សាមគ្គីភាពបណ្ដាសាសនាដើម្បីពង្រីកប្រភពកម្លាំងកសាងប្រទេសជាតិ
Lại Hoa-Thu Hoa -  
(VOVWORLD) -ការិយាល័យ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមកំពុងកសាង គំរោងផែនការស្ដីអំពីការបង្កើនចលនា កសាងចំណងសាមគ្គីភាពរវាងសាសនាទាំងឡាយនៅវៀតណាម។ ផ្តល់មតិចំពោះគំរោងផែនការនេះ មតិជាច្រើនបានចាត់ទុកថា៖ចំណងសាមគ្គីភាពរវាងបណ្ដាសាសនានៅវៀតណាមជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងក៏ជាការទទួលខុសត្រូវរបស់អង្គការ បុគ្គលអ្នកកាន់សាសនា ជាពិសេសគឺក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន។
សាមគ្គីភាពបណ្ដាសាសនាដើម្បីពង្រីកប្រភពកម្លាំងកសាងប្រទេសជាតិ
|
ការកសាងចំណងសាមគ្គីភាពជាតិ សាមគ្គីសាសនាជាបញ្ហាធំៗ។ បក្ស រដ្ឋ បានកសាងនិងសម្រេចគោលការណ៍គោលនយោបាយច្បាប់ ដែលទាក់ទិនដល់ជំនឿសាសនា ដើម្បីធានាអោយសិទ្ធិជំនឿសាសនា របស់ប្រជាជនគ្រប់រូបតាម ការកំណត់ក្នុងច្បាប់។
ចំណងសាមគ្គីភាពសាសនាជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល
ស្ដីអំពីគំរោងផែនការ៖” បង្កើនចលនា ចំណងសាមគ្គីភាពសាសនានៅប្រទេស វៀតណាម” ដែលការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដែលកំពុងកសាងនោះ ព្រះតេជ្ជគុណ Thich Thien Tam អនុប្រធានក្រុម ប្រឹក្សា អភិបាលមជ្ឈឹម សមាគមពុទ្ធសាសនាវៀតណាម មានពុទ្ធដីកាថា៖
“ សាសនាទាំងឡាយជាសមាជិករណៈសិរ្សមាតុភូមិវៀតណាម បានជាមាន លក្ខណះជិតស្និទ្ធិនិងរួមគ្នាចូលរួមបុព្វហេតុកសាងនិងការពារមាតុប្រទេស។ អាត្មាឃើញថាការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងស្ថាប័ននានាបានជួយអោយសាសនាហើយក្នុងនោះរណៈសិរ្សដើរតួនាទីដ៏សែនសំខាន់។ រដ្ឋអំណាចយកចិត្តទុកដាក់បង្ក លក្ខណះ ងាយស្រួល និងកសាង ជួសជុលមូលដ្ឋានសាសនានានាផងដែរ។ ”
គុណភាពថ្មីនៃប្លុកសាមគ្គីជាតិគឺចំណងសាមគ្គីភាព-ប្រជាធិបតេយ្យ-ស្រុះចិត្ត គំនិត។ ការងារចលនា សាមគ្គីសាសនា តាមសំណូមពរខាងលើក៏បានបញ្ចូលក្នុង គំរោងផែនការរបស់ការិយាល័យនយោបាយ។ លោក Le Truyen សមាជិកគណៈ ប្រធានគណៈកម្មាធិការមជ្ឈឹម រណៈសសិរ្សមាតុភូមិវៀតណាម បានអោយដឹងថា៖
“ការជួបប្រាស្រ័យត្រូវបានចាត់ទុកជាលក្ខណៈពិសេស ជាទម្រង់ដើម្បីអនុវត្ត ការងារ ចលនា សាមគ្គីភាពសាសនាហើយចំណុចសំខាន់នៃការជួបប្រាស្រ័យនេះគឺជាការស្មោះ ត្រង់ពីដួងចិត្តរបស់យើងជាមួយសាសនា។ មានតែពេលដែលវាជាការស្មោះត្រង់ ទើប នាំមកនូវប្រសិទ្ធភាព។ ប្រការនេះមានន័យថា៖ត្រូវគោរពគ្នាទៅវិញទៅមក ការសិក្សា រៀនសូត្រទៅវិញទៅមក ការយល់ដឹងគ្នាទៅវិញទៅមក។ ”
រណៈសិរ្សមាតុភូមិដើរតួនាទីស្នូលក្នុងការកសាងសាម្គីសាសនា
គំរោងផែនការនៃការិយាល័យនយោបាយក៏បានស្ដីអំពីបញ្ហាចលនា សាមគ្គីសាសនានៅវៀតណាម នៅរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ គ្រប់មូលដ្ឋាន។ លោក Nguyen Quoc Tuan អតីតវិទ្យាស្ថានស្រាវជ្រាវសាសនា នៃបណ្ឌិត្យសភា វិទ្យា សាស្ត្រ និងសង្គមសាស្ត្រវៀតណាម បានចាត់ទុកថា៖
“ រណៈសិរ្សត្រូវអនុវត្តអោយបានល្អនូវវិធីជាច្រើនដើម្បីសម្របសម្រួលនៃការសន្ទនា សាសនាផ្សេងៗ។ នេះជាអ្វីដែលយើងត្រូវការ។រណៈសិរ្ស ត្រូវជាអ្នកសម្របសម្រួលនៃ ការសន្ទនារវាងអ្នកកាន់សាសនានិងអ្នកមិនកាន់សាសនា។ រណៈសិរ្សត្រូវជាប្រព័ន្ធ សមស្របដើម្បីអនុវត្តគោលគំនិតនៃរណៈសិរ្សគឺសាមគ្គីភាព និងការស្រុះចិត្តគំនិត។”
ជាផ្នែកសំខាន់មួយក្នុងសហគមន៍ជនជាតិ បណ្ដាសាសនិកជានិច្ចកាលសាមគ្គី រួមដំណើរជាមួយជនរួមជាតិក្នុងទូទាំងប្រទេស ខំប្រឹងប្រែងដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ របស់បដិវត្តន៍។ ជនរួមជាតិកាន់សាសនា បណ្ដាអង្គការនយោបាយ សង្គម និងស្ថាប័នគ្រប់ជាន់ថ្នាក់អនុវត្តសាមគ្គីភាពសាសនា តាមគោលនយោបាយ សាសនារបស់បក្ស រដ្ឋ នោះគឺពង្រឹងនិងពង្រីកកម្លាំងផែនមហាសាមគ្គីជាតិក្នុងបុព្វ ហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន៕
Lại Hoa-Thu Hoa