ស្ថានភាពមជ្ឈឹមបូព៌ាតានតឹងឡើងបន្ទាប់ពីអាមេរិកវាយប្រហារតាមជើងអាកាសទៅលើស៊ីរី
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក ភាពតានតឹងនៅមជ្ឈឹមបូព៌ាបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកងទ័ពអាមេរិកធ្វើការវាយប្រហារតាមជើងអាកាសដ៏បង្ហូរឈាមទៅលើគោលដៅមួយចំនួននៅភាគខាងកើតប្រទេសស៊ីរី។ ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបាន បញ្ចេញប្រតិកម្មភ្លាមមួយរំពិច ខណៈដែលមជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្ភថា ស្ថាន ភាព អាចតានតឹងឡើងកម្ដៅថែមទៀតនាពេលខាងមុខ។
តំបន់មួយនៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់មុននិងក្រោយពីការវាយប្រហាររបស់កងទ័ពអាមេរិក។ (រូបថត៖ Maxar) |
យោងតាមប្រភពព័ត៌មានអន្តរជាតិជាច្រើនបានឲ្យដឹងថា ករណីវាយប្រហារតាមជើងអាកាស ត្រូវបានកងទ័ពអាមេរិកអនុវត្តនាព្រឹកព្រលឹមថ្ងៃទី២៦ កុម្ភៈ តាមការបញ្ជារបស់លោក ប្រធានាធិបតី Joe Biden បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់ ស្លាប់។ គោលដៅនៃការវាយប្រហារនេះ គឺ “តម្រង់ទៅលើមូលដ្ឋាននានានៅភាគខាង កើតស៊ីរីដែលវិមានបញ្ចកោណចាត់ទុកថា បានគាំទ្រដោយអ៊ីរ៉ង់... ដើម្បីឆ្លើយតបនឹងការ វាយប្រហារនាពេលចុងក្រោយនេះប្រឆាំងនឹងទាហានអាមេរិកនិងសម្ព័ន្ធភាពយោធានៅអ៊ីរ៉ាក់ ក៏ដូចជាការគំរាមកំហែងតម្រង់ទៅលើកងកម្លាំងនេះផងដែរ”។ នេះជាការ វាយប្រហារដ៏បង្ហូរឈាមបំផុតដែលកងទ័ពអាមេរិកបានអនុវត្តលើដែនដីស៊ីរី ក្នុងរយៈ ពេលច្រើនខែកន្លងមក ព្រមទាំងគូសសញ្ញានូវការជ្រៀតជ្រែកជាថ្មីឡើងវិញ របស់កងទ័ពអាមេរិកនៅប្រទេសអារ៉ាប់នេះផងដែរ។ ភ្លាមៗបន្ទាប់នោះ សហគមន៍ អន្តរជាតិបានបញ្ចេញប្រតិកម្មមួយរំពិក។
ការប្រឆាំងជំទាស់
បន្ទាប់ពីករណីវាយប្រហារភ្លាមៗមក រដ្ឋអំណាចស៊ីរីបានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយ ប្រហារនេះ ដោយហៅនេះជា “សញ្ញាអាក្រក់” ពីរដ្ឋអំណាចថ្មីរបស់លោកប្រធានាធិបតី Joe Biden។ ក្នុងសារលិខិតដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពី ថ្ងៃទី២៧ កុម្ភៈ ក្រសួងការបរទេសស៊ីរីបានចោទប្រកាន់អាមេរិកពីទង្វើ “រំលោភបំពាន លើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ” ព្រមទាំងអំពាវនាវឲ្យក្រុមប្រឹក្សា សន្តិសុខចាត់វិធានការភ្លាមៗដើម្បីរាំងស្កាត់ការវាយប្រហាររបស់អាមេរិកលើដែនដីស៊ីរី។
នាថ្ងៃដដែល ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីស៊ីរី លោក Faisal Mekdad រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានសម្ដែងនូវ ចំណងសាមគ្គីភាពជាមួយរដ្ឋាភិបាលស៊ីរី ហើយអំពាវនាវឲ្យប្រទេសលោកខាងលិច នានា គោរពសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
រុស្ស៊ីនិងចិនក៏បានឡើងសម្លេងរិះគន់ជាផ្លូវការលើការវាយប្រហារតាមជើង អាកាសរបស់អាមេរិកទៅលើស៊ីរី ដោយចាត់ទុកនេះជាអំពើរំលោភបំពានលើច្បាប់អន្តរ ជាតិ ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ គោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពដែនដីរបស់ស៊ីរី ជៀសវាងការធ្វើឲ្យស្ថានភាពនៅប្រទេសមជ្ឈឹមបូព៌ា មួយនេះកាន់តែស្មុគស្មាញថែមទៀត។ ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Sputniknews បានដក ស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ី ដែលបញ្ជាក់ថា៖ “ការវាយប្រហារ ត្រូវបានអនុវត្តនៅលើដែនដីនៃប្រទេសមួយដែលមានអធិបតេយ្យភាពនិងជាសមាជិកអង្គការសហប្រជាជាតិ។ ម្លោះហើយ នេះជាការរំលោភបំពានលើច្បាប់អន្តរជាតិដែលមិនអាន ទទួលយកបានឡើយ”។
ជាពិសេស សូម្បីតែខាងផ្ទៃក្នុងប្រទេសអាមេរិក ក៏មានមតិជាច្រើនដែលមិន គាំទ្រដល់ការវាយប្រហារទៅលើដែនដីស៊ីរីរបស់រដ្ឋអំណាចលោកប្រធានាធិបតី Joe Biden ផងដែរ។ សមាជិកសភាខ្លះនៃគណៈបក្សប្រជាធិបតេយ្យបាននិយាយថា រដ្ឋ សភាអាមេរិកមិនអនុម័តលើការប្រគល់សិទ្ធិជូនលោកប្រធានាធិបតីដើម្បីប្រើប្រាស់ កម្លាំងនៅស៊ីរីឡើយ។
ការព្រួយបារម្ភ
បកស្រាយពីការវាយប្រហារនេះ ក្រសួងការពារជាតិអាមេរិក កាលពីយប់ថ្ងៃទី២៦ កុម្ភៈ បានចេញសេចក្ដីប្រកាស ដែលបញ្ជាក់ថា ការវាយប្រហារនេះគឺសំដៅឆ្លើយតប នឹងបណ្ដាករណីវាយប្រហារនាពេលថ្មីៗ តម្រង់ទៅលើកងកម្លាំងអាមេរិកនិងសម្ព័ន្ធ មិត្តនៅអ៊ីរ៉ាក់ ព្រមទាំងសង្កត់ធ្ងន់ថា សកម្ម ភាពនេះបានដំណើរការតាមបាវចនាបន្ធូរ បន្ថយភាពតានតឹងរួមនៅស៊ីរីនិងអ៊ីរ៉ាក់។
យ៉ាងណាមិញ ទោះជាហេតុផលណាក៏ដោយ ប៉ុន្តែ ការវាយប្រហារតាមជើង អាកាសរបស់អាមេរិកនៅភាគខាងកើតស៊ីរីកាលពីថ្ងៃទី២៦ កុម្ភៈ បានជួបប្រទះនឹងការ ប្រឆាំងជំទាស់យ៉ាងខ្លាំងពី សហគមន៍អន្តរជាតិក៏ដូចជាខាងផ្ទៃក្នុងអាមេរិកទៀតផង។ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ប្រតិកម្មផ្ទៃក្នុងអាមេរិកបានឆ្លុះបញ្ចាំងនូវការព្រួយ បារម្ភចំពោះហានិភ័យដែលកងទ័ពនិងប្រទេសអាមេរិកទំនងជាត្រូវប្រឈមមុខបន្ទាប់ពីការវាយប្រហារនេះ។ ដំបូងបង្អស់ ការវាយប្រហារអាចជាសញ្ញាឬសារមួយ ដែលសរ ឲ្យឃើញថា អាមេរិកហាក់ដូចជាកំពុងជ្រៀតជ្រែកយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀតចូល ក្នុងវិបត្តិនៅស៊ីរី ដែលកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញបំផុត។ ប្រការនេះមានន័យថា កងទ័ពអាមេរិកអាចធ្លាក់ក្នុងភាពច្របូកច្របល់នៃវិបត្តិដែលមិនអាចទាយទុកមុនបានឡើយ។
លើសពីនេះទៅទៀត សកម្មភាពយោធានេះអាចធ្វើឲ្យកើនឡើងនូវអរិភាពរបស់ កងកម្លាំងគាំទ្រអ៊ីរ៉ង់នានាក្នុងតំបន់ ចំពោះអាមេរិកនិងសម្ព័ន្ធមិត្ត។ ប្រការនេះនឹង បង្កើតឡើងការគំរាមកំហែងដល់បណ្ដាផលប្រយោជន៍ក៏ដូចជាការខិតខំប្រឹងប្រែង ស្ថាបនាសន្តិភាពរបស់រដ្ឋអំណាចអាមេរិក ក្នុងតំបន់ ជាពិសេសគឺដំណើរការសន្តិភាព រវាងប៉ាឡេស្ទីន-អ៊ីស្រាអែលនិងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងមានវឌ្ឍន ភាពជាវិជ្ជមាននាពេលកន្លងមក៕