ស្ថានភាពជាក់ស្ដែងដ៏រស់រវើសអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។

ស្ថានភាពជាក់ស្ដែងដ៏រស់រវើសអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។ - ảnh 1
ស្ថានភាពជាក់ស្ដែងដ៏រស់រវើសអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។

VOV-ក្នុងរយៈពេលកន្លងទៅ អង្គការនិងបុគ្គលខ្វះសុឆន្ទះមួយចំនួនបាន
មានសំដី ច្នៃប្រឌិត បំប្លែងដោយចាត់ទុកថា វៀតណាមហាមឃាត់សេរីភាព​ខាងការនិយាយស្តីសារព័ត៌មាន រារាំងនិង ហាមឃាត់ប្រើប្រាស់បណ្ដាញ់
Internet។ ជាក់ស្ដេងគឺក្នុងរបាយការណ៍ប្រចាំឆ្នាំដែល បានលើកឡើងមុន​ទិវាសេរីភាពខាងសារព័ត៌មានពិភពលោក ទី៣ឧសភាឆ្នាំ២០១២ កន្លងទៅ
អង្គការ Freedom House បានបញ្ជូលវៀតណាមក្នុងក្រុមប្រទេសគ្មាន សេរីភាពខាងសារព័ត៌មាន។ ដើម្បីជួយឲ្យមិត្តអ្នកស្តាប់បានយល់យ៉ាងត្រឹម
ត្រូវអំពី សកម្មភាពសារព័ត៌មាននិយាយរួមនិង Internet និយាយដោយឡែក ដែលកំពុងបានប្រព្រឹត្ត ទៅយ៉ាងផុលផុសនៅវៀតណាម ផ្ទុយទៅនឹងសំដី​បំប្លែងរបស់បណ្ដាអង្គការ បុគ្គល នៅឯបរទេសនោះ អ្នកយកព័ត៌មាននៃវិទ្យុ​សំលេងវៀតណាមបានមានអត្ថបទ សរសេរមានចំណងជើងថា “ស្ថានភាព​ជាក់ស្ដែងដ៏រស់រវើសអំពីសេរីភាពខាង សារព័ត៌មាននៅវៀតណាម” ចាប់ពីពេលដំណើរការកិច្ចការផ្លាស់ប្តូរថ្មី ប្រទេសជាតិលើគ្រប់វិស័យកាល
ពីឆ្នាំ១៩៨៦មក បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាពិសេស
ដល់ការអភិវឌ្ឍន៍ សារព័ត៌មាននិងបណ្ដាមធ្យោបាយឃោសនាមហាជន។
គិតមកដល់ខែមិនា ឆ្នាំ ២០១២ នៅទូទាំងប្រទេសបានមានអ្នកកាសែតជិត​១៧ពាន់នាក់ត្រូវបានផ្តល់ប័ណ្ណ ធ្វើការ កើនជា៣ដងបើប្រៀបនឹងឆ្នាំ១៩៨៦ អ្នកយកព័ត៌មានរាប់ពាននាក់ទៀត កំពុងធ្វើសកម្មភាពសារព័ត៌មានជិតដល់​កាលកំណត់បានផ្តល់ប័ណ្ណអ្នកកាសែត។ ស្ថាប័នសារព័ត៌មានបោះពុម្ភចំនួន
៧៨៦ ជាមួយផលិតផលបោះពុម្ភផ្សាយប្រមាណ ១០១៦ ស្ថានីយ៍ផ្សាយ
សំលេង-ទូរទស្សន៍មជ្ឈឹមនិងថ្នាក់ខេត្តចំនួន៦៧ជាដើមកំពុងធ្វើសកម្មភាព។ សារព័ត៌វៀតណាមពិតប្រាកដជាវេទិការដើម្បីពង្រីកសិទ្ធិធ្វើជាម្ចាស់ សិទ្ធិ​សេរីភាពខាងការនិយាយស្ដី របស់ប្រជាជននិង ជាកាណាល់ព័ត៌មាន​សំខាន់​បំរើឲ្យកិច្ចការដឹកនាំ គ្រប់គ្រងរបស់បក្សនិងរដ្ឋ ជាស្ពានតភ្ជាប់រវាងបក្សរដ្ឋជា
មួយប្រជាជន។ សារព័ត៌មានវៀតណាមគ្មានដំបន់ហាមឃាត់ តែជានិច្ចកាល
ឆ្លុះបញ្ជាំងដ៏ស្មោះ ត្រង់លើគ្រប់វិស័យជីវភាពរស់នៅសង្គម ទាំងផ្នែកសកម្ម
និងអសកម្ម ស្ថានភាពក្នុង ប្រទេសនិងអន្តរជាតិផង។ រីឯអំពីវិស័យ Internet
ប្រសិនបើនិយាយថា វៀត ណាមរារាំង Internet នោះ ក្នុងរយៈពេល១០ឆ្នាំ
កន្លងមក គិតតាំងពីពេលជាលើក ដំបូងវៀតណាមបានទាក់ទងបណ្ដា
Internet ដល់ឥឡូវ មិនអាចមានតួលេខ ២៧​លាន​នាក់ប្រើប្រាស់ Internet គឺស្រូបយក៣១%នៃចំនួនប្រជាជននៅដំណាក់កាល​នេះ។ លោក Pham
Quoc Nhat នាយកក្រុមហ៊ុន solfware Nhat Cuong នៅក្រុងហាណូយបាន
ចាត់ទុកថា៖
“វៀតណាមជាប្រទេសមានល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានខ្លាំង ក្នុង
នោះ Internet បានមកដល់បណ្ដាភូមិនៅជនបទ។ ប្រការនេះត្រូវបានបណ្ដា
ប្រទេសលើ​ពិភពលោកទទួលស្គាល់។ យើងមានព័ត៌មានទាំងអស់លើ
បណ្ដាញ់ Internet ប្រសិន​បើយើងត្រូវការ។ ​ដូច្នេះបើនិយាយថា Internet របស់វៀតណាមត្រូវរារាំង​គឺ​មិនត្រូវទេ។” មិនម៉ែនចៃដន្យទេដែលវៀតណាមក្លាយទៅជាប្រទេសមានល្បឿនកំណើន
Internet យ៉ាងលឿនបំផុតក្នុងដំបន់និងស្ថិតក្នុងចំណោមប្រទេសមានកំណើន
Internet ខ្ពស់បំផុតលើពិភពលោក។ លោក Luu Vu Hai ប្រធាននាយកដ្ឋាន
ផ្សាយ​សំលេង-ទូរទស្សន៍និងព័ត៌មានអេលិចត្រូនិក ក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយ​វៀត​ណាម​បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានោះគឺដោយ
សារការយកចិត្ត​ទុកដាក់ជាពិសេសរបស់បក្សនិងរដ្ឋចំពោះវិស័យសារព័ត៌
មាននិយាយរួម បច្ចេកវិទ្យា Internet និយាយដោយឡែក។ “វៀតណាមលើកទឹកចិត្តការប្រើប្រាស់ Internet ក្នុងបណ្ដាវិស័យ សេដ្ឋកិច្ច
វប្បធម៍ សង្គមដើម្បីលើកកំពស់ទិន្នផលពលកម្ម។ បង្កលក្ខណៈសំរាប់អង្គការ
បុគ្គល​ចូលរួម​ផ្គត់ផ្គង់និងប្រើប្រាស់សេវាកម្ម Internet។ វៀតណាមក៏មាន
វិធានការដើម្បីរាំង​ស្កាត់​រាល់អំពើឆ្លៀតប្រើប្រាស់ Internet ជះឥទ្ធិពលដល់
សន្តិសុខជាតិ​រំលោភ​លើ​សីលធម៍ ទំនៀមទំលាប់ រំលោភលើការកំណត់​របស់ច្បាប់និងដើម្បីការពារកុមារ​ពីការ​ជះឥទ្ធពលអសកម្មរបស់ Internet។”
 រីឯលោកស្រី Yaima ជនជាតិអេស្ប៉ាញដែលបានរស់នៅជាច្រើនឆ្នាំនៅ
វៀតណាម​បានចាត់ទុកថា បណ្ដាមតិអំពីការរារាំង Internetនៅវៀតណាម
គឺមិនបរានុម័ត។ តាម​លោកស្រីថា មិនត្រឹមតែវៀតណាមទេ ថែមទាំងជន
បរទេសដូចជា​លោកស្រី​ក្នុងពេលមកដល់វៀតណាម ការទាក់ទងនឹង
សេវាកម្ម Internet ក៏ងាយស្រួលដែរ។ ជាក់ស្ដែងគឺគោលនយោបាយកសាង
គ្រប់គ្រង Internet របស់វៀតណាមក៏ដូចជា​ប្រទេសភាគច្រើនគឺជំរុញអភិវឌ្ឍន៍
Internet បង្កលក្ខណៈសំរាប់ប្រជាជនគ្រប់រូប​បាន​ទាក់ទងសេវាកម្មយ៉ាងងាយ
ស្រួលបំផុត​សមស្របជាមួយច្បាប់នៃប្រទេស​នីមួយៗនិងកិច្ចសន្យាអន្តរជាតិ។ “តាំងពីពេលមានវត្តមាននៅវៀតណាមមក ខ្ញុំមិនជួបការលំបាកណា​មួយ​ក្នុងពេលទាក់ទងសេវាកម្ម Internet ឡើយ។ នៅវៀតណាមខ្ញុំនៅទាក់ទង​ជា
មួយ​សាច់ញាត្តិនៅផ្ទះតាមបណ្ដាញ់ Internet ។ ខ្ញុំគិតថា ប្រទេសនីមួយៗ​មានការកំណត់ដោយឡែកក្នុងការ​កសាងអភិវឌ្ឍន៍ Internet តាមបំណងផល
ប្រយោជន៍ជាតិ។” បណ្ដាភស្តុតាងបានលើកឡើងពោលខាងលើបានសអោយឃើញថាវៀតណាម
គ្មានពេលណាចាត់ទុក Internet ជាសត្រូវដូចជាអង្គការ “អ្នកយកព័ត៌មានគ្មាន
ព្រំដែន”បានលើក​ឡើងក្នុង​របស់ដែលហៅថា “របាយការណ៍ប្រចាំឆ្នាំ២០១២”
នាពេលថ្មីៗនេះ។ បណ្ដាព័ត៌មាន​ខុសឆ្គងនោះកាន់តែសឲ្យឃើញថា បណ្ដាកំលាំងអមិត្តកាន់តែអនុវត្តគ្រប់របៀប ឧបាយកោលប្រឆាំង​វៀតណាម
ពីមួយ​ថ្ងៃទៅមួយថ្ងៃលើវិស័យសតិអារម្ម វប្បធម៍​សំដៅរារាំងការអភិវឌ្ឍន៍​និងសមាហរណកម្មរបស់វៀតណាម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ