សន្និបាតមជ្ឈឹមស្រាវជ្រាវនិងសម្រេចលើបញ្ហាសំខាន់ៗ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! នៅក្នុងសម័យបើកសន្និបាតលើកទី៣នៃ
គណៈ​កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ អគ្គលេខាបក្ស
កុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់អំពីសារៈសំខាន់
នៃបណ្តា បញ្ហាដែលសន្និបាតលើកនេះលើកយកមកស្រាវជ្រាវនិងពិភាគ្សា។​តាម
នោះ ការអនុ វត្តជាក់ស្តែងលក្ខន្តិកៈរបស់បក្សគឺរួមចំណែកលើកកំពស់គុណភាព
 ប្រសិទ្ធិភាពនៃ សកម្មភាពរបស់បក្ស បង្កើនកម្លាំងពលំ សាមគ្គីភាព ឯកភាពក្នុង
បក្ស និងផ្លាស់ប្តូរថ្មី នូវវិធីសាស្រ្តដឹកនាំរួមទាំងការច្នៃប្រឌិតក្នុងបក្សចំពោះរដ្ឋនិង
សង្គម។     

សន្និបាតមជ្ឈឹមស្រាវជ្រាវនិងសម្រេចលើបញ្ហាសំខាន់ៗ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិក្នុងសន្និបាត

   
        នៅក្នុងសន្និបាតលើកទី៣ដែលអូសបន្លាយពីថ្ងៃទី៤ដល់ថ្ងៃទី៨កក្កដា
គណៈកម្មា ធិការមជ្ឈឹមនីតិកាលទី១២បានធ្វើការពិភាគ្សានិងសម្រេចនូវបញ្ហាមួយ
ចំនួនអំពី ៖​បទ ប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ
 គណៈលេខាធិ ការ បទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម
សេចក្តីកំណត់អំពីការ អនុវត្តលក្ខន្តិកៈ ការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់
ស្ថាប័នរដ្ឋនិងបញ្ហា សំខាន់ៗមួយចំនួនទៀត។

       ផ្លាស់ប្តូរថ្មីនិងកែលម្អរបៀបធ្វើការ

        ស្តីពីបទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ
 គណៈលេខាធិការនិងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម អគ្គលេខាបក្សលោក​
Nguyen Phu Trong បានលើកច្បាស់ថា៖

        “នេះជាការអនុវត្តជាក់ស្តែងនូវលក្ខន្តិកៈរបស់បក្ស ដែលក្នុងនោះកំណត់ច្បាស់
 នូវតួនាទី ភារកិច្ច​​ ការទទួលខុសត្រូវ សិទ្ធអំណាច របបធ្វើការនិងវិធីសាស្ត្រអនុវត្ត
ការ​ងាររបស់ស្ថាប័នដឹកនាំបក្ស ដោយធានាការអនុវត្តត្រឹមនូវសកម្មភាពរបស់បក្ស
ជាពិសេសគឺគោលការប្រមូលផ្តុំប្រជាធិបតេយ្យ។ ដោយឈរលើមូលដ្ឋានទទួល
មរតក៌ នៃបទប្បញ្ញត្តិការងារនោះ គឺត្រូវមានការកំណត់ជាក់ស្តែង ស្របទៅនឹងជីវ
ភាពរស់នៅ ជាក់ស្តែង និងរក្សាត្រឹមត្រូវច្បាប់ក្នុងបក្ស”។

        លោក Nguyen Phu Trong បានចាត់ទុកថា ក្នុងបទប្បញ្ញត្តិការងារនោះ គណៈ
​កម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាធិការ និងគណៈកម្មាធិការ
ត្រួត ពិនិត្យមជ្ឈឹមត្រូវរក្សារឹងមាំរបបដឹកនាំសមូហភាព បង្កើនការទទួលខុសត្រូវ
ផ្ទាល់ខ្លួនជាពិសេសគឺអ្នកប្រមុខ ព្រមទាំងពង្រីកបានភាពម្ចាស់ការ ច្នៃប្រឌិត និង
ការទទួលខុសត្រូវរបស់អង្គការដទៃក្នុងប្រព័ន្ធនយោបាយ។

សន្និបាតមជ្ឈឹមស្រាវជ្រាវនិងសម្រេចលើបញ្ហាសំខាន់ៗ - ảnh 2
ទិដ្ឋភាពនៃសន្និបាត


        អនុវត្តត្រឹមត្រូវនិងឯកភាពលក្ខន្តិកៈក្នុងបក្សទាំងមូល

        ស្តីពីសេចក្តីកំណត់ក្នុងការអនុវត្តលក្ខន្តិកៈរបស់បក្ស និងការងារត្រួតពិនិត្យ
និង វិន័យរបស់បក្សនោះ លោក Nguyen Phu Trong បានឲ្យដឹងថា ការិយាល័យន
យោ​បាយបានដឹកនាំគណៈចាត់តាំងមជ្ឈឹម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិង
ស្ថាប័ន ទាក់ទិននានារួមសហការត្រៀមរៀបចំនូវរបាយការណ៍និងសេចក្តីព្រាង
សម្រាប់រាល់ការ កំណត់នេះ។​ខ្លឹមសាររបស់របាយការណ៍និងសេចក្តីព្រាងនៃបណ្តា
កំណត់បានច្បាមជាប់ របាយការណ៍បូកសរុបការងារអនុវត្តលក្ខន្តិកៈបក្សនីតិកាល
ទី១១និងនាំចេញសំណើរ មួយចំនួនដែលសមស្របទៅនឹងការអនុវត្តជាក់ស្តែង
លក្ខន្តិកៈរបស់បក្ស។ លោក Nguyen Phu Trong បានលើកច្បាស់ថា៖

        “នោះជាការកំណត់អំពីមុខសញ្ញា ខ្លឹមសារត្រួតពិនិត្យ ការកំណត់សាខាបក្ស
មូលដ្ឋាន ការកំណត់អំពីពេលវេលាបម្រុងសម្រាប់បក្ខជន និងការកំណត់ថាប​ក្ខជន
 មានសិទ្ធិតវ៉ាទៅដល់គណៈកម្មាធិការមជ្ឈឹម កំណត់អំពីមុខងា ភារកិច្ចរបស់បក្ស
ភាគ​ ផ្នែក របៀបលើកសរសើរក្នុងបក្ស អំពីការងារត្រួតពិនិត្យ ឃ្លាំមើលរបស់អង្គ
ការបក្ស អំពីភារកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់ជាដើម ”។

        អគ្គលេខាបក្ស លោក​Nguyen Phu Trong បានអះអាងថា ការឧទ្ទេសនាម
 បេក្ខជនដឹកនាំជាន់ខ្ពស់របស់ស្ថាប័នរដ្ឋអាណត្តិ២០១៦-២០២១ នៅសន្និបាត
លើកនេះ មានអត្ថន័យសំខាន់ណាស់។ ចំពោះដំណែងប្រធានរដ្ឋ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល ប្រ ធានរដ្ឋសភា និងមុខដំណែងដឹកនាំចំនួន៣៤ទៀតនៃស្ថាប័នរដ្ឋ
ត្រូវបានសន្និបាត មជ្ឈឹមលើកទី២នីតិកាលទី១២បោះឆ្នោតឧទ្ទេសនាមឬផ្តល់មតិ
អនុម័តដោយទទួល បានសន្លឹកឆ្នោតទំណុកទុកចិត្តខ្ពស់នោះ គឺគណៈកម្មាធិការ
មជ្ឈឹមមិនបោះឆ្នោតឬយកមតិឡើងវិញ ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ