សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមកើនឡើងគួរឲ្យកត់សម្គាល់

(VOVWORLD) - របាយការណ៍អភិវឌ្ឍន៍មនុស្សជាសកលត្រូវបានកម្មវិធីអភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិ (UNDP) ប្រកាសនាពេលថ្មីៗនេះ (ថ្ងៃទី១៣ ខែមីនា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បង្ហាញថា វៀតណាមជាប្រទេសដែលមានកម្រិតអភិវឌ្ឍន៍មនុស្សខ្ពស់។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់បំផុត អំពីប្រសិទ្ធភាពនៃគោលនយោបាយដើម្បីមនុស្សរបស់បក្ស និងរដ្ឋវៀតណាម ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) គឺជាសូចនាករដ៏ទូលំទូលាយមួយដែលវាស់ស្ទង់គុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសមួយ តំបន់ដែនដី ឬមូលដ្ឋានមួយ ដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ផ្តួចផ្តើមគំនិត ក្នុងឆ្នាំ ១៩៩០ ហើយត្រូវបានប្រកាសជាប្រចាំ។

កើនឡើងជិត ៥០% ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក

ការអភិវឌ្ឍមនុស្សគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់វៀតណាមអស់ជាច្រើនទសវត្សមកហើយ ហើយនេះបាននាំមកនូវលទ្ធផលវិជ្ជមាន។ យោងតាមរបាយការណ៍របស់ UNDP សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀត ណាមបានកែលំអរជាបន្តបន្ទាប់; កើនឡើងជិត ៥០% ពោលគឺពី ០,៤៩៣ (ក្នុងឆ្នាំ ១៩៩០) ដល់ ០,៧២៦ (ក្នុងឆ្នាំ ២០២២)។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈពេលដែល UNDP ចាប់ផ្តើមណែនាំ HDI វៀតណាមស្ថិតនៅខាងក្រោមនៃតារាងរៀបចំណាត់ថ្នាក់ ប៉ុន្តែបានឡើងដល់ពាក់កណ្តាលកំពូលនៃតារាងចំណាត់ថ្នាក់ បន្ទាប់ពីសម្រេចបានវឌ្ឍនភាពជាបន្តបន្ទាប់ក្នុង រយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ចំណាត់ថ្នាក់របស់វៀតណាមនៅពេលនេះ (ផ្អែកលើទិន្នន័យឆ្នាំ ២០២២) គឺស្ថិតក្នុងចំណាត់ថ្នាក់ ១០៧ ក្នុងចំណោម ១៩៣ ប្រទេស និងតំបន់ដែនដី។

យោងតាម UNDP ចំណាត់ថ្នាក់របស់វៀតណាមបានកើនឡើងដោយសារ  តែកំណើនសេដ្ឋកិច្ចនៅតែរីកចម្រើនក្នុងអំឡុងពេលជំងឺរាតត្បាត។ វៀត ណាមបានកត់ត្រាកំណើនខ្ពស់ក្នុងឆ្នាំ ២០២២ ហើយប្រការនេះបានបង្កើនចំណាត់ថ្នាក់របស់វៀតណាមក្នុងការអភិវឌ្ឍមនុស្ស។ សន្ទស្សន៍ផ្សេងទៀតទាក់ទងនឹងសមត្ថិភាពសិក្សា និងអាយុ ដែលត្រូវបន្តបានកែលំអរ ជាពិសេសនៅក្នុងអត្រាចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យ និងសន្ទស្សន៍សុខាភិបាល។ ធ្វើការវាយតម្លៃពីវឌ្ឍនភាពរបស់វៀតណាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានឲ្យដឹងថា៖ “វឌ្ឍនភាពរបស់វៀតណាមក្នុងកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការកែលម្អរាល់សន្ទស្សន៍សង្គមពិតជាគួរឲ្យកោតសរសើរណាស់។ វៀតណាមសម្រេចបានវឌ្ឍនភាពសំខាន់ក្នុងការអភិវឌ្ឍមនុស្ស។ ចាប់តាំងពីឆ្នាំ ២០១៩ មក វៀតណាមត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ (HDI)។ លើខ្សែបន្ទាត់ភាពក្រីក្រពហុវិមាត្របានធ្លាក់ចុះយ៉ាងខ្លាំងពី ៩% ក្នុងឆ្នាំ ២០១៦ មកត្រឹម ៣,៦% នៅឆ្នាំ ២០២២។ នេះគឺជាការកែលម្អដ៏គួរអោយចាប់អារម្មណ៍មួយ ព្រោះវាមានន័យថា៖ មនុស្សមានអាយុយឺនយូរជាមធ្យមគឺ ៧៣,៦ ឆ្នាំ។ ការធានារ៉ាប់រងសុខភាពគ្របដណ្តប់ ៩២% នៃចំនួនប្រជាជន។ ក្នុងឆ្នាំ ២០២២ អត្រាគ្មានការងារធ្វើរបស់វៀតណាមធ្លាក់ចុះមកត្រឹម ២,៣២% ជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលបានដាក់ចេញ”។

ការអភិវឌ្ឍមនុស្សនៅតែបន្តជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ

ក្នុងទស្សនវិស័យដឹកនាំ បក្សកុម្មុយនិស្តវៀតណាមតែងតែផ្តោតលើតួនាទីរបស់មនុស្សក្នុងការអភិវឌ្ឍ។

ក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលទៅសង្គមនិយម បក្សកុម្មុយនិស្តវៀតណាមបានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖ “ទិស ដៅសំខាន់នៃគោលនយោបាយសង្គមគឺ៖ អភិវឌ្ឍន៍កត្តាមនុស្សដោយឈរលើមូលដ្ឋានធានាសមភាពក្នុងសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋ; ការរួមបញ្ចូលគ្នាដ៏ល្អនៃកំណើនសេដ្ឋកិច្ចជាមួយនឹងវឌ្ឍនភាពសង្គម រវាងជីវភាពខាងសម្ភារៈ និងជីវភាពខាងស្មារតី រវាងការបំពេញតម្រូវការបន្ទាន់ និងការថែរក្សាផលប្រយោជន៍រយៈពេលវែង រវាងបុគ្គល និងសមូហភាព និងសហគមន៍សង្គម”។

ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី  (Doi Moi) បក្សនិងរដ្ឋវៀតណាមបានប្តេជ្ញាចិត្តដាក់ប្រជាជនជាមជ្ឈភាពនៃគោលនយោបាយអភិវឌ្ឍន៍; ថែទាំប្រជាជនគឺជាគោលដៅខ្ពស់បំផុតនៃរបប។ ពោលគឺ រាល់គោលនយោបាយ និងគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍ គឺសុទ្ធតែកើតចេញពីមនុស្ស ដោយយកមនុស្សជាមជ្ឈមណ្ឌល។

ឯកសារនៃមហាសន្និបាតលើកទី១៣ (ឆ្នាំ២០២១) របស់បក្សបន្តអះអាងថា៖ “ប្រជាជនជាមជ្ឈមណ្ឌល និងជាកម្មវត្ថុនៃបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ; ហើយរាល់គោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់ត្រូវតែកើតចេញពីជីវិភាពប្រចាំថ្ងៃ  ពីសេចក្តីប្រាថ្នា សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រជាជន ដោយយកសេចក្តីសុខ និងសុភមង្គលរបស់ប្រជាជន ជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង។

សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមកើនឡើងគួរឲ្យកត់សម្គាល់ - ảnh 1អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis (រូបថត៖ un.org)

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានចាត់ទុកថា៖ “វៀតណាមបានប្ដេជ្ញាវិនិយោគលើវិស័យដូចជា៖ គំរូកំណើននវានុវត្តន៍; មិនទុកនរណាម្នាក់នៅពីក្រោយ (ដោយធានានូវលទ្ធភាពទទួលបានការងារ សន្តិសុខសង្គម ការថែទាំសុខភាព ការអប់រំ វប្បធម៌); គ្រាន់តែជាការផ្លាស់ប្តូរថាមពល; ការពារជីវចម្រុះ និងធនធាន; ការផ្លាស់ប្តូរឌីជីថល និងប្រព័ន្ធស្បៀងអាហារ។ UNDP នឹងបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងនោះមានផែនការសកម្មភាពជាតិ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ការអភិវឌ្ឍមនុស្សតែងតែជាបញ្ហាស្នូលក្នុងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម។ សមិទ្ធិផលក្នុងការអភិវឌ្ឍមនុស្សត្រូវបានអន្តរជាតិទទួលស្គាល់ គឺជាសក្ខីភាពច្បាស់លាស់បំផុតនៃប្រសិទ្ធភាពពីគោលនយោបាយសម្រាប់ប្រជាជនរបស់បក្ស និងរដ្ឋវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ