សាមគ្គីគ្នាដើម្បីកសាងប្រទេសជាតិ

(VOVWORLD) - មហាសាមគ្គីជាតិជនជាតិទាំងមូលតែងតែប្រកាន់យកនូវឋានៈសំខាន់ពិសេស និងខ្ជាប់ខ្ជូនក្នុងគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋវៀតណាម។ គ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងសមិទ្ធិផលណាក៏ដោយ ក៏មានវត្តមានស្មារតីនៃសាមគ្គីភាពរបស់កម្មករ កសិករ បញ្ញវន្ត អាជីវករ ប្រជាជនគ្រប់ជនជាតិ និងគ្រប់សាសនា...។ ពួកគេបានឆ្លើយតបទៅនឹងគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ ដោយរួមគ្នាឆ្ពោះទៅរកគោលដៅរួម៖ នាំប្រទេសជាតិឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ។

មហាសាមគ្គីជនជាតិទាំងមូល គឺជាប្រពៃណីដ៏ថ្លៃថ្លា តែងតែបញ្ចេញពន្លឺចែងចាំង និងត្រូវបានផ្សព្វផ្សាយតាមបណ្តោយប្រវត្តិសាស្រ្តនៃការកសាង និងការពារប្រទេសជាតិរបស់ប្រជាជនវៀតណាម។ មហាសាមគ្គីជនជាតិទាំងមូល គឺជាប្រភពនៃកម្លាំង និងជាកត្តាសម្រេចជោគជ័យក្នុងការកសាង និងការពារមាតុភូមិគ្រប់សម័យកាល។

សាមគ្គីគ្នាដើម្បីកសាងប្រទេសជាតិ - ảnh 1ប្រភព៖ dangcongsan.vn

ខិតខំប្រឹងប្រែងរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

វៀតណាមកំពុងឈរនៅចំពោះនឹងឱកាសដ៏ធំធេងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែលឿនជាងនិងប្រកបដោយនិរន្តរភាព។ នេះជាឱកាសត្រូវក្តាប់ជាប់ ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយប្រទេសជាច្រើនក្នុងនិងក្រៅតំបន់។ បច្ចុប្បន្ននេះ ទាំងកម្មករនិងប្រជាកសិករ តែងតែមានការផ្លាស់ប្តូរក្នុងផលិតកម្ម ដោយម្ចាស់ការក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម។ ក្រុមបញ្ញវន្តបានចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទីបួននៅក្នុងឧស្សាហកម្ម និងវិស័យជាច្រើន ដែលផ្នែកមួយនៃបញ្ញវន្តបានឈានដល់កម្រិតមួយស្មើនឹងកម្រិតបញ្ញានៅក្នុងប្រទេសអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ យុវជនវៀតណាមបានក្លាយទៅជាកម្លាំងមានមហិច្ឆតា ទទួលបានចំណេះដឹងពីសម័យកាលយ៉ាងឆាប់រហ័ស។ ក្រុមសហគ្រិនកាន់តែច្រើនកុះករ  ដែលតំណាងឱ្យឆន្ទៈ និងថាមពលដើម្បីក្លាយទៅជាអ្នកមាន ត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត និងបង្កើតការងារបន្ថែមទៀត។

ជនជាតិភាគតិចតែងតែលើកតម្កើងស្មារតីសាមគ្គីភាព ក្រោកឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ; កសាងសហគមន៍ អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ និងប្រពៃណីល្អ។ ជនរួមជាតិគ្រប់សាសនា រួមដំណើរជាមួយប្រជាជាតិ; តម្លៃវប្បធម៌ សីលធម៌ល្អ និងធនធានសាសនាត្រូវបាននិងកំពុងត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព។ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសតែងតែសម្លឹងឆ្ពោះទៅមាតុភូមិ ពង្រឹងទំនុកចិត្ត មោទនភាព  ក្លាយជាធនធានមួយក្នុងចំណោមធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

មិនត្រឹមតែដើរតួនាទីរបស់ខ្លួនបានល្អប៉ុណ្ណោះទេ ប្រជាជនមកពីគ្រប់មជ្ឈដ្ឋានក៏បានឆ្លើយតបយ៉ាងសកម្មចំពោះចលនាដែលអាជ្ញាធរបានដាក់ចេញ ដូចជាការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ យុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ផលិតផលវៀតណាម”  សកម្មភាពសន្តិសុខសង្គម...។ ទាំងអស់គ្នា ដើម្បីបំណងប្រាថ្នារបស់ប្រទេសជាតិ អោយកាន់តែរីកចម្រើន។

ស្មារតីសាមគ្គីភាពជាកម្លាំងដ៏មហិមារបស់ប្រជាជនវៀតណាម

វៀតណាមកំពុងស្ថិតក្នុងជាពេលវេលាដ៏សំខាន់ក្នុងការផ្លាស់ប្តូរការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព ធានាឱ្យបាននូវការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ១០ឆ្នាំ ២០២១ -២០៣០ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២១-២០២៥។

មហាសន្និបាតបក្សជាតិលើកទី១៣ (ឆ្នាំ២០២១) បានកំណត់ថា គោលដៅនៃបដិវត្តន៍វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្នគឺ “លើកកម្ពស់ឆន្ទៈ និងកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូលរួមផ្សំជាមួយកម្លាំងនៃសម័យកាល;  ជំរុញការច្នៃប្រឌិត ឧស្សាហូបនីយកម្ម និងទំនើបកម្ម; ការពារមាតុភូមិយ៉ាងរឹងមាំ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពខិតខំធ្វើយ៉ាងណាដើម្បីដល់ពាក់កណ្តាលសតវត្សទី២១ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ទិសដៅសង្គមនិយម”។ នោះក៏ជាគោលដៅដែលប្រមូលកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។

នៅក្នុងសន្និសីទមជ្ឈិមលើកទី ៨ អាណត្តិទី១៣ (ខែតុលា ឆ្នាំ២០២៣) គណៈកម្មាធិការមជ្ឈិមក៏បានសន្និដ្ឋានថា ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ ត្រូវបន្តលើកកម្ពស់ប្រពៃណីនៃសាមគ្គីភាពជាតិដ៏មហិមា បង្កើតការឯកភាពគ្នាក្នុងសង្គម   ជម្រុញយ៉ាងខ្លាំងក្លាស្មារតីស្នេហាជាតិ ឆន្ទៈឯករាជ្យ ភាពខ្លួនទីពឹងខ្លួន មោទនភាពជាតិ   និងបំណងប្រាថ្នារួមវិភាគទាន អនុវត្តប្រកបដោយជោគជ័យនូវគោលដៅធ្វើឲ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៣០ និងជាប្រទេសឧស្សាហកម្មទំនើប   ប្រាក់ចំណូលជាមធ្យម ក្លាយជាប្រទេសអភិវឌ្ឍន៍ ចំណូលខ្ពស់ តម្រង់ទិសសង្គមនិយមនៅឆ្នាំ ២០៤៥។

ស្មារតីសាមគ្គីភាពជាកម្លាំងដ៏មហិមារបស់ប្រជាជនវៀតណាម។ ឱកាស និងបញ្ហាប្រឈមនានាសម្រាប់ការអភិវឌ្ឍប្រទេសជាតិមានច្រើន ជាពិសេសក្នុងរយៈពេលបច្ចុប្បន្ន។ ការលើកតម្កើងស្មារតីសាមគ្គីភាពដ៏ធំធេងនឹងជួយវៀតណាមជំនះការលំបាក ដើម្បីសម្រេចបានជោគជ័យ និងសម្រេចគោលដៅអភិវឌ្ឍន៍នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ