សន្និសីទ G20 អះអាងតួនាទីកំណត់ពិភពលោកតភ្ជាប់មួយ

(VOVWORLD) -ដោយប្រធានបទ៖”កំណត់រូបរាងពិភពលោកតភ្ជាប់មួយ” សន្និសីទកំពូលក្រុម២០ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) បើកនាថ្ងៃទី៧កក្កដា នៅទីក្រុង Hamburg (ប្រទេសអាល្លឺម៉ង់)។ក្នុងសភាពការណ៍ដែលមានបំរ៉ែបំរួលជាច្រើន តាំងអំពីនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចលើពិភពលោកនោះ សន្និសីទ G20 មានគោលជំហរគឺបង្កើតការស្រុះចិត្តគំនិតអំពីបញ្ហាប្រឆាំងភេរវកម្ម 

ដោយប្រធានបទ៖”កំណត់រូបរាងពិភពលោកតភ្ជាប់មួយ” សន្និសីទកំពូលក្រុម២០ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) បើកនាថ្ងៃទី៧កក្កដា នៅទីក្រុង Hamburg (ប្រទេសអាល្លឺម៉ង់)។ក្នុងសភាពការណ៍ដែលមានបំរ៉ែបំរួលជាច្រើន តាំងអំពីនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចលើពិភពលោកនោះ សន្និសីទ G20 មានគោលជំហរគឺបង្កើតការស្រុះចិត្តគំនិតអំពីបញ្ហាប្រឆាំងភេរវកម្ម ប្រឆាំងការគាំពារពាណិជ្ជ កម្ម បញ្ហាបំរ៉ែបំរួលអាកាសធាតុ គោលនយោបាយអន្តោប្រវេសន៍ ។

សន្និសីទ G20 អះអាងតួនាទីកំណត់ពិភពលោកតភ្ជាប់មួយ - ảnh 1

សន្និសីទ G20 អះអាងតួនាទីកំណត់ពិភពលោកតភ្ជាប់មួយ

ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មក នាបច្ចុប្បន្ន G20 រួមមានប្រទេសចំនួន១៩ជាសមាជិក និងសហភាព( EU)។ សន្និសីទកំពូលប្រចាំឆ្នាំ  G20 បានក្លាយទៅជាវេទិកាសំខាន់ ដោយពិភាក្សាអំពីបញ្ហាក្តៅគគុកជាងគេលើពិភពលោក។

          បណ្ដាបញ្ហាក្តៅគគុករបស់ G20 ឆ្នាំ២០១៧

        ចាប់ពីសន្និសីទកំពូល G20 នាខែកញ្ញាឆ្នាំ២០១៦នៅចិនមក ពិភពលោកបានឃើញមានបំរ៉ែបំរួលជាច្រើន ដោយមិនអាចព្យាករណ៍បានឡើយ ដូច្នេះ ខឿនសេដ្ឋកិច្ចក៏ប្រឈមមុខនឹងឧបសគ្គជាច្រើន។ ឆ្នាំ២០១៧នេះ ប្រទេសម្ចាស់ផ្ទះបានប្រមូលផ្តុំកងកម្លាំងប៉ូលីស ដើម្បីធានាសន្តិសុខសំរាប់សន្និសីទ បានសរអោយឃើញថា៖ ការគំរាមកំហែងពីភេរវកម្មកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ និងជាប្រធានបទអាទិភាពនៅលើគ្រប់វេទិកាពហុទិសភាវូបនីយកម្មនិយាយរួម។ ក្នុងពេលជាមួយគ្នានោះ មុននឹងសន្និសីទ G20 ប្រព្រឹត្តទៅនោះ សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ បានបាញ់កាំជ្រូចមីស៊ីល បង្កើតឡើងការខ្វែងគំនិតរវាងបណ្ដាប្រទេសជិតខាងនៅភាគឦសានអាស៊ី។ 

          ក្នុងវិស័យសេដ្ឋកិច្ច ទោះបីជាសេដ្ឋកិច្ចសកលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មក្តី ប៉ុន្តែនៅមានហានិភ័យជាច្រើន។ និន្នាការគាំពារ ប្រឆាំងសកលភាវូបនីយកម្ម កំពុងនាំមកនូវឧបសគ្គជាច្រើនសំរាប់ការអភិវឌ្ឍន៍សេដ្ឋ កិច្ច។ ប្រការដែលរដ្ឋអំណាចថ្មីរបស់អាមេរិក បានងារេចំពោះយន្តការសេរីពាណិជ្ជកម្ម គាំពារផលិតកម្ម  ពាណិជ្ជ កម្មក្នុងប្រទេស ជាឧបសគ្គធំមួយ ចំពោះសន្និសីទ  G20 លើកនេះដែរ។

          មិនគ្រាន់តែពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងបំរ៉ែបំរួលនានាក្នុងគោលនយោបាយកិច្ចការបរទេស របស់រដ្ឋអំណាចប្រធានាធិបតី លោក Donald Trumph ក៏បានជំរុញអាមេរិកធ្លាក់ក្នុងកាលះទេសះខ្វែងគំនិតចំពោះប្រទេសជាសមាជិក  G20 និងជាពិសេសគឺប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់។

          G20 អះអាងតួនាទីកំណត់និងណែនាំខឿនសេដ្ឋកិច្ចសកល

        ដោយស្ថានភាពដូច្នេះ បានបណ្ដាលអោយអាល្លឺម៉ង់ ជាប្រធាន  G20  បានជ្រើសរើសប្រធានបទស្នូលសំរាប់សន្និសីទឆ្នាំនេះគឺ៖”កំណត់រូបរាងពិភពលោកតភ្ជាប់មួយ” ក្នុងនោះ គោលដៅជួរមុខគឺរក្សាស្ថិរភាព  អភិវឌ្ឍន៍ និរន្តរភាព។  G20 ក៏ផ្តល់អាទិភាពជំរុញការអនុវត្តរបៀបវារះ ២០៣០ របស់អង្គការសហប្រជាជាតិ ស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាព ជួយឧបត្ថម្ភបណ្ដាប្រទេសអាហ្វ្រីក រួមគ្នាដោះស្រាយបញ្ហាជនចំណាក់ស្រុក ការងារធ្វើ និងពលករ។ ប្រការមួយគួរអោយចាប់អារម្មណ៍ នោះគឺឆ្នាំ២០១៧នេះ ជាឆ្នាំដំបូងដែលប្រទេសជាម្ចាសផ្ទះ APEC មិនមែនជាសមាជិក  G20 គឺវៀតណាម បានអញ្ជើញចូលរួមសន្និសីទកំពូល  G20 ។ ប្រការនេះបានសរអោយឃើញថា៖បណ្ដាសមាជិក  G20 គោរពនិងវាយតំលៃខ្ពស់តួនាទី ឋានះរបស់ APEC ក្នុងរចនាសម្ព័ន្ធតំបន់និងសកលលោក។ ប្រធានបទ”ឆ្នាំ APEC ២០១៧” មានចំណុចប្រហាក់ប្រហែលជាច្រើនជាមួយរបៀបវារះរបស់  G20 ដែលក្នុងនោះមានការប្រមូលផ្តុំជំរុញកំណើនចីរភាព ច្នៃប្រឌិត ជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ …លៗ នេះជាមូលដ្ឋាននិងឱកាសដើម្បីជំរុញការតភ្ជាប់សេចក្ដីស្នូលក្នុងរបៀបវារះរបស់ APEC និង  G20  សំដៅបង្កើនការតភ្ជាប់ក្នុងតំបន់ និងសកលលោក។

            ដោយមានទ្រង់ទ្រាយស្មើនឹង២/៣ ចំនួនប្រជាជនពិភពលោក ៨៥% GDP សកល និង៨០% តំលៃប្រាក់ពាណិជ្ជកម្មពិភពលោក  G20 បានសរអោយឃើញនូវលទ្ធភាព និងការជះឥទ្ធិពលធំធេងក្នុងការកំណត់ និងណែនាំខឿនសេដ្ឋកិច្ចសកល។ រួមជាមួយការតភ្ជាប់ និងសហប្រតិបត្តិការជាមួយយន្តការអន្តរជាតិផ្សេងៗ  G20   បាននិងកំពុងរួមវិភាគទានយ៉ាងសកម្ម ក្នុងការកសាង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខឿនសេដ្ឋកិច្ចពិភពលោកជំនៈពុះពារលើវិបត្តិនានា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ