សន្តិសុខនៅអាហ្វហ្កានីស្ថាន៖ប្រឡោះពិបាកបំពេញ
ANH HUYEN -  
(VOVWORLD) /  
|
ទាហានអាមេរិកនៅអាហ្វហ្កានីស្ថាន(រូបថត Internet) |
Vovworld-មិនចៃដន្យទេពេលដែលថ្ងៃទី៨តុលា ក្រុមស្រាវជ្រាវអំពីភេរកម្មអន្តជាតិ
(JCG)បានប្រកាសរបាការណ៍ដោយមានចំណងជើងថា៖” អាហ្វហ្កានីស្ថាន-កំណាត់ ផ្លូវពេញទៅដោយការលំបាកសាកល្បងដើម្បីឈានទៅដល់ដំណាក់កាលផ្តេប្តូរ
២០១៤ “បាននាំចេញការពិនិត្យថា៖រដ្ឋាភិបាល Kabul មានគ្រោះអាសន្នរំសាយ
ក្រោយពី NATOដកកងទ័ពចេញអស់ពីអាហ្វហ្កានីស្ថាននាឆ្នាំ២០១៤។មុននោះថ្ងៃ
ទី៧តុលាមជ្ឈមណ្ឌលស្រាវជ្រាវអន្តជាតិ Carnegie ក៍បានព្រមានថា៖ Talibanអាច
វិលត្រឡប់មកកាន់អំណាចក្រោយឆ្នាំ២០១៤។ពីការពិតជាក់ស្តែងនេះបណ្តាអ្នកស្រាវ
ជ្រាវនិងអ្នកវិភាគបាននាំចេញសេចក្តីសន្និដ្ឋានដូចពោលខាងលើ។
ដំបូងបង្អស់អំពីបញ្ហាសន្តិសុខ។នា ថ្ងៃទី៨តុលាមានហោចណាស់នាយទាហាន
អាហ្វហ្កានីស្ថានចំនួន២នាក់ត្រូវស្លាប់និង៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយ
ប្រហារនៅខេត្ត Helman Fareed Ahmed នៅភាគខាងត្បូងនៃប្រទេសនេះ។មុននោះ
ការផ្ទុះគ្រាប់បែកអត្តឃាត១តម្រង់ទៅលើក្រុមយាមល្បាតរួមរបស់NATO និង
អាហ្វហ្កានីស្ថាននៅទីក្រុង Khost ភាគខាងកើតអាហ្វហ្កានីស្ថានបានធ្វើឲ្យមនុស្សតិច
បំផុត១៣នាក់ត្រូវស្លាប់និង៤០នាក់ផ្សេងទៀតរងរបួស។ដូច្នេះចំនួនទាហានអាមេរិក
ដែលត្រូវស្លាប់ក្នុងការវាយប្រហារនានាឡើងដល់២ពាន់នាក់។ទន្ទឹមនឹងការវាយប្រហារ
របស់ពូកឧទ្ទាមនោះទាហានអាមេរិកនិយាយដោយឡែកនិងកំលាំងចម្រុះនៅអាហ្វហ្កា
នីស្ថាននិយាយរួមនៅកំពុងប្រឈមមុខខនិងរលក វាយប្រហារផ្ទៃក្នុងទៀតផង។ប្រការ
មានន៍យថា៖បណ្តាកំលាំងសន្តសុខរបស់អាហ្វហ្កានីស្ថានដូចជាកងទ័ពនិងប៉ូលីស្ត
ដំណើរការវាយប្រហារទៅលើទាហានអាមេរិក។តាមតួលេខស្ថិតិថាតាំងពីពេល
សង្រ្គាមនេះផ្ទុះឡើង( ថ្ងៃទី៧តុលា២០០១មក)បានមានទាហានអាមេរិកជាង២ពាន់
នាក់ និងទាហាននៃកំលាំងចម្រុះប្រមាណ១ពាន់៨រយនាក់ត្រូវស្លាប់នៅអាហ្វហ្កា-
នីស្ថាន។លើវិស័យសេដ្ឋកិច្ចនិងសង្គមនោះ អាហ្វហ្កានីស្ថានកំពុងឈានទៅដល់វគ្គបោះ
ឆ្នោតថ្មី១បន្ទាប់ពីការ បោះឆ្នោតប្រធានាធិបតីនិងរដ្ឋសាភាដែលបង្កការជជែកជាច្រើននា
ឆ្នាំ២០០៩និង២០១០។
ចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះក្រោយរយះពេលជាង១០ឆ្នាំអាមេរិកនិងលោក
ខាងលិចឈានចូលវាយផ្តួលរំលំរបបTaliban នៅអាហ្វហ្កានីស្ថាន ជីវភាពរស់នៅរបស់
គេអាក្រក់ទៅពី១ថ្ងៃទៅ១ថ្ងៃ។ក្នុងការស្រាវជ្រាវនាពេលថ្មីៗនេះ ធនាគារពិភពលោក
បានព្យាករណ៍ថាថវិការរដ្ឋជារៀងរាល់ឆ្នាំរបស់អាហ្វហ្កានីស្ថាននិងខ្វះប្រមាណ៧ពាន់
លានដុល្លារអាមេរិក។
|
រូបថតInternet |
សង្រ្គាមនៅអាហ្វហ្កានីស្ថានប្រហែលជាគ្មានទីបញ្ចប់នៅឡើយ។ប៉ុន្តែប្រការនេះមិន
ទាន់ត្រូវបានថ្នាក់ដឹកនាំ NATO ទទួលស្គាល់ទេតែគេនៅអះអាងថា៖កងទ័ពអាហ្វហ្កា-នីស្ថាននៅខ្លាំងដើម្បីប្រឆាំងនឹងការក្រោកឈឡើងនានាបាន។ការពិតជាក់ស្តែងនេះ
បានអធិប្បាយឲ្យហេតុផលនៅអាហ្វហ្កានីស្ថាននាបច្ចុប្បន្ននេះ៕
ANH HUYEN
-VOVWORLD