សន្និបាតមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមដោះស្រាយបញ្ហាដ៏សែនសំខាន់ៗរបស់ប្រទេសជាតិ

(VOVWORLD) - សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាមនីតិកាលទី ១២ ដែលកំពុងប្រារព្ធឡើងនៅរដ្ឋធានីហាណូយ ពិភាក្សាអំពី ស្ថានភាពសេដ្ឋកិច្ច-សង្គម ការរៀបចំនិងគ្រប់គ្រង ការលើកកំពស់គុណភាពនិងប្រសិទ្ធភាពសកម្មភាពនៃបណ្ដាស្ថាប័នសាធារណៈ ការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ កិច្ចការពារនិងថែទាំសុខភាពរបស់ប្រជាជន។ នេះជាបញ្ហាសំខាន់ៗ និងស្មុគស្មាញរបស់ប្រទេសជាតិ។ 
សន្និបាតមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមដោះស្រាយបញ្ហាដ៏សែនសំខាន់ៗរបស់ប្រទេសជាតិ - ảnh 1 សន្និបាតមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមដោះស្រាយបញ្ហាដ៏សែនសំខាន់ៗរបស់ប្រទេសជាតិ

(VOVworld) – ក្នុងបទសន្ទរកថាបើកសន្និបាតនាថ្ងៃទី ៤ តុលា ឆ្នាំ ២០១៧ អគ្គលេខាបក្សកម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់យ៉ាងច្បាស់លាស់នូវបញ្ហាសំខាន់ៗទាក់ទិនដល់ស្ថានភាពសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុថវិការ ការផ្លាស់ប្តូរថ្មីនិងការ រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ការលើកកំពស់គុណភាពនិងប្រសិទ្ធភាព សកម្មភាពនៃបណ្ដាស្ថាប័នសាធារណៈដើម្បីសន្និបាតមជ្ឈឹមពិភាក្សាពិនិត្យមើលនិង សម្រេច។

ការព្យាករណ៍ល្អស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម

ស្តីអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងហិរញ្ញវត្ថុថវិការឆ្នាំ ២០១៧ គំរោងផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការព្យាករណ៍ហិរញ្ញវត្ថុ-ថវិការរដ្ឋឆ្នាំ ២០១៨ អគ្គលេខា លោក Nguyen Phu Trong បានស្នើឲ្យសមាជិកមជ្ឈឹមទាំងឡាយពិភាក្សា វិភាគ វាយ តំលៃបរានុម័តនិងលើគ្រប់ជ្រុងជ្រោយស្ថានភាពក្នុងរយៈពេល ៩ ខែពីដើមឆ្នាំ ២០១៧ ដោយឈរលើស្ថានភាពជាក់ស្តែងនៅក្នុងនិងក្រៅប្រទេសហើយធ្វើឲ្យច្បាស់សមិទ្ធិផលដែលទទួលបានរួមជាមួយភាពអន់ខ្សោយនៅសេសសល់។ អគ្គលេខាបក្សកម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

«គប្បីប្រៀបធៀបជាមួយបណ្ដាគោលដៅនិងភារកិច្ចដែលបានដាក់ចេញក្នុង សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ និងបណ្ដាសេចក្តីសម្រេចចិត្តមជ្ឈឹមស្តី អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលឿននិងនិរន្តរភាព។ ទន្ទឹមនឹងនោះ អនុវត្ត យុទ្ធសាស្ត្រលោតផ្លោះចំនួន ៣ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននិងរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញកែលំអយន្តការសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ផ្លាស់ប្តូរ ថ្មីនិងលើកកំពស់ប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនដើម្បីក្លាយទៅជាកំលាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ចជាការពិត។»

សន្និបាតមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមដោះស្រាយបញ្ហាដ៏សែនសំខាន់ៗរបស់ប្រទេសជាតិ - ảnh 2 អគ្គលេខាបក្សកម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់យ៉ាងច្បាស់លាស់នូវបញ្ហាសំខាន់ៗទាក់ទិនដល់ស្ថានភាពសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុថវិការ ការផ្លាស់ប្តូរថ្មីនិងការ រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ការលើកកំពស់គុណភាពនិងប្រសិទ្ធភាព សកម្មភាពនៃបណ្ដាស្ថាប័នសាធារណៈដើម្បីសន្និបាតមជ្ឈឹមពិភាក្សាពិនិត្យមើលនិង សម្រេច។

ដោយឈរលើមូលដ្ឋានការវិភាគទាំងនេះ អគ្គលេខាបក្សស្នើឲ្យបណ្ដាសមាជិក មជ្ឈឹមព្យារកណ៍លទ្ធភាពការលំបាកសាកល្បងដែលអាចកើតមានឡើងនាពេលខាងមុខដើម្បីដោះស្រាយនិងជំនះពុះពារ ជាពិសេសគឺការលំបាកសាកល្បងក្នុងការកាត់ បន្ថយភាពអន់ខ្សោយនៅសេសសល់នៃខឿនសេដ្ឋកិច្ច។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖

        «គប្បីកំណត់ច្បាស់នូវគោលដៅសារវ័ន្តសំខាន់បំផុតក្នុងឆ្នាំ ២០១៨ ដាក់ចេញ គោលនយោបាយវិធានការជាក់ស្តែងដែលមានលទ្ធភាពអនុវត្តខ្ពស់ ជាពិសេសគឺ គោលនយោបាយនិងវិធានការលោតផ្លោះដើម្បីផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ រៀបចំរចនាសម្ព័ន្ធថវិការរដ្ឋឡើងវិញ គ្រប់គ្រង បំណុលសាធារណៈ រៀបចំរចនាសម្ព័ន្ធឡើងវិញប្រព័ន្ធអង្គការឥណទានតភ្ជាប់នឹងការ ដោះស្រាយបំណុលខូច។ ក្រៅពីនោះ ជំរុញយ៉ាងខ្លាំងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការវិនិយោគសាធារណៈ បណ្ដាសហគ្រាសរដ្ឋនិងស្ថាប័នសាធារណៈ ផងដែរ។ ទន្ទឹម នឹងនោះ គប្បីលើកកំពស់គុណភាពកំណើន កែលំអបរិយាកាសវិនិយោគអាជីវកម្ម ដើម្បីប្រមូលផ្តុំនិងប្រើប្រាស់ប្រភពធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព ធានាអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិងនិរន្តរភាពទាំងខាងសេដ្ឋកិច្ចសង្គមផងនិងការពារបរិស្ថានផង។»

        ផ្លាស់ប្តូរថ្មីប្រព័ន្ធនយោបាយ លើកកំពស់ប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យសន្និបាតមជ្ឈឹមបក្ស ប្រមូលផ្តុំទៅលើការផ្តល់មតិត្រឹមត្រូវជាក់ស្តែង បំពេញបន្ថែមសុក្រិដទស្សនៈគោលដៅ ភារកិច្ចនិងដំណោះស្រាយផ្លាស់ប្តូរថ្មីប្រព័ន្ធម៉ាស៊ីននយោបាយទាំងមូល ផ្លាស់ប្តូរថ្មី របៀបដឹកនាំដោយឈរលើស្មារតីកាត់បន្ថយបរិមាណបុគ្គលិកកម្មាភិបាលនិងកែទម្រង់ យន្តការប្រាក់បៀវត្ស ជាដើម។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ ធ្ងន់ថា៖

        «បណ្ដាភារកិច្ចនិងដំណោះស្រាយដែលត្រូវបាននាំចេញត្រូវសមស្របនឹងស្ថាន ភាពការពិតជាក់ស្តែង ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ននិងនាពេលយូរអង្វែង រួមវិភាគ ទានដោះស្រាយបញ្ហាជាក់ស្តែងដែលអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយក៏ដូច ជាអង្គការរបស់បក្សរដ្ឋរណសិរ្យមាតុភូមិនិងអង្គការនយោបាយ-សង្គមកំពុងប្រឈម មុខ ជាពិសេសគឺបណ្ដាអង្គការនៅស្ថាប័នអង្គភាពនីមួយៗ។»

        អគ្គលេខាបក្ស Nguyen Phu Trong បានផ្តោតសំខាន់ទៅលើការវិភាគដ៏ជ្រាល ជ្រៅអំពីអត្ថន័យសារសំខាន់នៃការបន្តជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរថ្មីបណ្ដាស្ថាប័នសាធារណៈក៏ដូចជាសហគ្រាសរដ្ឋផងដែរ។ តាមលោក Nguyen Phu Trong ថា៖ ប្រការ នេះត្រូវអនុវត្តព្រមៗគ្នាក្នុងកាលៈទេសៈ ក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយបន្តផ្លាស់ប្តូរថ្មី តទៅទៀត ភាពចាំបាច់នៃការជំរុញខ្លាំងសង្គមភាវូបនីយកម្មសេវាកម្មសាធាណៈនិង ការធ្វើសមាហរណកម្មអន្តរជាតិ។ កំណត់ច្បាស់នូវតួនាទីដឹកនាំរបស់បក្ស ការគ្រប់ គ្រងរបស់រដ្ឋ សិទ្ធិជាម្ចាស់របស់ប្រជាពលរដ្ឋ តួនាទីនៃស្ថាប័នសាធារណៈក្នុងលក្ខ័ណ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមទិសសង្គមនិយម ធ្វើសមាហរណកម្មអន្តរជាតិនិង បដិវត្តន៍ឧស្សាហកម្មលើកទី ៤។

        លោកអគ្គលេខាបក្សបានចាត់ទុកថា៖ ខ្លឹមសាររបៀបវារៈនៃសន្និបាតមជ្ឈឹមបក្សលើកនេះ

បានផ្តោតទៅលើបញ្ហាសំខាន់ៗជាច្រើនទាក់ទិនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រចាំឆ្នាំ

ការផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍សង្គម ការផ្លាស់ប្តូរនយោបាយឲ្យព្រមៗគ្នាជា មួយការផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍

សេដ្ឋកិច្ចសង្គមតាមស្មារតីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សកម្មុយនិស្តលើកទី ១២។

នេះក៏ជាបញ្ហាសំខាន់ស្មុគស្មាញនិងរសើបបំផុត ដែលជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅរបស់

ប្រជាជន ជួរកម្មាភិបាលបុគ្គលិកនិង ពលករទាំងមូលក្នុងទូទាំងប្រទេសដែលសង្គមយកចិត្តទុក

ដាក់ជាពិសេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ