(VOV)_អគ្គលេខាបក្ស លោក Nguyen Phu Trong បានមានបទថ្លែងមតិដ៏ក្នុងសន្និ បាត លើកទី១៣ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១ នាថ្ងៃទី១៤ ធ្នូ ២០១៥
នៅទីក្រុងហាណូយ ដោយលើកច្បាស់នូវបញ្ហាសំខាន់ៗដែលត្រូវប្រមូលផ្តុំពិភាក្សា។
លោកអគ្គលេខាបក្សបានលើកកំពស់ស្មារតីទទួលខុសត្រូវ និងសម្រេចអោយបាន
ល្អខ្លឹមសារនានាក្នុងសន្និបាត។
|
អគ្គលេខាបក្ស លោក Nguyen Phu Trong |
តាមរបៀបវារះ សន្និបាតលើកនេះនឹងប្រមូលផ្តុំទៅលើការទទួលយកមតិរបស់
សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ របស់សមាជិកសមាជិកាសភា រណសិរ្យមាតុភូមិ
បណ្ដាអង្គការប្រជាជន របស់កម្មាភិបាល បក្ខជន និងប្រជាជន ចំពោះសេចក្ដីព្រាង
សំណុំឯកសារនានាដាក់ជូនមហាសន្និបាតលើកទី១២ របស់បក្ស។ មជ្ឈឹមក៏បាន
ពិភាក្សាអំពីរបាយការណ៍បូកសរុបការអនុវត្តសេចក្ដីសម្រេចរបស់សន្និបាតមជ្ឈឹម
លើកទី៤ នីតិកាលទី១១ ស្ដីអំពីការកសាងបក្សកសាងជួរ កម្មាភិបាលនៃគណៈ
កម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
បំពេញបណ្ដាសំណុំឯកសារនានាដាក់ជូនមហាសន្និបាតបក្ស
អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖គិតដល់ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០១៥ បានមានបក្សភាគចំនួន៦៨ ចំណុះមជ្ឈឹម បានជូនរបាយការណ៍
បូកសរុបការពិភាក្សានៅសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ចំពោះសេចក្ដីព្រាងសំ
ណុំឯកសារដាក់ជូនមហាសន្និបាតលើកទី១២។ រដ្ឋសភា នីតិកាលទី១៣ ក្នុង
សម័យប្រជុំលើកទី១០ ក៏បានពិភាក្សា ផ្តល់មតិ ចំពោះសេចក្ដីព្រាងសំណុំឯក
សារដាក់ជូនមហាសន្និបាត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះ
អាងថា៖
“ គ្រប់ស្ថាប័នមានសមត្ថកិច្ចរបស់មជ្ឈឹម បានប្រមូលផ្តុំ បែងចែកមតិរួមវិភាគ
ទាន និងកសាងរបាយការណ៍បូកសរុបនានា ដោយមានសរុបចំនួន១៥៤៧ទំព័រ។
មតិទាំងនេះសុទ្ធតែមានភាពស្មោះត្រង់និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ
បក្ស ចំពោះប្រជាជន ស្វាគមន៍មជ្ឈឹមប្រកាសសេចក្ដីព្រាងឯកសារនានា ដើម្បីយ
កមតិប្រជាជន និងចាត់ទុកនេះជាវគ្គជីវភាពនយោបាយប្រកបដោយស៊ីជំរៅនិងទូ
លំទូលាយ បង្ហាញស្មារតីប្រជាធិបតេយ្យកាន់តែខ្ពស់ក្នុងបក្ស ក្នុងប្រជាជន និង
សង្គម ពង្រីកបញ្ញារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុង
ដំណើការកំណត់គោលការណ៍ គោលមាគា៍ និងគោលនយោបាយអភិវឌ្ឍន៍ប្រ
ទេសជាតិ កសាងនិងការពារមាតុប្រទេសក្នុងសភាពការណ៍ថ្មី។”
អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើអោយសមាជិកគណៈ
កម្មាធិការមជ្ឈឹម ត្រូវពិភាក្សាយ៉ាងម៉ត់ចត់ ផ្តល់មតិចំពោះរបាយការណ៍អធិប្បាយ
ទទួលយក និងសំណុំឯកសារនានា ដោយស្មារតីស្ថាបនា គោរពមតិរួមវិភាគទាន
របស់បក្សទាំងមូល បណ្ដាសមាជិកសមាជិកាសភា រណសរិ្យមាតុភូមិវៀតណាម
បណ្ដាអង្គការនយោបាយ-សង្គមនិងប្រជាជន។
បូកសរុបការអនុវត្តសេចក្ដីសម្រេចរបស់មជ្ឈឹម លើកទី៤ នីតិកាលទី១១
ស្ដីអំពីការកសាងបក្ស
អគ្គលេខាបក្សនអោយដឹងថា៖ ការអនុវត្តតាមផែនការរបស់ការិយាល័យនយោបាយ គណៈកម្មាធិការបក្សខេត្តនិងទីក្រុង គណៈកម្មាធិការបក្សចំណុះ
មជ្ឈឹម បានដំណើការបូកសរុបការងារអនុវត្តសេចក្ដីសម្រេច របស់មជ្ឈឹម លើក
ទី៤ ស្ដីអំពី៖បញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន។ ផ្អែកទៅ
លើរបាយការបូកសរុបរបស់បក្សភាគចំណុះ អគ្គលេខាបក្សបានស្នើអោយស
មាជិកមជ្ឈឹមផ្តល់មតិចំពោះខ្លឹមសារនានាក្នុងរបាយការណ៍ ប្រមូលផ្តុំវាយតំ
លៃអំពីស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្ត លើកច្បាស់ការងារណាធ្វើបាន
ការងារណាមិនទាន់ធ្វើបាន ហើយដកចេញនូវបទពិសោធន៍។
សម្រេចបណ្ដាផែនការអំពីកម្មាភិបាល
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖ ក្រោយសន្និ
បាតមជ្ឈឹម លើកទី១២ អនុគណៈកម្មការការងារកម្មាភិបាល និងការិយាល័យ
នយោបាយ បានបញ្ជាណែនាំបូកសរុបមតិ និងឧទ្ទេសនាមកម្មាភិបាលរបស់
មជ្ឈឹម ស្រាវជ្រាវ និងនាំចេញបទដ្ឋាន សំណូមពរ អំពីការជ្រើសរើសកម្មាភិ
បាល។ នៅសន្និបាតមជ្ឈឹមលើកនេះ ការិយាល័យនយោបាយរាយការណ៍ជូន
មជ្ឈឹមអំពីលទ្ធផលត្រូវរៀបចំកម្មាភិបាលសំរាប់ការិយាល័យនយោបាយនិង
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម នីតិកាលទី១២។ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានលើកច្បាស់ថា៖
“ នេះគឺជាការងារដ៏មានសារសំខាន់។ ខ្ញុំស្នើមជ្ឈឹមត្រូវប្រមូលផ្តុំកម្លាំង
បញ្ញាស្មារតី ស្រាវជ្រាវរបាយការនានារបស់ការិយាល័យនយោបាយ និងឯក
សារនានាស្ដីអំពីការងារកម្មាភិបាល ដើម្បីយកមកពិភាក្សា ផ្តល់មតិ បង្កើត
ការស្រុះចិត្តគំនិតអំពីបញ្ហានេះ ធ្វើជាមូលដ្ឋានគ្រឹះសំខាន់ដើម្បីមជ្ឈឹមបោះ
ឆ្នោតសម្រេចអំពីការងារកម្មាភិបាល និងឧទ្ទេសនាមកម្មាភិបាលតាមដំណើការ។”
អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានលើកច្បាស់នូវខ្លឹមសារ ត្រូវ
ពិភាក្សា ស្ដីពីក្របខ័ណ្ឌធ្វើការ បទបញ្ញាត្តិក្នុងបោះឆ្នោត របស់មហាសន្និបាត
បក្សទូទាំងប្រទេស និងរបាយការណ៍ពិនិត្យមើល ការដឹកនាំ និងការបញ្ជាណែ
នាំរបស់គណៈកម្មាធិការមជ្ឈឹម នីតិកាលទី១១ នៅសន្និសីទលើកនេះ៕