយចម្បង ការអភិវឌ្ឍការអប់រំនិងការបណ្តុះបណ្តាលគឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន បណ្ដុះបណ្ដាលធនធានមនុស្ស និងបំពាក់បំប៉នអ្នកដែលមានទេពកោសល្យ។ ទន្ទឹមនឹងនេះផ្លាស់ប្ដូរថ្មីប្រព័ន្ធអប់រំ តាមទិសបើកចំហរ រស់រវើក ធ្វើសមាហរណកម្មអន្តរជាតិដើម្បីអភិវឌ្ឍន៍ការអប់រំ និងការបណ្ដុះបណ្ដាលជាដើម។ លោក
Vu Dinh Chuan ប្រធាននាយកដ្ឋានអប់រំថ្នាក់មធ្យមសិក្សានៃក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានឲ្យដឹងថា៖
“ខ្ញុំគិតថា វិធីសាស្ត្រ អប់រំរបស់លោកប្រធានហូជីមិញ គឺយកសកម្មភាពរបស់អ្នកសិក្សារៀនសូត្រជាស្នូល ហើយគ្រូបង្រៀនគឺជាអ្នកត្រួតពិនិត្យ តម្រង់ទិសដៅក្នុងសកម្មភាពសិក្សារៀនសូត្ររបស់សិក្សានុសិស្ស។ ហេតុដូច្នេះហើយ គ្រូបង្រៀនត្រូវបង្កើតកម្លាំងចលករសម្រាប់សិស្សានុសិស្សក្នុងការក្រេបយកចំណេះដឹងផងដែរ“។
សតិអារម្មណ៍សិក្សារៀនសូត្រ ដើរទន្ទឹមនឹងការអនុវត្តជាក់ស្ដែងរបស់លោកប្រធានហូជីមិញ ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិបង្ហាញតាមរយៈសរសរទ្រូងចំនួន ៤ គឺ “ រៀនដើម្បីចេះ” “ រៀនដើម្បីធ្វើ” “ រៀនដើម្បីរួមរស់ជាមួយគ្នា” និង“ រៀនដើម្បីធ្វើជាមនុស្ស” ។ ទាំងនេះក៏ជាទស្សនៈស្នូលទាំង ៤ នៃបុព្វហេតុផ្លាស់ប្ដូរថ្មី និងលើគ្រប់ជ្រុងជ្រោយលើវិស័យអប់រំរបស់វៀតណាមផងដែរ៕