សមុទ្រខាងកើតឆ្នាំ២០១៦ក្រោយសេចក្ដីសម្រេចរបស់ PCA

(VOV)_សមុទ្រខាងកើតបន្តជាប្រធានបទក្តៅគគុកនៅលើតុចរចារ និងជា
​បញ្ហាដែលត្រូវបាន​សហគមន៍អន្តរជាតិផ្តោតយកចិត្តទុកដាក់ខ្លាំង​ ក្នុងឆ្នាំ ២០១៦
 ជាពិសេស​គឺ​បន្ទាប់ពីពេលដែល ​តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ (PCA) ​បង្កើតឡើង​
តាម​ឧបសម្ព័ន្ធទី៧នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ បានចេញ
សេចក្ដីសម្រេចចំពោះការប្តឹងរវាងហ្វីលីពីន និងចិន ដោយទាក់ទិនដល់បញ្ហាសមុទ្រ
ខាងកើត។ សេចក្ដីសម្រេចចិត្តនេះមានអត្ថន័យខាងគតិយុត្តិនិងនយោ​បាយដ៏ធំ
ធេងដែលក្នុងនោះស្មារតីយកច្បាប់ជាធំ​ត្រូវបានលើកកំពស់។

សមុទ្រខាងកើតឆ្នាំ២០១៦ក្រោយសេចក្ដីសម្រេចរបស់ PCA - ảnh 1
សមុទ្រខាងកើតឆ្នាំ២០១៦ក្រោយសេចក្ដីសម្រេចរបស់ PCA

          ក្នុងសេចក្ដីសម្រេចកម្រាសជិត៥០០ទំព័រ ​តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ បាន
ប្រកាសសំណូមពរស្ដីអំពី៖”កំណាត់ផ្លូវអណ្ដាតគោ”របស់ចិនចាមិនមានមូលដ្ឋានគតិ
យុត្តិនិងបដិសេធ” អធិបតេយ្យភាពប្រវត្តិសាស្ត្រ”របស់ចិននៅសមុទ្រខាងកើត។ ប្រ
ការសំខាន់នោះគឺសេចក្ដីសម្រេចនេះបានកំណត់ច្បាស់ថា៖ បណ្ដាកោះ​សិប្បនិមិត្តដែល​
ចិនកំពុងកសាងឡើងដោយខុសច្បាប់នោះ មិនអាចចាត់ទុកជាចំណុចកោះមាន​តំ
បន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ២០០ម៉ាយ និងដែនសមុទ្រ​ ១២ម៉ាយបានទេ។

          សេចក្ដីសម្រេចរបស់​តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍(PCA) ជាសេចក្ដី​សម្រេច​
អន្តរជាតិដំបូងបង្អស់និងជាផ្លូវការ ហើយផ្អែកទៅតាមច្បាប់សមុទ្រ នៃអង្គការសហ
ប្រជាជាតិ។ PCA អាចបើកផ្លូវសំរាប់ដំណោះស្រាយយូរអង្វែង​សំរាប់ជំលោះនៅសមុទ្រ
ខាងកើត។

          ទាក់ទាញការយកចិត្តទុកដាក់របស់សាធារណះមតិអន្តរជាតិ

        បន្ទាប់ពីពេល​តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ចេញសេចក្ដីសម្រេច​នេះ ​ប្រទេសជា
ច្រើននៅក្នុងនិងក្រៅតំបន់បានឡើងសម្លេងអំពាវនាវអោយភាគីទាំងឡាយត្រូវ
អនុលោមសេចក្ដីសម្រេច​នេះ។ បណ្ដាប្រទេសក៏បានសង្កត់ធ្ងន់ទៅ​លើតំលៃគតិយុត្តិ
របស់សេចក្ដីសម្រេច​នេះនិងគាំទ្រសេរីភាពនាវាចរណ៍​។ ​សហគមន៍អន្តរជាតិបាន
ចាត់ទុកថា៖ បណ្ដាប្រទេសវិវាទទាំងអស់ត្រូវដោះស្រាយ​ដោយសន្តិវិធី មិនត្រូវប្រើ
ប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ សហគមន៍អន្តរជាតិក៏បាន
ដាស់តឿនភាគីវិវាទទាំងឡាយត្រូវគោរព UNCLOS គាំទ្រ​ការរក្សាសណ្ដាប់ធ្នាប់មួយ
ដោយផ្អែកទៅលើច្បាប់ រក្សានិងការពារគ្រប់សិទ្ធិនិងសិទ្ធិផ្តាច់មុខរបស់ប្រទេសទាំងឡាយ។

          អាច​ឃើញថា៖បន្ទាប់ពីមានសេចក្ដីសម្រេច​នេះបញ្ហាសមុទ្រខាងកើត​​ទទួល
បានការយកចិត្តទុកដាក់ខ្លាំងពីប្រទេសផ្សេងៗនៅខាងក្រៅតំបន់និងក្លាយទៅជា
ប្រធានបទលើតុចរចារក្នុងវេទិកា យន្តការសហប្រតិបត្តិការពហុទិសដូចជា៖ G7, APEC …លៗ

          បង្កើនសកម្មភាពយោធា​នៅក្នុងតំបន់

        សេចក្ដីសម្រេច​ PCA បាននាំមកនូវកំណែទម្រង់ជាច្រើនក្នុងគោល​នយោបាយ
របស់ប្រទេសធំៗ។ ប៉ុន្មានខែចុងឆ្នាំ២០១៦នេះ ​​សមយុទ្ធ​នានាបាន​កើតមានឡើងជា
សយ៉ាងខ្លាំងថា មិនបញ្ចប់សកម្មភាពកសាងកោះសិប្បនិមិត្តនៅសមុទ្រទេ ទន្ទឹម
នឹងនោះរៀបចំសកម្មភាពសមយុទ្ធនានា។ ក្នុង​ពេលជាមួយគ្នានោះ អាមេរិកក៏បាន
ដាក់ពង្រាយកងកម្លាំងរបស់ខ្លួនទៅកាន់​សមុទ្រខាងកើត រួមទាំង៖នាវាផ្ទុកយន្ត
ហោះ នាវាចម្បាំង រួមជាមួយកងកម្លាំង​កងទ័ពជើងទឹក កងទ័ពអាកាស ធ្វើសម
យុត្តរួមជាមួយជប៉ុន ឥណ្ឌា និងសម្ព័ន្ធមិត្តនានា។ 

​ច្បាស់លាស់ណាស់ថា ត្រូវចំណាយពេលវេលាច្រើនថែមទៀត បន្ទាប់ពី PCA ទើបស្ថាន
ភាពក្នុងតំបន់មានស្ថិរភាពឡើងវិញ​។ប៉ុន្តែ សេចក្ដីសម្រេច​នេះបាន​បង្កើតឱកាស
ដើម្បីភាគីវិវាទទាំងឡាយអង្គុយជាមួយគ្នានិងកាត់បន្ថយភាពតានតឹង។ ​រក្សាសន្តិ
ភាព និងស្ថិរភាពនៅសមុទ្រខាងកើត ដើរតួនាទីយ៉ាងសំខាន់ ចំពោះភាពសម្បូររុង
រឿងសំរាប់អាស៊ី-ប៉ាសីស្វីក។សេចក្ដីសម្រេច​នេះអាចបង្កើត​ឡើងគ្រឹះដ្ឋានរឹងមាំមួយ
ដើម្បីដោះស្រាយបញ្ហាយូរអង្វែងនិងស្មុគ្រស្មាញនៅ​សមុទ្រខាងកើត៕​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ