Vovworld - រយះពេលជិត២សប្តាហ៍បន្ទាប់ពីការបាញ់ប្រហារនៅរោងកុននៅ Aurora រដ្ឋ Coloradoធ្វើឲ្យមនុស្សចំនួន១២នាក់ត្រូវស្លាប់និង៣៩នាក់ផ្សេងទៀតរងរបួសនោះថ្ងៃ
ទី៦សីហាប្រទេសអាមេរិកបែជាកហ្រើតញ័រដោយការបាញ់ប្រហារទៅលើវិហារសាស
នា Sikh នៅទីក្រុង Milwaukee រដ្ឋ Winconsin ធ្វើឲ្យមនុស្សចំនួន១៧នាក់ត្រូវស្លាប់។
លើការពិតជាក់ស្តែងគឺជនអាមេរិកបានសង្ករតឃើញករណីបាញ់សម្លាប់មនុស្ស
នៅទីកន្លែងសាធារណះជាច្រើនលើកច្រើនសារហើយ។ប៉ុន្តែសភាពការណ៍នេះប្រហែល
ជាមិនបានកែលំអ។និងមានប្រការផ្ទុយ១គឺបន្ទាប៉ពីករណីបាញ៉ប្រហារនិមួយៗនោះ
បរិមាណកាំភ្លើងដេលបានលាកចេញបែជាកើនឡើងយ៉ាងខ្លាំង។នាខែមករាឆ្នាំ ២០១១
ចំណូលប្រាក់អាជីវកម្មលក់កាំភ្លើងនៅរដ្ឋ Arizona កើន ៦០% បន្ទាប់ពីការបាញ់ប្រហារធ្វើ
ឲ្យមនុស្ស៦នាក់ត្រូវស្លាប់នោង១៩នាក់ទៀតរងរបួស។ឯនៅរដ្ឋ Coloradoនាដំណាច់
សប្តាហ៍កន្លងទៅការិយាល័យសើបអង្គេត Colorado ឲ្យដឹងថា៖ បានអនុមិតឲ្យជនជាតិ
២៩០០ នាក់ចំឈ្មោះទិញអាវុធកើន ៤៣% ប្រៀបនឹងសប្តាហ៍មុននោះ។
|
អាវុធនៅអាមេរិក (Image: Internet) |
នៅអាមេរិកនាបច្ចុប្បន្ននេះកាំភ្លើងជិត ៣០០ លានដើមចំណុះកម្មសិទ្ធិរបស់ បុគ្គល។
ក្នុងពេលដែលស្ថានភាពបាញ់ប្រហារកំពុងប្រព្រឹត្តទៅដ៏ទូលាយនៅអាមេរិកនិងសិទ្ធិប្រើ
ប្រាស់កាំភ្លើងត្រូវបានរដ្ឋធម្មនុញ្ញយល់ព្រមនោះការជជែកគ្នាអំពីការផ្សព្វផ្សាយពង្រាង
ច្បាប់ ស្តីពីការត្រួតពិនិត្យកាំភ្លើងពុំទាន់ទទួលបានលទ្ធផលចុងក្រោយនៅឡើយ។ ភាគី
ប្រឆាំងនិង ភាគីគាំទ្រសុទ្ធតែនាំចេញសាតុផលដោយឡែករបស់ខ្លួន។ ភាគី ១ ព្រមាន
ថា៖ ត្រូវហាមឃាត់លក់កាំភ្លើងដោយសារវាគំរានកំហែងសន្តិសុខរបស់សហគម។
ឯភាគី ១ ទៀតចាត់ទុកថា៖ ត្រូវទិញកាំភ្លើងដើម្បីការពារខ្លួនដោយខ្លួនឯង។
|
Image: Internet |
ជាច្បាស់ណាស់ថា៖ ដោយគ្នានពើដល់សេចក្តីអំពាវនាវបន្ចាប់ពីបណ្ដាការបាញ់ប្រហារ
នា ពេលកន្លងទៅ អាមេរិកពុំទាន់មានការត្រៀមខ្លួនជាស្រេចខាងនយោបាយដើម្បី
បញ្ឃប់ ការប្រើប្រាស់កាំភ្លើង។ ក្នុងដំណាក់កាលកាន់អំណាចពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ
១៩៨១ អតីត ប្រធានាធិបតី Jimmy Carter ជានិច្ចកាលអំពាវនាវហមឃាត់ប្រើប្រាស់
អាវុធវាយប្រហារ។ អតីតប្រធានាធិបតី Bill Clinton នាឆ្នាំ ១៩៩៤ បានចុះលើច្បាប់ចំនួន
២ ស្តីពីការរិតបណ្តឹង ត្រួតពិនិត្យអាវុធ។ ប៉ុន្តែបណ្ដាច្បាប់នេះបានអស់សុពលភាពកាល
ពីឆ្នាំ ២០០៤ និងការខិតខំ ប្រឹងប្រែងធ្វើឲ្យបណ្ដាច្បាប់នេះមានភាពថ្មីពុំទាន់ទទួលបាន
ជោគជ័យ។ ពេលណាប្រទេស អាមេរិកពុំទាន់ទទួលបានឯកភាពអំពីថ្បាប់ ១ ស្តីពី
ការត្រួតពិនិត្យអាវុធនោះជនអាមេរិកនៅ ត្រូវសងតំលៃដោយអាយុជីវិតរបស់ខ្លួនត
ទៅទៀត៕