សន្និសីទកំពូលចិន-ជប៉ុន-កូរ៉េខាងត្បូងអះអាងនូវនិន្នាការសហប្រតិបត្តិការ
HONG VAN -  
(VOVWORLD) - ក្រៅពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ សន្និសីទកំពូលត្រីភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូងបានប្រារព្ធឡើងនាថ្ងៃទី ៩ ឧសភា នៅទីក្រុងតូក្យូ បានក្លាយទៅជាឱកាសដើម្បីខឿនសេដ្ឋកិច្ចជួរមុខទាំង ៣ ក្នុងតំបន់ ស្តារឡើង វិញជំនឿទុកចិត្តយុទ្ធសាស្ត្រនិងលើកកំពស់កិច្ចសហប្រតិបត្តិការ។ ការដែល កូរ៉េខាងត្បូងចិននិងជប៉ុនសហប្រតិបត្តិការជាមួយគ្នាដើម្បីស្វែងរករបៀបកំណើន ឆ្នៃប្រឌិតលើគ្រប់ជ្រុងជ្រោយថែមទៀតដែលអាចដឹកនាំខឿនសេដ្ឋកិច្ចតំបន់និង សកលលោកអភិវឌ្ឍន៍តាមទិសដ៏ត្រឹមត្រូវ។
សន្និសីទកំពូលចិន-ជប៉ុន-កូរ៉េខាងត្បូងអះអាងនូវនិន្នាការសហប្រតិបត្តិការ (VNA) |
ក្នុងកាលៈទេសៈ សន្តិសុខនៅអាស៊ីឦសានកំពុងមានការផ្លាស់ប្តូរវិជ្ជមាន ដោយដំណើរការលុបបំបាត់គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េត្រៀមរៀបចំ ឈានចូលដំណាក់កាលរបត់មួយ រីឯខឿនសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងការងើបឡើងនៃលទ្ធិគាំពារនិយម សន្និសីទកំពូលត្រីភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូងជាឱកាសដើម្បីខឿនសេដ្ឋកិច្ចជួរមុខចំនួន ៣ ក្នុងតំបន់បង្កើនកិច្ចស ហប្រតិបត្តិការពាណិជ្ជកម្ម ស្តារឡើងវិញសេចក្តីទុកចិត្តយុទ្ធសាស្ត្រ។
តាមការព្យាករណ៍របស់ធនាគារពិភពលោក ចិនជប៉ុននិងកូរ៉េខាងត្បូងជា ខឿនសេដ្ឋកិច្ចចំនួន ៣ ដែលមានទ្រង់ទ្រាយធំមិនត្រឹមតែនៅទ្វីបអាស៊ី ប៉ុណ្ណោះទេ លើពិភពលោក ទៀតផងដោយស្រូបយក ២២% នៃ GDP សកល និង ៧០% នៃ GDP របស់ទ្វីបអាស៊ី។
រងឥទ្ធិពលការដាក់សម្ពាធពីលទ្ធិគាំពារនិយមពាណិជ្ជកម្ម
ពាណិជ្ជមានជាប្រធានបទសំខាន់នៅសន្និសីទកំពូលត្រីភាគីក្នុងកាលៈទេសៈ ប្រទេសទាំងបីកំពុងប្រឈមមុខនឹងបញ្ហារួម នោះគឺនិន្នាការលទ្ធិគាំពារនិយម ពាណិជ្ជកម្មរបស់អាមេរិក។ ទាំងចិនជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែស្ថិតក្នុងបញ្ជី ឈ្មោះបណ្ដាប្រទេសដែលបង្កហានិភ័យទៅលើពាណិជ្ជកម្មរបស់អាមេរិក។ ពេល ដែល ជប៉ុននិងកូរ៉េខាងត្បូងកំពុងត្រូវបានដាក់សម្ពាធពីអាមេរិកដែលទាមទារឲ្យ ដំណើរការចរចាកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ រីឯ នាពេលថ្មីៗនេះ ចិននិងជប៉ុន ទើបនឹងក្លាយទៅជាខឿនសេដ្ឋកិច្ចចំនួន ២ ដែលត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ ពន្ធនាំចូលថ្មីចំពោះមុខទំនិញអាលុយមីញ៉ូមនិងដែកថែប។ មុននេះ នាខែមិនា អាមេរិកបានអនុវត្តកំរិតពន្ធនាំចូលថ្មីចំពោះមុខទំនិញរបស់ចិនដែលមានតំលៃ ឡើងដល់ ៥០ ពាន់លានដុល្លាអាមេរិក ដែលធ្វើឲ្យប៉េកាំងតបតវិញដោយការ បង្កើនកំរិតពន្ធនាំចូលចំពោះមុខទំនិញអាមេរិកចំនួន ១២៨។
ចំពោះមុខការដាក់សម្ពាធពីវ៉ាស៊ីនតោន ចិនជប៉ុននិងកូរ៉េខាងត្បូងបាននិង កំពុងម្ចាស់ការជំរុញពាណិជ្ជកម្មពហុភាគី ហើយចាត់ទុកនេះជាគ្រឹះស្ថានសំរាប់ ការអភិវឌ្ឍនិងភាពសម្បូររុងរឿងនៃតំបន់។
នាំចេញការផ្តើមគំនិតជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
សន្និសីទជាន់ខ្ពស់ត្រីភាគីលើកនេះត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងបី ឆ្លៀតយកដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ តាមនោះ ថ្នាក់ដឹកនាំទាំងបី រូបនេះបានឯកភាពជំរុញឲ្យបានខ្លាំងក្លាថែមទៀតនូវបណ្ដាការចរចារស្តីពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី ទទួលឲ្យបានកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើ គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់ៗ ហើយឆ្ពោះទៅការកសាង សហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ារ។ ក្នុងនោះ ការជំរុញការចរចា FTA យ៉ាងឆាប់ រហ័សរវាងប្រទេសទាំងបីត្រូវបានយកចិត្តទុកដាក់ជាងគេ ដោយសារ ដំណើរការ ចរចានេះទោះបីជាត្រូវបានលើកឡើងនាឆ្នាំ ២០០២ ក្តី ប៉ុន្តែ រហូតដល់ខែវិច្ឆិកាឆ្នាំ ២០១២ ទើបតែត្រូវបានចាប់ផ្តើមប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ឆ្លងកាត់វង់ ចរចាចំនួន ១៣ ក្តី ប៉ុន្តែ ដំណើរការចរចានេះនៅជាប់គាំងដោយសារបញ្ហាទាក់ ទិនដល់ពាណិជ្ជកម្មទំនិញសេវាកម្មនិងវិនិយោគ។
ការប្តេជ្ញាចិត្តកែលំអទំនាក់ទំនងពាណិជ្ជកម្មត្រីភាគីត្រូវបានបង្ហាញនៅវេទិកាសហគ្រាសនៅខាងក្រៅសន្និសីទកំពូលត្រីភាគីជប៉ុន-ចិន-កូរ៉េខាងត្បូង។ នៅទីនេះ បណ្ដាថ្នាក់ដឹកនាំមានជំនឿជាក់ថា៖ ប្រសិនបើ កូរ៉េខាងត្បូង ចិននិង ជប៉ុនអាចសហប្រតិបត្តិការ ហើយដោះស្រាយការសាកល្បងប្រកបដោយជោគ ជ័យ ដើម្បីស្វែងរករបៀបរបបបង្កើនកំណើនប្រកបដោយឆ្នៃប្រឌិតលើគ្រប់ជ្រុង ជ្រោយថែមទៀត។ ខឿនសេដ្ឋកិច្ចទាំងបីនេះអាចបង្កើតឡើងសណ្ឋាប់ធ្នាប់ស កលថ្មីមួយ។ ប្រទេសទាំងបីគប្បីដោះស្រាយលទ្ធិគាំពារនិយមពាណិជ្ជកម្មជាមួយ គ្នា ហើយជំរុញយ៉ាងខ្លាំងល្បឿនដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុង តំបន់។ វិស័យសហប្រតិបត្តិការពោរពេញទៅដោយសក្តានុភាពគឺ ថាមពល បរិស្ថាននិងការធានារ៉ាប់រងសុខភាព។
ទំនាក់ទំនងរវាងជប៉ុនចិននិងកូរ៉េខាងត្បូងត្រូវបានហៅថា «ត្រីកោណ សេដ្ឋកិច្ចមាស់»។ មានពេលខ្លះ ទំនាក់ទំនងនេះធ្លាក់ចូលក្នុងស្ថានភាព «បង្កក» ដោយសារបញ្ហាអស្ថិរភាពលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ន បានផ្លាស់ប្តូរហើយ និន្នាការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានស្តារ ឡើងវិញ ជួយពង្រឹងស្ថិរភាពនិងការអភិវឌ្ឍនៅតំបន់អាស៊ីឦសាន៕
HONG VAN