សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២៖ ពង្រីកស្មារតីទទួលខុសត្រូវ និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ

(VOVWORLD) -សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១២ កំពុងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិការដ្ឋ ឆ្នាំ ២០១៨ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមហិរញ្ញវត្ថុ ថវិការដ្ឋ ឆ្នាំ ២០១៩  បូកសុបរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី ៤ នីតិកាលទី ១០ ស្ដីពីយុទ្ធសស្ត្រសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០២០ និងបទបញ្ញត្តិស្ដីអំពីភារកិច្ចលើកជាគំរូរបស់កម្មាភិបាល បក្ខជន។ អញ្ជើញថ្លែងបើកសន្និបាតនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានស្នើឲ្យមជ្ឈឹមពង្រីកស្មារតីទទួលខុសត្រូវ ផ្កោតលើការសិក្សាស្រាវជ្រាវ និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ
សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២៖ ពង្រីកស្មារតីទទួលខុសត្រូវ និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ - ảnh 1 ទិដ្ឋភាពនៃសន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

ខ្លឹមសារថ្មីជាច្រើនអំពីសេដ្ឋកិច្ចសង្គម

មជ្ឈឹមបានធ្វើការពិនិត្យនិងផ្ដល់មិតអំពីបញ្ហាសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ ថវិការដ្ឋឆ្នាំ ២០១៨ គឺមានខ្លឹមសារថ្មីជាច្រើន ដោយស៊ីជម្រៅ យូរអង្វែង និងទូលំទូលាយ បើធៀបនឹងរយៈពេល ២ ឆ្នាំកន្លងទៅ។ លោកអគ្គលេខាបក្ស បានបញ្ជាឲ្យគណកម្មាធិការមជ្ឈឹម ផ្អែកលើស្ថានភាពប្រទេសជាតិ ដើម្បីវាយតម្លៃដោយស័ត្យានុម័ត និងទូលំទូលាយអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ និងថវិការដ្ឋក្នុងរយៈបេល ៩ ខែកន្លងទៅ ព្រមទាំងធ្វើការព្យាករណ៍ដល់ដំណាច់ឆ្នាំ ២០១៨។ តាមលោកអគ្គលេខាបក្ស Nguyen Phu Trong ថា មជ្ឈឹមគប្បីបង្ហាញយ៉ាងច្បាស់លាស់អំពីលទ្ធផល សមិទ្ធផល ដែលទទួលបាន ព្រមទាំងកំហិតទាំងឡាយដែលនៅសេសសល់។ ធ្វើការផ្ទៀងផ្ទាត់ជាមួយគោលដៅ ភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ ២០១៨ និងសម្រាប់នីតិកាលទី ១២ ជាពិសេសគឺ គោលដៅ ភារកិច្ចរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា កំណើននៅកម្រិត 6, 5 - 6,7% ក្នុងឆ្នាំ 2018 និង 6,5-7% ក្នុងរយៈពេល 5 ឆ្នាំ ពីឆ្នាំ 2016-2020 ព្រមទាំងអភិវឌ្ឍន៍វប្បធម៌ សង្គម ថែទាំជីវភាពរស់នៅជូនប្រជាជន និងធានាសន្តិសុខសង្គម។ លោកអគ្គលេខាងបក្សបានសង្តត់ធ្ងន់ថា៖

“ធ្វើការកំណត់គោលដៅទូទៅ ត្រៀមបំរុងរាល់បទដ្ឋាន ភារកិច្ចសំខាន់បំផុត និងគោលនយោបាយ វិធានការជាវិជ្ជមាន និងធានាសម្រេចរាល់គោលដៅ ភារកិច្ចក្នុងឆ្នាំ ២០១៨ និងឆ្នាំបន្តបន្ទាប់ ក៏ដូចជាសម្រាប់នីតិកាលទី ១២ ទាំងមូល។ ខិតខំប្រឹងប្រែងរិះរកគោលនយោបាយ វិធានការលោតផ្លោះ ឲ្យសមស្របនឹងការវិវឌ្ឍន៍ថ្មីនៃស្ថានភាពពិភពលោក និងតំបន់ ជាពិសេសគឺ ភាពតានតឹង និងជម្លោះខាងពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ព្រមទាំងការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃទីផ្សារហិរញ្ញវត្ថុ - តម្លៃរូបិយប័ណ្ណ និងតម្លៃប្រេងឆៅនៅលើពិភពលោក”។

អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដែលផ្សាផ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២៖ ពង្រីកស្មារតីទទួលខុសត្រូវ និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ - ảnh 2 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ស្តីពីការបូកសរុបរយៈពេល ១០ ឆ្នាំ អនុវត្តន៍ សេចក្តីសម្រេចចិត្តស្តីពី យុទ្ធសាស្រ្តសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ 2020 នោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានចាត់ទុកថា នៃគឺជាបញ្ហាដ៏សំខាន់ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ដែលផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សង្គម ការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអំពីសមុទ្រ។ ការដែលមជ្ឈឹមពិចារណាអំពីការចេញផ្សាយសេចក្ដីសម្រេចចិត្តថ្មីស្ដីពីយុទ្ធសាស្ត្រសេដ្ឋកិច្ចសមុទ្រវៀតណាម គឺមានសារៈសំខាន់ និងចាំបាច់ណាស់។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖

“ រាល់ខ្លឹមសារអំពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបញ្ហានៃខឿនសេដ្ឋកិច្ចជាតិទាំងមូល ហើយចាំបាច់ ត្រូវ ផ្សព្វផ្សាយ ជ្រួតជ្រាបយ៉ាងទូលំទូលាយនៅទូទាំងប្រព័ន្ធនយោបាយ និង ប្រជាជនគ្រប់ ជាន់ថ្នាក់។ តាមនោះ លើកកម្ពស់ការយល់ដឹង ស្មារតីទទួលខុសត្រូវរបស់ សង្គមទាំងមូលក្នុងការគ្រប់គ្រង ធ្វើអាជីវកម្ម អភិរក្ស និងពង្រីកសក្កានុពល ឧត្តមភាពនៃកោះសមុទ្រវៀតណាមប្រដោយប្រសិទ្ធភាព”។

តាមលោកអគ្គលេខាបក្ស Nguyen Phu Trong ថាសន្និបាតលើកនេះក៏នឹងពិចារណានិងសម្រេចលើការចេញផ្សាយបទប្បញ្ញត្តិស្តីពីការទទួលខុសត្រូវជាគំរូរបស់កម្មាភិបាល បក្ខជន ក្នុងនោះរួមមាន សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈកម្មាធិកាមជ្ឈឹមបក្ស។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យមជ្ឈឹមពង្រីកស្មារតីទទួលខុសត្រូវ ផ្ដោតលើការសិក្សាស្រាវជ្រាវ និងផ្ដលមតិ ដើម្បីសុក្រឹតរាល់របាយការណ៍ គម្រោងការណ៍ ពង្រៀងសេចក្ដីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់មជ្ឈឹម និងសេចក្ដីសម្រេចនាចុងសម័យប្រជុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ