សមិទ្ធិផលនៃការងារ​កម្មាភិបាលក្នុងពាក់កណ្តាលអាណត្តិមហាសន្និបាតលើកទី ១៣

(VOVWORLD) - ការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ និងការពារប្រទេសក្នុងពាក់កណ្តាលអាណត្តិនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ គឺមានការរួមចំណែកយ៉ាងសំខាន់របស់ការងារកម្មាភិបាល។ ពីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមបន្តសុក្រិតរាល់យន្តការ និងគោលនយោបាយ  ដើម្បីកសាងជួរកម្មាភិបាល បំពេញតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងសមត្ថភាពដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ក្រោមការដឹកនាំរបស់បក្ស ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានបានបំពេញល្អនូវការងារបញ្ជូន  ប្តូរវេន តែងតាំង ត្រៀមផែនការកម្មាភិបាល និងការរៀបចំក្បាលម៉ាស៊ីនកម្មាភិបាលដើម្បីបំពេញភារកិច្ចនយោបាយនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១៣។

ការងារកម្មាភិបាលរួមចំណែកដល់លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ចាប់ពីដើមអាណត្តិរហូតមកដល់ពេលនេះ ក្រសួងនគរបាលវៀតណាមបានធ្វើជាគំរូ និងដើរត្រួសត្រាយក្នុងប្រព័ន្ធនយោបាយ លើការនាំយកសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានរៀបចំឡើងវិញនូវស្ថាប័ននិងជួរកម្មាភិបាល ស្របតាមតម្រូវការ និងភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រទេសជាតិ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២ ភ្នាក់ងារនគរបាលខេត្ត និងក្រុងចំណុះមជ្ឈិមទាំង៦៣   បានចាត់ចែងកម្មាភិបាលនគរបាលប្រចាំឃុំ ទីរួមស្រុក ចំនួន ៤៨.០០០នាក់ នៅតាមឃុំ ទីរួមស្រុកទូទាំងប្រទេស រួមចំណែកបម្រើការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន និងនាំមកនូវសុខសន្តិភាព និងសុភមង្គលជូនប្រជាជន។ លោក Ha Van Tung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tam Thanh ស្រុក Quan Son ខេត្ត Thanh Hoa បានឲ្យដឹងថា៖ “កម្លាំងនគរបាលប្រចាំឃុំបានជាង៣ឆ្នាំមកហើយ។ សមមិត្តទាំងនេះមានទំនួលខុសត្រូវ ច្បាមជាប់នូវស្ថានភាពក្នុងតំបន់ ស្និទ្ធស្នាលជាមួយប្រជាជន ហើយដើរល្បាត និងត្រួតពិនិត្យលើគ្រប់វិស័យ។ នេះជាប្រសិទ្ធភាពនៃគម្រោងរដ្ឋក្នុងការនាំកម្លាំងនគរបាលប្រចាំនៅមូលដ្ឋានទទួលបានការជឿទុកចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីមហាជន”។

សមិទ្ធិផលនៃការងារ​កម្មាភិបាលក្នុងពាក់កណ្តាលអាណត្តិមហាសន្និបាតលើកទី ១៣ - ảnh 1មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ។ (រូបថត៖ chinhphu.vn)

តាមទស្សនៈមូលដ្ឋាន ការងារកម្មាភិបាលបានរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Hau Giang។ ចាប់តាំងពីដើមអាណត្តិមកទល់នឹងពេលនេះ Hau Giang បានចេញផ្សាយសេចក្តីសម្រេចចំនួន ២៧៤ ច្បាប់ដោយទាក់ទងនឹងការងាររៀបចំកម្មាភិបាល ដែលក្នុងនោះមានការបញ្ជូននិងការតែងតាំងកម្មាភិបាល។ លោក Lu Xuan Son អនុប្រធានគណៈកម្មាភិបាលចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត Hau Giang បានឲ្យដឹងថា ការងារកម្មាភិបាលត្រូវបានខេត្ត Hau Giang បង្កើតឡើងក្នុងស្មារតីផ្លាស់ប្តូរថ្មី បង្កើតភាពទម្លុះទម្លាយ ដោយគោលបំណងកសាងជួរកម្មាភិបាលដែលមានសមត្ថភាព   មានសេចក្តីប្រាថ្នា កិត្យានុភាពស្មើរនឹងភារកិច្ច៖ “យើងខ្ញុំបានចូលរួមប្រឹក្សាយោបល់ដល់ខេត្តរៀបចំផែនការកម្មាភិបាលដោយឈរលើគោលការណ៍ជាមូលដ្ឋាន សំដៅជ្រើសរើសឲ្យបានជួរកម្មាភិបាល ប្រកបដោយគុណធម៌ ទេពកោសល្យ   សេចក្តីតាំងចិត្ត និងសេចក្តីប្រាថ្នា ដើម្បីបំពេញការងារនយោបាយសំខាន់ៗរបស់ខ្លួនប្រកបដោយគុណតម្លៃ។ តាមរយៈការអនុវត្តគម្រោង រហូតមកដល់ពេលនេះ រាល់បទប្បញ្ញត្តិស្តីពីការងារកម្មាភិបាល ទទួលបានលទ្ធផលដំបូង   ជាពិសេសក្នុងការលើកកម្ពស់ការយល់ដឹង និងសតិអារម្មណ៍ក្នុងចំណោមកម្មាភិបាល និងកម្មាភិបាល។ ថ្នាក់ដឹកនាំសំខាន់ៗគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តមុខងារផ្លូវការបានកំណត់ភារកិច្ចរបស់ខ្លួន បង្ហាញពីការប្តេជ្ញាចិត្ត ភាពម៉ឺងម៉ាត់ សក្ដានុពល និងគំនិតច្នៃប្រឌិត តាមនោះបង្កើតបានការឯកភាពពីប្រជាពលរដ្ឋក្នុងដំណើរការបំពេញមុខងារផ្លូវការរបស់កម្មាភិបាល កម្មាភិបាល ជាពិសេសថ្នាក់ដឹកនាំសំខាន់ៗ នៅគ្រប់លំដាប់ថ្នាក់”។

បក្សបន្តសុក្រិតរាល់យន្តការស្តីពីការងារកម្មាភិបាល

ក្នុងពាក់កណ្តាលអាណត្តិកន្លងមក ការសុក្រិតយន្តការក្នុងការងារកម្មាភិបាល គឺជាចំណុចលេចធ្លោមួយ តាមនោះ បក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនភ្លាមៗ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់បក្សដែលបានដាក់ចេញ។ មុននោះគឺសេចក្តីសន្និដ្ឋានលេខ ១៤ របស់ការិយាល័យនយោបាយ ស្តីពីគោលនយោបាយលើកទឹកចិត្ត និងការពារកម្មាភិបាលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ដើម្បីផលប្រយោជន៍រួម។ ដើម្បីអនុវត្តសេចក្តីសន្និដ្ឋាននេះ ក្រសួងមហាផ្ទៃកំពុងបង្កើតអនុក្រឹត្យមួយ ដើម្បីលើកទឹកចិត្ត និងការពារកម្មាភិបាលដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើដើម្បីប្រយោជន៍រួម។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Duy Thang បានឲ្យដឹងថា៖ “អនុក្រិត្យលើកទឹកចិត្ត និងការពារកម្មាភិបាលដែលហ៊ានគិត ហ៊ានធ្វើ មានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត ដោយផ្តោតជាសំខាន់លើការបញ្ជាក់ពីវិសាលភាពនៃបទប្បញ្ញត្តិ និងមុខសញ្ញាត្រូវអនុវត្តន៍។ ទាក់ទិននឹងវិសាលភាពត្រូវកែតម្រូវ យើងកំណត់គោលការណ៍ការពារ លក្ខខណ្ឌ និងបទប្បញ្ញត្តិការពារ។  ទីមួយ មុខសញ្ញាអនុវត្តន៍គឺទូលំទូលាយណាស់។ ទី២ ត្រូវបញ្ជាក់ពីគោលការណ៍នៃបទប្បញ្ញត្តិស្ដីពីកិច្ចការពារកម្មាភិបាល។ ទី៣ ចាំបាច់ត្រូវបញ្ជាក់ច្បាស់អំពីដំណើរការអនុវត្តកិច្ចការពារ និងលើកទឹកចិត្តដល់កិច្ចការពារកម្មាភិបាល”។

ការងារកម្មាភិបាលក្រោមការដឹកនាំរបស់បក្ស ជាមួយនឹងស្ថានភាពជាក់ស្តែងយ៉ាងរស់រវើករបស់ក្រសួងនគរបាល និងខេត្ត Hau Giang នាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ និងការពារជាតិមាតុភូមិ។   តាមតម្រូវការជាក់ស្តែង បក្សកុម្មុយនិស្តវៀតណាមបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើការសុក្រិតយន្តការ ឆ្ពោះទៅការបណ្តុះបណ្តាល និងកសាងកម្មាភិបាលប្រកបដោយវិជ្ជាជីវៈ ទាំងគុណធម៌ និងទេពកោសល្យ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងការងារកម្មាភិបាលពាក់កណ្តាលអាណត្តិរបស់បក្សគឺទទួលបានការស្រុះចិត្តគំនិត រួមចំណែកលើកកំពស់ការដឹកនាំនិងសមត្ថភាពគ្រប់គ្រងរបស់បក្ស បង្កើនទំនុកចិត្តរបស់ប្រជាជនចំពោះបុព្វហេតុបដិវត្តន៍ដែលដឹកនាំដោយបក្ស  ឆ្ពោះទៅរកប្រទេសវៀតណាមដ៏ខ្លាំងមាំមួននិងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ