សមិទ្ធិផលអភិវឌ្ឍន៍អ៊ីនធឺណែតនៅវៀតណាម៖ ធានាសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជន

(VOVWORLD) -  នៅថ្ងៃទី ១៦ ខែធ្នូ វៀតណាមបានអបអរសាទរទិវាអ៊ិនធឺរ ណែត វៀតណាមឆ្នាំ ២០២០។ ផ្ទាំងគំនូរនៃការអភិវឌ្ឍអ៊ីនធឺណេតដ៏ខ្លាំងក្លានៅ វៀតណាម ក៏ដូចជាសេរីភាពរបស់ប្រជាជនក្នុងការប្រើប្រាស់អ៊ីនធឺរណែតគឺបានបង្ហាញកាន់តែច្បាស់។  ការពិតនេះគឺជាចម្លើយច្បាស់បំផុតអំពីគោលនយោ បាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម ក្នុងការធានានូវសេរីភាពខាងការបញ្ចេញមតិនិងការទទួលបានព័ត៌មានរបស់ប្រជាជន។

សមិទ្ធិផលអភិវឌ្ឍន៍អ៊ីនធឺណែតនៅវៀតណាម៖ ធានាសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជន - ảnh 1វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២០ ដែលមានអត្រាប្រើប្រាស់អ៊ីនធឺណែតខ្ពស់បំផុតនៅលើពិភពលោក ដែលមានអ្នកប្រើប្រាស់ឡើងទៅដល់ ៦៨,១៧ លាននាក់ (ស្រូបយក ៧០% នៃចំនួនប្រជាជនសរុប) 

កាលពីមុននេះជាង ២០ ឆ្នាំ វៀតណាមបានភ្ជាប់អ៊ីនធឺណែតជាលើកដំបូង។ ថ្វីត្បិតតែជាប្រទេសមួយដែលអនុញ្ញាតឱ្យតភ្ជាប់អ៊ីនធឺរណែត យឺតជាងពិភពលោកក៏ដោយ ក៏វៀតណាមបច្ចុប្បន្នជាប្រទេសដែលមានអ៊ីនធឺរណែតអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុត ហើយនេះត្រូវបានគេចាត់ទុកថាជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មអន្តរជាតិ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២០ ដែលមានអត្រាប្រើប្រាស់អ៊ីនធឺណែតខ្ពស់បំផុតនៅលើពិភព លោក ដែលមានអ្នកប្រើប្រាស់ឡើងទៅដល់ ៦៨,១៧ លាននាក់ (ស្រូបយក ៧០% នៃចំនួនប្រជាជនសរុប)។ អ្នកប្រើប្រាស់វៀតណាមប្រហែល ៩៤% បានប្រើអ៊ីនធឺរណែតជាប្រចាំដោយប្រើពេលជាមធ្យមរហូតដល់ ៦ ម៉ោងក្នុងមួយថ្ងៃ។ របាយការណ៍លម្អិតជាច្រើនរបស់អង្គការអន្តរជាតិទទួលបន្ទុកសង្គមឌីជីថល រដ្ឋាភិបាល ឌីជីថលនិងសេដ្ឋកិច្ចឌីជីថលក៏បានបង្ហាញពីតថភាពជាក់ស្តែងនេះផងដែរ។ យោងតាមរបាយការណ៍ EGDI របស់អង្គការសហប្រជាជាតិ បើនិយាយអំពីសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកវិញ វៀត ណាមទទួលបានពិន្ទុខ្ពស់ជាងកម្រិតមធ្យមរបស់អាស៊ីនិងពិភពលោក។ នៅតំបន់អាស៊ីអាគ្នេយ៍ វៀតណាមស្ថិតនៅលំដាប់ទី ៦ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ដែលស្ថិតនៅពីក្រោយហ្វីលីពីន ប្រ៊ុយណេ ថៃ ម៉ាឡេស៊ីនិងសិង្ហបុរី។ ទាក់ទងនឹងសន្ទស្សន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងឆ្នាំកន្លងមក វៀតណាមបានកើនឡើង ៣១ កាំ ដោយឈរនៅលំដាប់ទី ៦៩ លើពិភពលោក។

ទន្ទឹមជាមួយគ្នានោះ វៀតណាមមានសហគ្រាសបច្ចេកវិទ្យាព័ត៌មាន (ICT) ប្រហែល ៤៥.៥០០ អង្គភាព។ ចំណូលសរុបនៃសេដ្ឋកិច្ចអ៊ីនធឺណែតរបស់វៀតណាមនៅឆ្នាំ ២០២០ នឹងកើនដល់ជាង ១៤ ពាន់លានដុល្លារ។ ក្នុងនោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានសមាមាត្រខ្ពស់បំផុត ដែលមានទឹកប្រាក់ប្រមាណ ៧ ពាន់លានដុល្លារ។ វាយតម្លៃលើការអភិវឌ្ឍន៍អ៊ីនធឺរណែតនៅវៀតណាម អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Huy Dung បានឲ្យដឹងថា៖ “កាលពីមុននេះជាង ២០ ឆ្នាំ នៅពេលដែលប្រទេស វៀតណាមតភ្ជាប់បណ្តាញអ៊ីនធឺណែតជាលើកដំបូង យើងបានបោះជំហានឌីជីថលដំបូងគេនៅលើអាស័យដ្ឋានថ្មីទាំងស្រុង - Cyberpace។ ចាប់តាំងពីពេលនោះមក យើងបានឆ្លងកាត់ដំណាក់កាលវែង ហើយដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងមូលរបស់ប្រទេសជាតិ”

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃអ៊ីនធឺរណែតនៅវៀតណាមបានឆ្លើយតបនឹងការវាយតម្លៃ ដោយគ្មានហេតុផលពីសំណាក់អង្គការដែលបានដាក់វៀតណាមនៅក្នុងបញ្ជីប្រទេស ដែលគ្មានសេរីភាពអ៊ីនធឺណែត។ ទន្ទឹមជាមួយគ្នានោះ តថភាពជាក់ស្តែងដូចដែលបានពោលខាងលើនេះក៏ជាការបញ្ជាក់យ៉ាងច្បាស់បំផុតនៃទស្សនៈដែលថា៖ “ការធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងការទទួលបានព័ត៌មានគឺជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់និងត្រូវបានអនុវត្តយ៉ាងពេញលេញនៅក្នុងស្ថានភាពជាក់ស្តែង។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមតែងតែជំរុញការអភិវឌ្ឍ ន៍អ៊ីនធឺណែតដើម្បីបម្រើដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេស ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរព័ត៌មាន ការសិក្សារៀនសូត្រនិងការងាររបស់ប្រជាជន”

វៀតណាមទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន ក្រោយរយៈពេល ២០ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណែតជាលើកដំបូង។ ឥឡូវនេះដល់ពេលដែលវៀតណាមបោះជំហានទៅមុខនិងបោះជំហានទៅលើពិភពអ៊ីនធឺណែត។ ថ្នាក់ដឹកនាំវៀតណាមបានប្តេជ្ញា ចាប់យកឱកាសពីពិភពអ៊ិនធឺណែតដើម្បីបម្រើដល់ការអភិវឌ្ឍដ៏ខ្លាំងក្លានិងទូលំទូលាយរបស់ប្រទេសជាតិ ដោយធានានូវសិទ្ធិរបស់ប្រជាជនក្នុងការទទួលយកអ៊ីនធឺណែត។ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Huy Dung បានអះអាងថា៖ “វៀតណាមនឹងបន្តពង្រីកថែមទៀត ការប្រើប្រាស់អ៊ិនធឺរណែត តាមស្មារតី អ៊ីនធឺរណែតសម្រាប់យើងទាំងអស់គ្នា ឆ្ពោះទៅ រកសកលភាវូបនីយកម្មអ៊ឺនធឺណិតជាសកល។ ដើម្បីសម្រេចគោលដៅនៃកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ៖ ប្រជាពលរដ្ឋគ្រប់រូបមានស្មាតហ្វូន; គ្រួសារនីមួយៗមានអ៊ីនធឺណែតអុបទិកល្បឿនលឿន។ វៀតណាមក៏បានបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិដើម្បីឆ្លើយតបនឹងតម្រូវការថ្មី សម្រាប់ការផ្ទុះឧបករណ៍ឆ្លាតវៃ IoT និងការប្រាស្រ័យទំនាក់ទំនងតាមម៉ាស៊ីន។ វៀតណាមក៏នឹងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃវេទិកាឌីជីថលដើម្បីបំពេញតម្រូវការរបស់ប្រជាជនវៀតណាមនិងឆ្ពោះទៅរកពិភពលោក”

មិនអាចបដិសេធនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងការបង្កើតរាល់លក្ខខណ្ឌដើម្បីអភិវឌ្ឍន៍អ៊ីនធឺណែត ដោយឆ្ពោះទៅរកសកលភាវូបនីយកម្មអ៊ីនធឺណិតជាសកល ។ គោលនយោបាយបច្ចុប្បន្នរបស់វៀតណាមក៏ដូចជាទិសដៅអភិវឌ្ឍន៍អ៊ីនធឺណែតរបស់វៀតណាម សុទ្ធតែគោរពដល់បុគ្គលគ្រប់រូបដែលមានអ៊ិនធឺរណែត ហើយការបញ្ចេញមតិដោយសេរីទាំងស្រុង មិនមានការរឹតត្បិតនោះទេ ប្រសិនបើគោរពតាមបទប្បញ្ញត្តិនៃច្បាប់។ វៀតណាមមិនហាមឃាត់ការអភិវឌ្ឍអ៊ីនធឺណែតទេ ត្រឹមតែហាមឃាត់តែផ្នែកបញ្ច្រាសដែលបណ្តាលមកពីអ៊ិនធឺរណែត បញ្ច្រាសនឹងទំនៀមទម្លាប់ប្រពៃណី រារាំងការអភិវឌ្ឍសង្គម រំលោភលើសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពរបស់ប្រទេសជាតិ តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ