|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (vietnamplus.vn) |
Vovworld-សេចក្តីសំរេចនេះរបស់នាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបាននាំចេញបន្ទាប់ពីគណៈកម្មការទីប្រឹក្សាសន្តិសុខរាយការណ៍ឲ្យលោក Abe ជាមួយសំណើរតាមទិសអនុញ្ញាតិឲ្យតូក្យូអនុវត្តសិទ្ធិការពារខ្លួនឯងសមូហភាព។ ការ
លុបចោលបទហាមឃាត់នេះមានន័យថា ជប៉ុនអាចអនុវត្តសិទ្ធិប្រើប្រាស់
កំលាំងយោធាដើម្បីការពារសម្ព័ន្ធមិត្តរឺប្រទេសមានទំនាក់ទំនងជិតស្និទ្ធជាមួយ
ជប៉ុនក្នុងករណី ត្រូវគេវាយប្រហារប្រដាប់អាវុធ។
ដើម្បីអនុវត្តការខំប្រឹងប្រែងនេះ នាថ្ងៃទី២១ឧសភា លោក Abe មានផែនការ
ចាត់តាំងរដ្ឋមន្ត្រី១រូបគណៈរដ្ឋមន្ត្រីទទួលបន្ទុកការធ្វើវិសោធនកម្មក្របខ័ណ្ឌ
កត្តិយុតនាចុងខែសីហាឆ្នាំនេះ សំដៅលុបចោលបទហាមឃាត់អនុវត្តសិទ្ធិការពារ
ខ្លួនឯងសមូហភាពដែលប្រទេសនេះបានអនុវត្តដោយខ្លួនឯង។ ដំណែងរដ្ឋមន្ត្រី
ពិសេសនេះមានភារកិច្ចសំខាន់គឺពន្យល់ឲ្យរដ្ឋសភាអំពីគោលជំហររបស់
រដ្ឋាភិបាលចំពោះបញ្ហាខ្វែងគំនិតពោលខាងលើ។
មានសិទ្ធិប៉ុន្តែមិនអាចអនុវត្តបានឡើយ
ក្នុងរយៈពេលកន្លងមក តូក្យូនៅតែរក្សាទស្សនថាជប៉ុនមានសិទ្ធិការពារខ្លួនឯងសមូហភាពប៉ុន្តែមិនអាចអនុវត្តបានដោយសារវាមានកំហិតដែលមាត្រាទី៩នៃ
រដ្ឋធម្មនុញ្ញប្រទេសនេះ ហាមប្រើប្រាស់កំលាំងប្រដាប់អាវុធដើម្បីដោះស្រាយ
ជំលោះអន្តរជាតិ។ ការផ្លាស់ប្តូរគោលនយោបាយការពារជាតិសារវន្តនេះទាមទា
ឲ្យតូក្យូត្រូវផ្លាស់ប្តូររបៀបយល់ចំពោះ រដ្ឋធម្មនុញ្ញសន្តិភាព។
តាមការអះអាងរបស់នាយករដ្ឋមន្ត្រី S.Abe យោងតាមរដ្ឋធម្មនុញ្ញនាបច្ចុប្បន្ន
ជប៉ុនមិនអាចការពារបានពលរដ្ឋរបស់ខ្លួនឡើយ។ លោកនាយករដ្ឋមន្ត្រីS.Abe បាននាំឧទហរណ៍១ថា៖នាវាជើងទឹកអាមេរិកកំពុងដឹកជញ្ជូនពលរដ្ឋជប៉ុននៅ
ក្នុងតំបន់ជំលោះនៅខាងក្រៅដែនដីជប៉ុនគឺត្រូវរងការវាយប្រហារ ហើយតាម
មាត្រាទី៩នៃរដ្ឋធម្មនុញ្ញ ជប៉ុនមិនអាចប្រមូលផ្តុំកងកម្លាំងការពារដើម្បីការពារ
នាវានេះរបស់អាមេរិកបានទេ ទោះបីជានាវានេះកំពុងដឹកជញ្ជូនពលរដ្ឋជប៉ុនក៏
ដោយ។
បណ្ដាចរន្តមតិខុសគ្នា
បណ្ដាប្រទេសនៅក្នុងតំបន់និងក្រៅតំបន់សុទ្ធតែមានប្រតិកម្មនានាចំពោះសេចក្ដីសម្រេចចិត្តនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន S. Abe ។ ក្រសួងការពារជាតិអាមេរិក បានអបអរសាទរកាយវិការនេះ និងសង្កត់ធ្ងន់ថា៖ អាមេរិកជឿជាក់ជប៉ុននឹងរក្សារប្រពៃណីគោរពសន្តិភាព។ រីឯអាមេរិក បានសម្ដែងនូវការព្រួយបារម្ភ និងស្នើតូក្យូរត្រូវពិនិត្យមើលឡើងវិញប្រវត្តិសាស្ត្រ ដើម្បីរួមវិភាគទានអោយ
ការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់។
កូរ៉េខាងត្បូងបានអំពាវនាវអោយជប៉ុនពិភាក្សាអំពីសន្តិសុខនិងការពារប្រទេសត្រូវឈរលើស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសនេះនិងបន្តរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ កូរ៉េខាងត្បូងនឹងមិនទទួលស្គាល់បញ្ហាណាមួយដែលជះឥទ្ធិពលដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េនិងផលប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូងឡើយ។ សំណើររបស់នាយករដ្ឋមន្ត្រី Abe ក៏ជួប
នឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ប្រជាជនក្នុងប្រទេសជាមួយមនុស្សប្រមាណ២ពាន់នាក់ធ្វើបាតុកម្មដើម្បីប្រឆាំងជំទាស់ការអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិការពារខ្លួនឯងសមូហភាព។
ឆ្ពោះទៅគោលមាគ៌ាសន្តិភាពសកម្ម
តាមមជ្ឈដ្ឋានអ្នកវិភាគថាសំណើរឲ្យអនុញ្ញាតប្រើប្រាស់សិទ្ធិការពារខ្លួនឯងសមូហភាពជាផ្នែកមួយក្នុងទស្សនៈ លិទ្ធិសន្តិភាពសកម្ម ដែលត្រូវបាន
នាយករដ្ឋមន្ត្រី Abe លើកឡើង។ ទស្សនៈនេះសំដៅពន្យល់ឲ្យការដែលជប៉ុនចង់
បន្ធូស្រាលការកំណត់តឹងរឹងអំពីយោធាតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដើម្បីអាចដើរតួនាទីធំធេងជាងក្នុងបញ្ហាសន្តិសុខរបស់ដំបន់និងពិភពលោក។
រាល់ជំលោះខ្លាំងក្លានៅដំបន់អាស៊ីឥសាន្តនិងអាស៊ីអាគ្នេយ៍ ការពង្រីកខ្លាំង
ក្លារបស់ចិន ជាប្រទេសកំពុងមានជំលោះអធិបតេយ្យភាពជាមួយជប៉ុនត្រូវបានចាត់ទុកជាកត្តាជំរុញរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Abe ជំរុញដំណើរការពិភាគ្សាអំពីសិទ្ធិការពារខ្លួនឯងសមូហភាព។ ប៉ុន្តែអនុវត្តបានរឺទេ បំណងនេះ
របស់នាយករដ្ឋមន្ត្រី Abe នៅចំណុះទៅលើកត្តាជាច្រើនទៀត។ ទន្ទឹមនឹងមតិ
ខ្វែងគំនិត អ្នកសង្កេតការណ៍មួយចំនួនបានឃើញថាការធានាលទ្ធភាពការពារ
សមូហភាពនឹងអនុញ្ញាតឲ្យជប៉ុននាំមកនូវតុល្យភាពចាំបាច់សំរាប់ដំបន់អាស៊ី-
ប៉ាស៊ីហ្វិក៕