សន្និសីទប្រចាំឆ្នាំ IMF-WB បណ្ដាកំលាំងរារាំងចំពោះកិច្ចសហប្រតិបត្តិការ។

សន្និសីទប្រចាំឆ្នាំ IMF-WB បណ្ដាកំលាំងរារាំងចំពោះកិច្ចសហប្រតិបត្តិការ។ - ảnh 1
សន្និសីទប្រចាំឆ្នាំនៃ IMF និង WB បានបើកនៅជប៉ុន
 (រូបថតៈ Internet)


VOV-សន្និសីទប្រចាំឆ្នាំនៃមូលនិធិរូបីយវត្ថុពិភពលោក (IMF) និងធនាគារ​ពិភព
លោក (WB) កំពុងប្រព្រឹត្តទៅនៅរដ្ឋធានីតូក្យូរបស់ជប៉ុន និងអូសបន្លាយ​ដល់​ចុង
សប្ដាហ៍នេះ។ សន្និសីទមានការចូលរួមរបស់មន្ត្រីរដ្ឋាភិបាលមជ្ឈដ្ឋានអ្នកម្ចាស់​អង្គភាពអាជីវកម្មនិងទេសាភិបាលធនាគារកណ្តាលចំនួន២ម៉ឺននាក់ជាមួយគោល
ដៅដោះស្រាយ វិបត្តិនៅដំបន់ចាយប្រាក់អឺរុប (eurozone) ទប់ស្កាត់​ល្បឿន
ថយចុះនៃខឿនសេដ្ឋកិច្ចសកលក៏ដូចជាបណ្ដាវិធានការជួយឧបត្ថម្ភ​ប្រទេសកំពុង
អភិវឌ្ឍន៍។សាធារណៈមតិរង់ចាំនឹងមានលទ្ធផលជាក់ស្ដែងដែល​ត្រូវបាននាំចេញ
នៅសន្និសីទលើកនេះដើម្បីស្ដារខឿនសេដ្ឋកិច្ចពិភពលោកក្នុង​កាលៈទេសៈការ
ព្យាករណ៍កំណើនរបស់សេដ្ឋកិច្ចពិភពលោកត្រូវថយចុះ។ប៉ុន្តែ​ភាពតានតឹងមួយ
ចំនួនក្នុងទំនាក់ទំនងទ្វេភាគីអាចនឹងជាកំលាំងរារាំងចំពោះកិច្ច​សហប្រតិបត្តិការ
ជោគជ័យនៅសន្និសីទលើកនេះ។

          សន្និសីទប្រចាំឆ្នាំរបស់ IMF និង WB រួមជាមួយបណ្ដាកិច្ចប្រជុំនៅ​ខាង​ក្រៅជាការប្រមូលផ្ដុំធំបំផុតប្រចាំឆ្នាំរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំហិរញ្ញវត្ថុសេដ្ឋកិច្ច​និងធនាគារលើពិភពលោក។ មុនឆ្នាំ២០០៨ អាចឃើញថាតួនាទីរបស់ IMF មិន​ទាន់បានចាប់អារម្មណ៌នៅឡើយ។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨បានធ្វើ ឲ្យគ្រប់ប្រការផ្លាស់ប្តូរទាំងស្រុងធ្វើឲ្យ​បណ្ដាខឿនសេដ្ឋកិច្ចពិភពលោកមានការ
ពិនិត្យមើលផ្សេងអំពីការចាំបាច់របស់អង្គការនេះ។ក្នុងកាលៈទេសៈខឿនសេដ្ឋ
កិច្ចពិភពលោកនៅបន្តប្រព្រឹត្តទៅតាមទិស​អាក្រក់សន្និសីទលើកនេះត្រូវបាន
សង្ឃឹមថាជាឱកាសដើម្បីអ្នកធ្វើហិរញ្ញវត្ថុជួរ​មុខ​ពិភពលោកនាំចេញបណ្ដា
សេចក្តីសំរេចចិត្តសំខាន់ដើម្បីដោះស្រាយការ​លំបាក​ឲ្យ​សេដ្ឋកិច្ចសកល។

        ប៉ុន្តែមុនពេលប្រព្រឹត្តទៅសន្និសីទនេះ ចិនបានប្រកាសថារដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃប្រទេសនេះនឹងមិនចូលរួមបណ្ដា
ព្រឹត្តិការណ៍របស់សន្និសីទហើយគ្រាន់តែបញ្ជូនថ្នាក់ដឹកនាំរងទៅចូលរួមជំនួស។
អវត្តមានរបស់មន្ត្រីជាន់ខ្ពស់​ជួរមុខចំនួន២រូបក្នុងវិស័យហិរញ្ញវត្ថុធនាគារចិនរួម
ជាមួយដំណាងរបស់ធនាគារនានារបស់ចិននៅសន្និសីទសំខាន់នេះសឲ្យ
ឃើញការបែកបាក់យ៉ាងធ្ងន់ធ្ងរក្នុងទំនាក់ទំនងទ្វេរភាគីរវាងមហាអំណាចចំនួន
ពីរនៅទ្វីបអាស៊ីបានជះឥទ្ធិពលផ្ទាល់ដល់​ទំនាក់ទំនងពហុភាគី។ មុននឹងសន្និសីទ
អគ្គនាយិការ IMF Christine Lagarde បានអំពាវនាវឲ្យខឿនសេដ្ឋកិច្ចធំទី២និង
ទី៣ពិភពលោកប្រមូលផ្ដុំឆ្ពោះទៅកំណើន​សកលជំនួសឲ្យជំលោះអធិបតេយ្យ
ភាពដែនដី ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា​ខឿន​សេដ្ឋកិច្ចសកលនាបច្ចុប្បន្នត្រូវការ
ការចូលរួមរបស់ជប៉ុននិងចិន។

           ក្នុងពេលនោះ អាមេរិកនិងចិនក៏ផ្ទុះឡើងសង្គ្រាម ពាណិជ្ជកម្មនៅពេល
ដែលវ៉ាស៊ីតោន​នាំចេញការចោទប្រកាន់ថា មហាសេដ្ឋី ទូរគមនាគមន៌ចំនួន២
របស់ប៉េកាំងគឺ Huawei និង ZTE គឺជាការគំរៀមកំហែងដល់សន្តិសុខជាតិ។ តាមរបាយការណ៌សើបអង្កេតរបស់គណៈកម្មាធិការចារកិច្ចរដ្ឋ សភាអាមេរិកថា ប៉េកាំងអាចប្រើប្រាស់ក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខទាំងពីររបស់ខ្លួន​ដើម្បីធ្វើការ
សើបយកការអំពីសេដ្ឋកិច្ចយោធា ឬដំណើការរាល់ការវាយប្រហារបណ្តាញ់
Internet សំដៅទៅលើវ៉ាស៊ីតោន។ ចំពោះការចោទប្រកាន់នេះ ភាគីប៉េកាំង
បានបដិសេធសេធ​និងចាត់ទុកថា របាយការណ៌ននេះគឺផ្អែកលើការសង្ស័យ
អត្តនោម័តគ្មានភស្តុតាង ។

        ក្រឡែកមើលលើអ៊ឺរុបវិញ បណ្តាអ្នកវិភាគក៏មិនឃើញសញ្ញា ណា១ គួរឲ្យ
គត់សម្គាល់ ពេលដែល ការខំប្រឹងប្រែងបន្ថយប្រាក់បំណុលនិង​បង្កើនការទូទាត់ ក៏ដូចជាបណ្តាកញ្ចប់ជំរុញថវិការរបស់ប្រទេសនានាលើ ពិភពលោកមិននាំ
មកប្រសិទ្ធភាពជាក់ស្តែង។ នាសព្វថ្ងៃសាធារណៈមតិកំពុងរង់ចំាលើមូលនីធិ
ដោះស្រាយវិបត្តិ ឬក៏ហៅថា យន្តការស្ថិរភាពអ៊ឺរ៉ុបប​មានតម្លៃ ៦៥០ពាន់លាន
ដុល្លាអាមេរិក។ ប្រការសំខាន់គឺអឺរុបត្រូវទទួលបានការស្រុះចិត្តគំនិត អំពី បណ្តាគោលដៅស្តីអំពីពន្ធ និងចំណាយសាធារណៈ។ នេះជាបញ្ហាត្រូវបានរង់ ចាំក្នុងសន្និសីទលើកនេះ។

        តាមរបាយការណ៌ “យថាទស្សន៌សេដ្ឋកិច្ចពិភពលោក” ដោយ IMFប្រកាស
នាសប្តាហ៌មុន ព្យាករណ៌កំណើននៃខឿនសេដ្ឋកិច្ចពិភពលោក នឹងថយចុះពី
៣,៥% ដល់៣,៣%ក្នុងឆ្នាំ២០១២នេះ និង ពី ៣,៩%​ចុះត្រឹម ៣,៦%ក្នុងឆ្នាំ
២០១៣។ ប៉ន្តែនៅវេទិការសំខាន់របស់ឆ្នាំនេះ ការខ្វះតួនាទី ស្នូលរបស់សេដ្ឋ
កិច្ចពីភពលោក នាំឲ្យសាធារណៈមតិមិនអាចជៀសផុតពីរការព្រួយបារម្ភបាន
ទេសេដ្ឋកិច្ចពិភពលោកនឹងបន្តធ្វើជាកាកសិ្សណសាក្សីជំហានថយក្រោយថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ